កុំមកចោទប្រកាន់ខ្ញុំ

277 35 5
                                    

ឈរស្ងៀមទ្រឹងសម្លឹងមើលកូនប្រុសដែលដូចជាកែវភ្នែកកំពុងតែឈ្លុលមកគេងឱបយ៉ុនហ្គី។
«មិនគេងជាមួយAppaទេឬ?មកគេងជាមួយពូប្រយ័ត្នរងារឈឺណា»ឱបកាយអាល្អិតសឹមអង្អែលសក់ទន់ល្មើយថ្នមៗដោយក្តីស្រលាញ់ដូចជាកូនជាប្រុសរបស់ខ្លួនអញ្ចឹង។
«ចង់គេងឱបពូ»និយាយទាំងបូញមាត់ឡើងស្រួចតាមបែបផែនកូនក្មេង។
«ទៅគេងលើពូកទៅ មកគេងបែបនេះអត់ស្រួលខ្លួនទេ ក្មួយសាកស្ទាបទៅមើលថាវារឹងដែរអត់?»កាន់មម្រាមតូចៗឲ្យស្ទាបស្ទង់ឥតការ៉ូ។
«ហឹងតើស ចឹងពូទៅគេងលើកពូជាមួយហ្គីលទៅ»កម្លាំងក្មេងតូចខំប្រឹងទាញនាយសង្ហារឲ្យក្រោកឡើងមកតែអត់រួចទេ។
«អត់បានទេ»ទទួលឃើញនូវក្រសែភ្នែកមេខ្លាសម្លក់មកខ្លួនគ្រវីក្បាលប្រកែកឲ្យតតាត់។
«Appaហៅឲ្យគាត់គេងលើពូកដែរទៅ បើមិនចឹងហ្គីលខឹងAppaហើយ»ធ្វើមុខម៉ក់ៗព្រិចភ្នែកឲ្យមនុស្សធំទោរទន់ចិត្ត។
«បានៗណាកូនAppa លោកឯងឆាប់ឡើងទៅគេងលើពូកភ្លាមបើមិនចង់មានរឿងជាមួយខ្ញុំ ឲ្យឆាប់ឡើង!!!»ទទួលបញ្ជាយ៉ាងផ្តាច់ការ បីដូចជាមេទ័ពកំពុងតែបញ្ជាកូនទ័ពឲ្យរហ័សងើបមកគេងតាមជីមីនភ្លែត។
«បងទៅហើយ»យកខ្នើយមកលើពូកសម្ងំបិទភ្នែកគេងទាំងមានយ៉ុនហ្គីលក្នុងរង្វង់ដៃ។
«ជុប ហ្គីលគេងហើយ»ថើបថ្ពាល់ជីមីនមួយខ្សឺតរួចរាល់តាមទម្លាប់សឹមសម្ងំគេងតែក៏មិនភ្លេចថើបថ្ពាល់យ៉ុនហ្គីផងដែរ។
«ហាមឆ្លងទឹកដី មួយវិិញទៀតបើកូនខ្ញុំធ្លាក់ពីលើគ្រែរឿងជាមួយខ្ញុំមិនខាន»ដាក់ខ្នើយឱបពាំងជាការខ័ណ្ឌចែកនូវប្រវែងដែលត្រូវគេងហាមមានការឈ្លានពាន។
«បងដឹង...ដឹងហើយ»ឆ្លើងរៀងរដេបរដុបបន្តិចនេះខំតែត្រេកអរថានឹងបានគេងឱបពេលមកគេងជាមួយគ្នាហើយតើស តែនៅតែអត់ដដែលហ្នឹង!!!
«ចឹងមើលរកស្អីទៀតចាក់ខ្វាក់ភ្នែកឥលូវ»គេងបែរខ្នងទៅម្ខាងលាយឡំនឹងអត្តវចរិកខ្មើតៗ។
វង្វិលខ្វាល់ចេះតែមានជាបន្តបន្ទាប់គ្មានការអាក់ខានសូប្បីតែមួយវិនាទីឡើយ វេលានេះរុក្ខជាតិបៃតងទាំងតូចនិងធំចាំងផ្លាតដោយពន្លឺព្រះទិនករជាហេតុនាំឲ្យវាដល់ពេលត្រូវផលិតអាហារចិញ្ចឹមខ្លួនឯងដោយដំណើររស្មីសំយោគទៀតហើយ។
«ហឹម»សម្លេងនេះបន្លឺឡើងពីបំពង់ កនាយតូចដែលត្រសុលឈ្ងប់នឹងប្រអប់ទ្រូងសាច់ដុំ បើថ្លែងពីខ្នើយឱបកាលពីរាត្រីមុនពុំដឹងថាខ្ទាតដល់គន្លាតណានោះទេ?
«Appa»យ៉ុនហ្គីលដែលគេងនៅជ្រុងម្ខាងនៃគ្រែនេះបញ្ចេញនូវសំនៀងតូចឆ្មារឡើងមកទាំងអង្រួនកាយដែលមកដណ្តើមឱបពូយ៉ុនរបស់ខ្លួន។
«ពូយ៉ុន»ដាសអ្នកខាងឱបមិនភ្ញាក់មកដាសអ្នកឱបតបវិញយ៉ាងស្អិតដូចគ្នា។
អស់ជម្រើសមែនទែនហើយបើម្នាក់ៗឱបគ្នាឡើងស្អិតឲ្យរមួតដូចស្ករតាំងម៉ែ។
«Appa ពូយ៉ុនងើប»ហៅធម្មតាៗដូចគ្មានការកម្រើកទើបជ្រើសយកការឡើងទ្រោបពីលើស្រែកខ្លាំងៗ។
«អ្នកណាកើតអី?/ភ្លើងឆេះផ្ទះមែន?»ជីមីនភ្ញាក់ទាំងមីមើៗបើយ៉ុនហ្គីវវិញភ័យឡើងស្លន់ស្មានតែមានអគ្គីភ័យកើតឡើង។
«លោកតាហៅឲ្យទៅញុាំបាយ»តបយ៉ាងញញឹមស្រស់ដាក់អ្នកទាំងពីរសឹមថើបម្នាក់មួយខ្សឺតៗជាការអរុណសួស្តី។
«នែម៉េចមកឱបយើង?»ចាប់អារម្មណ៍ថាខ្នើយឱបកាលពីយប់មានកម្តៅអ៊ុនៗពេលមើលឲ្យច្បាស់ទើបដឹងថាជាដៃមនុស្ស។
«អូនមិនចាំទេថាយប់មិញមានរឿងអីខ្លះ?»លើកចិញ្ចើមសួរបញ្ជាក់។
ត្រឡប់មកកាល6 7ម៉ោងមុនដោយរសាប់រសល់ពេកទើបដកខ្នើយឱនចេញហើយដាក់យ៉ុនហ្គីលឲ្យគេងនៅម្ខាងរីឯខ្លួនឯងវិញមកឱបយ៉ុនហ្គីយ៉ាងណែន ចំណែកអ្នកត្រូវគេងឱបក៏ដឹងខ្លួនដែរតែមិនហ៊ានមាត់ទេសុខចិត្តសម្ងំគេងធម្មតា។
«ហុើយ!!!បានហើយកុំមករំលឹកទៀត ព្រុះ»ប្រកែកមិនឈ្នះក៏តាំងបញ្ចេញកំហឹងធាក់នាយសង្ហារធ្លាក់ពីលើគ្រែបានសម្រេច។
«អួយម៉េចមកធាក់បងអញ្ចឹង?បងធ្វើអីខុសមែន?»នេះនាយតូចកាន់តែផ្តាសហើយសុខៗកើតការច្រឡោតឡើងមកបែបនេះ។
«ខ្ញុំមិនបានខុសអីទេហាមមកចោទប្រកាន់ខ្ញុំ»សម្លក់សម្លឹងក្នុងនាមជាអ្នកឈ្នះ។
☘FB:Park Rj Kpop Stuff
មានលក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់ចម្រុះ(មកពីកូរ៉េនិងចិន) Kpopនិងទូរស័ព្ទSamsung Iphoneកុំភ្លេចជួយទិញប្អូនផងណាបងៗ😘🎀
☘សរសេរដោយ:Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now