បើមានជាលើកទី2

379 47 5
                                    

«ហេ អ្នកណាទៅចង់ថើបឯងនោះ?អ្នកណាប្រើអោយមាត់ឯងគួរអោយចង់ខាំធ្វើអី?ហើយយើងម៉េចនឹងដឹងថាពេលមើលភ្នែកគ្នាហើយវាឈានដល់ថ្នាក់បបូរមាត់ប៉ះគ្នានោះ?ហើយពេលយើងថើបឯងក៏តបមកយើងដូចគ្នាហើយឯងអត់មានរុញយើងចេញទេមានតែបិទភ្នែកទទួលយកវាដោយមិនប្រកែកឯងថាទៅមើលយើងនិយាយនេះមានខុសដែរឬអត់?ហើយឯងរុញយើងចេញនេះមកពីឯងថប់ ឯងដង្ហើមខ្លីទេបើឯងដង្ហើមវែងដូចយើងឯងក៏រុញយើងចេញដែសង្ស័យតែនៅបឺតមាត់យើងមិនលែងផង»ជីមីន ដែលជាអ្នកដែលត្រូវគេបំពានវិញដូចមានភ្នំភ្លើង10 20នៅក្នុងខ្លួនដែលហៀបនឹងមានបន្ទុសទៅហើយ
«ផាំង ចឹងខ្ញុំអ្នកខុសហេ?ហើយចុះមាត់ខ្ញុំដែលចេញឈាមមកនេះមកពីអ្នកណា?មាត់ឡើងស្អុយសង្ស័យមកសាលាគ្មានងូតទឹក ដុសធ្មេញទេមើលទៅ?នេះសំណាងហើយវាំងននមិនទាន់បើកទ្វារថ្នាក់បានបិតចុះបើមានគេមកឃើញហ្យុងឯងហ្នឹងមានអីមកសងជម្ងឺចិត្តខ្ញុំទេ?បបូរមាត់មួយនេះខ្ញុំខំនឹងគិតថាទុកសម្រាប់តែអារី តែម្នាក់គត់តែឥឡូវរលាយខ្ទិចដូចអាចម៌គោឡានកិនអញ្ចឹងហ្យុងឯងគិតមើលទៅថាខ្ញុំគួរតែខឹងហ្យុងឯងទេ?»ជីមីន បើកភ្នែកសម្លក់យ៉ុនហ្គី ទាំងក្តៅក្រហល់ក្រហាយខុសឆ្ងាយពីជីមីន ដែលសុភាព រាបសារ គួរឲ្យស្រលាញ់ប្រែក្លាយជាជីមីន ដែលមានចរឹកឆ្នាស់ឆ្មើមមិនគួរអោយចង់នៅក្បែរ
«ឥឡូវយើងសុំទោសទៅហើយអាប៊ិច ទឹកលុបនោះយើងអោយឯងទាំងអស់ចាត់ទុកជាការសុំទោសបើឯងមិនសុខចិត្តទេនេះត្រង់នេះខាំមកសងសឹងទៅអោយឯងវាអស់ចិត្តហើយក៏រួចគ្នា»ជីមីន រៀងស្ងប់អារម្មណ៍ជាងមុនកាលបើបានឮថាយ៉ុនហ្គី នឹងអោយប៊ិច ទឹកលុបទាំងនោះមកអោយខ្លួន
«និយាយហើយណាហាមលេបសម្តីពីពេលនេះទៅពួកវាជារបស់ខ្ញុំហើយមិនមែនជារបស់ហ្យង់ឯងទៀតទេព្រោះអីហ្យុងឯងបានអោយខ្ញុំហើយទឹកមាត់ដែលបានស្តោះដល់ដីហើយហាមឱនមកលិតវិញអីវាអត់អនាម័យទេ»ជីមីន ញញឹមឡើងក្បូចប្រមូលប៊ិចនិងទឹកលុបដាក់ក្នុងកាតាបវិញឡើងខ្វេ
«ឆ្កួតមែនអាយ៉ុន កុំគិតៗ ផាច់ៗ»យ៉ុនហ្គី អង្គុយញញឹមនឹកក្នុងចិត្តតែម្នាក់ឯងពេលនឹកដល់ពេលបបូរមាត់ដែលខ្លួនបានប៉ះនឹងបបូរមាត់មានសាច់ទន់ៗនោះក៏ទះថ្ពាល់ខ្លួនឯងតិចៗអោយវាស្វាងមកខ្លះកុំអោយគិតពីវាទៀត
«ហ្យង់ឯងអត់បានញុាំថ្នាំមែនបានជាវារើរហូតដល់ថ្នាក់វាយខ្លួនឯងបែបនេះ?»ជីមីន ងាកមកមើលផ្ទៃមុខសង្ហារៗដែលត្រូវដាបដោយពណ៌ក្រហមនៃស្នាមមម្រាមដៃ
« »យ៉ុនហ្គី មិនបានឆ្លើយតែបែរជាចោលកន្ទុយភ្នែកដែលមានឈាមតិចៗនៅគែមមាត់គួរជាទីប្រាថ្នាខាំជញ្ជក់អោយវាចេញឈាមលើសដើម
«អូ ចប់បាត់ហើយ»ជីមីន ពេបមាត់ដាក់យ៉ុនហ្គី បន្តិចហើយក៏ដើរចេញទៅខាងក្រៅថ្នាក់បាត់មនុស្សដូចជាយ៉ុនហ្គី នេះនៅក្បែរតែ2នាក់ស្ងាត់ៗអត់បានទេយ៉ុនហ្គី ចាប់បឺតមាត់ទៀតឥឡូវហើយ
កន្លះម៉ោងបានកន្លងផុតទៅយ៉ាងឆាប់រហ័សសិស្សនៅក្នុងថ្នាក់ក៏ចេះតែមកជាបន្តបន្ទាប់រហូតទាល់តែមកជុំគ្នាអស់
«អរុណសួស្តីអារី យប់មិញនេះគេងលក់សុបិន្តល្អដែរឬទេ?ហើយក្នុងសុបិន្តអារី មានបានឃើញខ្ញុំដែរអត់?»ជីមីន ញញឹមស្ញេញចេញធ្មេញមកទាំងក្រាសៗដាក់អារី ដែលកំពុងអង្គុយនៅនឹងតុ
«អរុណស្តីស្តីជីមីន យប់មិញខ្ញុំគេងលក់សុបិន្តល្អណាស់តែអត់មានបានឃើញជីមីន ហិ ហិ»អារី ញញឹមឡើងទាំងក្តៅថ្ពាល់ទាំងដឹងពីបំណងថាជីមីន មានបំណងអីមកលើខ្លួន
«និយាយជាមួយអារី ឡើងផ្អែមអោយរលួយបើនិយាយជាមួយយើងវិញដូចជាគេចាប់យកទៅរឹត ក»យ៉ុនហ្គី និយាយទាំងធ្លាក់ភ្នែកចុះមកក្រោកសែនជ្រិញនឹងសកម្មភាពមិនសមទំនងរបស់ជីមីន ជាខ្លាំងតែមិនអាចធ្វើអីបាន
«ស្នេហាហ្នឹងជាស្អី?ម៉េចបានម្នាក់ៗខ្ញុំប្រឹងត្រដរខ្យល់ចង់បានវាម្ល៉េះកាលយើងមានសង្សារកាលថ្នាក់ទី4គ្មានអីគួរអោយសប្បាយផងមានសង្សារគួរអោយធុងសឹងអីហើយ»យ៉ុនហ្គី និយាយទាំងពេបមាត់ ពេប កសម្លឹងមកមើលទេសភាពនៅក្នុងសាលាតាមរយ:កញ្ចក់បង្អួចដែលស្ថិតនៅជាន់ទី2ដែលជាថ្នាក់ដែលខ្លួនរៀនខ្អើមមើលសកម្មភាពអ្នកខ្លះញ៉ែស្រីមិនសមទំនងទាំងព្រឹកព្រលឹមបែបនេះទេ
«ពេលអារី សើចបែបនេះគួរអោយស្រលាញ់ណាស់មានដឹងខ្លួនដែរអត់?»ពេលអារី នាងចាប់ផ្តើមអៀនជីមីន នេះក៏បានដៃញ៉េះញ៉ោះនាងអោយកាន់តែអៀនថែម
«លោកគ្រូមកហើយជីមីន ទៅតុវិញទៅ»អារី និយាយទាំងអៀនៗពេលបានជួបមនុស្សពូកែវោហាសព្ទបែបនេះគាំងរឹងអណ្តាតមិនដឹងថាវាចាចេញមកបែបណាអោយវាសម
«ឃើញស្រីមិនបានឡើងអាលែមយើងមិនដែលប្រទះមកទេតាំងពីកើតមកនេះ»យ៉ុនហ្គី បង្ហើរប្រយោគចាក់ដោតខ្លះៗដោយប្រយោលទាំងដៃជាប់យកប៊ិច បន្ទាត់និងសៀវភៅចេញពីក្នុងកាតាប
« »ជីមីន មិនបានមាត់ តទៅវិញទេទោះដឹងថាយ៉ុនហ្គី ចង់សម្តៅមកលើខ្លួនក៏ដោយព្រោះអីវាជាម៉ោងរៀនត្រូវទន្ទេញថាស្ងប់ចិត្តៗ ទប់អារម្មណ៍ៗ
«លោកគ្រូផាក ជីមីនចង់ឡើងដោះស្រាយលំហាត់ហ្នឹង»គ្រាន់តែលោកគ្រូគណិតសរសេរប្រធានលំហាត់ហើយយ៉ុនហ្គី ងើបក្រេសស្រែកក្តែងថាជីមីន ចង់ធ្វើលំហាត់ទាំងដែរគាត់មិនទាន់ពន្យល់ពីមេរៀនដែលគាត់បានសរសេរនៅលើក្តារខៀនហ្នឹងផងដោយគាត់ចាំសរសេរពេញក្តារខៀនហើយចាំពន្យល់តាមក្រោយ
«ខ្ញុំ!!!»ជីមីន យកមម្រាមដៃមកចង្អុលមុខមកទាំងភ្ញាក់ផ្អើលមិនស្ទើរមនុស្សកំពុងកតើមេរៀនសុខៗមកលើអោយគេឡើងធ្វើលំហាត់ដែលមិនទាន់បានពន្យល់អីបន្តិចសោះ
«បាទ គឺប្អូនហ្នឹងហើយជាផាក ជីមីនដូចដែលយ៉ុនហ្គី បានប្រាប់មែនដែរឬអត់?»ជីមីន ង៉េង៉ីៗដើរខ្សើកៗមកលើក្តារខៀន
«តែលោកគ្រូ/ប្អូនសាកធ្វើសិនទៅមើលសាកសិនទៅ»ជីមីន អេះអុញៗតែត្រូវលោកគ្រូនិយាយកាតើនឹងយកហ្វឺតមកដាក់ក្នុងដៃជីមីន អោយសាកធ្វើលំហាត់
«ផាច់ៗ លំហាត់នេះប្អូនសម្រាយបានល្អណាស់វាមានចំណុចខ្វះខាតតែបន្តិចបននតួចប៉ុណ្ណោះ»លោកគ្រូមុខវិជ្ជាគណិតវិទ្យាញញឹមផ្កាត្រកួនដាក់ជីមីន នឹងអង្អែលសក់ទន់រលោងតិចៗ
«ផាច់ៗ»ជីមីន ដើរមកតុវិញទាំងមានស្នូរទះដៃលាន់ឮពេញថ្នាក់ជីមីន ក៏មានស្នាមញញឹមឡើងវិញពេលក្រឡេកមកឃើញអារី ហើយនិងយ៉ុនហ្គី ញញឹមមកដាក់ខ្លួនព្រមគ្នា
«បើលើកក្រោយហ្យុងឯងចង់ឡើងអញ្ជើញឡើងខ្លួនឯងទៅមិនបាច់យកខ្ញុំមកពាំងហើយចង់ឡើងខ្លួនឯងទេបើចង់ឡើងក៏ឡើងទៅកុំមកលើកដាក់អោយខ្ញុំទៀត»ជីមីន មកដល់តុវិញក៏ប្តូរវង់ភក្ត្រដែលរីករាយ ស្រស់ថ្លាមកម៉ូវមួយរំពេចប្រែប្រួលលឿនដូចអ្នកមានទម្ងន់
«យើងចង់អោយឯងល្អ ចង់អោយឯងមានភាពក្លាហានទើបយើងចង់អោយឯងឡើងតែឯងបែរជាមកស្តីអោយយើងទៀតនេះគេថាធ្វើល្អបានទោសហើយ»ទោះបីជាដឹងថាខ្លួនខុសក៏ដោយក៏យ៉ុនហ្គី មិនទទួលខុសដែរសុខចិត្តប្រកែក តវ៉ាដាក់គេទៀត

តួគេឈ្មោះគ្នាហើយអញ្ចឹងអ្នកអានជួយកាន់ជើងផងថាខាងណាអ្នកត្រូវ ខាងណាអ្នកខុសក្នុងប្រអប់ពណ៌ទឹកក្រូចខាងក្រោមនេះ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now