ចង់ជួបមុខគេ

263 38 12
                                    

  ម៉ោងសិក្សាក្នុងកាលវិភាគក៏ត្រូវបានបញ្ចប់ជាស្ថាពររាងតូចនិងរាងក្រាសក៏វិញមកលំនៅដ្ឋានវិញរៀងៗខ្លួន
«ហុើយ ធុញហាស់ មិនដឹងអង្កាលបានដល់ពេលចូលរៀនទៀតទេ»យ៉ុនហ្គី អង្គុយនៅកន្លែងតុរៀមួយកន្លែងនៃបរិវេណបន្ទប់ធំទូលាយមួយនេះជាមួយនិងដៃវែងៗកាន់ក្រដាសគំនូរដែលជីមីន បានអោយ
«ប៉ាម៉ាក់យើងពួកគាត់នឹងគិតបែបម៉េច ណ?បើយើងជាអ្នកដែលស្រលាញ់ភេទដូចគ្នា?»យ៉ុនហ្គីន ដកដង្ហើមធំបណ្តេញនូវអារម្មណ៍ធុញថប់ដែលមានទាំងអម្បាលម៉ានចេញពីខ្លួន
«ចាំរៀនចប់មានការងារធ្វើសិនចាំប្រាប់ពួកគាត់ក៏មិនហួសពេលដែរតែមីននី ដូចជាអត់សូវយកចិត្តទុកដាក់ជាមួយយើងសោះអាងតែយើងស្រលាញ់គិតតែធ្វើបាបយើង ចូលចិត្តតែអោយយើងខឹង យើងប្រច័ណ្ឌតែពេលខ្លះក៏ហួងហែងយើងដូចឆ្កែឃ្លាលកូន ហឹស ហឹសចំមែនហើយមីន យ៉ុនហ្គីនេះឯងកំពុងតែធ្វើអី?ឯងកំពុងតែនិយាយម្នាក់ឯងមែនទេ?»សំណួរដែលបានចោទសួរមកខ្លួនឯងក៏ឆ្លើយខ្លួនឯងវិញដូចគ្នា
«នឹកណាស់លោកអើយ មិនដែលជួបមនុស្សណាបានជួបហើយក៏នូវតែនឹកបែបនេះទេ?ស្នេហាវាជាស្នេហា?យើងកំពុងតែឈ្លក់វង្វេងនឹងវាកាន់តែជ្រៅទៅៗហើយ»និយាម្នាក់ឯង ញញឹមម្នាក់ឯង បើមានគេមកឃើញច្បាស់ណាស់ថា990ភាគរយ1000គឺគិតថាយ៉ុនហ្គី សតិអត់គ្រប់ចំណែកឯ10ភាគរយទៀតអាចនិងគិតអីផ្សេងខុសពីនេះ
  មកសង្កេតខាងរាងតូចនេះវិញអង្គុយដាំបាយផងញញឹមផងសង្ស័យតែដាំបាយខ្លោចហើយមើលទៅ?បើម្លឹងៗដូចអ្នកខាងនោះក៏មិនខុស
«ហឹស»មម្រាមដៃជីមីន ក៏ចេះតែរមីរមួលចូលគ្នាដូចអន្ទង់អាំងទាំងនៅលើរងើកភ្លើងឯមុខវិញអស់និយាយហើយរីកចុះរីកឡើងដូចសម្រងត្រាំទឹក
«ជិតដល់ម៉ោងទៅរៀនហើយ»ក្រឡេកមកមើលនាឡិកាក៏ដាសស្មារតីជីមីន អោយរៀបចំសៀវភៅដាក់ក្នុងកាតាបតាមកាលវិភាគដែលសាលាបានចែកអោយតាមថ្នាក់នីមួយៗជាមួយនិងអាវដៃវែងដែលជាអាវក្រៅសម្រាប់សម្គាល់សិស្សដែលបានរៀននៅសាលាហាយហ្វាម់សេអ៊ូល ហើយនៅសាលាឯទៀតៗក៏មានអាវក្រៅសម្រាប់សិស្សពាក់ដើម្បីសម្គាល់ថាសិស្សណាមកពីសាលាណាចាប់តាំងពីថ្នាក់ទីមត្តេយ្យមកហើយអាវក្នុងគឺជាអាវពណ៌ សដូចគ្នាពោលគឺខុសតែអាវក្រៅទេ
«ចំមែនហើយអ្នកណាស្រលាញ់ហ្យុងឯងគ្រាន់តែរៀនពូកែ ជាកូនអ្នកមាន ជាប្រធានថ្នាក់ សង្ហារ ម៉ាតិចហើយនិងចិត្តល្អបន្តិចគ្មានត្រង់ណាដែលគួរថាវិសេសវិសាលងអត់អី ម៉ាបៀក»មាត់និយាយតែចឹងទេតែបេះដូងនិងខួរក្បាលវិញចេះតែគិតដល់យ៉ុនហ្គី រហូត
«សុទ្ធតែកន្លែងហ្នឹងមិនល្អ បានមិននាំអោយស្គាល់សង្ស័យកាលពីមុននាំអ្នកផ្សេងទៅផង»ជីមីន ក្រឡាប់ភ្នែកនិងពេបមាត់ជ្រេញយ៉ុនហ្គី ពីចម្ងាយ

  រឿងជិតចប់ហើយនៅតែប៉ុន្មានភាគទេខ្ញុំមិនចង់អោយវាយូរដូចរឿងវណ្ណ:ស្នេហ៍ ទៀតទេ😫
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now