ដៃមានធ្វើខ្លួនឯងទៅ

268 32 3
                                    

40នាទីបន្ទាប់ទម្រាំតែរួចរាល់បានគ្រាប់គ្នាទើបចេញមកពីបន្ទប់។
«ញុាំបាយរួច តើពួកយើងនឹងទៅមណ្ឌលកុមារកំព្រាបានដែរអត់?»ទោះជាសព្វថ្ងៃមានមុខមាត់និងទ្រព្យាម្បត្តិគគោកមែនពិត តែជីមីនមិនដែលបំភ្លេចឬរមើលគុណកន្លែងផ្តល់ទីជម្រក ចំណេះដឹងឲ្យខ្លួនទេគឺតែងតែផ្តល់ជាប្រាក់ឧបត្ថម្ភមកកាន់ទីនេះរហូតទោះស្ថិតនៅក្រៅប្រទេសក៏ដោយ។
«ម៉ាក់គិតថាល្អដូចគ្នាណាកូន»រាងចំណាស់ញញឹមយ៉ាងស្រទន់ឡើងមក។
«តែពួកយើងទៅតែ4នាក់បានហើយ»និយាយមកបែបនេះប្រហែលជាចង់បំបិតយ៉ុនហ្គីចោលហើយ។
«ម៉េចអញ្ចឹង?»លោកយ៉ុនហុីលចង់ចិញ្ចើមឆ្ងល់។
«គឺយ៉ុនហ្គីហ្យុងគ្រិចចង្កេះទៅជាមួយមិនបានទេ»បកស្រាយទាំងញញឹមក្បូច។
«បាទ គឺពិតមែនហើយប៉ាម៉ាក់កូនគេងមមើលធ្លាក់ពីលើគ្រែ»បន្ថែមប្រយោគមក តឲ្យពួកគាត់ជឿជាក់លើកនេះបណ្តោរឲ្យនាយតូចខ្សែលើម្តងចុះ។
«មានបានលាបថ្នាំអីហើយនៅ?»នាមជាម្តាយទម្លាក់ទឹកមុខដែលញញឹមមកជាការព្រួយបារម្ភវិញ។
«គឺនៅទេម៉ាក់កូនលាបខ្លួនឯងមិនកើត»ប្រាប់មកបំណងជាចង់មានអ្នកលាបថ្នាំកន្លែងរបួសឲ្យ។
«ចាំម៉ាក់លាបឲ្យពេលញុាំបាយរួច»កូនគាត់សាច់ សឲ្យល្វក់បែបនេះបណ្តោយឲ្យមានស្នាមម៉េចនឹងកើតទៅ?
«អត់បាច់ទេនាំតែកូនមានបាប»ប្រកែកយ៉ាងដាច់អហង្ការ។
«កូនមិនបានប្រើម៉ាក់តែម៉ាក់ជាអ្នកស្ម័គ្រធ្វើវាដោយខ្លួនឯង»ពន្យល់ហេតុផលប្រាប់កូនប្រុស។
«អឹក គឺមិនសមទេ»សើចញឹមៗក្រវីក្បាលតតាត់។
«បើមិនចង់គេទេ ក្មួយមីនជួយលាបឲ្យយ៉ុនផង»រាងចំណាស់យ៉ុនហុីលដែលស្ងាត់មកជាយូរល្មមសមគួរដែរក៏បង្ហើរប្រយោគត្រូវចិត្តកូនកំហូចម៉ាច់តែម្តង។
«មិនអីទេប៉ា នាំតែរំខានគេ»ធ្វើជាឆ្លើយបដិសេធលេងចរិកប្រុសស្អាតមកបន្តិច កុំឲ្យមានអ្នកខ្លះដែលដាក់បង្គុយជិតថាខ្លួនជាមនុស្សប្រុសចិត្តងាយពេក។
«បាទ ចាំខ្ញុំលាបឲ្យគាត់»បើជ្រុលជាសម្តែងល្អចំពោះនាយខាងមុខអ្នកមានគុណរបស់នាយទៅហើយក៏យល់ព្រមសម្តែងទៅទៀតចុះ។
អាហារពេលព្រឹកបានបញ្ចប់ដោយរលូនយ៉ុនហ្គីលមិនបានតាមAppaនិងលោកពូមកបន្ទប់ជាមួយទេពោលគឺនៅខាងក្រោមជាមួយលោកតា លោកយាយវិញ។
«ចំជាបំពុលទុក្ខមែន»និយាយប្រហើរៗម្នាក់ឯងបំណងចង់ដៀមដាមអ្នកខ្លះ។
«ឈឺកន្លែងណាម៉េចមិននិយាយប្រាប់មក?»កាន់ដបប្រេងកូឡាជាមួយទឹកមុខក្រមីក្រម៉ូវរហូតគ្មានរលុប។
«អូនលាត់អាវឲ្យបងបន្តិចទៅ គឺនៅម្តុះផ្ចិតហើយនិងខាងមុខម្តុំចន្លោះភ្លៅ»តបសម្លេងខ្សាវៗរបៀបមនុស្សសុភាពរាបសារទាំងក្នុងចិន្តាល្បិចកលមានគគោក។
«មិនដឹងទេ ក៏លាបខ្លួនឯងកើតមិនអញ្ចឹង?»ងាកទៅម្ខាងកាលបើលាត់អាវបញ្ចេញសាច់ សខ្ចីមានសាច់ដុំកង់ៗនិងមានរោមដុះលើក្បាលពោះនាយតិចៗឃើញហើយចង់ស្លឈាមទាំងព្រឹក។
«បងជាមនុស្សដៃធ្ងន់អូនក៏ដឹង បើលាបទៅអាចនឹងលើសដើមក៏ថាបាន»កុំឲ្យរាងតូចពិបាកទើបដោះអាវចេញតែម្តង។
«រឿងច្រើន!!!»លាបថ្នមៗយ៉ាងយកចិត្តទុកដាក់បើពោះវិញរមីរមួលល្មិចៗទេដោយសារតែនាយសង្ហារចេះតែឲ្យបង្ខិតទៅខាងមុខរហូតជាបន្តបន្ទាប់។
«អ្ហាស សឺត»ខាំមាត់បិទភ្នែកបញ្ចេញសម្លេងយ៉ាងគួរឲ្យរអៀសឡើងមកកាលបើមម្រាមតូចៗប៉ះនឹងសាច់ដែលងាយនឹងមានការស្រើបស្រាល។
«លោកឯងបែកថ្នាំមែនទេ?ដៃមានធ្វើខ្លួនឯងទៅ»ពុំមានការពេញចិត្តនឹងការបន្លឺឡើងនេះមកទេឮមកកាលណាក៏ថ្ពាល់ចាប់ឡើងក្រហមដែរ។

☘ហ្វេសប៊ុកPark Rj Kpop Stuff(https://www.facebook.com/profile.php?id=100075477854305&mibextid=ZbWKwL)មានលក់ កម្ម៉ង់អីវ៉ាន់Kpopនិងចម្រុះកុំភ្លេចជួយទិញប្អូនផងបងៗដែលនាំចូលមកពីកូរ៉េនិងចិន🤩🔖
☘សរសេរដោយKeo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now