អាថ៌កំបាំងត្រូវបែកធ្លាយ

281 31 6
                                    

មួយសន្ទុះធំក្រោយហូស៊ុកក៏បានលាថេវូត្រឡប់មកផ្ទះវិញ។
«ជិតដល់ម៉ោងចូលធ្វើការហើយនៅមិនទាន់ឃើញត្រឡប់ទៅក្រុមហ៊ុនវិញទៀត»ដោយថ្ងៃនេះចង់ចំណាយពេលជាមួយយ៉ុនហ្គីលក៏សម្រេចថាសម្រាកមួយថ្ងៃ។
«Daddyម៉េចបានដឹងថាAppaអត់ទៅធ្វើការ?»អាល្អិតឡើងមកអង្គុយលើភ្លៅបើកភ្នែកម៉ក់ៗឆ្ងល់មិនស្ទើរទេ។
«កូនមើលនេះទៅ»ចង្អុលមកចំណុចមូលៗដែលជាសញ្ញាលោតប្រាប់ថាជីមីនកំពុងតែស្ថិតនៅទីតាំងណា ពីព្រោះថាចាប់តាំងពីយ៉ុនហ្គីពង្រាត់ប្អូនខ្លួនម្តងបងក៏សម្រេចលួចដាក់Gpsនៅក្នុងទូរស័ព្ទដៃដើម្បីតាមដានទីតាំង។
«ជុប Daddyស្អាតងងូតទឹកឲ្យកូនតិចបានអត់?»ស្ញេញចេញធ្មេញសស្ញាចដាក់អ្នកក្បែរកាយ។
«Daddyយល់ព្រមស្រាប់ហើយណា»លើកពរកូនសំណព្វមកជាន់ខាងលើជម្រះកាយឲ្យស្អាត។
ងាកមកខាងតួអង្គឯកនាមផាក ជីមីននេះវិញនិយាយពីថាដូចជាមានសេចក្តីសុខដល់ហើយ ដោយចំណាយពេលតាំងពីមេឃនៅភ្លឺរហូតដល់ងងឹតហើយសូម្បីតែទូរស័ព្ទក៏បិតចោលដែរ។
«ស្រស់ស្រាយដែរអត់?»ស្ថិតនៅលើភ្នំដែលសម្បូរទៅដោយភ្ញៀវទេសចរណ៍ជាច្រើនកំពុងតែបោះតង់ជាមួយនិងភ្នក់ភ្លើងក្តៅៗបង្ក្រាបនូវសីតុណ្ហភាពត្រជាក់ដែលមាននៅលើភ្នំ។
«បងមិនខ្លាចអ្នកផ្ទះបារម្ភទេឬ?»បង្ខិតកាយមកឱបអ្នកមាននាមជាសង្សារយ៉ាងណែនតាន់តាប់។
«បងបានផ្ញើរសារប្រាប់ហូស៊ុកហ្យុងរួចហើយ»ច្បិចថ្ពាល់និងចុងច្រមុះនាងលេងថ្នមៗ។
«បងស្រលាញ់អូន»ឡើងមកទ្រោបពីលើកាយតូចសឹមទម្លាក់បបូរមាត់មកផ្តោះផ្តងរសជាតិទឹកមាត់គ្នាជាមួយអារី។
«ហ្អឹម ជីបៗ»សម្លេងបឺតជញ្ជក់លាន់ឮឡើងបីដូចកូនចាបកំពុងនៅក្នុងសម្បុក។
«អ្ហាស ជី...មីន»ដៃរវីរវាមលូកចុះឡើងរហូតមកដល់ដើមទ្រូងនាងតូច ប្រហើនស្ទាបអង្អែលមិនខ្លាចរអារ។
«ប...ងបងសុំទោស បងមិនគួរធ្វើបែបនេះដាក់អូនទេ ជុប លើកលែងទោសឲ្យបងផង»ភ្ញាក់ខ្លួនព្រើតដូចទេះកណ្តាលមុខកាលបើឮនូវសម្លេងថ្ងួចថ្ងូរជ្រាបពេញស្លឹកត្រចៀក តើនេះខ្លួនចង់ជាន់ដានចាស់ដូចយ៉ុនហ្គីមែនទេ?
«មិ...មិនអីទេ»ងាកមុខចេញទាំងអៀនៗនាងនៅមិនទាន់បានភ្លេចសកម្មភាពអម្បាញ់មិញទេ។
«ទៅវិញបងនឹងស្តីដណ្តឹងអូន បងនឹងរងចាំរហូតអូនក្លាយជាកូនក្រមុំរបស់បង»វែកសក់នាងថ្នមយ៉ាងភាពស្រលាញ់ពេញចិត្ត។
ភ្លើងបានបំភ្លឺពាសពេញភូមិគ្រឹះមីនដែលមានទំហំធំស្ទើរតែជិតស្មើរនឹងរាជវាំងទៅហើយ។
«ឆាវូឯងទៅសម្រាកទៅចាំយើងយកទៅឲ្យកូនយ៉ុនខ្លួនឯង»ហផបនឹងយកកាហ្វេឲ្យកូនប្រុសក៏ជ្រួសផ្លូវនិងនាយជំណិតវ័យក្មេង។
«បាទ លោកស្រី»ហុចសាមីមកឲ្យគាត់រួចរាល់ក៏ទៅសម្រាកតាមសម្តីដែលបានបញ្ជា។
«ជុង ជីមីន»មើលពីខាងក្រៅឃើញរៀងព្រាលរាងចំណាស់បានសម្រេចចិត្តថានឹងបើកមើលបន្តិចពីព្រោះឈ្មោះដូចឈ្មោះជីមីនពេក។
«ម៉េចក៏សុើបពីកូនមីនដូច្នេះ?ឬមួយកាលពីមុនពួកគេមានបញ្ហាអីជាមួយគ្នាមែនបានបាត់ខ្លួនទៅឡើងរាប់ឆ្នាំ។
«នេះកូនមីនអាចពពោះបាន!»ក្រដាសធ្លាក់រប៉ាត់រប៉ាយបញ្ជាក់ពីភាពភ្ញាក់ផ្អើល កាលបើបានអាននូវប្រវត្តិរូបដែលមានរកឃើញយ៉ាងលម្អិតក្បោះក្បាយយ៉ាងនេះ។
«ម៉េចនឹងអាចទៅ?»រូបថតដែលបានផ្តិតពីកាំម៉េរ៉ាសុវត្ថិភាពពីរូបរាងកាយដែលមានពោះប៉ោងតែងតែមកពិនិត្យសុខភាពផ្ទៃពោះជាប្រចាំច្បាស់ៗ។
«នរណាជាប៉ាក្មេង?»សញ្ញាសួរលោតពេញការគិតនាំឲ្យវាមានភាពរាំងស្ទះដូចគាំងគ្រឿង។
«កើតអីហ្នឹងអូន?»លោកយ៉ុនហុីលដាក់ខ្លួនអង្គុយសួរមកប្រពន្ធ។
«បងមើលទៅនឹងបានជ្រាប អូនបានពួកវាមកពីឆាវូដែលត្រូវយកឲ្យកូនយ៉ុនតែអូនជាអ្នកថានឹងយកទៅឲ្យជំនួសតែមិននឹកស្មានថាមានឃើញរឿងទាំងនេះទេ»រើសសន្លឹកដែលជ្រុះប្រមូលចូលគ្នាឲ្យស្វាមុីបានឃើញ។
«ឬមួយពួកគេ?»យល់នូវរឿងរ៉ាវជាច្បាស់គាត់ក៏សន្និដ្ឋាន ជាធម្មតាគ្មានមិត្តភ័ក្តិឯណាតាមដានរឿងដែលកន្លងទៅទេប្រសិនជាមិនសំខាន់សម្រាប់គេនោះ។
«អូនយកកាហ្វេឲ្យកូនហើយ»ប្រមែប្រមូលឡើងមកកាន់បន្ទប់កូនប្រុស។
«តុៗ»សម្លេងគោះទ្វារបន្លឺឡើងឥតអាក់រហូតបានការអនុញ្ញាពីម្ចាស់ទើបស្ងាត់ាម្លេងទៅវិញ។
«ម៉ាក់យកកាហ្វេមកឲ្យ ហើយនេះជាឯកសារដែលឆាវូបានផ្ញើរតាមម៉ាក់»ផ្តែរផ្តាំតែប៉ុណ្ណេះក៏ចាកចេញទៅបាត់។

(អនាគតម៉ាក់ក្មេងដឹងប៉ុណ្ណេះហើយមិនដឹងល្មិចទេ?😫)
ប្រសិនជាអាចសូមផ្តល់មតិរាល់កន្លែងណាដែលមានភាពខ្វះខាតឲ្យខ្ញុំបានដឹងផង😇🤩
☘សរសេរដោយ "កែវ ធារី/Keo Theary"
∘Fb:Park Rj Kpop Stuffនិង Park Rj
#មានលក់ កម្ម៉ង់(ចិននិងកូរ៉េ)បង់រំលោះអីវ៉ាន់ចម្រុះ Kpopគ្រប់ក្រុម(Light stick Album Post er...)ទូរស័ព្ទIphoneនិងSamsung

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now