ឯងត្រូវស្នេហ៍វាមែនទេ?

258 33 2
                                    

  ដំណើរញាប់ៗតាមបែបផែនមនុស្សប្រញាប់ប្រញាល់សាច់ថ្ពាល់ទាំងខាងដាបដោយកម្តៅស្រាលៗ។
  «អ្ហាវ!!!លឿនម្លេះកូន?»រាងចំណាស់ឧទាណមកទាំងភ្ញាក់ផ្អើលនេះទើបតែនឹងទៅសោះឥឡូវមកវិញបាត់ហើយ។
  «បាទ គឺគាត់គ្រាន់តែត្រូវបន្តិចបន្តួចប៉ុណ្ណោះ»មាត់ចេះតែវាចាមកហើយតែហត្ថាវិញអង្អែលកញ្ចឹង កជាដរាបដូចមនុស្សកំពុងមានពិរុទ្ធ។
  «អញ្ចឹងពួកយើងចេញដំណើរទៅ»អើអឺគ្នាសព្វគ្រប់អស់ហើយសឹមចេញដំណើរមកកាន់គោលដៅដោយមាននាយតូចជាតៃកុងឡាន។
  រថយន្តទំនើបរត់លើផ្លូវកៅស៊ូត្រូវបញ្ឈប់ដំណើរភ្លាមៗកាលបើបានជិះកាត់Martមួយកន្លែង។
  «ខ្ញុំនំសម្រាប់ក្មេងៗ20កញ្ចប់ដាក់លាយចូលគ្នាមក»អ្នកស្រីណារ៉េហាស្តីឡើងជាមួយនឹងស្នាមញញឹមដោយមានជីមីនជាអ្នកចេញថ្លៃអីវ៉ាន់ពីព្រោះគេជាអ្នកទទូចសុំគាត់ចេញដោយខ្លួនឯង។
  «Appaញុាំការ៉េម»អង្រួនដៃតិចៗធ្វើភ្នែកម៉ក់យ៉ាងគួរឲ្យខ្នាញ់ដើម្បីជាការបន្ទន់ចិត្ត។
  «កូនចង់បានមួយណា?»ចាប់លើអាល្អិតឲ្យបានឃើញការ៉េមក្នុងទូទឹកកកកុំឲ្យពិបាកចង្អើតជើង តទៅទៀត។
  «យកអានោះ»ចង្អុលមកការ៉េមសូកូឡាដែលកំពុងស្ថិតក្នុងសីតុណ្ហភាពត្រជាក់។
  15នាទីនៅខាងក្នុងMartបានកន្លងផុតទៅយ៉ាងរហ័សទាំងអស់គ្នាបានធ្វើដំណើរបន្តមកកាន់គោលដៅ។
  «ក្មេងគួរឲ្យស្រលាញ់ណាស់»ស្នាមញញឹមលើផ្ទៃមុខរាងចំណាស់បណ្តាលឲ្យយ៉ុនហុីលនាមជាស្វាមុីតាមសម្លឹងមើលពុំដាក់ភ្នែកសោះឡើយ។
  «ពួកគេឆ្លាតៗណាស់ហើយក៏និយាយស្រួលស្តាប់គ្នាទៀត»ចោលកន្ទុយភ្នែកសម្លឹងមើលកូនប្រុសទោលកំពុងតែលេងជាមួយនឹងក្មេងដទៃទៀតយ៉ាងសប្បាយរីករាយ។
  «យ៉ុនហ្គីលដូចជាសប្បាយដល់ហើយ»ជើញក្មេងៗបែបនេះពួកគាត់ក៏មានអារម្មណ៍ថាស្រស់ស្រាយដូចគ្នា។
  ជាច្រើនថ្ងៃកន្លងផុតទៅជីមីននិងយ៉ុនហ្គីលបានត្រឡប់មកទីក្រុងសេអ៊ូលវិញដោយសុវត្ថិភាព។
  «អានោះវាដាក់ស្នេហ៍មែនទេបានជាលែងចង់មកផ្ទះហើយ?»ក្រព័ទ្ធដៃដាក់បង្គុយលើសាឡុងតម្លៃថ្លៃទាំងគ្រោក្រោធ។
  «គឺ...អឹក...គឺមិនបានទេ»ឆ្លើយតបទាំងឱនមុខចុះលេងមម្រាមដៃខ្លួនឯងរបៀបមនុស្សដឹងកំហុស។
  «ចុះម៉េចក៏មិនសូប្បីតែCallមកប្រាប់ដំណឹងឲ្យបងដឹងផងដឹងថាបងបារម្ភយ៉ាងណាទេ?»តឹងសរសៃរ កឡើងបន្តិចចនេះមួយថ្ងៃៗខ្វាយខ្វល់ចង់សក់ស្កូវអស់ហើយខ្លាចតែគេចាប់យកប្អូនទៅធ្វើបាបទៀតទេ។
  «មកពីម៉ាក់ប៉ាគេឃាត់ហើយដកទូរស័ព្ទទុកទៀត»និយាយទាំងព្រិចភ្នែកតិចៗដើម្បីបន្ទន់ចិត្តអ្នកមាននាមជាបង។
  «ហើុយ!!!លើកនេះរួចខ្លួនតែលើកក្រោយជួបអាមួយហ្នឹងទៀតរឿងជាមួយបងមិនខានទេ»បោះជំហានវែងសម្តៅមកកាន់បន្ទប់គេងទាំងមុខក្រមីក្រម៉ូវមិនរលុប។
  ឈានចូលមកដល់ព្រឹកព្រលឹមថ្ងៃថ្មីព្រះអាទិត្យបានបញ្ចេញពន្លឺដ៏ត្រចេះត្រចង់ដើម្បីជាជំនួយដល់មនុស្ស សត្វនិងរុក្ខជាតិមានភាពងាយស្រួលក្នុងការរស់រាននៅលើភពផែនដីយើងនេះ។
  «អត់ទោសប្រុសស្អាត បាទ»ជំហានលឿនបានបញ្ឈប់នៅនឹងខណ:សណ្តាប់សម្លេងដែលរៀងប្រហែលៗ។
  «ឯងអារោគចិត្ត!!!»បើកភ្នែកមិនទាន់នឹងបានអីផងជួបមនុស្សដែលនាំឲ្យមានភាពក្រហល់ក្រហាយភ្លាម។
  «ស្មានតែភ្លេចហើយ តើសនេះ»កម្លោះសង្ហាររាងខ្ពស់ស្រឡះថេវូសើចញញឹមយ៉ាងរីករាយតែអ្នកនៅចំពោះមុខគ្មានរីករាយជាមួយទេ។
  «រកស្អីឯងហ្នឹងថយចេញឲ្យឆ្ងាយពីយើងបន្តិច»ធ្វើមុខធ្វើមាត់របៀបខ្ពើមរអៀមនាងសង្ហារ។
  «ក៏ចង់មករកទឹកអប់តែថាសឺត ក្លិននេះក្រអូបជាប់ចិត្តដល់ហើយ តើមាននៅទៀតដែរទេ?»គ្មានការខ្លបខ្លាចចិត្តឆៅឱបចង្កេះហូស៊ុកលោរមកកញ្ចឹង កស្រូបក្លិននេះខ្សឺតៗចូលក្នុងពោះ ទាំងដែលនេះជាកន្លែងសម្រាប់ធ្វើការលក់ផលិតផលហើយមានមនុស្សចូលមកឡើងច្រើនគ្នា។
  «ឯងបែកឱសថមែនទេ?»ព្យាយាមរុញទ្រូងមាំទម្រាំតែនឹងចេញមិនមែនជាការងាយស្រួលទេ។
  «ជួយរកឲ្យបន្តិចមកណាៗ»អង្វរ កជាមួយការរំកិលជំហានមកជិតទៅៗ។
  «អឺៗថយឲ្យឆ្ងាយបន្តិចទៅ»នាំមកកាន់កន្លែងមានក្លិនដូចក្លិនដែលខ្លួនប្រើដោយខ្លួនឯងផ្ទាល់តែម្តង។
  «យក7ដប»ត្រចៀកស្តាប់ការណែនាំពីអត្ថន័យនៃក្លិនតែចក្ខុទាំងទ្វេរសម្លឹងមើលតែមុខកូនកម្លោះគេមិនដាក់។
  «ក៏ជួយកាន់ខ្លះមកបុគ្គលិកខ្ញុំរវល់អស់ហើយគ្មានពេលឲ្យលោកទេ»សម្លក់សម្លឹងរួចយកមកកន្លែងគិតថ្លៃបិងវិចខ្ចប់។
  «ខ្ចប់ជាកាដូរហើយសុំNoteមួយផង»បុគ្គលិកម្នាក់នោះញញឹមសឹមហុចក្រដាសនិងប៊ិចឲ្យថេវូ។
  «ជូនចំពោះមនុស្សពិសេសម្នាក់ដែលតែងតែចូលមក កកូរកកាយបេះដូងមួយនេះគ្មានពេលសម្រាក»និយាយបណ្តើរសរសេរបណ្តើរយ៉ាងមានសេចក្តីសុខជាពន់ពេក។
  3នាទីបន្ទាប់បានបញ្ចប់ការវិចខ្ចប់ជាស្ថាពរ។
  «នេះខ្ញុំជូន»ថេវូក៏បានហុចមកឲ្យហូស៊ុក។
  «ស្អីគេកើតឆ្កួតអីមែន?»មនុស្សអីក៏អត់ប្រយោជន៍យ៉ាងនេះ?ដូចខ្វះអីជូនមកជូនទឹកអប់ទាំងដែលខ្លួនជាម្ចាស់ក្រុមហ៊ុនផលិតនិងលក់ទឹកអប់ តែអីដែលកាន់តែអស់និយាយជាមួយទៀតគឺការដែលឲ្យខ្លួនជួយណែនាំពីអត្ថន័យនៃក្លិននេះចុងក្រោយមកទិញជូនខ្លួនអីឯណា។
  «មិនបានឆ្កួតអីផងគ្រាន់តែចង់ជូនតែមិនយកក៏មិនអីដែរ ក្រដាសនេះក៏ហាមបោះចោលដូចគ្នា»ដាក់លើដៃម្ចាស់ស្នេហ៍រួចដើរទៅបាត់ធ្វើព្រងើយពីព្រោះខ្លួនបានទិញទឹកអប់ដែលចង់ទិញរួចឡើងជិតមួយសន្ទុះហើយតែកាលដែលទិញម្តងទៀតនេះពីព្រោះចង់នៅអូសក្រឡាម្ចាស់ក្រុមហ៊ុននោះទេ។

☘FB:Park Rj Kpop Stuff ឬ Park Rj
☘សរសេរដោយ:Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now