ខ្លាចឆ្លងរោគចិត្តពីអ្នកខ្លះ

408 60 9
                                    

កង់កីឡាមួយដោយឌុបដោយមនុស្សពីរនាក់បន្តទៅមុខជារឿយៗរហូតមកដល់ភូមិះដែលធំស្គឹមស្គៃមើលតែរាជវាំង
«ឌីង ដុងៗ»ចុចកណ្តឹលប្រហែលជាជិតមួយនាទីក៏មានអ្នកបម្រើស្រីម្នាក់រត់មកបើកទ្វាររបងទាំងទឹកមុខញញឹមពព្រាយដាក់អ្នកប្រុសតូចនៅក្នុងត្រកូលដ៏ខ្ពង់ខ្ពស់មួយនេះ
«ម៉ាក់ អ្នកម៉ាក់កូនមកពីសាលាវិញហើយនេះគឺផាក ជីមីនជាមិត្តភក្តិកូន»យ៉ុនហ្គី ចូលមកក្នុងផ្អះដោយមិត្ងភ្លេចណែនាំខ្លួនអ្នកដែលមកជាមួយខ្លួនឲ្យអ្នកស្រីណារ៉េ បានស្គាល់
«ជម្រាបសួរអ៊ុំស្រី អ៊ុំប្រុស»ជីមីន យកដៃទប់វ៉ែនតាហើយក៏ចំកោងខ្នងគោរពមកកាន់ម្ចាស់ផ្ទះ
«អង្គុយចុះសិនមកកូនកុំឈរបែបនេះអី»អ្នកស្រីក្រោកពីសាឡុងទាញដៃជីមីន មកអង្គុយជិតគាត់ភ្ជាប់ជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខដែលគ្មានស្នាមជ្រីវជ្រូញរបស់គាត់
«បាទ»ជីមីន ចូលខ្លួនអង្គុយតាមគាត់ដោយស្នាមញញឹមពេកគ្រួសារអភិជនមួយនេះមិនមានការរើសអើងជាមួយមនុស្សខ្សត់ទ្រព្យដូចជាខ្លួន
«ឈ្មោះផាក ជីមីនមែនទេ?»លោកយ៉ុនហុីល ដែលជាប៉ាយ៉ុនហ្គី ក៏សួរមកអ្នកដែលអង្គុយឱនមុខទាំងអឹមអៀន
«បាទ អ៊ុំប្រុស»ជីមីន ងើយមុខសឹមឆ្លើយមកកាន់គាត់
«ឆ្នាំនេះឯងរៀនទីដប់ពីរដូចកូនយ៉ុន ដែរហើយមិចម៉ាផ្ញើរមើលកូនអ៊ុំផងណាគេនៅក្មេងមុនដេងរាក់ជ្រៅអីទេ»បានជាលោកយ៉ុនហុីល មានប្រសាសន៍បែបនេះពីព្រោះក្នុងចិត្តគាត់យ៉ុនហ្គី គ្រាន់តែជាក្មេងអាយុប្រាំឆ្នាំតែប៉ុណ្ណោះ
«ប៉ា....តែគេអាយុប្អូនខ្ញុំឡើងមួយឆ្នាំណា»យ៉ុនហ្គី ហៅប៉ាគេទាំងបង្អូសសម្លេងបែបខ្មាស់នឹង ជីមីន
«ក្មួយអាយុប៉ុន្មានដែរ?ហើយជាកូនចៅអ្នកណាដែរ?»លោកស្រីណារ៉េ ចាប់ដៃស្រឡូបជាប់ក្តោបថើរៗអង្អែលផ្តល់ភាពកក់ក្តៅ
«ខ្ញុំអាយុដប់ប្រាំបីឆ្នាំអ៊ុំហើយខ្ញុំជារស់នៅបណ្ឌលក្មេងកំព្រានៅឯខេត្តប៊ូសាន»ជីមីន និយាយទាំងមានអារម្មណ៍ថារៀងផ្សាៗភ្នែកពេករឮកដល់រឿងនេះម្តងៗ
«ខំរៀនណាក្មួយមិនប៉ុន្មានឆ្នាំទៀតក្មួយក៏នឹងរស់ស្រួលបើសិនជាក្មួយខំប្រឹងពីឥឡូវនេះទៅជីវិតគឺមើលមិនឃើញទេតែក្មួយក៏មិនត្រូវគ្មានសង្ឃឹមនៅក្នុងខ្លួនដែរ»លោកយ៉ុនហុីល និយាយដោយញញឹមស្រាលៗដាក់ ជីមីន
«បាទ លោកអ៊ុំ»ជីមីន ក៏ញញឹមផ្អែមមកកាន់គាត់ដូចគ្នា
«នៅញុាំបាយល្ងាចនៅនេះសិនទៅកូន»បន្ទាប់ពីសា្វមុីសំណេះសំណាលជាមួយជីមីន រួចក៏ចូលដល់វគ្គគាតណេះវិញម្តង
«អឺ គឺ»ជីមីន អេះអុញៗហើយក៏សម្លឹងមកមើលមុខយ៉ុនហ្គី កីឃើញថានាយងក់ក្បាលឲ្យយល់ព្រមនូវសំណើររបស់ម៉ាក់ខ្លួន
«បាទ គឺបានអ៊ុំស្រី»ជីមីន ញញឹមឡើងស្រស់លិបភែនរបស់រលីងធ្វើឲ្យអ្នកទាំងបីនាក់នេះក៏ញញឹមមកតាមដូចគ្នា
«ក្មេងនេះគួរឲ្យស្រលាញ់ណាស់»លោកស្រីណារ៉េ យារដៃច្បិតថ្ពាល់ប៉ោងៗទន់ៗមើលតែនំប៉ាវចំហុយទើបតែលើកចេញពីឆ្នាំងរបស់ ជីមីន
«សង្ហារបែបនេះដឹងតែសង្សាររាប់ភ្លេចហើយមើលទៅ»មើលរាងរូវជីមីន ក៏សង្ហារមុនចាញ់កូនកម្លោះគាត់ប៉ុន្មានដែរ
«នៅអ៊ុំស្រីខ្ញុំមិនទាន់មានសង្សារទេតែក៏នឹងមានឆាប់ៗហើយចាំចូលរៀនឲ្យស្គាល់គ្នាបន្តិចបានខ្ញុំសុំគេទាក់ទងគ្នា»ជីមីន និយាយទាំងក្តីសុខនបើសិនជាមានសង្សារទៀតមិនដឹងថាក្តីវាឡើងស្រើតដល់កម្រិតណាទេ
«ហឹស ហឹស ខិលដូចកាលប៉ាកូនយ៉ុន កាលពីកម្លោះចឹងកូនឯងនេះ»លោកស្រីណារ៉េ ក៏ច្បិចថ្ពាល់ជីមីន លេងទៀត
«កូនយ៉ុន ជូនប្អូនទៅលេងនៅក្រោយផ្ទះទៅកូន»ដោយនៅខាងក្រោយផ្ទះជាមួយច្បារនិងមានរោងលម្ហែរកាយនៅទីនោះមួយោងដែរ
«បាទ តោះទៅជាមួយយើង»យ៉ុនហ្គី ទទួលបញ្ជាពីអ្នកម៉ាក់អូសដៃជីមីន មកអង្គុយក្នុងរោងកម្ហែរកាយ
«អូ!!!នៅនេះមានផ្កាស្អាតៗច្រើនប្រភេទណាស់»យ៉ុនហ្គី ដើរមកអង្គុយក្នុងរោងលម្ហែរទាំងធម្មតាតែអ្នកដែលមិនធម្មតានោះគឺភ្ញៀវកម្លោះយើងនេះឯង
«គ្មានស្អាតត្រង់ណាផងមានតែពណ៌»យ៉ុនហ្គី យកដៃមកអង្អែលពុកចង្ការនឹងគ្រវីក្បាលបដិសេធ
«ហ្យង់តើខ្ញុំអាចសុំដីផ្ទះហ្យង់ពីរ-បីគីឡូបានដែរអត់?ខ្ញុំយកទុកដាំដំណាំ»ដោយឃើញមានដីដែលបានកាប់គាស់ឆាយស្មៅឡើងស្អាតស្រាច់យ៉ុនហ្គី ក៏បង្ហើបមាត់សុំម្ចាស់ផ្ទះគេ
«អឹម ចង់បានយកទៅហើយយកផ្កានេះពីដើមទៅចង់បានអាណាយកអាហ្នឹងទៅបើចង់ដាំ»យ៉ុនហ្គី ងក់ក្បាលយល់ព្រមតាមរបៀបមនុស្សដែលមិនសូវជាកំណាញ់
«នេះបើហ្យង់ឲ្យទៅហើយខ្ញុំមិនហ៊ានមិនយកទេខ្លាចដូចព្រឹកមិញទៀត ហឹស ហឹស»ជីមីន លើកដើមផ្កាដែលមានដើមតូចៗមកមើលនឹងចម្អកឡយឡើយដាក់យ៉ុនហ្គី ដែលអង្គុយមើលមកខ្លួន
«ខ្ពិលនិយាយច្រើនជាមួយក្មេងរោគចិត្តណាស់ខ្លាចឆ្លងរោគចិត្តតាមបានប៉ះរបស់គេហើយមកស្តីឲ្យគេទៀតចំជារោគចិត្តកម្រិតធ្ងន់មែន ហឹម មិនគួរណារោគចិត្តទាំងវ័យក្មេងបែបនេះសោះ»ជីមីន ខាំធ្មេញក្រតៗរម្ងាប់អារម្មណ៍គ្រោក្រាធដែលមាននៅក្នុងខ្លួនទាំងអម្បាណម៉ាណទាំងទប់ៗខំញញឹមដាក់យ៉ុនហ្គី ពីព្រោះមិនចង់មានរឿងវែងឆ្ងាយហើយណាមួយវិញទៀតយ៉ុនហ្គី បានឲ្យដើមផ្កាខ្លួនឡើងពីរដើមនិងដីសម្រាប់ដាំដំណាំដែរនេះបើហ៊ានតែឈ្មោះគ្នាស្អីក៏ខ្លួនគ្មានបានមួយច្រិចដែរ
«ចឹងខ្ញុំយកទៅខាងនោះហើយ»បានម្ចាស់គេថាឲ្យទៅហើយមនុស្សជីមីន នេះមិនចេះញ៉េមញ៉ុមឲ្យខាតពេលវេលាគេជីដីដាក់បាវដែលគេបោះចោលនេះព្រឹបៗនិងកាន់កូនផ្កាពីរដើមទៅជាមួយផងនិយាយរួមទៅឡើរយីងរយោងពិបាកភ្នែកមើលណាស់
អង្គុយនិយាយគ្នាជីកឫសជីកគុលឡើងជិតមួយរសៀលជីមីន និងយ៉ុនហ្គី ក៏ចូលមកក្នុងផ្ទះក៏ឃើញមានអ្នកបម្រើនិងលោកស្រីណារ៉េ កំពុងតែញាប់ដៃញាប់ជើងចម្អិនអាហារពេលល្ងាច
«មានអីឲ្យខ្ញុំជួយបានដែរអត់អ៊ុំស្រី?»ដោយជាក្មេងដែលមិនចេះតម្លើងប្ញកជីមីន ក៏សំុខ្លួនមកជួយពួកគាត់ដែរ
«មិនអីគេកូនទៅអង្គុយលេងសិនទៅកូនជាភ្ញៀវម៉ាក់មិនចង់រំខានកូនទេ»លោកស្រីណារ៉េ ញញឹមឡើងស្រស់ដាក់ជីមីន ទាំងដៃកំពុងចិតបន្លែ
«តែខ្ញុំចង់ជួយណាអ៊ុំស្រីនៅមួយថ្ងៃនេះអផ្សុកណាស់គ្មានអីធ្វើទេ»ជីមីន ក៏នូវតែចចេសសុំធ្វើដែរ
«ឲ្យគេចូលធ្វើទៅម៉ាក់អាល្អិតនេះក្បាលរឹងណាស់ នៅសាលាព្រឹកមិញរឿងមិនឈប់រហូតត្រូវទទួលពិន័យ»ប្រយោគខាងចុងយ៉ុនហ្គី បានត្រឹមតែនិយាយរៀបរាប់ទូពិតប្រាប់អ្នកនៅក្នុងចិត្តតែប៉ុណ្ណោះ
«យ៉ុន ធ្វើអីហ្នឹងកូន?»អ្នកស្រីណារ៉េ ចងចិញ្ចើមដាក់កូនប្រុសដែលកំពុងតែដាក់ត្បាល់-អង្អែរ-ជ្រុញ-កាំបិតតាំងតោ-កាំបិតមុខមួយ-កូនកាំបិត-កាំបិតមុខពីរដាក់ក្នុងថង់ខ្មៅមួយ
«ម៉ាក់កូនសុំ»លោកស្រីហាក់ចម្លែកចិត្តជាមួយនឹងកូនប្រុសតែមួយត្រួយបេះដូងដោយមួយរយ:នេះប្លែកៗដូចមិនមែនជាកូនប្រុសគាត់សោះ
«អា!!!នេះកូនចេះធ្វើម្ហូបដែរឬ?»ជីមីន ចិញ្ច្រាំខ្ទឹម-សចាក់ខ្លាញ់ចូលក្នុងឆ្នាំងខ្ទះលីងខ្ទឹមឲ្យឈ្ងុយហើយក៏ចាក់សាច់គោចូលដាក់ស្ករ-ប៊ីចេន-អំបិល-ទឹកប្រេងខ្យង-ទឹកត្រីកូរវាឲ្យចូលជាមួយនឹងសាច់ហើយក៏ចាក់ម្ទេចប្លោកក្រហម-បៃតង-លឿងចាក់ការ៉ុត-ផ្កាខាត់ណាចូលរួចចាក់ទឹកបន្តិចកូរចុះកូរឡើងបានមួយមុខបាត់ត្រឹមតែប្រាំនាទីលឿនជាងគ្រាប់មីសុីលទៅទៀត
«បាទ នេះរួចហើយ»ជីមីន ចាក់ឆាបន្លែនៅក្នុងចានយ៉ាងមានរបៀបរៀបរយលើកមកឲ្យម៉ាក់យ៉ុនហ្គី មើល
«បន្លែហ្នឹងឆ្អិនអត់ហ្នឹង?»យ៉ុនហ្គី ដើរមកជិតជីមីន ផ្អៀងផ្អងមើលមកឆាបន្លែដែលបានចម្អិនហើយរួចរាល់ក្លិនវាវិញហឹម!!!ឈ្ងុយៗឡើងចង់ញុាំតែបើរសជាតិមិនដឹងយ៉ាងណាយ៉ាងណីទេ?
«ហ្យង់ហានេះបន្លែចង់រលួយចូលជាមួយសាច់អស់ហើយឲ្យវាឆៅម៉េចនឹងកើត?»ជីមីន បានឮពាក្យបញ្ជួសបង្អាប់របស់យ៉ុនហ្គី ហើយក៏ចេះតែមុខម៉ូវមើលតែមនុស្សស្រីមកថ្ងៃខែគ្មានខុសល្មិចទេ
«យើងថាលេង-តើសនេះទំនងគ្រាន់បើដែរ-តើសមិនអន់ទេ»មិនដឹងជាមានកត្តាអី្វទេរុញច្រានឲ្យយ៉ុនហ្គី ក្លាហានហ៊ានច្បិចថ្ពាល់កូនកម្លោះគេទាំងថ្ងៃចេសស្រស់ៗបែបនេះ?

ចុចនៅលើក្តារចុចលើសពីបីដងវានឹងចេញអក្សរមកជាច្រើនបើសិនជាអ្នកទាំងអស់គ្នាមានច្រើនទុកដាក់មិនអស់ទេអាចផ្ញើរនៅក្នុងប្រអប់ក្រោមនេះបានអត់មានគិតថ្លៃសេវ៉ាអីទេ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now