កុំមកធ្វើចរិកភ្លើដាក់បង

327 46 6
                                    

សមាជិកទាំងអស់បានមកក្នុងយានយន្តគ្រប់ចំនួួនរីឯគ្រឿងម៉ាសុីនចាប់ផ្តើមបញ្ចេះបើកដំណើរការសម្តៅទៅដេហ្គូដោយមានភ្នំសម្រាប់ធ្វើការបោះតង់លេងពីព្រោះនៅទីនោះមានភាពស្ងប់ស្ងាត់និងត្រជាក់ស្រួលក្នុងកម្សាន្តលំហែរខួរក្បារឲ្យស្រឡះស្រស់ស្រាយ
«ងុឺត»ឡានក្រុងបានពន្លត់គ្រឿងម៉ាសុីនសិស្សានុសិស្សញញឹមមុខឡើងរីកខុសពីសព្វមួយដង
«ដល់ដេហ្គូហើយផាច់ៗ»ស្នូរកងរំពងនៃការទះដៃបានដាស់ស្មារតីជីមីនឲ្យភ្ញាក់ឡើងមក
«ដល់ណាហើយ?»មាត់ពេបដូចជាកូនក្មេងសួរអ្នកដែលមានងារជាសង្សារសម្ងាត់
«ដេហ្គូ»វែកសក់ដែលបាំងផ្ទៃមុខតូចច្រមុិចចេញ
«Wow it is so amazing »មកដល់ទីខ្ពស់ទើបបានឃើញនូវពន្លឺព្រះអាទិត្យដែលទម្លាក់កាយចុះក្រោយបន្តិចម្តងៗពណ៌លឿនលាជាមួយនិងពណ៌ទឹកក្រូច
«ក្រឹប ស្អាត»ខណ:ពេលដែលភ្លេចខ្លួនក៏ត្រូវរាងក្រាសប្រមាញ់រូបថតមើលថ្ងៃលិចមួយសន្លឹក
«ចង់ថតទេ?»បានឃើញអារីនៅក្បែរក៏ដើរមករកនាងយ៉ានលឿនសួរបញ្ជាក់ថាចង់ថតរូបពេលថ្ងៃលិចអញ្ចឹងដែរឬអត់?ទោះបីជាដឹងថាមានអ្នកបានថតរូបឲ្យខ្លួនតែអត់មានបានមកមើលថារូបហ្នឹងម៉េចដែរ?ស្អាតឬមិនស្អាតទេ?
«ចង់»បានទូរស័ព្ទមកក្នុងដៃដើរឈ្វែលមកទីតាំងដែលថតទៅមើលទៅសមនិងស្រស់ស្អាតជាមួយនិងទេសភាពដែលកំពុងតែកើតមាន
ស្នាមញញឹមនិងក្រសែភ្នែកសម្លឹងដាក់គ្នាយ៉ាងស្រទន់ដុតកម្លោតឲ្យចិត្តអ្នកកម្លោះយ៉ុនហ្គីក្តៅឆាបឆួលដូចភ្លើងស្រោចសាំង
«ជីមីនថតរូបបានស្អាតៗណាស់»និយាយទាំងដើរមកកន្លែងដែលមានការជួបជុំគ្នា
«គ្នាយើងត្រូវចែកក្រុមរកអុសនិងផ្សិតដែលអាចញុាំបាន»ក្រុមអ្នករកផ្សិតក៏ត្រូវទទួួលក្រដាសបង្ហាញពីរូបភាពនិងឈ្មោះរបស់វាយ៉ាងច្បាស់លាស់និងល្អិតល្អន់បើក្រុមរកអុសវិញបែងចែកជាពីរក្រុមតូចទៀតគឺប្រុសៗរកអុសធំៗរីឯស្រីៗរកអុសតូចៗ
28នាទីបន្ទាប់ក៏បានជួបជុំគ្នាសាជាថ្មី
«នាំគ្នាទៅរៀបតង់សិនទៅ»សម្ភារ:សម្រាប់ធ្វើម្ហូបបានប្រមូលមកសព្វគ្រប់រួចអស់ទៅហើយ
«បាទ/ចាសអ្នកគ្រូ»សម្លេងបន្លឺឡើងព្រមគ្នាសឹននាំដៃគូរួមតង់រកកន្លែងដែលពេញចិត្តពន្លាតង់បោះ
«ម៉េចក៏មកឆ្ងាយពីគេពីឯងម្លេះ?»ដើរតាមត្រុកៗជម្រិតសំណួរពីបុរសមុខមាំ
«នែម៉េចក៏ស្ងាត់?»ជាលើកទីពីរតែនៅដដែល
«ឮសួរអត់ហ្នឹង?»ជាលើកទីបីតែក៏ស្ងាត់ទៀត
«ក៏បានបើអ្នកឯងគិតថារំខានមិនអីទេខ្ញុំនឹងទៅ»វាឈឺចិត្តមិនស្ទើរដែរដែលខំនិយាយរកគេហើយតែគេមិនតបហើយព្រងើយដាក់យើងទៀត
«ទៅណា?»កាតាបជីមីនបានយកចេញឆ្ងាយពីកាតាបយ៉ុនហ្គី
«ទៅណាក៏បាន»ដៃប្រឹងទាញដៃដែលចាប់ខ្សែកាតាបខ្លួន
«កុំមកធ្វើចរឹកភ្លើដាក់បងណាមីននី»សម្លេងរៀងស្រាលជាមុនតែក៏ព្រឺឆ្អឹងខ្នង
«ខ្ញុំមិនបានធ្វើតែលោកទេជាអ្នកផ្តើមសួរមិនឆ្លើយពេលខ្ញុំទៅឃាត់រកស្អី?»ម្នាក់ប្រច័ណ្ឌម្នាក់ទៀតអត់ដឹងថាខ្លួនឯងខុសអីក៏តាំងមកក្បាលរឹងតឹងសរសៃរក
«ទុកកាតាបភ្លាមហើយទៅអង្គុយនៅត្រង់នោះ»ដៃប្រលែងពីខ្សែកាតាបសង្កត់ចិត្តនិយាយពាក្យសម្តីលួងលោមវិញ
«ឲ្យលឿនកុំមកក្បាលរឹងជាមួយបងៗមិនចូលចិត្តនិយាយច្រើនទេ»ប៉ុន្មាននាទីក្រោមទើបម្នាក់ៗចិត្តរៀងស្ងប់ទើបស្ងាត់មកមាត់កគ្រប់គ្នា

ប្រសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនូវកន្លែងណានៅក្នុងភាគនេះដែលមានការខ្វះខាតដោយលើកយកមកសរសេរប្រាប់ខ្ញុំៗនឹងកែសម្រួលនូវចំណុចនោះដើម្បីយកជាបទពិសោធនិងស្វែងយល់ពីវាបន្ថែមទៅទៀតឬផ្តល់មតិចំពោះចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាក្រោយពីបានអានភាគនេះចប់☘☂

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now