សំណងកម្ម

223 24 2
                                    

  រាងតូចច្រឡឹងចេញមកពីក្នុងបន្ទប់ទឹកជាមួយកន្សែងរំប៉ប្រេះៗចង្កេះធ្វើឲ្យអ្នកជម្ងឺគេងនៅលើគ្រែឃើញហើយឡើងចង់ច្រាលឈាម។
  «ក្អឹក!»សម្លេងលេបទឹកមាត់បន្លឺឡើងមក ចក្ខុទាំងទ្វេរតាមសម្លឹងឥតអាក់បីដូចខ្លាចាំប្រម៉ាញ់ចំណី។
  «ហ្យុងអាចឲ្យខ្ញុំខ្ចីអាវមួយសិនបានទេ?»ចូលមកកាន់តែកៀកៗកាយដាបដោយសំណើមទឹកតិចៗសឹងតែយ៉ុនហ្គីទប់អារម្មណ៍មិនបានចង់តែសង្គ្រប់ពីលើទៅហើយ។
  «យក...យកទៅ»តបរដេបរដុបៗដូចគាំងឌីសលែងចង់វិលទៅបន្ត។
  «ហ្យុងល្មមគេងយកម្លាំងហើយ»និយាយប្រាប់ទាំងកំពុងផ្លុំសក់ឲ្យស្ងួត។
  អាកាសធាតុចាប់ផ្តើមអាប់អួររហូតបង្អុរភ្លៀងលាយឡំនិងផ្គររន្ទះមកព្រាកៗពាសពេញផ្ទៃអាកាស។
  «មិនទាន់គេងទេឬ?»គេងនៅលើគ្រែជាមួយគ្នាទើបបានដឹងថាអ្នកក្បែរកាយនៅរសះរសោះៗដូចឌុកឌឿ។
  «ខ្ញុំខ្លាចផ្គរលាន់ រាល់ដងតែងតែមានហូស៊ុកហ្យុងគេងឱបបានលែងខ្លាច»បញ្ចេញត្រឹមតែសម្លេងរីឯរាងកាយទាំងមូលគ្របដណ្តប់ដោយភួយក្រាស់ៗ។
  «គ្រាំង អ្ហាយ!»សម្លេងស្រែកឲ្យចចាដូចសត្វកញ្ចែទុំលើដើមសង្កែរពុំខុស។
  «ឯងអាចឱបបងបាន»ទាញភួយសន្សឹមៗផ្តល់ឱកាសឲ្យនាយតូចបានឱបនាយ។
  «បានដែរមែន?»ខណ:នេះខ្លួនខ្លាចខ្លាំងណាស់ការសងសឹកធ្វើបាបអីសុំទុកមួយដុំសិនហើយ។
  «ហឹម ឱបឲ្យណែនៗ»សំណូមពរបន្ថែមកាលមើលកម្លាំងឱបនៅតែមានការថមថយ។
  «បា...បានហើយ»ដល់តែពេលបន្តឹងការឱបពេករហូតជើងជីមីននៅចន្លោះភ្លៅយ៉ុនហ្គីបំប៉ះនឹងអាល្អិតដែលកំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់។
  «មេឃត្រជាក់ចឹងបានគេងឱបគ្នាពិតជាកក់ក្តៅដូចគេនិយាយមែន»ប្រហើរនូវសម្លេងខ្សឹបៗដោយនិងកម្តៅអ៊ុនៗក្បែរត្រចៀកនាយតូច។
  «គ្មានកក់ក្តៅអីផង! បើមិនត្រដប់ភួយរងារដូចតែគ្នាហ្នឹង»ក្រឡាប់ភ្នកបែបថាមិនជឿទាំងដែលការពិតមានអារម្មណ៍ថាឃុំៗស្រួល។
  «បើបានឱបអារីនិងជូអុីនស្រួលខ្លួនជាហ្នឹងទៀត»នាយតូចក៏បំបិតភ្នែកញញឹមញញែមម្នាក់ឯងក្នុងចិត្ត។
  មួយរាត្រីបានកន្លងផុតទៅយ៉ាងរហ័ស ព្រះនិកររះខ្ពស់ត្រដែលបញ្ចេញនូវរស្មីយ៉ាងល្អឯងបង្ហួតភាវ:រស់ទាំងឡាយ។ការបរិយានេះស្តាប់ទៅដូចជាស្រស់បំពងដល់ហើយតែងាកមកខាងតួអង្គឯកយើងឯនេះវិញមិនបានល្អប្រសើរនោះទេដោយលង់លក់កស្រួកពេកមិនបានដឹងថាជើងត្រូវចាក់ច្រវ៉ាក់និងជើងគ្រែបីដូចជាអ្នកទោសទេ។
  «មីន...មីននី»រេរាវរកអ្នកដែលគេងឱបយប់មិញអត់មានប៉ះទាល់តែសោះ។
  «ក្រឹក សម្លេងស្អីហ្នុង?»បម្រុងនឹងចុះពីលើគ្រែច្រវ៉ាក់ជាប់កជើងក៏ឮសូរឡើង។
  «ច្រវ៉ាក់! នេះចង់លេងមែនទែនមែន?»នេះដូចជាពាក្យចាស់លោកពោលអត់ខុសទេយប់មិញស្រលាញ់ព្រឹកឡើងក៏ស្អប់ មនុស្សល្អុកល្អើននឹងគ្នាសុខៗបើកភ្នែកឡើងជើងជាប់ច្រវ៉ាក់ឯណាឆ្កុយ។
  «ក្មេងនេះកាន់តែយូរកាន់តែបានដៃ ថ្លើមពាសមេឃហើយ តើស»សម្លឹងមើលច្រវ៉ាក់នោះឆ្លាស់គ្នាជាមួយនិងការគិត ខានជួបតែប៉ុន្មានឆ្នាំសោះបែរជាសាហាវឃោរឃៅរដល់ម្លឹងផង។
  ក្នុងភូមិគ្រឹះជុងវិញហូស៊ុកនាមជាបងប្រុសកំពុងតែចងចិញ្ចើមដាក់ប្អូនប្រុសសឹមជីកសួរឫសគល់នៃការបាត់ខ្លួនពេញមួយយប់គ្មានCallមកប្រាប់ដំណឹងឲ្យអ្នកផ្ទះបានដឹងសោះ។
  «បាត់ទៅណាឡើងមួយយប់?ឬក៏នៅមើលថែអាឆ្កួតនោះមែន?យ៉ាងម៉េចឯងចង់ឲ្យវាបំផ្លាញឯងម្តងទៀតមែនបានចាំ?»បើថ្លែងទំហំក្តីស្រលាញ់ជីមីនស្ទើរតែដូចជាកែវភ្នែករបស់ហូស៊ុកទៅហើយ តើបងណាមិនបារម្ភកាលបើប្អូនសំណព្វចិត្តដែលយើងស្រលាញ់ថ្នាក់ថ្នមដូចវត្ថុមានតម្លៃទៅក្បែរអ្នកដែលបានធ្វើឲ្យគេឈឺចាប់ម្តងទៀតនោះ?
  «ហ្យុងកុំអត់ហេតុផលពេកបានអត់?»គំហកខ្លាំងៗដាក់មកអ្នកចំពោះមុខវិញ។
  «ឬក៏ឯងនៅស្រលាញ់វាបានកាន់ជើងវាដូច្នេះ?»ចាប់អង្រួនស្មាជីមីនស្ទើរតែរឡេះចេញពីក្បាលទៅហើយ។

  សូមផ្តល់ជាមតិយោយប់នៅកន្លែងណាដែលអ្នកទាំងអស់គ្នាគិតថាវាឆ្គងឬមិនសមខ្ញុំអាចនឹងកែសម្រួលវាចេញដោយសេចក្តីរីករាយ😘
∘ Wrote by:Keo Theary△កែវ ធារី

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now