រកកូនយ៉ុនមែនទេ?

220 28 1
                                    

  ជាន់ហ្គែឡានមួយកប់ថេរ:វេលានេះទៅដល់សាលាកាន់តែឆាប់គឺកាន់តែល្អ។
  «លោកពូជាអ្នកណា?»ក្មេងតូចដែលអង្គុយនៅលើបង់ក្រោមដើមឈើក្នុងបរិវេណសាលាចោលប្រយោគដាក់នាយសង្ហារយ៉ុនហ្គីដែលពាក់មួកនិងម៉ាសដូចជនសង្ស័យដែលកំពុងរត់គេចពីប៉ូលីស។មូលហេតុដែលធ្វើបែបនេះក៏ព្រោះតែជាជនមានមុខមាត់ក្នុងសង្គមម្នាក់ដែរបើមានគេឃើញប្រាកដជាល្បីជាពុំខានទេដែលមីន យ៉ុនហ្គីមកសាលាកូនក្មេងទាំងដែលសព្វថ្ងៃនេះនៅលីវសោះ។
  «ជាប៉ារបស់កូន»បើកម៉ាសឲ្យយ៉ុនហ្គីលមើលបន្តិចកុំឲ្យមានភាពភ័យខ្លាច។
  «ពូយ៉ុន!!!តែAppaប្រាប់ថាDaddyត្រូវឡានបុកស្លាប់បាត់ហើយ»ពេបមាត់បែបអន់ចិត្តកាលបើជាក្មេងតូចដែលគ្មានDaddyដូចក្មេងដទៃ។
  «ហ៊ានលួចមានប្តីស្ងាត់ៗផង ហ្អេ?»និយាយក្នុងចិត្តទាំងសង្គ្រឺតធ្មេញក្រេតក្រតខ្នក់ខ្នាញ់នឹងនាយតូចមិនស្ទើរទេ។
  «តោះជាមួយDaddyណា»រាដៃឲ្យអាល្អិតកាន់សឹមនាំគ្នាចូលឡានបើកមកកាន់ផ្សារទំនើបបន្ត។
  ចាប់អារម្មណ៍ខាងរាងតូចជីមីនឯណេះវិញបានត្រឡប់មកយកកូនវិញហើយ។
  «ឯណាយ៉ុនហ្គីលទៅ?»សួរទាំងញញឹមមកអារី។
  «អ្ហា!!!នេះក្រែងយ៉ុនហ្គីគេមកយកជំនួសជីមីនមែនទេ?»នាងភ្ញាក់ផ្អើលមិនស្ទើរទេបើបែបនេះទៅហើយ។
  «មកយកជំនួស?ខ្ញុំគ្មានបានប្រាប់គេនោះទេ»ដកដង្ហើមញាប់ៗស្លឹកត្រចៀកឡើងក្តៅងុឺងនេះនាយកាន់តែថ្លើមធំណាស់ហើយ។
  «សុំទោសខ្ញុំសុំលើកពេលញុាំបាយជាមួយគ្នាលើកក្រោយចុះ»ខកឱកាសម្តងនេះមិនជាថ្វីអ្វីទេសំខាន់ទៅរករឿងមេបញ្ហាសិន។
  «អាចង្រៃបើកូនយើងកើតអីឯងងាប់ជាមិនខានទេ»ក្នុងខួរក្បាលមានតែគំនិតអវិជ្ជមានចំពោះយ៉ុនហ្គីតែម្តងហើយ។
  «ហុើយ!!!អាឆ្កួតនេះជួបយើងងាប់ជាមិនខាន អាឡប់ អាបែកអញនឹងសំពងហែងឲ្យដឹងដៃម្តង»ចក្ខុរំពៃមើលផ្លូវមានជេរគ្មានត្រាប្រណី។
  ទ្វាររបងត្រកូនមីនត្រូវបានបើកដោយតេឡេបញ្ជាកាលបើមានសម្លេងសុីផ្លេនៃរថយន្តសេ៊រីទំនើប។
  «ជម្រាបសួរលោកពូ»ចំកោងខ្នងជាការគួសមមកកាន់រាងចំណាស់។
  «ខ្យល់អីបក់ក្មួយមកទីនេះទៅ?»ផ្តល់នូវស្នាមញញឹមពោរពេញទៅដោយក្តីស្រលាញបីដូចកូនបង្កើត។
  «គឺខ្យល់នឹករឭកលោកពូ»ធ្វើជាសើចញឹមៗភ្នែកក៏ចេះតែរ៉េរ៉អត់ឈប់សោះ។
  «រកកូនយ៉ុនមែនទេ?»សង្កេតតាមតែកាយវិការគាត់ក៏អាចម៉ៃបានទៅហើយ។
  «បាទ គឺអត់ទេ»យកដៃអង្អែលកញ្ចឹង កតាមរបៀបមនុស្សមានពិរុទ្ធ។
  ជជែកគ្នាពីនេះពីនោះជាហូរហែររហូតដល់មានសម្លេងសុីផ្លេបន្លឺឡើងមកឡើងកងរំពងពេញភូមិគ្រឹះ។
  «គេមកហើយ»មាត់ហ្នឹងចេះតែរឹងសុទ្ធតែថាមិនរកទេតែគ្រាន់ឮសម្លេងឆ្លេឆ្លាៗររៀបឫកពារអត់ត្រូវសោះឡើង។
  «Appa!!!»រត់មកទាំងញញឹមពព្រាយទាំងគ្មានដឹងអីបន្តិចពីព្រោះយ៉ុនហ្គីបានកុហកថាជីមីននៅទីនេះតែមានឯណាគឺនៅពិតមែន នេះបានថាកុហកក្លាយជាការពិតហើយ។
  «អីគេខ្លះហ្នឹងកូន?»អ្នកស្រីណារ៉េលើកចិញ្ចើមឆ្ងល់មិនដឹងជាអ្វីខ្លះទេរណេងរណោងមានគ្រប់បែបបទអស់ហើយនេះ?
  «របស់ញុាំនិងរបស់លេងម៉ាក់»ដាក់វាចុះលើឥដ្ឋសឹមដាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
  «ហ្យុងពួកយើងនិយាយគ្នានៅខាងក្រោយបានអត់?»ក្រសែភ្នែកស្រទន់ៗមានមន្តស្នេហ៍សម្លឹកមកកាន់នាយ។
  «បាន»ញញឹមបន្តិចសឹមជាអ្នកនាំមុខទៅមុន។

☘Fb:Park Rj (1)
☘Fb:Park Rj Kpop Stuff (2)
☘សរសេរដោយ:Keo_theary - កែវ ធារី
  
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now