ដុតជាតិខ្លាញ់ដូចតែគ្នា

597 69 4
                                    

ចំណាយពេលវេលាក៏ចេះតែបង្ខិតទៅមុខជាបន្តបន្ទាប់ជីមីន ស្ថិតក្នុងនាមជាបុគ្គលិកសាកល្បងប្រហែលជាប្រាំបីម៉ោងជាងក៏បានថ្មើរជើងត្រឡប់មកបន្ទប់ជួលវិញអមជាមួយនឹងភ្លើងពណ៌ចម្រុះពណ៌អមសងខាងផ្លូវខ្យល់បក់មកល្វិចធ្វើឲ្យខួរក្បាលជីមីន ស្រលះឡើងវិញដោយធ្វើការមួយថ្ងៃហើយថ្មើលនេះទើបតែបានសម្រាកទេ
«មិនទាន់ងងុយគេងហើយក៏ចង់ដើរលេងមើលជុំវិញនេះបននតិចជីមីន យល់យ៉ាងណាដែរ ហឹម?»ជីមីន សួរមកខ្លួនឯង
«ក៏ល្អបានដើរមើលជុំវិញនេះបន្តិចចុះ»ដោយខ្លាចវង្វេងផ្លូវជីមីន មិនបានដើរទៅណាឆ្ងាយពីកន្លែងដែលខ្លួនធ្លាប់បានស្គាល់ទេ
«សួរកម្សាន្តសាធារណ: ហ៎»ដើរជារឿងៗជីមីន ក៏មកដល់កន្លែងលេងរបស់ក្មេងៗដែលមានបង់បួនប្រាំសម្រាប់អង្គុយលេង
«មើលទៅម្នាក់ៗសប្បាយមុនចាញ់គ្នាទេ»ជីមីន ញុាំមីកញ្ចប់កាលពីថ្ងៃមិញបណ្តើរសម្លឹងមកមើលក្មេងៗដែលរត់ដេញប្រឡែងគ្នាបណ្តើរ
«ព្រូស ហុឺ ហុឺ ហ្អឹក ហ្អឹក ហុឺ ម៉ាក់ៗ ហុឺ»ដោយខ្លាចថាគេនឹងចាប់ខ្លួនបាននាងល្អិតម្នាក់ត្របាញ់ជើងរត់យ៉ាងលឿងគ្មានបារម្ភថាខ្លាចដួលអីបន្តិចទេសំខាន់កុំឲ្យតែគេចាប់ខ្លួនបានទៅគឺវាបានទៅហើយ
«អូ កុំយំអីណាក្មេងឆ្លាតបាត់យំទៅណា»ជីមីន ដាក់កញ្ចប់មីក្នុងហោប៉ៅសឹមមកជួយលើកនាងល្អិតដែលដួលផ្កាប់មុខនៅជិតនឹងខ្លួន
«ម៉ាក់ៗ ហ្អឹក ហ្អឹក ហុី»នាងល្អិតកាន់តែពេបមាត់យំលើសដើមពីព្រោះក្បាលជង្គង់នាងដាច់រលាត់ចេញឈាមមករឹមៗហើយ
«ហ្វូ ហ្វូ ភាំង ភាំង ភាំង»ជីមីន ដាក់ជើងនាងល្អិតនៅលើភ្លៅនិងផ្លុំតិចៗលើមុខរបួសនោះ
«អាបងអូនឈឺ»ស្ថិតក្នុងវ័យប្រាំមួយឆ្នាំនាងល្អិតមិនអាចទ្រាំទ្រជាមួយនឹងភាពផ្សាក្រហាយរបស់មុខរបួសបានទេ
«ឈឺ ហ្អឹក ឈឺ»នាងល្អិតស្រក់ទឹកភ្នែកឲ្យសស្រាក់ហើយក៏ក្រោកឈរនៅលើបង់មកឱប-កជីមីន ជាប់
«បន្តិចម៉ាក់ឯងមកហើយកុំយំ»ជីមីន ក្រសោបរាងកាយនាងល្អិតដោយក្តីស្រលាញ់រហូតទាល់តែនាងសម្ងំគេងលក់បាត់ក៏ព្រោះនៅឯមណ្ឌលកុមារកំព្រាជីមីន ក៏បានជួលមើលថែរក្មេងនៅទីនោះផងដែរទើបចេះលួងលោមក្មេងបែបនេះ
«នេះជាកូនរបស់អ្នកនាងមែនទេ?»ដោយឃើញនារីម្នាក់ដើរឆ្លេរឆ្លារជាមួយនឹងការ៉េមមួយដើមកាន់នឹងដៃជីមីន ក៏សួរទៅនាង
«ចា»នាងក៏ញញឹមមក ជីមីន
«គេគេងលក់អម្បាញ់មិញនេះដោយសារតែរត់លេងដួលទើបខ្ញុំលួងនាងរហូតទាល់តែគេងលក់»ជីមីន ផ្ទេរនាងល្អិតមកលើដៃនារីម្នាក់នោះ
«អរគុណសម្រាប់ការមើលថែនាងការ៉េមនេះលោកឲ្យសម្រាប់អរគុណលោកចុះពីព្រោះនាងគេងលក់បាត់ហើយ»ដោយហេតុនាងទុកនាងល្អិតឲ្យលេងតែម្នាក់ឯងដោយសារតែនាងបានទៅទិញការ៉េមនៅផ្លូវម្ខាងទៀត
«អរគុណសម្រាប់ការ៉េមមួយដើមនេះ»ជីមីន រុញវ៉ែនតាខ្លួនហើយក៏ឱនមកអរគុណនារីម្នាក់នោះ
«អរគុណលោកម្តងទៀត»នាងបានហុចការ៉េមឲ្យជីមីន ហើយមុននឹងដើរចេញទៅជីមីន ក៏បាននិយាយអរគុណមកកាន់ជីមីន ម្តងទៀត
«ថ្ងៃនេះសំណាងដល់ហើយ»ជីមីន ញុាំការ៉េមនៅក្នុងដៃទាំងស្នាមញញឹមលោកអើយការ៉េមដែលខ្លួនបានញុាំលើកនេះណាឡើងឆ្ងាញ់ ផ្អែម ត្រជាក់ដល់បេះដូង
«នៅអង្គុយលេងអីនេះមួយសន្ទុះចុះចាំទៅវិញ»ជីមីន និយាយទាំងមាត់មិនទំនេរញុាំមីផងញុាំការ៉េមផងលាយចូលទំពារក្រុបៗទាំងចេញស្នាមញញឹមចំណិតព្រះច័ន្ទមក
«សុបិន្តល្អជីមីន ជាទីស្រលាញ់»បន្ទាប់ពីបានអង្គុយលម្ហែកាយនៅសួនកម្សាន្តបានមួយសន្ទុះជីមីន ក៏ត្រឡប់មកផ្ទះគេងវិញ
ព្រះអាទិត្យរះមកខាងលើជាមួយពន្លឺទឹកក្រូចស្រាលព្រឹមៗដាសស្មារតីជីមីន ឲ្យក្រោនក្រោកពីដំណេកទទួលយកព្រឹកថ្ងៃថ្មីទាំងស្នាមញញឹម
«ជុប អរុណសួស្តីជីមីន ជាទីស្រលាញ់»ជីមីន ថើបរូបខ្លួនឯងដែលចាំងផ្លោតនៅក្នុងកញ្ចក់ទាំងស្នាមញញឹមសឹមបើកទឹកលុបមុខ ដុសធ្មេញ ងូតទឹកដើរមកម៉ាតដែលជាកន្លែងធ្វើការរបស់ខ្លួនជាមួយនឹងលុយប៉ុន្មានវ៉ុនដែលមាននៅក្នុងហោប៉ៅសម្រាប់ទិញមីញុាំ
«អរុណសួស្តីលោកអ៊ុំ»ជីមីន ញញឹមឡើងលិបភ្នែកអស់ហើយមកកាន់លោកអ៊ុំម្ចាស់ម៉ាត
«អរុណសួស្តីជីមីន អរនិយាយចឹងឯងអាចឈប់សម្រាកបានរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយនេះជាប្រាក់ខែសម្រាប់ឯងអ៊ុំបើកឲ្យឯងប្រាំខែមុនចុះ»ជីមីន ចំហរមាត់បើកភ្នែកធំៗបើលោកអ៊ុំម្ចាស់ម៉ាតនិយាយបែបនេះចឹងមានន័យថាខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធហើយ
«អរគុណលោកអ៊ុំ អរគុណ ហិ ហិ»ជីមីន ញញឹមញញែមជាមួយនឹងក្រដាសប្រាក់ខែដែលបានដាក់ក្នុងស្រោមសំបុត្រនៅក្នុងដៃ
«លោកអ៊ុំឲ្យខ្ញុំបែបនេះមិនខ្លាចចាញ់បោកខ្ញុំទេឬ?»បន្ទាប់ពីបានដាក់ប្រាក់ក្នុងហៅប៉ៅខោរួចហើយជីមីន ក៏សួរទៅគាត់មនុស្សជួបគ្នាបានតែបីដងក៏ចេះមកទុកចិត្តទៅកើតដូចមិនសមសោះ
«យើងទុកចិត្តឯងពីព្រោះយើងដឹងថាឯងរៀននៅឯណា-ណាមួយឯងក៏មិនអាចរត់ទៅណាបានដែរពីព្រោះឯងមានគោលបំណងចូលរៀននៅវិទ្យាល័យហាយហ្វាន់សេអ៊ូល ទៅហើយ ហឹស ហឹស»លោកអ៊ុំម្ចាស់ម៉ាតផ្ទុះសំណើចឡើងមកគាត់មិនខ្លាចជីមីន បោកប្រាស់គាត់ផងតែជីមីន វិញបែរជាខ្លាចថាខ្លួនបោកប្រាស់គាត់ទៅវិញ
«ងឺុត»កំពុងតែសើចសប្បាយជាមួយគ្នាសុខៗសម្លេងចាប់ហ្វ្រាំងកង់កកិតនឹងសាបខាងមុខហាងក៏បានបន្លឺឡើង
«យ៉ុនហ្គី ហ្យុងមកនេះធ្វើអី?»ជីមីន ញញឹមរាក់ទាក់មកយ៉ុនហ្គី ដែលដើរចូលមកក្នុងម៉ាតទាំងព្រឹកទាំងដែលមិនទាន់ដាក់ផ្លាកថាបើកលក់ផង
«ចេះសួរទៅកើតឯងនេះ?បើយើងមកគឺយើងអិញហើយចំមែន»យ៉ុនហ្គី យកដៃមករុញថ្ងាសជីមីន បន្តិច
«យកទឹកសុទ្ធឲ្យយើងមួយដបចំណែកលុយអាប់ទុកឲ្យយើងវិញ»ដោយខ្លាចថាជីមីន នឹងយកលុយអាប់ខ្លួនយ៉ុនហ្គី ក៏និយាយបង្ការឲ្យហើយ
«ខ្ញុំគ្មានគំនិតថាចង់បានលុយហ្យុងទេតែបើឲ្យខ្ញុំ-ខ្ញុំក៏មិនខឹងអន់មិនចិត្តនឹងហ្យុងដែរ»ជីមីន យកមម្រមចង្អុលមករុញវ៉ែនតែឲ្យវាខ្ពស់បន្តិចសឹមដើរមកបើកទូទឹកកកយកទឹកសុទ្ធឲ្យ យ៉ុនហ្គី
«ផ្ទះហ្យុងនៅម្តុំៗហ្នឹងមែនទេ?បានជាឃើញជិះមកម្តុំៗនេះរហូត»ជីមីន យកទឹកនឹងប្រាក់មកឲ្យយ៉ុនហ្គី ដល់តុអង្គុយ
«មិនមែនទេផ្ទះយើងបួន ប្រាំគីឡូពីទីនេះ-ហ៎ក៏មកពីយើងជិះកង់ហាត់ប្រាណបានហួសមកឆ្ងាយចឹង»យ៉ុនហ្គី ញុាំទឹកផ្សើមបំណង់-ករួចក៏ឆ្លើងនឹងសំណួរ ជីមីន
«លោកអើយបើហាត់ប្រាណបែបៗហ្នឹងស្រកគីឡូស្លាប់ហើយ»ជីមីន ពេបមាត់ជាមួយនឹងការហាត់ប្រាណរបស់យ៉ុនហ្គី ធ្វើដូចផ្លូវនៅសេអ៊ូលនេះស្រួលជិះណាស់អញ្ចឹងងាកលិចងាកកើតក៏ឃើញតែភ្លើងស្តុបឆ្លងម្តងៗរាប់ម៉ោងហើយទម្រាំមកដល់ទីនេះទៀតសង្ស័យតែពីរម៉ោងហើយក៏មិនដឹង?
«មិនឃើញហត់អីផងជីមីន អ៊ុំគិតថាហាត់ប្រាណបែបនេះទើបវាដុតជាតិខ្លាញ់»លោកអ៊ុំម្ចាស់ម៉ាតចូលមកអង្គុយជិតយ៉ុនហ្គី នឹងបដិសេធជាមួយនឹងទស្សន:របស់ជីមីន ពីព្រោះគាត់ជាអ្នកជិះកង់ហាត់ប្រាណម្នាក់ដែរគាត់ម៉េចនឹងគាំទ្រជីមីន បានទៅ?ប្រាកដជាគាត់នៅខាងយ៉ុនហ្គី ហើយ
«បើហាត់បែបៗនេះយកពេលគក់ខោអាវបានបួនប្រាំកន្ធុនហើយក៏ដុតជាខ្លាញ់ទៀត»ជីមីន មិនគាំទ្រទេជាមួយនឹងអាការជិះកង់ហត់ៗបែកញើសដូចមូជញើសបែបនេះនោះ
«ចឹងតើស-បានជាស្រកតែគីឡូឯថ្ពាល់វិញឡើងហៀរ»យ៉ុនហ្គី និយាយទាងសើចបញ្ចេញធ្មេញសស្ញាចខ្លីៗរបស់ខ្លួនចេញមក
«ថ្ងៃនេះឯងចេញពីធ្វើការពេលថ្ងៃត្រង់ទៅអ៊ុំឲ្យឯងសម្រាកមួយថ្ងៃដើម្បីបានឯងអីទិញប៊ិចទិញសៀវភៅអីឲ្យហើយ»ជីមីន ញញឹមឡើងខ្ជឹបពេលបានចុះពីធ្វើការមុនម៉ោង
«អរគុណលោកអ៊ុំ»ជីមីន ញញឹមឡើងស្រស់លិបអស់ភ្នែកទាំងសងខាងធ្វើឲ្យរាងក្រាស់ទាំងពីរនាក់ដែលបានឃើញស្នាមញញឹមនេះក៏ញញឹមតាមដែរ

ផ្តល់មតិនៅខាងក្រោមក្នុងប្រអប់ពណ៌ទឹកក្រូចបើសិនជាអ្នកទាំងអស់គ្នាចង់
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now