បារម្ភ

266 40 8
                                    

រាងតូចនិងរាងក្រាសដើរចុះមកមួយៗទាំងទឹកមុខពិបាកក្នុងការបរិយាយជាពន់ពេក
«កើតអីហ្នឹងកូនម៉េចក៏ធ្វើមុខបែបនេះ?»ស្តាប់ឮនូវប្រយោគសំណួរទើបជីមីន រលឹកខ្លួនធ្វើដូចធម្មតាវិញ
«គ្មាន គ្មានអីទេ»ដៃគ្រវីមិនចុះឡើងមិនឈប់បើទឹកមុខឡើងស្លេកដូចមាន់ស្ងោរ
«អង្គុយចុះមកញុាំបាយ»ស្នាមញញឹមយ៉ាងស្រទន់ញញឹមមកអ្នកទាំងពីរដោយក្តីស្រលាញ់
«ម៉ាក់យប់នេះកូនចង់ឲ្យមីននី នៅជួយមើលកូនមួយយប់ទៀតដោយសារតែក្នុងខ្លួននេះក៏ដូចជាមិនសូវស្រួលសោះ»ញញឹមទាំងទឹកមុខរាបស្មើដូចជាថ្នល់កៅស៊ូសម្លឹងមកមើលអ្នកអង្គុយទល់មុខទាំងមានគំនិតមិនសូវជាល្អ
«អ្នកមីងខ្ញុំ ខ្ញុំមិនអាចនៅទៀតបានទេ
»ដៃជីមីន លូកចូលក្រោមតុមួលភ្លៅនរ:យ៉ុនហ្គី ដែលតែងតែចង់ចំណេញលើខ្លួនរហូត
«សឺត អួយម៉េចក៏លេងមួលភ្លៅបែបនេះ?»យ៉ុនហ្គី ភ្លាត់មាត់ស្រែកធ្វើឲ្យលោកយ៉ុនហុីល និងលោកស្រីណារ៉េ សម្លេងមកមើលអ្នកទាំងពីរភ្លឹះៗ
«អឹម អត់ទេខ្ញុំមិនបានមួលភ្លៅគាត់ទេតែមកពីមានមូសខាំទើបខ្ញុំវាយវា»រាងចំណាស់ទាំងពីរសម្រួលឥរិយាបថមកវិញរីឯបរិយាកាសក្នុងតុអាហារនេះវិញក៏ប្រែជាស្ងប់ស្ងាត់
ម៉ោង10:29នាទីរថយន្តនៅក្នុងភូមិគ្រឹះមីន រំកិលកង់ចេញមកកាន់ផ្ទះជួយមួយកន្លែងក្នុងទីក្រុងដែលល្បីល្បាញនេះដោយមានទាយាទភូមិគ្រឹះនៅក្នុងនោះផងដែរ
«ជុប លាបថ្នាំផងប្រយ័ត្នស្អែកទៅរៀនអត់កើត»ថង់ខ្មៅខ្នាតតូចដោយមានថ្នាំសម្រាប់លាបកាត់បន្ថយការឈឺចាប់ពេលមានរបួសស្នាមដាច់មកលើបាតដៃតូចដូចដៃកុមារអាយុស្របា12ឆ្នាំ
«បងក៏ដូចគ្នាឆាប់ជាធ្វើជាប្រធានថ្នាក់គេឈប់យូរពេកជាគម្រូអាក្រក់ដល់គេឯង»ភ្នែកទាំងគូលិបដោយម្ចាស់ខ្លួននេះញញឹមខ្លាំងពេក
«បងដឹងហើយអាល្អិត»បុរសមុខមាំញញឹមផ្កាត្រកួនមកឡើងស្អាតរងចាំសម្លឹងដំណើរសង្សាររបស់ខ្លួនឡើងទៅក្នុងបាត់ស្រមោលទើបឡើងឡានមកផ្ទះវិញ
ព្រះសុរិយាលិចចុះសន្សឹមៗរហូតរសាត់ពណ៌ទឹកក្រូចស្រាលបន្សល់នូវចន្រ្ទាដែលចោមរោមដោយវង់តារារាប់ពាន់ដួង
«ហឹស ចេះបារម្ភពីយើងដែរ-តើស»ជីមីន លាបថ្នាំនៅចំណុចទន់ជ្រាញថើរៗ
«អ្ហា ដល់ម៉ោងទៅធ្វើការទៀតហើយ»សម្លឹងមកនាឡិកាខ្សែជ័រពណ៌ខៀវទ្រនិចវាក៏ចង្អុលមកពេលវេលាដែលរាងរូចតូចតែងតែធ្វើការ
ក្នុងម៉ាងថ្មើលនេះក៏មិនសូវជាមានមនុស្សប៉ុន្មានដែរតែបន្តិចទៀតគឺអ្នកគិតលុយដឹងតែវិញក្បុងហើយដោយវាជាម៉ោងចុះធ្វើការសម្រាប់អ្នកធ្វើការតាំងពីព្រឹកមកចំណែកឯអ្នកខ្លះទៀតក៏ដល់ពេលចូលធ្វើការវេនយប់
«ម្សិលវិញឯងមានរវល់មែនទេ?»លោកអ៊ុំឆាគី ដើរមកជិតជីមីន ជាមួយនឹងភេសជ្ជ:ប៉ូលកម្លាំងមួយកំប៉ុង
«បាទ អ៊ុំគឺម្សិលមិញមិត្តភក្តិខ្ញុំគ្រោះថ្នាក់ចរាចរណ៍ទើបខ្ញុំឈប់ដោយមិនបានសុំការអនុញ្ញាតពីអ៊ុំ»កាយវិញការឱនលំទោនជាការដឹងកំហុសអាចឲ្យគាត់កាន់តែចូលចិត្តក្មេងម្នាក់នេះទៀត
«បើកូនស្រីអ៊ុំមិនទាន់រៀបការណាក្មួយនេះហើយប្រាកដជាកូនប្រសារអ៊ុំមិនខានទេ»អ្នកដែលទើបនឹងចូលមកក្នុងម៉ាតក៏ឮតែកន្ទុយចុងប្រយោគត្រង់"កូនប្រសារអ៊ុំ"មុខឡើងស្មឿកមើលមិនយល់
«ឆុងមីមួយកំប៉ុង»មីហិរមួយកំប៉ុងទម្លាក់ដោយអាការ:គម្រោះគម្រើយដាក់មុខអ្នកគិតលុយ
«សូមរ អឺ យ៉ុនម៉េចក៏ញុាំមី?បងញុាំមីមិនបានទេ»របួសមិនទាន់នឹងជាណាមួយទើបតែទទួលបានការព្យាបាលតែមួយថ្ងៃប៉ុណ្ណោះ ទើបជីមីន ហាម
«ឆុងមកចង់ញុាំ»អ្នកខាងនោះមិនស្តាប់តាមមានតែជំទាស់ថែម
«មិនឲ្យញុាំហើយក៏អត់ឆុងឲ្យដែរទៅផ្ទះគេងវិញទៅ»រាងតូចអូសដៃរាងក្រាសចេញមកខាងក្រៅមកនិយាយគ្នាឲ្យដឹងស-ខ្មៅម្តង
«អត់ទេចង់ញុាំឃ្លានមួយល្ងាចហើយអត់មានអីញុាំទេ»កំដាប់ដៃស្រលូនក្តាប់ចូលគ្នាដោយខំប្រឹងទប់អត់ទ្រាំជាមួយសង្សារដែកថែបម្នាក់នេះ
«នៅផ្ទះបងអីក៏មានខ្វះអី»រាងខ្ពស់សង្ហារមិនស្តាប់តែបែរជាងាកមុខទៅមើលអីផ្សេង
«អត់ចង់ញុាំបើអត់ឲ្យបងញុាំមីពេលអូនចុះពីធ្វើការធ្វើអីឲ្យបងញុាំទៅ»យ៉ុនហ្គី បន្ទន់ជង្គង់សម្លឹងមើលមុខអ្នកមាននាមជាសង្សារលក្ខណ:ថាឡើងជិតស្មើតែដូចថើបគ្នាបើមានគេមើលមកពីចម្ងាយ!!!
«តែផ្ទះអូនអីក៏អត់ដែតមានតែគីមឈីម៉ាក់បងឲ្យ»អ្នកខាងនេះស្ងាត់មាត់ប្តូរមកជាស្រស់ស្រាយវិញរងចាំប៉ុន្មានម៉ោងក៏មិនជាថ្វីដែរ

សូមអរគុណសម្រាប់ការចំណាយពេញអានសាច់រឿងមួយនេះហើយក៏អរគុណដែរបានប្រាប់នូវចំណុចខ្វះកាតដែលមាននៅក្នុងនេះបើសិនជាអាចខ្ញុំក៏សុំសូមណុំពរឲ្យអ្នករាល់គ្នាបន្តប្រាប់នូវចំណុចខ្វះខាតទាំងនោះផង
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now