ទោសជាន់ទោស

457 54 3
                                    

លទ្ធផលចុងក្រោយរបស់អ្នកទាំងពីរគឺត្រូវទទួលវិន័យបើកសម្ភោធសម្អាតបរិវេនបរិវេណអាងហែលទឹកទាំងពីរនាក់ថ្មីៗហុយៗមុនគេមុនឯងទៅទៀតចូលកងមិនទាន់បានអីណាផងបានទទួលរង្វាន់ពីខាងសាលាបាត់ចំជាមហាសំណាងពិតមែន
«ហុើយ!!!ខ្ញុំមិនបានធ្វើកំហុសទាំងអស់វាមកពីហ្យុងឯងហ្នឹងចឹងធ្វើឲ្យហើយទាំងអស់ទៅខ្ញុំមិនខ្វល់»ទឹកនៅក្នុងអាងត្រូវបានបង្ហូរចេញអស់រលីងដោយស្នាដៃអ្នកទាំងពីរដោយមានធុងទឹកសាប៊ូមួយធុងនឹងប្រដាប់ជូតម្នាក់មួយៗដើម្បីធ្វើការសម្អាងបរិវេណអាងហែលទឹកធំទូលាយទាំងមូល
«ឯងចង់គេចហេផាក ជីមីន មកវិញភ្លាម»ពេលហៅធ្វើមិនដឹងមិនឮយ៉ុនហ្គូ ក៏បានបាចទឹកសាប៊ូដាក់ជីមីន នេះសំណាងទឹកសាប៊ូវាមិនទាន់កខ្វក់នោះ
«ហ្យុងលេងអីតាណើបៗចឹងប្រលាក់អាវខ្ញុំដេងតែរឿងហើយ»ជីមីន ងាកមកមើលមុខយ៉ុនហ្គី ទាំងមុខម៉ូវហើយក៏បាចទឹកសាប៊ូនោះដាក់យ៉ុនហ្គី វិញ
«ប្រឡាក់អាវយើង»អ្នកទាំងពីររត់ដេញបាចទឹកសាប៊ូដាក់គ្នាឡើងរញ៉ៃនេះសំណាងហើយដែលមិនរអិលបែកក្បាលនោះ
«អ្ហាយ!!!មិនសុខចិត្តទេ ឈូ»មុនដំបូងថាបាចដាក់អាវយ៉ុនហ្គី សងសឹកវិញតែគិតថាយ៉ុនហ្គី ហ្នឹងជាអី?រូបចម្លាក់ឬដុំថ្មដែលមិនចេះតប-វិញនោះ?
«ឯងៗចាំមើលណា»កាលបើអាវ-សខ្លួនជោគជំដោយទឹកសាប៊ូទៅហើយយ៉ុនហ្គី ក៏រត់មកកន្លែងក្បាលរ៉ូមីណេបើកទឹលបាច់ដាក់ជីមីន វិញទាំងមិនខ្លាចរអាជាមួយនឹងប្រដាប់ជូតការ៉ូដែលនៅក្នុងដៃ ជីមីន
«ហុើយ!!!ផាក ជីមីន ដាក់វាចុះ»យ៉ុនហ្គី ដាក់មេប្រូចឡើងលឿងជាមួយនឹងអ្នកខាងក្រោយដែលរត់ដេញតាមខ្លួនក្រឡាការ៉ូឆ្នូតជ្រុងៗវាមិនបានបង្ករឲ្យអ្នកទាំងពីររអិលបែលក្បាលនេះទេពីព្រោះវាមិនទាន់បានកាន់ស្លែនៅឡើយ
«ពួកឯងកំពុងតែធ្វើអី?»លោកនាយកសាលាបម្រុងថាមឹងដើរមកពិនិត្យមើលថាអ្នកទាំងពីរហ្នឹងធ្វើការងារដល់ណាហើយ?តែពេលដែលមកមើលដល់កន្លែងវាលើសដើមទៅទៀត
«ពិនិត្យឲ្យពួកឯងដើររើសសម្រាបនៅក្នុងសាលាមួយថ្ងៃទាំងពីរនាក់ហ្នឹងនេះថ្ងៃស្អែក»ម្នាក់ៗនៅខាងក្នុងអាងទាំងរឹងខ្លួនស្តូកពេលទទួលបានទោសបន្ថែមទៀតទាំងមិនបានសុំបែបនេះ
«រៀបចំសម្អាតអាងហែលទឹកហ្នឹងឲ្យស្អាតទើបអាចទៅផ្ទះបាន»មានប្រសាសន៍ផ្តែផ្តាំរួចលោកនាយកក៏បានដើរចេញទៅបាត់
«បាទ»សម្លេងទទួលយល់ព្រមនូវពាក្យសម្តីដាក់កំហឹតបានបន្លឺឡើងមកព្រមៗគ្នា
«ខ្ញុំចហ់តែស្រែកយំទេព្រះជាម្ចាស់អើយ ហឹស មកពីហ្យុងឯងនៅមិននៅទៅឲ្យខ្ញុំដាក់ទ្រនុយឲ្យ»ជីមីន និយាយទាំងចាប់កាន់ទុយោមកបាញ់ដាក់ក្នុងអាចឲ្យវាមានសំណើមច្រើនជាងមុននឹងដាក់សាប៊ូចូលមក្នុងធុងចាប់ផ្តើតជូតសម្អាតពីខាងបណ្តោយចំណែកយ៉ុនហ្គី កីជូតខាងបណ្តោយតាមជីមីន ដែរ
«សុំទោស»ពាក្យសម្លឺក្រវ៉ុតគ្មានក្បាលគ្មានកន្ទុលធ្វើឲ្យជីមីន ឆ្ងល់ជាខ្លាំងគ្រាន់តែនិយាយឲ្យពិរោះជាងនេះបននតិចវាមិនបានមែន?
«បំភ្លេចចោលទៅខ្ញុំក៏ខុសដូចគ្នាដែលឈ្លោះជាហ្យុងរហូតទាល់តែក្លាយជាបែបនេះ»ជីមីន ញញឹមស្រាលៗព្រមទទួលយកកំហុសរបស់ខ្លួនឯងវិញដែរតែយ៉ាងណាអ្នកផ្តើមក៏នៅតែជាយ៉ុនហ្គី ដដែលដែលបណ្តោយឲ្យវាដល់ដំណាក់កាលយ៉ាប់យឺនបែបនេះនេះ-ហ
«បើឯងព្រមយកទឹកដោះគោជូរនោះវាចប់បាត់ហើយ»យ៉ុនហ្គី នៅតែរំលើកដល់កាលនោះទៀត
«ខ្ញុំមិនចង់ខាំជញ្ជក់ញើសឈាមរបស់អ្នកណាទេទើបខ្ញុំមិនទទួល»ស្តាប់ឮពាក្យសម្តីស្មោះត្រង់របស់អាល្អិតម្នាក់នេះយ៉ុនហ្គី ក៏លេចនូវស្នាមញញឹមឡើងមិនខុសពិតមែនដែលខ្លួនមកសេពគប់ជាមួយនឹងជីមីន នោះ
«ឯងសម្រាកទៅទឹកដោះគោនៅក្នុងកាតាបហើយអាលើគេបង្អស់យកញុាំទៅ»ដោយលាងសម្អាតជិតនឹងហើយទៅហើយយ៉ុនហ្គី ក៏ដេញឲ្យជីមីន ឡើងមកលើមាត់អាង
«ជិតហើយៗហ្នឹងចាំហើយចាំឡើងទៅជាមួយគ្នា»ជីមីន នៅតែរឹងក្បាលអត់ស្តាប់តាមយ៉ុនហ្គី អីបន្តិចសោះ
«ឡើងទៅចាំយើងអ្នកបង្ហើយឲ្យលឿនឡើង»ជីមីន ជ្រិចភ្នែកសម្លឹងមកយ៉ុនហ្គី ហើយក៏ឡើងមកខាងលើរ៉ូតកាតាបយ៉ុនហ្គី ចោះអឹកដោះគោបឺតនៅមាត់អាងដាក់ជើងយោលយោគមកខាងក្នុងអាងយ៉ាងរំភើយ
«ឈូៗឈូៗ»បន្ទាប់ពីសម្អាតអាងរួចរាល់យ៉ុនហ្គី ក៏ឡើងមកខាងលើយករបស់របរមកទុកកន្លែងដើមវិញហើយក៏បើកទឹកបំពេញក្នុងអាងនឹងនៅរងចាំប្រហែលជិតដប់នាទីជាងរហូតទាល់តែទឹកពេញអាងទើបបិតវាវិញ
«ចាំយើងជូនទៅផ្ទះ»អ្នកទាំងពីរដើរនិយាយលេងជាមួយគ្នាពីនេះពីនោះរហូតមកដល់ខាងមុខរបងសាលារៀន
«បាទ»ជីមីន ងក់ក្បាលផ្ងក់ៗសឹមឡើងមកលើខ្នងកង់ដែលខ្លួនធ្លាប់បានជិះ
«នេះមិនមែនជាផ្លូវទៅផ្ទះខ្ញុំទេ»ជីមីន ងើយ-កសម្លឹងមកមើលអ្នកដែកឌុបខ្លួនឯងញញឹញក្បូច
«យើងចង់ដើរលេងក៏នឹកឃើញនាំឯងទៅជាមួយទៅចង់ទៅជាមួយយើងដែរអត់?»ជីមីន ញញឹមឡើងរំភើបពេលឮថាបានដើរលេង
«ខ្ញុំថាចង់ដើរលេងដែរតែអត់ស្គាល់កន្លែង»ដោយញញឹមខ្លាំងពេកទៅធ្វើឲ្យភ្នែកទាំងគូរត្រូវបានកប់លិចដោយសាច់រយ:ពេលខ្លី
«ចឹងពួកយើងទៅណានេះថ្ងៃត្រង់ទៅហើយហ្នឹង?»ជីមីន សាកសួរទៅអ្នកកម្លោះដែលកំពុងតែឌុបខ្លួនទាំងស្នាមញញឹមស្រស់ដូចគ្រាប់ជីត្រូវទឹក
«ទៅរកអីញុាំតាមចិញ្ចើមផ្លូវ»ការដែលយ៉ុនហ្គី ប្រាប់ជីមីន បែបនេះពីព្រោះផ្លូវនេះក៏ជាផ្លូវទៅទន្លេហាន ដែលជាទន្លេដែលមានឈ្មោះល្បីល្បាញជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះផងដែរ
«នៅឆ្ងាយដែរអត់ហ្យុង?ជិតវង្វេងចេញមកឆ្ងាយដែរហើយ»ជីមីន លេបទឹកមាត់ផ្អើមបំពង់-កដែលស្ងួតគ្មានសំណើមទាំងភ័យៗខកលាចតែរង្វេងរកផ្លូវទៅផ្ទះអត់ឃើញ
«យើងរស់នៅក្នុងទីក្រុងនេះជិតម្ភៃឆ្នាំហើយឯងគិតថាយើងនាំឯងវង្វេងមែន?បើឯងជាអ្នកនាំផ្លូវចាំឯងភ័យ»ពាក្យសម្តីចំៗបុកផឹបចំកណ្តាលទ្រូងអ្នកសួរឡើងស្ងាត់មាត់ជ្រាបដូចជាគេយកស្កុតបិតមាត់
«នៅមុខនោះដល់ហើយអានេះគេហៅថាទន្លេហាន ដែលល្បីនៅក្នុងប្រទេសយើងមកលេងថ្មើនេះមិនសូវជាស្អាតទេតែបើពេលយប់វិញមនុស្សមកលេងច្រើនណាស់ខ្យល់ត្រជាក់ល្ហើយៗចឹងបើគេមានសង្សារគេអង្គុយញ៉ែគ្នាពីថ្មើហ្នឹងដល់កណ្តាលយប់អី-ហបានគេនាំគ្នាទៅផ្ទះវិញ»ជីមីន បើកភ្នែកភ្លឹសៗចាំស្តាប់យ៉ុនហ្គី យ៉ាងប្រុងប្រយ័ត្នទើបបង្ហើរសំណួរចេញមក
«ហ្យង់និងបែបនេះហ្យង់ធ្លាប់អង្គុយញ៉ែគ្នាជាមួយសង្សារហ្យង់ឯងមែន?»ដោយឆ្ងង់ថាមិចបានជាយ៉ុនហ្គី ដឹងច្បាស់បែបនេះជីមីន ក៏សួរលេងៗទៅ
«យើងគ្មានទេគិតៗទៅអន់ជាងក្មេងមត្តេយ្យទៅទៀតមានសង្សារអស់រលីងវាមកពីយើងចូលចិត្តជិះកង់មកអង្គុយលេងនៅម្តុំៗនេះញឹកញាប់នៅពេលយប់»យ៉ុនហ្គី វាយជន្ទល់កង់ហើយក៏ដើរមកកន្លែងគេលក់អីញុាំដែលគេដោតជាចង្កាក់ៗ
«ខ្ញុំស្រីឲ្យខ្ញុំពីរចង្កាក់មក»អ្នកទាំងពីរដើរបណ្តើរគ្នានិយាយគ្នារហូតមកដល់កន្លែងគេលក់របស់ញុាំនេះក៏ដាក់បង្គុយនៅខាងក្រោមឆ័ត្រដែលមានខ្យល់បក់មកល្ហើយៗតិចៗ
«ខ្ញុំវិញឲ្យដប់ចង្កាក់មកអ៊ុំស្រី»យ៉ុនហ្គី ស្រែកមកប្រាប់អ្នកលក់
«ចា សូមពួកក្មួយរងចាំបន្តិច»ប្រាំនាទីក្រាយអ៊ុំស្រីអ្នកលក់ក៏លើរបស់ញុាំដែលគេដោតជាចង្កាក់ៗនិងមានស្លាបមាន់បំពងឆាគ្រឿងផ្អែមមកមួយចានតូចទៀត
«អ៊ុំទើបតែប់កលក់ទេថ្មើនេះពួកក្មួយជាភ្ញៀវដំបូងទើបអ៊ុំថែមស្លាបមាន់ឲ្យមួយចាន»ស្លាបមាន់បំពងឆាគ្រឿងក្រហមឆ្អិនឆ្អៅលម្អដោយគ្រាប់ល្ងរតូចៗនិងម្ទេសម៉ដ្ឋឆាជាមួយគ្នាធ្វើឲ្យជីមីន លេបទឹកមាត់ក្អឹកៗព្រោះអីពួកវាទំនងខ្លាំងណាស់
«ឪ្យមកណេះញុាំចានមួយបានហើយទឹកជ្រលក់តិចជ្រលក់មិនគ្រាន់ទេ»យ៉ុនហ្គី ចាប់របស់ជីមីន ចូលចានខ្លួនអស់ហើយក៏រុញចានជីមីន ទៅម្ខាង
«មិញហៅច្រឡំដូចយកលុយវិញក៏គាត់មិនដូរឲ្យដែរចឹង4 ចង្អាក់នេះឯងញុាំទៅ»ជីមីន ជ្រិចភ្នែកនឹងញញឹមឡើងមកពេលយ៉ុនហ្គី ឲ្យប្រហិលសាច់ត្រីរាងទ្រវែងនឹងតុកប៉ុកគីចង្អាក់មកឲ្យខ្លួន
«អរគុណហ្យង់ ហិ ហិ»ជីមីន សើចឡើងស្រស់ដាក់យ៉ុ ហ្គី ហើយអ្នកទាំងពីរក៏អង្គុយញុាំជាមួយគ្នារហូតទាល់តែមួយសន្ទុះធំទើបអស់
«អ៊ុំស្រ12 ចង្កាក់នេះអស់ប៉ុន្មានដែរ?»យ៉ុនហ្គី ក្រោកមកសួរអ៊ុំស្រីអ្នកលក់
«បួនពាន់វ៉ុនក្មួយ»យ៉ុនហ្គី បានដកលុយពីកាបូបមកឲ្យគាត់
«អត់ទេអ៊ុំស្រីគិតអាដប់ចង្កាក់ផ្សេងហើយអាពីរចង្កាក់នោះផ្សេងដែរទៅ»ជីមីន បានរូតលុយរបស់ខ្លួនមកឲ្យអ៊ុំអ្នកលក់
«យើងឲ្យគាត់ថួចហើយចំណែអាពីរចង្កាក់នោះឯងឲ្យយើងមកវាហើយៗបាត់ហើយៗអត់រញ៉េរញ៉ៃទៀតតោះទៅផ្ទះ»មុននឹងចេញទៅយ៉ុនហ្គី ក៏យកលុយរបស់ជីមីន ដែលបានឲ្យខ្លួនមកទិញទឹកក្រូច2 កែវ
«ហ្យង់ហានេះជិះទៅណាទៀតហើយ?»ជិះមកតាមផ្លូវដដែលតែលើកនេះយ៉ុនហ្គី បានកាច់ចង្កូតមកផ្លូវមួយផ្សេងទៀតដែលជាផ្លូវបំបែក
«ថ្ងៃក្រោយចាំដើរលេងទៀតឥឡូវទៅលេងផ្ទះយើងម្តងយើងទៅលេងផ្ទះឯងហើយៗចឹងឯងត្រូវមកលេងផ្ទះយើងម្តងហើយឯងមិនបាច់ភ័យទេយើងមិនឲ្យឯងដើរទៅផ្ទះវិញទេចាំយើងជូនទៅវិញ»នៅតាមផ្លូវអ្នកទាំងពីរចេះតែសួរនាំគ្នាពីនេះពីនោះជាហូរហែរមិនឈប់មាត់ទាល់តែសោះ

អក្សរមួយជួរឬពីរជួរលើសពីនេះក៏បានបើសិនជាមានចំណាប់អារម្មណ៍ចង់សរសេរចូលប្រអប់ខាងក្រោមនេះ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now