ដឹងគ្នាមិនខាន

334 45 0
                                    

  ដោយបន្តការរើសសម្រាមតែម្នាក់ឯងបានមួយសន្ទុះធំទើបបរិវេណតារាងរត់ប្រណាំងទាំងមូលក៏បានវិលមករកសភាពស្អាតឡើងវិញ
  «ឡើងមកយើងអៀវ»យ៉ុនហ្គី បន្ទន់អង្គង់ចុះមកផ្ទាល់នឹងដីទាំងដៃកាន់ធុងសម្រាមឲ្យជីមីន ឡើងជិះលើខ្នងខ្លួន
  «អឹម អត់អីទេហ្យង់ខ្ញុំអាចដើរបាន»ជីមីន ញញឹមផ្អែមដាក់យ៉ុនហ្គី ហើយក៏ធ្វើឯងដើរអូសជើងប៉ាក់ពើកៗមើលទៅឡើងគួរឲ្យអាណិត!!!!
  «កុំរឹងទទឹងជាមួយយើងប្រយ័ត្នជើងឯងឡើងហើមវាលើសដើមទៅទៀត»យ៉ុនហ្គី ទាញជីមីន មកជិតខ្លួនហើយនិយាយទាំងដាក់បញ្ជាដាក់ ជីមីន
  «បាទ»ជីមីន យកដៃទាំងពីររបស់ខ្លួនមកស្រាក់-កយ៉ុនហ្គី ឡើងជាប់ខ្លាចថាធ្លាក់ដោយមិនមានដៃយ៉ុនហ្គី ជួយទ្រគូថខ្លួននោះទេព្រោះអីជាប់កាន់ធុងសម្រាមអស់ហើយ
  «អុះ!!! អារី»ជីមីន ហក់ចុះពីលើខ្នងយ៉ុនហ្គី ភ្លែតពេលឃើញអារី ដើរកាត់មុខខ្លួន
  «ជីមីន បាត់ទៅណាបានជាមុននេះមិនឃើញ?»អារី ញញឹមប៉ប្រឹមដាក់ ជីមីន
  «ខ្ញុំទៅរើសសម្រាមទទួលវិន័យកាលមានរឿងជាមួយយ៉ុនហ្គី ហ្យង់ឥឡូវគឺរួចខ្លួនហើយ»ជីមីន ដើរបណ្តើរនិយាយគ្នាជាមួយអារី ឲ្យត្រសងដោយទុកឲ្យយ៉ុនហ្គី កាន់ធុងសម្រាមនៅពីខាងក្រោយសម្លឹងមើលជីមីន ដែលកំពុងអូសក្រឡាញ៉ែ អារី
  «ក្រែងឈឺជើងមិនអញ្ចឹង?»យ៉ុនហ្គី សម្លឹងមើលដំណើរជីមីន ទាំងចម្ងល់អាពេលនៅជាមួយខ្លួននិយាយពីថាត្អូញដល់ពេលនៅជាមួយអារី ធ្វើដូចជើងមិនបានឈឺអញ្ចឹងដើរឡើងធម្មតា!!!
  «កាលពីមុនអារី ធ្លាប់ធ្វើជាប្រធានដែរអត់?»ជីមីន សួរទាំងញញឹមចង់ស្ងួតជើងធ្មេញពេលបាននៅកៀកៗមនុស្សដែលខ្លួនស្រលាញ់បែបនេះ
  «ធ្លាប់តែជាអនុប្រធានថ្នាក់ទេចំណែកឯយ៉ុនហ្គី ទើបជាប្រធានថ្នាក់គេធ្វើប្រធានថ្នាក់ឡើងប្រាំបួនឆ្នាំមកហើយ»អារី តប-តនូវសំណួរដែលជីមីន បានចោទសួរឲ្យអស់ចម្ងល់
  «មនុស្សមុខងាប់បែបហ្នឹងចេះតែកោតក្លាយជាប្រធានថ្នាក់គេដែរបើមានគេមានការចង់ពឹងសង្ស័យតែចាប់គេហែកជាកំណាត់ៗផងក៏មិនដឹង?»ជីមីន ងាកមកមើលខាងក្រោយបន្តិចក៏ឃើញថាពួកខ្លូននៅរៀងនៅឆ្ងាយពីយ៉ុនហ្គី ដែរក៏និយាយក៏លួចនិយាយដើមយ៉ុនហ្គី ហ្មងទៅ
  «គាត់មិនមែនជាមនុស្សបែបនោះទេគាត់ម៉្មត់ចត់ហើយឧស្សាហ៍ព្យាយាមទៀតហើយគាត់ជាសិស្សពូកែប្រចាំថ្នាក់និងសាលាទៀតផងតាំងពីតូចដល់ពេលនេះគាត់រៀនបានលេខមួយរហូតបើមិនអញ្ចឹងក៏លេខពីរដែរនៅតារាងកិត្តិយសប្រចាំឆ្នាំ»អារី អធិប្បាយយ៉ាងក្បោះក្បាយដូចប្រធានតែងសេចក្តីពន្យល់ដោយមានអំណះអំណាងបំណកស្រាយមកប្រាប់អ្នកដែលនៅជិតខ្លួនដែលស្តាប់ហើយអត់មានចង់ជឿអីតិចសោះ
  «អញ្ចឹងបានពូកែលើកទូលខ្លួនឯងណាស់»ជីមីន ងាកមុខទៅម្ខាងនិយាយជ្រជ្រេញដាក់ យ៉ុនហ្គី
  «ថីលួចនិយាយដើមយើងមែន?»ពេលអារី ដើរទៅហួសយ៉ុនហ្គី ក៏ដាក់ក្បាលជីមីន មួយដៃតាមរបៀបលេងសើចមិនមែនជាការវាយឲ្យឈានដល់ថ្នាក់ស្រក់លោហិតនោះទេ
  «អត់មានទេត្រចៀកហ្យង់ឯងខាងណាឮថាខ្ញុំនិយាយដើមហ្យង់ឯង-ហ?»ជីមីន ញាក់ស្មាទាំងមិនងាកក្រោយហើយក៏រត់រ៉ុយប្រាសចាកឲ្យឆ្ងាយពី យ៉ុនហ្គី
  «ផាក ជីមីន!!!ឯងបោកយើង»យ៉ុនហ្គី សង្គ្រឺតធ្មេញក្រេតក្រតក្តៅមុខឡើងភាយៗសម្លឹងមើលទៅអ្នកដែររត់ដូចព្យុះព្រិល
  «ឯងចាំមើលណាផាក ជីមីន»យ៉ុនហ្គី ជ្រិចភ្នែកទាំងញញឹមលាក់គំនួចហើយអាទឹកមុខបែបហ្នឹងដឹងតែគ្មានបំណងល្អជាមួយជីមីន ឡើយ
  «អុះ!!!ច្រលំរត់»ភ្នែកជីមីន បើកភ្នែកឡើងធំៗទាំងភ្ញាក់ផ្អើលហើយក៏ដាក់បង្គុយនឹងបង់នៅខាងក្រោមដើមឈើ
  ពេលវេលាមួយព្រឹកថ្ងៃត្រង់បានកន្លងផុតទៅយ៉ាងឆាប់រហ័សជីមីន ក៏ស្រូតដើរត្រឡប់មកបន្ទប់ជួលវិញឡើងញាប់ជើងដើម្បីឲ្យវាឆាប់ដល់ផ្ទះនឹងអាលបានញុាំបាយញុាំទឹក
  «គីមឈីម៉ាក់យ៉ុនហ្គីន ហ្យុងនេះឡើងឆ្ងាញ់!!!»ជីមីន ដួសបាយដាក់មួយចានគោមហើយក៏ដួសគីមឈីដែលម៉ាក់យ៉ុនហ្គី ឲ្យប្រហែលជាបួនខាំដាក់ញាំជាមួយនឹងបាយ-ស
  «ឈឺត តែហឹរដល់ហើយ ឈឺត ហឹរចង់ស្ទះ»ជីមីន ញុាំបាយបណ្តើរឈឺតឆតបណ្តើរតែមិនព្រមឈប់ញុាំទេចេះតែញុាំរហូតក៏ព្រោះគីមឈីដែលម៉ាក់យ៉ុនហ្គី ធ្វើនេះមានរសជាហឹររៀងដិតខ្លាំងគ្រាន់បើដែរតែឆ្ងាញ់សាហាវឃោរឃៅរណាស់
  «ហើយឲ្យឯងឡើងមួយពាងនេះដឹងតែញុាំមុខដូចគីមឈីហើយៗអាមនុស្សកំពុងតែខ្វះខាតថវិការផងនេះដូចបងស្រី(អ្នកគ្រប់គ្រងក្នុងមណ្ឌលកុមារកំព្រា)និយាយអត់ខុសមែនធ្វើល្អបានជួបតែមនុស្សល្អៗ»ជីមីន ញុាំបាយនៅខាងមុខបន្ទប់ជាមួយនឹងបរិយាកាសស្រទំអប់ដោយព្រះ ព្រះពាយក៍បក់មកល្វើយធ្វើឲ្យអាហារមួយពេលក៏កាន់តែឆ្ងាញ់ទីបីជាញយម្នាក់ឯងក៏ដោយ

(ភាគមុន"សំណួរ"នោះមិនមែនជាភាគក្នុងសាច់រឿងទេវាគ្រាន់តែជាសំណួរដែលខ្ញុំចង់សួរបងៗធ្លាប់រៀនទី11ឥឡូវខ្ញុំបានរកឃើញចម្លើយហើយអញ្ចឹងបានជាខ្ញុំលុបវាចេញអញ្ចឹងអ្នកទាំងអស់គ្នាសកុំយល់ច្រឡំអី😘❤️)
  អ្នករាល់គ្នាចង់សរសេរអីក៏សរសេរទៅក្នុងប្រអប់ខាងល្រោមនេះចូលរំខានវាខ្វះទៅកុំឲ្យអាប្រអបើហ្នឹងវាស្ងាត់ពេក
  Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now