បោកខោអាវអោយយើង

375 48 7
                                    

  ចំណាយពេលតាប៉ែ លតម្នាក់ឯងអស់ចិត្តជីមីន ក៏ដើរមកម៉ាតបំពេញការងាររបស់ខ្លួនសិនហើយវាក៏មិនទាន់ដល់ម៉ោងជីមីន ចូលធ្វើការដែរវាទាល់តែម៉ោងប្រាំល្ងាចឯណោះបានត្រូវតែដោយនៅម្នាក់ឯងវាអផ្សុកពេកជីមីន ក៏ចេះមកធ្វើការលេងៗកំដរអារម្មណ៍តាមអត្តចរិកមនុស្សដែលឧស្សាហ៍ទៅ
  «បាត់ខ្ញុំឡើងមួយព្រឹកនេះលោកអ៊ុំមាននឹកខ្ញុំដែរអត់?»ជីមីន រុញទា្វរកញ្ចក់ចូលមកក្នុងម៉ាតឡើងញញឹមដល់ហើយ
  «អត់មាននឹកទេតែនឹកពេលឯងមកជួយជំនួសការងារអ៊ុំប៉ុណ្ណោះទេ»លោកអ៊ុំម្ចាស់ម៉ាតដាក់ពែងតែចុះហើយក៏ឆ្លើងមកជីមីន វិញទាំងក្រសែភ្នែករបស់គាត់ផ្តោតទៅលើសៀវភៅទស្សវនាវដ្តីដែលគាត់ទើបតែទិញកាលពីព្រឹកមិញ
  «ចឹងក៏ចឹងអត់ក៏អត់ទៅចឹង»ជីមីន ឡើងខ្សកទម្លាក់ស្លាចុះដើរចូលមកកន្លែងគិតលុយរងចាំអតិថិជនចូលមកទិញ
  «ចុះលោកអ៊ុំពិសាបាយថ្ងៃត្រង់ហើយឬនៅ?»ជីមីន សើចស្ញេញតិចៗមកដាក់គាត់
  «អ៊ុំញុាំរួចហើយចុះឯងវិញញុាំហើយនៅ?»លោកអ៊ុំដាក់សៀវភៅទស្សនាវដ្តីចុះសម្លឹងមកមើលមុខជីមីន ដោយបញ្ជាក់ពីការអោយតម្លៃនូវក្នុងការស្តាប់
  «ខ្ញុំរួចហើយៗឡើងហល់ដើរមកមិនចង់រួចផងអ៊ុំអើយ អង្គុយញុាំម្នាក់ឯងក៏ឆ្ងាញ់»ជីមីន បរិយាយទាំងស្នាមញញឹមខ្លាំងឡើងលិបភ្នែកលែងឃើញតែឡើងគួរឲ្យចង់ចាប់ញិចណាស់
  «ចុះថ្ងៃនេះអត់ទៅសាលាទេហេ បានជាអត់ឃើញពាក់អាវ-សអញ្ចឹង?»ដោយអត់ទាន់មានមនុស្សចូលមកលោកអ៊ុំម្ចាស់ម៉ាតក៏ចេះតែសួរពីនេះពីនោះលេងទៅកុំឲ្យវាស្ងាត់ពេក
  «អត់ទេអ៊ុំស្អែកបានគេចូលរៀនថ្ងៃនេះគេចែកកាលវិភាគអញ្ចឹងគេអត់រៀនទេនៅសាលាប្រហែលជាគេចែករង្វាន់ដល់សិស្សពូកែនឹងអោយប័ណ្ណសរសើរដល់សិស្សពូកែហើយ»ដោយខ្ជិលដើរទៅដើរមកវិញទើបជីមីន អត់ទៅសាលានៅពេលថ្ងៃនេះដោយសារតែពេលថ្ងៃអត់ទាន់រៀនទេតែថ្ងៃស្អែកខាងសាលានឹងចាប់ផ្តើមរៀនហើយកាលវិភាគសិស្សវិទ្យាល័យមានពីម៉ោង8ព្រឹករហូតដល់ម៉ោង11និងពេលថ្ងៃម៉ោង2ដល់ម៉ោង5ល្ងាចទើបចុះ
  «អរ បើបែបហ្នឹងល្ងាចនេះមកញុាំបាយល្ងាចនៅផ្ទះអ៊ុំបានអត់?»លោកអ៊ុំម្ចាស់ម៉ាតបានអញ្ជើញជីមីន ឲ្យទៅញុាំអាហារពេលល្ងាចនៅក្នុងផ្ទះគាត់
  «បាទ បានៗ»ជីមីន ងក់ក្បាលឡើងលឿនរហូតទាល់តែជ្រុះវ៉ែនតា
  «នៅណាទៅ?»ជីមីន មុីងមើងៗរាវរកវ៉ែនតាដែលជាផ្នែកសំខាន់មួយដែលមានរួមចំណែកបង្កើនភាពងាយស្រួយក្នុងការរស់នៅប្រចាំថ្ងៃបើគ្មានវ៉ែនតាទេជីមីន មើលអីក៏ឃើញព្រាលៗរូបមួយបែកជាបីបែងចែកមិនដាច់ថាមួយណាជាមួយណាឲ្យប្រាកដ
  «ឯងម៉្ញូបមែនទេ ជីមីន?»លោកអ៊ុំម្ចាស់ម៉ាតបានឱនមករើសវ៉ែនតាមកពាក់ឲ្យជីមីន វិញ
  «បាទ ខ្ញុំម្ញូបតែមិនមែនម្ញូបតាំងពីកំណើតទេវាទើបតែម្ញូបបែបនេះកាលខ្ញុំមានអាយុ10ឆ្នាំទេតែកាលហ្នឹងខ្ញុំអត់ចាំច្បាស់ដែរថាម្ញូបដោយសារអីដែរ ហិ ហិ»កាលបើបានពាក់វ៉ែនតាវិញហើយជីមីន បីដូចផ្កាដែលត្រូវទឹកសន្សើមរីករុះរាយមកសារជាថ្មីម្តងទៀត
  «អាល្អិតឯងនេះរួសរាយណាស់ទៅណាមកណាក៏គេចូលចិត្តឯងដែរ»លោកអ៊ុំម្ចាស់ម៉ាតអង្អែលក្បាលជីមីន ថ្នមដោយក្តីស្រលាញ់បីដូចជីមីន ជាកូនគាត់អញ្ចឹង
  «ហ្យុងត្រូវការទិញអីដែរ?»ជីមីន ឱនក្បាលគោរពយ៉ុនហ្គី យ៉ាងរហ័សពេលយ៉ុនហ្គី ដើរចូលមកក្នុងម៉ាតជាមួយនឹងស្បោងពណ៌ខ្មៅធំគួរសមមួយ
  «អត់មានត្រូវការទិញអីទេ»យ៉ុនហ្គី ដាក់ស្បោងចុះទាំងលួចញញឹមចុងមាត់ញាក់ចិញ្ចើមផ្ងក់ៗ
  «ហ្យុងឯងជាសិស្សពូកែម៉េចក៏អត់ទៅទទួលរង្វាន់ចឹង?»ដោយឃើញតែយ៉ុនហ្គី ពាក់អាវពណ៌អត់មានពាក់ឯកសណ្ឋានសាលាត្រឹមត្រូវជីមីន ក៏សួរ
  «ថាយើងហ្នឹងអត់មានមើលខ្លួនឯងទេ?»យ៉ុនហ្គី ជ្រិតភ្នែកនឹងលើកចិញ្ចើមដាក់ ជីមីន
  «អត់ទៅទេមិនដឹងថាទៅធ្វើអីផង?ខ្ញុំខ្ជិលទៅអង្គុយរាប់ម៉ោងណាស់ណាមួយអត់រៀនផង»ជីមីន និយាយទាំងឆ្កេះក្រចកតិចៗ
  «ណេះ គក់អោយស្អាតសងយើងវិញឯងធ្វើឲ្យប្រឡាក់ព្រឹកមិញ»យ៉ុនហ្គី ដាក់ថង់ខ្មៅនោះនៅមុខជីមីន រួចក៏ដើរចេញពីម៉ាតឡើងឡូយ
  «ហុើយ!!!អីក៏ច្រើនម្ល៉េះ?»យ៉ុនហ្គី ដើរទៅផុតជីមីន ក៏ស្រាយស្បោងមើលក៏ឃើញតែខោអាវយ៉ុនហ្គី សូម្បីតែខោលីអូក៏ដាក់មកដែរ
  «ខំកាត់ទឹកកាត់ដីគ្រាន់តែមកប្រើខ្ញុំអោយគក់ខោអាវអោយទេ?»ជីមីន យកខោអាវនោះចេញមកមើលឃើញថាមិនមែនតិចទេមានទាំងអាវ-ស និងខោអាវពណ៌
  «ដឹងអញ្ចឹងព្រឹកមិញមិនអោយគាត់អៀវទេ ហ្អា»ជីមីន មុខឡើងស្អុយរបៀអ្នកដែលត្រូវម្តាយចែកទ្រព្យអោយមិនស្មើជាមួយបងប្អូន
«ហុើយ!!!ស្អីក៏ស្អីទៅមកពីឯងទេបោកគាត់កាលពីព្រឹកមិញអោយគាត់រើសសម្រាមតែម្នាក់ឯងឥឡូវឲ្យវាអញ្ចឹងចុះឲ្យវាសមមុខ»ជីមីន ដាក់ថង់ខ្មៅនៅនឹងខាងក្រោមហើយក៏បន្តការងាររបស់ខ្លួនតាំងពីថ្ងៃរហូតដល់ព្រះអាទិត្យបានអស្តង្គតទៅបន្សល់នូវវង់ចន្ទ្រាឆែបមួយចំណែកញ៉ែញ៉ងដោយពពួកក្រុមផ្កាយជាច្រើនប្រភេទលម្អបរិយាកាស
«យប់ទៀតហើយស្អែកចូលរៀនមែនទែនហើយ»បន្ទាប់ពីញុាំបាយពេលយប់រួចជីមីន ក៏បោសបរិវេណខាងមុខបន្ទប់យកកន្ទេលមកក្រាលគេងមើលមេឃមើលផ្កាយមើលភ្លើងពណ៌នៅក្នុងទីក្រុងដែលមានការរីកចម្រើននេះ
«កាលដើរលេងជាយ៉ុនហ្គី ហ្យុងឡើងសប្បាយហើយស្អាតទៀតហើយកន្លែងហ្នឹងមានគេដាក់ភ្លើងទៀតបើបានទៅលេងនៅពេលយប់មិនដឹងថាស្អាតនិងសប្បាយប៉ុណ្ណាទេ?បើបានក្រាលកន្ទេលគេងញុាំមីនៅហ្នឹងទៀតមិនដឹងថាល្អល្មិចទេ ណ?»ជីមីន ពោបសញ្ជរសញ្ជឹងតែម្នាក់ឯងនឹកស្រម៉ៃដល់កាលបានដើរលេងនិយាយពីថាសប្បាយចាំមិនភ្លេចគ្រាន់តែរំឮកដល់ក៏សប្បាយអរ ដែរ
«យ៉ុនហ្គី ហ្យុងហ្នឹងក៏អញ្ចឹងសុទ្ធតែជាកូនអ្នកមានតែពេលយកខោអាវឲ្យគេគក់ឲ្យអត់មានគិតទិញសាប៊ូគក់ខោអាវឲ្យអីទេ»ទម្លាប់និយាយម្នាក់ឯងវាស្ទើរតែក្លាយជាមិត្តម្នាក់របស់ជីមីន ទៅហើយតែអាចនិយាយម្នាក់ឯងហ្នឹងវាក៏សប្បាយម្យ៉ាងដែរ

  ខាងក្រោមនេះមានទទួលអក្សររបស់អ្នកទាំងអស់គ្នាទុកជាទ្រព្យសម្បត្តិដែលមិនអាចចាយវាយបានទេព្រោះអីវាមានតម្លៃ
  Keo_theary

 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now