មិត្តម្នាក់ណា?

262 44 10
                                    

យ៉ុនហ្គី សម្រួលឥរិយាបថឲ្យស្រួលបួលវិញក្រោយពីបានដំបូន្មានខ្លឹមៗពីលោកប៉ា
«ហឹម»ប៉ាយ៉ុនហ្គី ញញឹុមញាក់ចិញ្ចើមដាក់កូនគាត់រួចក៏ពិសាកាហ្វេក្តៅៗបន្ត
«បាទ ប៉ា»យ៉ុនហ្គី ញញឹមហើយក៏ច្របាច់ស្មាឲ្យគាត់ថ្នមៗ
«អឹម ជឿតាមប៉ាទៅមិនវាខុសទេ»លោកយ៉ុនហុីល លើកដៃបញ្ឈប់ការច្របាច់របស់យ៉ុនហ្គី ដោយធ្វើសញ្ញាឲ្យយ៉ុនហ្គី ចូលអង្គុយតុញុាំបាយវិញម្តងពីព្រោះដល់ពេលដែលត្រូវញុាំហើយ
«ម៉ាក់ក្នុងទូទឹកកកយើងមានបន្លែដែរឬអត់?»ញុាំបានមួយស្របក់យ៉ុនហ្គី ក៏សាកសួរពីបន្លែបង្ការនៅក្នុងផ្ទះ
«មានតើស កូនម៉ាក់ទើបតែទៅទិញដាក់កាលពីម្សិលម្ងៃ កូនសួរធ្វើអីដែរ?»លោកស្រីណារ៉េ មានប្រសាសន៍ដោយសម្លេងថ្នមៗស្រាល ស្រទន់
«កូនសុំខ្លះបានអត់ម៉ាក់?កូនយកទៅរៀនធ្វើម្ហូបនៅផ្ទះមិត្តកូន កូនខ្ជិលទៅទិញរញ៉េរញ៉ៃ»មិត្ត?ពាក្យថាមិត្តនេះស្តាប់ទៅក៏ដឹងថាជំនាញកុហក បោកប្រាស់របស់កូនគាត់កាន់តែកើនទ្វេហើយមនុស្សយ៉ុនហ្គី នេះឬចូលចិត្តចេញទៅក្រៅ?បើមិនជិះកង់ហាត់ប្រាណយ៉ុនហ្គី មិនខ្ចីចេញពីផ្ទះជាដាច់ខាតនាថ្ងៃឈប់សម្រាកបែបនេះ បើនិយាយពីមិត្តភក្តិកូនគាត់ទៀតគាត់រឹតតែចប់ឌីសហ្មងទាំងពីតូចដល់ធំនេះតិចថាយ៉ុនហ្គី ណែនាំឬប្រាប់គាត់ពីមិត្តភក្តិរបស់គេទៅទើបតែមានជីមីន នេះមួយទេនេះដែលគាត់ស្គាល់ថាជាមិត្តកូនគាត់បើបែបនោះមិត្តដែលយ៉ុនហ្គី ចង់សម្តៅដល់ជាក្មេងម្នាក់ឈ្មោះជីមីន ដែលធ្លាប់ជួយធ្វើម្ហូបគាត់នោះមែនទេ?
«កូនចង់រៀនធ្វើម្ហូប?»លោកស្រីណារ៉េ និងលោកយ៉ុនហុីល ផ្ទួនសំណួរឡើងព្រមគ្នាគាត់អត់យល់ អត់យល់ថាមួយរយ:នេះកូនពួកគាត់គិតអី?ឬមួយក៏មកពីរៀនខ្លាំងពេលឡើងធុញ ឡើងថ្នឹកមិនមែនជាការសិក្សាថ្មីៗដែលកូនគាត់ចង់បាន
«បាទ ណាមួយក៏ប្រហែលជាមានថ្ងៃណាមួយកូនអត់មានអ្នកធ្វើម្ហូបឲ្យញុាំក៏ចេះធ្វើញុាំខ្លួនឯងបាន»យ៉ុនហ្គី ញញឹមយកចិត្តអ្នកម៉ាក់
«ចុះទិញគេទៅមិនស្រួលជាងកូន?»ប៉ាយ៉ុនហ្គី ក៏សួរដេញជើងកូនគាត់
«តែកូនចង់រៀនធ្វើ»យ៉ុនហ្គី ងាកមុខទៅម្ខាងកុំឲ្យលោកប៉ាចាប់បានថាខ្លួនកំពុងកុហកគាត់
«ចុះម៉ាក់កូនក៏ចេះ»ប៉ាយ៉ុនហ្គី នៅតែដេញជើងយ៉ុនហ្គី មិនលែង
«ប៉ា........កូនមិនសុំក៏បានដែរទៅទិញខ្លួនឯងវិញ»យ៉ុនហ្គី សម្ញែងអាកប្បកិរិយាញ៉ិកញ៉ក់ដូចកាលអាយុ5 6ឆ្នាំដាក់អ្នកដែលមាននាមថាជាប៉ា
«ប៉ាគ្រាន់តែសួរលេងតើស ម៉េចក៏ឆាប់មានប្រតិកម្មរហ័សយ៉ាងនេះ?ហឹ្អស ហ្អឹស»ប៉ាយ៉ុនហ្គី សើចដើម កតិចៗនេះមុនងាយទេណាបានកូនគាត់ធ្វើចរឹកកូនពៅដាក់
ក្រោយពីបានទទួលទាននូវអាហារដែលសម្រាប់ទ្រទ្រង់សារពាង្គកាយរួចរាល់នរ:យ៉ុនហ្គី ក៏យកកន្ត្រកយួរទៅផ្សារសម្រាប់ដាក់របស់របរបនានាតាមចិត្តដែលចង់ទិញ
«ផឹប»សម្លេញបើកទូទឹកកកសូររន្ថាន់ឡើងយ៉ុនហ្គី ក៏ចេះតែខំរំពៃរកមើលបន្លែសាច់តែក៏ប្រទះនឹងសា្រ សរសផ្លែឈើកូរ៉េដែលគេនិយមហៅថាសូជូរមានចំនួនជិត5ដបមិនអោយខាតប្រាក់ដំអាក់នាទីទេយ៉ុនហ្គីី រើសញាត់ឡើងពេញមួយកន្ត្រកសោយហេតុភេទអ្នកម៉ាក់ជម្រាបប្រាប់ថាកូនចង់បានអី ចង់យកប៉ុន្មានក៏តាមចិត្តកូនទៅ
ស្របពេលនេះផងដែរខាងរាងតូចនេះវិញក៏ញាប់ដៃមិនចាញ់រាងក្រាស់ដែលខំអើយខំ ខំឡើងបែកញើស កខ្លាក់ហូរតាមជើងសក់ទៅហើយគ្មានឈប់សម្រាកយកកម្លាំងអីសោះឡើយ
«អ្ហា ដល់ហើយ»ជីមីន ញញឹមធូរទ្រូងដូចដកពំនូលសម្លៀកបំពាក់រាប់តោនពីទ្រូងចេញផុតៗក្រោយពីបានគក់ពួកវានិងហាលថ្ងៃរួចក៏ដល់ពេលសម្រាក
«សៀវភៅ យើងគួរតែអានសៀវភៅបន្ត»ជាមនុស្សម្នាក់ដែលប្រសើនជាលេបសៀវភៅជំនួសអាហារឬទឹកបានជីមីន ប្រាកដជាលេបមិនខានទេ
«តុក តុក មីននី បើកទ្វារឲ្យបងបន្តិច»យ៉ុនហ្គី យកជើងគោះទ្វារតិចៗដោយដៃកាន់ឡើងណែនរណេ រណោងអស់ហើយ
«ប អើ បងមករកអីគេ គេ?»ជីមីន បើកទ្វារភ្លាមអ្វីដែលខ្លួនចាប់អារម្មណ៍មុនគេជារបស់ដែលយ៉ុនហ្គី កាន់យកមកមិនប្រាប់ក៏ដឹងដែរថាយ៉ុនហ្គី ដឹងតែឲ្យខ្លួនហើយ
«បងចង់បបួលអូនធ្វើសាច់អាំងញុាំទៀត ធ្វើកាលមុនឆ្ងាញ់ជក់មាត់ឥឡូវក៏ចង់ញាំុទៀតហើយ»យ៉ុនហ្គី ដោះស្បែកជើងដាល់មុខបន្ទប់ហើយក៏ចូលមកន្លែងដាំបាយ ដាំទឹកដាក់អីវ៉ែអីវ៉ាន់រៀបចំដាក់ព្យួរ ដាក់កញ្រ្ចែងធ្វើដូចចំណាប់ធ្វើម្ហូបណាស់អញ្ចឹង
«ចេះធ្វើម្ហូបទៀត»ជីមីន ដែលឈរផ្អែកស្មានឹងជញ្ជាំងញញឹមកាច់ កនឹងលើកមេដៃដាក់ យ៉ុនហ្គី
«អត់ទេមានចេះមកពីណាបងស្រាយដាក់កញ្ច្រែងឲ្យអូនធ្វើ តើសបងចេះតែបង្កាត់ភ្លើងទេ»យ៉ុនហ្គី ដាក់ធ្យូងនឹងចាប់ផ្តើមបង្កាត់ធ្យូងអោយវាឆេះឡើងទុលដោយធ្យូងឆេះខ្លាំងពេកអញ្ចឹងវាផ្ទុះភីវៗដូចដុតកាំព្យួច
«អួយ មីននីជួយបងផង»ដោយការមុនធ្យូងវាមិនលោតដល៊ថ្នាក់ហ្នឹងពេកយ៉ុនហ្គី ក៏ខ្លាចឡើងញ័រ
«ហឹស ហឹស វាមិនអីទេ»ជីមីន ខាំមាត់គ្រវីក្បាលសែនហួសចិត្តពេកក្រៃពេលឃើញកូនអ្នកមានមករៀនបង្កាត់ភ្លើង

ប្រសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅខាងក្រោមនេះផង សូមថ្លែងអំណរអរគុណយ៉ាងរាក់ៗដែលបានឃើញអក្សរខាងក្រោមនេះហើយអូសរំលង🌚❤️
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now