លួចញុាំម្សៅទឹកដោះគោ

353 36 6
                                    

មិនយូរជីមីនក៏ទទួលបានការអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមកសម្រាកនៅឯផ្ទះវិញបាន
«ង៉ាៗ ង៉ាៗ»ក្មេងតូចយ៉ុនហ្គីលបន្លឺសម្រែកឡើងមកកាត់វេលាយប់អាទ្រាធ
«អូៗ ជុៗ ឮហើយៗ»ក្រោកទាំងមីងមុាំលើកបីទះកំប៉េះគូថថ្នមៗសឹមដាក់ចុះវិញឆុងទឹងដោះគោមួយស្លាបព្រាបញ្ចុកដល់គេងលង់លក់ឡើងវិញ
«ក្លាយជាAppaគេហើយគេងឲ្យដូចក្មេង»ឡើងមកលើគេគេងក្បែរនាយតូចដែលកំពុងតែស្កប់ស្លល់ជាមួយនឹងដំណេក
«សំណាងដែលខំនូវលីវរហូតមកកំុអីដូចជាពេលនេះអញ្ចឹង»អង្គុយគ្រវីក្បាលសើចហួសចិត្តតែម្នាក់ឯង
«ហុឺតៗ ភ្លក់បន្តិចមើស»ឃើញម្សៅទឹកដោះគោរៀងទំនងក៏សាកលើកអកមួយស្លាបព្រាតែមានឯណាឡើងឆ្ងាញ់កប់សារី
«សាកមួយម៉ាត់ទៀតចុះ»ទទួលនូវរសជាតិប្លែកក៏សាករហូតដល់12ស្លាបព្រា
«អួយ!!!ធ្លាប់តែឮគេថាម្សៅទឹកដោះគោឆ្ងាញ់ដល់សាកខ្លួនឯងបានដឹងនេះបានជាគេថាបានឮមិនដូចបានជួបស្តែងៗមែន»គ្របគម្រប់ទុកដាក់យ៉ាងត្រឹមត្រូវសឹមឡើងមកគេងលើគ្រែក្បែរជីមីនវិញ
អារុណរះមកពីទិសខាងកើតបង្អួតរស្មីពណ៌មាសដាសឲ្យមនុស្ស សត្វជា្រប់ច្បាស់ថាវេលានេះបានឈានចូលមកដល់ថ្ងៃថ្មីមូយទៀតហើយចំណែករឿងរ៉ាវថ្ងៃម្សិលមិញក៏ប្រែក្លាយជាអតីតកាលបាត់ទៅហើយ
«សឺត ភ្ញាក់មកយូរនៅ?»បើកភ្នែកមកភ្លាមក៏ឃើញអ្នកនៅជិតភា្ញក់មិនដឹងតាំងពីថ្មើលណាមកទេ?
«ទើបតែភ្ញាក់មកអម្បាញ់មិញនេះទេ ជុប»ឆ្ងល់ហើយមែនអត់ម៉េចក៏អ្នកទាំងពីរថើបគ្នាទាំងព្រឹកព្រហាមបែបនេះនោះ?ក៏ជាទម្លាប់ទៅហើយដែលទាំងពីរនាក់ធ្វើបែបនេះរហូតមក
«អឹប ងូតទឹកសិនទៅ»បីចូលបន្ទប់ទឹកលាយទឹកអ៊ុនៗដើម្បីងូតជាមួយគ្នាតែជីមីនអាចបានត្រឹមតែបានជូតខ្លួនឲ្យសើមៗតែប៉ុណ្ណោះ
«អ្នកបានហ្យុងធ្វើប្តីដឹងតែសំណាងហើយ»និយាយទឈងភ្ជាប់ជាមួយស្នាមញញឹមផ្អែមល្ហែម
«មិនយកប្រពន្ធទេខ្លាចគេធ្វើបាបបងមានឯងនិងក្មួយគឺគ្រប់គ្រាន់ណាស់ទៅហើយ»និយាយទាំងកំពុងតែលាយទឹកដោយរាងកាយមានត្រឹមកន្សែងពោះគោរំផ្នែកខាងក្រោមទាំងអស់គ្នា
«មិនជឿទេបងស្រីច្រើនសឹងអីហើយ»ពេបមាត់បែបមិនជឿណាមួយមនុស្សហូស៊ុកនេះឆ្នាស់ឆ្នើមដូចមនុស្សស្រីមានថ្ងៃខែចឹង!!!
«តែបងមិនដែលបំពានពួកនាងទេគ្រាន់តែយកមកធ្វើសង្សារ»ទោះមាននាមជាព្រាននារីតែខ្លួនមិនដែលប្រព្រឹត្តរឿងណាដែលខុសឆ្គងមកទេ
«គ្មានសាច់ដុំផងចេះមានស្រីស្រលាញ់ទៅកើតហឹសៗ ហាសៗ ហាស ហា»សម្លឹងមើលកាយអ្នកជាបងមើលៗក្បាលពោះឡើងរាបដូចថ្នល់ជាតិបើសាច់ទ្រូងវិញឡើងៗពើកៗដោយសារខ្លួនដៃរវាមស្ទាបរាល់យប់ទើបតែខានពេលសម្រាលយ៉ុនហ្គីលនេះទេ
«វាមុនសំខាន់លើរាងយើងទេឲ្យតែយើងនេះពូកែថ្វីមាត់មិនខ្វះទេស្រីតាមស្នេហ៍»រ៉ាយរាប់ប្រាប់ប្អូនទាំងមានអំណួតលើខ្លួនឯងដល់កំពូល
«ស្តាយណាស់មិនទាន់បានញ៉ែអារីធ្វើសង្សារឥឡូវមកក្លាយជាAppaអីណា»ស្តាប់ហូស៊ុកចិត្តក៏នឹកអើយនឹកអារីមិនដឹងថានាងនឹកខ្លួនឬអត់ទេ ណ៎?
«ចង់ចេះញ៉ែស្រីបងមិនហាមឯងទេតែចាំមុខរបួសជាសិនទៅ តែងខ្លួនឲ្យស្អាតៗបាញ់ទឹកអប់ឲ្យក្រអូបៗពូកែថ្វីមាត់ទេចង់ស្រីមាត់រឹងចិត្តថ្មកម្រិតណាក៏ញ៉ែបានដែរ»ព្រះៗនេះទាំងបង ទាំងប្អូនគេនេះនិយាយឡើងចូលដៃចូលជើងគ្នាចុះយ៉ុនហ្គីនោះមិននឹកនាដល់នាយខ្លះទេឬ?
«ហ្យុងនឹងបង្រៀនខ្ញុំមែនទេ?»សួរទាំងត្រេកអរជាពន់ពេក
«អឹមៗ»យល់ព្រមយ៉ាងរហ័ស
«តែខ្ញុំក៏ចង់រៀនបន្តយកសញ្ញាប័ត្រដែរ»សម្លឹងភ្នែកហូស៊ុកម៉ក់ៗបែបអង្វរ ក
«ឲ្យតែឯងជាចង់បានអីក៏បងយល់ព្រមដែរ»ក៏ឃើញថាតាមចិត្តប្អូនប៉ុណ្ណាដែរនេះណាកុំថាចង់អីព្រមជាមួយរហូត
«មែន ហ៎?អួយ»អរពេកភ្លេចខ្លួនងើបឱប កហូស៊ុកតែក៏ធ្វើឲ្យតឹងថ្នេររបួសចេញឈាមឡើងមក
«ស្ងៀមមិនបានទេ ហ៎?ប្រយ័ត្នទះបែកគូថទៅ»លើកបីមកលើពូកជូតឈាមនិងឈាងរបួសឲ្យឆាប់ជាសះស្បើយ
«ហ្យុងធុញអត់មើលថែខ្ញុំរាល់ថ្ងៃបែបនេះនោះ?»សួរទាំងក្រែងចិត្តៗដោយតែងតែគិតថាខ្លួនឯងជាបន្ទុក
«ទៀត!!!គូថហ្នឹងជិតបានត្រូវហើយ»និយាយទាំងខ្នាញ់សុខៗមកសួរបែបនេះនរណាមិនខឹង?រាល់ថ្ងៃថ្នាក់ថ្នមដូចព្រះអង្គម្ចាស់ទៅហើយនូវសួរបញ្ជាក់ទៀត?
«ស្ងៀមប្រយ័ត្នហូរឈាមទៀតបងទៅលើកហ្គីលសិន»ឃើញអាល្អិតភ្ញាកឡើងខ្វៅៗដៃជើងតែម្នាក់ឯង
«ហិៗ ដៃឡើងតូចៗ»ដោះស្រោមដៃចាប់កាន់មម្រាមល្អិតៗកាន់ថ្នមៗ
«ដូចឯងអញ្ចឹងមម្រាមឡើងកាតុញៗ»ថាឲ្យតែកូនអត់មានមមើលដៃខ្លួនឯងសោះយ៉ាប់មែនហើយ!!!
ចាយថេរវេលានៅខាងលើប្រហែលជា45នាទីហូស៊ុក ជីមីននិងយ៉ុនហ្គីលក៏បានចុះមកខាងក្រោម
«ព្រឹកនេះបានអីញុាំដែរបងស្រី?»ដាក់បង្គុយលើកៅអីដោយមានជំនួយពីការបីរបស់អ្នកជាបង
«គឺស៊ុបប៉ូវកម្លាំងនិងស្ងោរស្ពៅអ្នកប្រុស»នាងតប តយ៉ាងញញឹមស្រស់
«ទៅមើលយ៉ុនហ្គីលទៅ»បញ្ជាទៅកាន់នាងដោយប្រើទឹកមុខមាំមិនដូចជានិយាយជាមួយនឹងជីមីននោះទេ
«ចាស»ឱនគំនាបបន្តិចសឹមមកមើលអ្នកប្រុសតូចដែលគេងខ្វៃដៃជើងក្នុងអង្រឹងដែក

Fb:Park Rj Kpop Stuff
សរសេរដោយ:Keo_thrary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now