គេងស្រាតជាមួយគ្នា

371 47 5
                                    

វេលាកាន់តែដើរលឿនជាលំដាប់អាការ:រោគរបស់នាយតូចក៏បានធូរសះជាមុនរីឯពោះកាន់តែបំប៉ោងធំទ្វេរដងដោយទទួលបានការមើលថែយកចិត្តទុកដាក់ពីហូស៊ុកដូចព្រះអង្គម្ចាស់ថ្នមទាំងចិត្តទាំងកាយមិនហ៊ានជំទាស់ជាមួយទេ
«មីននីអ្ហាកុំរត់បានអត់?»ដៃកាន់ថង់នំខេគនិងផ្លែឈើជាប់នឹងដៃឯពោះវិញប្រហោងឡើងធ្លុងក្មេងនេះជាក្លាយជាអាប់ប៉ាគេទៅហើយតែមិនអស់អាចរិករឡិករឡក់កែមិនឡើងសោះ
«ជុប អរគុណ»កញ្ឆក់នំមកអង្គុយញុាំលើទោងគ្រឹប‌ទាំងហេវហត់
«ញុាំតែបន្តិចបានហើយ»មិនមែនខ្មិតអីទេតែមុននឹងទិញនំនេះមកជីមីនបានញុាំទឹលដោះគោនិងបាយថ្ងៃត្រង់រួចមកហើយ
«ម៉េចនឹងឆ្អែតទៅ?មើចុះនេះអាល្អិតក្នុងពោះវាធាក់រហូត»ដាក់របស់ចុះពីលើដៃឡើងមកអង្គុយលើភ្លៅសឹមចាប់ដៃស្រឡូនៗឲ្យមកអង្អែលក្បាលពោះដែលមានទារកកំពុងតែមានចលនាខ្វៃៗចុះឡើង
«ទៅបងនេះហាមក្មេងក្បាលរឹងមិនស្តាប់ទេ»សើចទាំងហួសចិត្តទោះដឹងជាការកុហកតែព្រមស្របតាមមិនប្រកែកទេ
ក្រោយពីចម្អែតក្រពះរួចមិនទាន់ទៅណាឆ្ងាយពីហូស៊ុកទេនៅអង្គុយលើភ្លៅឱប កត្រាំទ្រែងជាប់មិនរបេះសោះឡើយ
«ប៊ីអ្ហាមីននីអផ្សុក»និយាយទាំងពេបមាត់
«ចឹងចង់ទៅដើរលេងនៅកន្លែងណាមែន?»វែកសក់ដែលបាំងផ្ទៃមុខចេញថ្នមៗ
«ពួកយើងទៅបន្ទប់សិនណាចាំមីននីប្រាប់»ត្រដាងដៃរងចាំរួចរាល់ជាស្រេច
«គឺគេងថ្ងៃស្រាតជាមួយមីននីណា»អ្នកតែស្តាប់ឮឡើងទន់ជង្គង់កាន់តែយូរកាន់តែប្លែកៗ
«អួយៗចុកពោះ»ក្តោបពោះជាមួយទឹកមុខស្ញេស្ញូញដើម្បីគេចវេសបើហ៊ានតែនៅប្រាកដជាស្ពៃមិនខាន
«ឈឺជុះៗមែន?»ទឹកមុខឡេឡាៗនេះល្អនឹងគ្នាសុខៗចុកពោះអីឯណាឆ្កុយ
«អឹម ហើយមីននីគេងស្រាតមុនទៅ»ស្រែលចេញពីបន្ទប់ទឹកជាមួយនឹងសម្លេងដែលមានភាពខុសប្រក្រតី
«បាទ»ញញឹមយ៉ាងសមចិត្តសឹមសម្រាតសម្លៀកបំពាក់ចោលអស់មានត្រឹមភួយក្រាស់ៗបិតបាំងល្វែងខាងក្រោមបើកម៉ាសុីនត្រជាក់កប់លេខ
«ហុើយ!!!បុិះទៅហើយវើយ»រឹតទ្រូងខាងក្នុងបន្ទប់ទឹកប្រហែលជា40នាទីចេញមកវិញក៏ឃើញថាអ្នកបង្កររឿងគេងលក់បាត់ទៅហើយ
ថ្លែងពីនរ:យ៉ុនហ្គីមានតែភាពស្រង៉ូតស្រងាត់ពិភពលោករបស់នាយមានតែពណ៌ស ខ្មៅមួយថ្ងៃៗគិតតែខំរៀនបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់ពេញទំនេរចូលចិត្តអានតែសៀវភៅ
«រីងៗ»នាថ្ងៃចុងសប្បាយក៏ដូចជាសព្វមួយដងCondoលេខ1111បើបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់នូវនាយសង្ហារដាក់បង្គុយអានសៀវភៅអប់រំចិត្តនៅសំយ៉ាបផ្ទះដែលអាចមើលឃើញយ៉ាងជាក់ច្បាស់នូវទេសភាពក្នុងទីក្រុងតែត្រូវកាត់ផ្តាច់ការផ្តោតអារម្មណ៍ដោយខ្សែទូរស័ព្ទដែលCallមកពីប្រទេសកូរ៉េខាងត្បូង
«អ្ហា!!!ម៉េចធ្វើមុខចឹងកូនប្រុសម៉ាក់?»លោកស្រីណារ៉េសាកសួរកូនបណ្តូលចិត្តបំពាក់ស្នាមញញឹមបើកូននេះវិញមុខដូចគាត់ចែកទ្រព្យឲ្យពុំសស្មើសោះទាំងដែលខ្លួនជាកូនទោលសោះហ្នឹង
«គឺធុញណាស់ម៉ាក់»តបទៅវិញទាំងរក្សាទឹកមុខនូវដដែល
«អឹម ខំរៀនណាកូនម៉ាក់លែងរំខានហើយ»ឃើញតែមុខប៉ុណ្ណឹងក៏ម៉ៃចេញថាកូនមួយគ្រាប់របស់គាត់នេះមិនចង់ឆ្លើយឆ្លងជាមួយសោះទើបបញ្ចប់ការសន្ទនា
ខ្សែទូរស័ព្ទកាត់ផ្តាច់តែក៏ត ភ្ជាប់ឡើងមកម្តងទៀត
«យ៉ាងម៉េចបានដំណឹងខ្លះទេ?»ទោះកាយរស់នៅខាងក្រៅស្រុកមែនពិតតែចិន្តានូវខ្វាយខ្វល់ពីអ្នកដែលបាត់ខ្លួនមិនសាបរលត់
«គឺសុើបមកដឹងថាក្មេងម្នាក់នោះជួបគ្រោះថ្នាក់ចរាចរណ៍តែពួកយើងនឹងស្វែងងរកបន្ថែមទៀតថាគេបានសម្រាកនៅពេទ្យណា»បុរសម្នាក់ដែលជាអ្នកសុីឈ្លួលរកមនុស្សបានរៀបរាប់តាមតែខ្លួនបានសុើបសួរមក
«ល្អបើរកមនុស្សឃើញយើងនឹងឲ្យប្រាក់លោកលើថ្លៃដើម10ដង»មុខតែស្វិតស្រពោលលេចនូវស្នាមញញឹមសឹមបាញ់លុយឲ្យបុរសម្នាក់នោះតាមរយ:ធនាគារ
«រកឃើញពេលណាបងនឹងទៅកូរ៉េចាត់ការអូនចេញម្តង»ដៃអង្អែលលើរូបថតនាយចូលដែលដាក់តាំងនៅលើ Wallpaperដែលថតជាមួយនិងគ្នា
ជាច្រើនម៉ោងបន្ទាប់ត្របកភ្នែកស្តើងចាប់ផ្តើមបើកសន្សឹមៗឲ្យផ្សាំនឹងពន្លឺដែលផ្លាតចូលបន្ទប់
«ហូប៊ី»ភ្ញាក់ពីដំណេកភ្លាមស្រែកជំទាលឡែតៗភ្លែតតែជាទម្លាប់នៃនាយតូចទៅហើយ
«ឮមីននីហៅទេហូប៊ី»មុននឹងចេញមកខាងក្រៅក៏ស្លៀកខោខ្លីសិនដែរ
«ជុប ងូតទឹកចេញសិនណាចាំទៅពេទ្យភ្នែកបន្ទាប់មកនឹងទៅដើរលេង»ដំណើរខ្សយៗមកកាន់បន្ទប់សៀវភៅដែលមានហូស៊ុកកំពុងតែធ្វើការនៅទីនេះ
«តែអានេះឡើងធំម្លេះ?»និយាយនិយាយតែមាត់ទេដៃវិញក្លាហានហានយកដៃស្រឡូនមកដាក់លើកូនភ្នំដែលកំពុងតែចាប់ផ្តើមរីកមាឌ
«ជិតក្លាយជាAppaគេបែបហ្នឹងហើយ»ពន្យល់ណែនាំប្អូនដោយញញឹមផ្អែម
«បើចឹងអាចញុាំគោៗបានទៀតអត់?»Appaក៏Appaទៅមិនសូវជាខ្វាយខ្វល់អម្បានម៉ានទេសំខាន់ខ្វល់រឿងទឹកដោះគោតែមួយមុខគត់
«ហ្យុងមិនផ្តាច់ទេឲ្យតែឆ្លាតស្តាប់បង្គាប់ឥឡូវទៅងូតទឹកសិនទៅណា»ឮបែបនេះក៏ដើរឡើងត្រុយមកជម្រះកាយចេញ

Facebook: Park Rj Kpop Stuff
សរសេរដោយ:Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now