មកមើលអ្នកជម្ងឺឬមកឲ្យអ្នកជម្ងឺមើលវិញ???????

317 46 14
                                    

  សេរ៉ូមមួយប្លោកចេះតែបន្តហូរចូលតាមសរសៃរឈាមបំពេញនូវកម្លាំងឲ្យយ៉ុនហ្គី ទាំងមានម្នាក់ដែលឈ្មោះជីមីន នោះអង្គុយកាន់ដៃម្នាក់ឈ្មោះយ៉ុនហ្គី ដែលជាតួអង្គឯងស្បែកកម្មនៅក្នុងរឿងនេះស្ថិតនៅលើគ្រែអ្នកជម្ងឺ
«ហឹម»ត្របកភ្នែកធ្ងន់កណ្តុកក៏សន្សឹមៗប្រឹងបើកឲ្យផ្សាំនឹងពន្លឺដែលចាំងផ្លាតចូលក្នុងបន្ទប់
«អួយ សឺត ឈឺ»អារម្មណ៍ដំបូងដែលតបស្នងនូវដំណេករបស់ខ្លួនដំបូងនោះគឺការឈឺចាប់កម្រើកមិនរួចហើយនៅមានក្បាលជីមីន គេងសង្កត់ពីលើទៀត!!!
«មីន ម៉េចក៏មកទីនេះវិញ?»គ្រាន់តែដឹងដឹងថាដៃខ្លួនឯងឈឺតែបើសួរថាយ៉ុនហ្គី ដឹងថាខ្លួនឯងនៅកន្លែងណា?ដៃជើងមានជាប់សេរ៉ូមអីអត់?ប្រាកដជាយ៉ុនហ្គី មិនដឹងហើយបើរវល់តែញញឹម ញញែមពេលឃើញជីមីន មកគេងមុខខ្លួនបែបនេះ
«គេងឡើងថ្ពាល់ហៀរ»យ៉ុនហ្គី ញញឹមផ្កាត្រកួនអង្អែលថ្ពាល់ៗម្នាក់ដែលគេងកើយដៃដែលកំពុងតែមានរបួស!!!
«កុំរំខាន»ជីមីន និយាយង៉ុលៗគ្រវាសដៃយ៉ុនហ្គី ចេញទាំងធុញទ្រាន់
«មកមើលបងឬមកឲ្យបងមើលហ្នឹង»ប្រទះក្រសែភ្នែកនឹងសេរ៉ូមមួយប្លោកនៅជិតក្បាលដំណេកទើបធ្វើឲ្យនរ:យ៉ុនហ្គី ចាប់យកនូវហេតុកាលដែលបានកើតឡើង
«មើលណាមើលទៅងងុយគេងណាស់»ជីមីន ចេះតែនិយាយចោលៗស្មានថាខ្លួនកំពុងតែនិយាយគ្នាជាមួយយ៉ុនហ្គី ក្នុងសុបិន្ត
«ចឹងឡើងមកគេងលើគ្រែមកចឹង»បានដូចចិត្តទៀតជីមីន ក៏ក្រោករាវៗមកគេងលើគ្រែភ្លឹបអត់មានដឹងអីរលីងថាវាជាការពិតចំណែកឯយ៉ុនហ្គី វិញឈរកាន់សេរ៉ូមមអង្គុយនឹងកៅអីមើលជីមីន ម្តង
  16នាទីកន្លងផុតទៅជីមីន ក៏ភ្ញាក់ពីគេងជាស្ថាពរទាំងមានយ៉ុនហ្គី ដែលជាអ្នកជម្ងឺអង្គុយមើលអ្នកមកមើលខ្លួននៅលើគ្រែដែលខ្លួនត្រូវគេង
«យ៉ុនហ្គី បងអត់អីទេមែនអត់?»ជីមីន សង្គ្រប់យ៉ុនហ្គី ទាំងរំភើបនិងបារម្ភស្មើគ្នា
«បងមានអីណាអូនកុំបារម្ភអី អូនគេងឆ្អែតនៅ?បើនៅ គេងឲ្យស្កប់ភ្នែកទៅ»ឮយ៉ុនហ្គី និយាយអញ្ចឹងជីមីន ភ្ញាក់ខ្លួនឲ្យព្រឺត នេះខ្លួនមកឡើងគេងនៅលើគ្រែហ្នឹងតាំងពីពេលណា?អត់ចាំអីរលីង
«អត់អីយ៉ាងម៉េចដឹងថាខ្ញុំភ័យប៉ុណ្ណាទេ?អត់អីតែមកសន្លប់គេងលើគ្រែពេទ្យបែបនេះមែន?»ជីមីន ឱបយ៉ុនហ្គី កាន់តែខ្លាំងជាងមុនទ្វេរដង
«អូនក៏ធ្វើឲ្យភ័យដូចគ្នាក៏ព្រោះតែតាមរកអូនទើបបងទៅជាបែបនេះ»យ៉ុនហ្គី រៀបរាប់ដំណើរដើមចមឲ្យអ្នកក្បែរកាយស្តាប់
«រកធ្វើអី?»ជីមីន ប្រលែងយ៉ុនហ្គី ចេញពីការឱបហើយប្រសព្វភ្នែកជាមួយនឹង យ៉ុនហ្គី
«ចេញទៅផ្ទះបងរកអូនពេញមួយសាលាហើយអត់មានឃើញអូនទេទើបមកមករកអូននៅផ្ទះម្តង»ជីមីន ងក់ក្បាលតិចៗយល់នូវសូរស័ព្ទរបស់នរ: យ៉ុនហ្គី
«សុំទោសមកពីខ្ញុំ»យ៉ុនហ្គី ក្រសោបផ្ទៃមុខតូចច្រមិចជាប់សឹមឱមកផ្តិតស្នាមថើបមួយខ្សឺតនឹងថ្ងាស-សរលោកអ្នកចំពោះមុខ
 
To is Min meow meow 's birthday 🎂😆
Free comment and free talk ដើមតួៗ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now