អត់ដឹងខ្លួនខុស?អត់លួង?

265 33 4
                                    

  ក្រោយពីជិះកន្ត្រកវិលចប់យ៉ុនហ្គី ក៏នាំជីមីន មកកន្លែងថតរូបសាធារណ:ដែលអាចថតភ្លាមបានរូបភ្លែត
«ដាក់កាកចូលទៅ»កាកចំនួនបីបានដាក់ចូលម៉ាសុីនដោយអ្នកទាំងពីរត្រៀមខ្លួនធ្វើដៃបេះដូងដាក់ផ្គុំគ្នា
«ជុប ក្រិប»រាងក្រាសលោរមកថើបថ្ពាល់អ្នកដែលជាសង្សារស្របពេលនឹងកាម៉េរ៉ាក៏ដល់វិនាទីថតល្មម
«អ្ហា ម៉េចក៏ថើបគេចឹង?»ជីមីន ពេបមាត់ផ្ងើយមុខមកមើលអ្នកដែលបំពានសាច់ថ្ពាល់ខ្លួន
«ក្រិប»សកម្មភាពទាំងអស់នេះក៏ត្រូវបានចាប់ជាប់ដោយកាម៉េរ៉ារហូតទាល់តែអស់នាទី
«ចាំបន្តិចបានរូបហើយ»មិនយូរប៉ុន្មានរូបថតក៏បានចេញពីម៉ាសុីនដោយរាងក្រាសមានរូបមួយផ្ទាំងតូចចំណែករាងតូចក៏មានដូចរាងក្រាសដែរជារូបដែលដូចគ្នា
«ងាកមុខមកនេះ ក្រិប»ងាកតាមសម្លេបប្រាប់សម្លេងក្រិបដែលឮពីទូរស័ព្ទដៃក៏បន្លឺឡើងមក
«ជុប»ដោយទាំងពីរនាក់មិនទាន់ចេញពីកន្លែងថតរូបទើបយ៉ុនហ្គី បានចំណេញពីជីមីន បានច្រើនយ៉ាងនេះ
«បានហើយឈប់ថតទៅផ្ទះវិញ»ទ្រូងហាប់ណែនវាយតិចៗដោយដៃរាងតូច
  មកដល់លំនៅដ្ឋានវិញនិយាយពីថាម្នាក់ៗមិនទាន់គេងទេនៅសញ្ចឹងពីសកម្មភាពទាំងនោះមិនបានរលុប
«ឯងកាលមុនមិនមែនបែបហ្នឹងទេ»ភួយក្រាស់ៗរមីរមួលចុះឡើងដោយសារតែម្ចាស់វាអៀនខ្លាំងពេក
«បានហើយជីមីន គេងយប់ហើយនៅយូរប្រយ័ត្នរង្វង់ភ្នែកខ្មៅលែងស្អាត»ក្តោបមុខនិយាយជាមួយខ្លួនឯងរួចសម្ងំគេងរងចាំព្រឹកថ្ងៃស្អែកទៀត
  ស្នាមញញឹមនៅលើផ្ទៃមុខដោយគ្រាន់តែភ្ញាក់ពីគេងមកភាពស្រស់ស្រាយដូចត្រកួនឈ្លក់ទឹកទាំងព្រឹកមិនថារាងតូចឬរាងក្រាស
«អរុណសួស្តីម៉ាក់ប៉ា»ជើងវែងៗឈានចុះពៅកាំជណ្តើរម្តងពីរកាំៗបំពាក់ដោយស្នាមញញឹមយ៉ាងផ្អែមល្ហែមដាក់អ្នកមានគុណ
«មានអីសប្បាយចិត្តមែនកូន?ប្រាប់ប៉ាផងមើល»ដូចដែលតាមទម្លាប់រាងចំណាស់តែងតែពិសាកាហ្វេនិងអានកាសែតនៅលើសាឡុងក្នុងបរិវេណទទួលភ្ញៀវ
«អត់មានទេប៉ាគ្រាន់តែថ្ងៃនេះជាថ្ងៃដើមសប្តាហ៍បានចូលរៀនវិញទើបកូនសប្បាយចិត្ត»ដោយប្រាប់អ្នកដែលមាននាមជាប៉ាដែលខុសពីរាល់ដងកាលពីមិនទាន់ស្គាល់គេម្នាក់នោះ
«កូនឥឡូវមិនដូចពីមុនទេមានដឹងខ្លួនអត់?»កាលបើបានឮបែបនេះទើបស្នាមញញឹមដែលមានក៏លែងមានវិញ
«កូនម៉េចប៉ា?»ប្លែក?ពាក្យថាប្លែកមួយម៉ាត់នេះក៏សាមុីខ្លួននេះឆ្ងល់មិនណយដែរ
«កូនកាលពីមុនមិនសូវនិយាយស្តីបើញញឹមវិញកូនឯងសូន្យតែម្តងមិនដឹងថាកាត់តាមនរណាទេ?តែពេលនេះវិញទៅណាមកណាញញឹមជាប់មុខសួរមួយម៉ាត់ឆ្លើយ10ម៉ាត់ចូលចិត្តចេញក្រៅស្រស់បស់ជាមុន»រាងអ្នកកម្លោះធូរឡើងខ្សាកស្មានថាប៉ាខ្លួនដឹងរឿងនោះហើយ???
«តែប៉ុន្មានឆ្នាំទៅមុខទៀតកូនត្រូវទទួលដំណែងពីប៉ាហើយសង្ឃឹមថាកូននឹងធ្វើវាឲ្យបានល្អបន្តរបរត្រកូនមីន បន្តទៀត»វ័យគាត់ក៏កានើតែចំណាស់រាងកាយវិញក៏ទន់ខ្សោយមិនសូវរឹងមាំដូចកាលពីមុនទេ
«បាទ ប៉ា»ទម្រាំដល់ថ្ងៃនោះក៏ប្រហែលជាដល់ពេលដែលខ្លួនបើកចំហរទំនាក់ទំនងភេទដូចគ្នាជាសារធារណ:ដូចគ្នា
«ម៉ាក់កូនអត់ញុាំនៅផ្ទះទេចឹងជួយវិចឲ្យកូនពីរប្រអប់ផងទុកញុាំពីរនាក់មីននី ជុប»មិនមែនសុំទទេរៗទេនៅថើបលួងចិត្តអ្នកម៉ាក់ទៀត
«តាំងពីស្គាល់កូនមីន មកមួយម៉ាត់ណាក៏មីននី ដែរកូននេះ»លោកស្រីណារ៉េ ញញឹមមកកូនប្រុសស្របនឹងដៃស្រឡូនច្បិចចុងច្រមុះកូនកម្លោះរូបសង្ហារ
«មិត្តភក្តិគ្នាក៏មិនឲ្យរំលឹកពីគ្នាឬម៉ាក់»យ៉ុនហ្គី ចេញឮកពារញិុកញ៉ក់យកចិត្តអ្នកម៉ាក់
«ចុះម៉ាក់មានទៅថាអី»ឮឈ្មោះជីមីន ក៏ញញឹមញញែមបាត់ទៅហលយធ្វើឲ្យគាត់នេះអត់សង្ស័យមិនបានទេមិត្តឯណាគ្រាន់តែឮឈ្មោះគេក៏ញញឹមចង់រយះមាត់នោះដូចជាមិនដែលមានសោះ?
  បាយពីរប្រអប់បានខ្ជប់ជាមួយនិងផ្លែឈើសម្រាប់ញុាំលាងមាត់បានដាក់ក្នុងថង់ក្រណាត់ពណ៌ស្វាយរួចទើបនាយកម្លោះយ៉ុនហ្គី យួរចេញកង់សម្តៅមកផ្ទះសំណព្វចិត្ត
  «តុ តុ មីននីគឺបងណា»គោះទ្វារអត់ឮអ្នកឆ្លើយក៏សម្លេចចិត្តមួលបើកទ្វារគឺមិនបានចាក់សោរទេ
  «អាយ»ភ្ញាក់ឡើងក្រញ៉ាងខ្លួនកាលបើកចេញពីបន្ទប់ទឹកវិញដោយល្វែងខាងលើទទេរស្អាតឃើញមានមនុស្សក្នុងបន្ទប់
  «នេះម៉េចក៏មិនដាក់គន្លឹះឬចាក់សោរ?បើគេផ្សេងមិនមែនបងអូនគិតម៉េច?»ចូលមកកន្រ្ទាក់ កដៃតូចមកផ្អឹមនឹងដើមទ្រូងទាំងភ្លើងប្រច័ណ្ឌ
  «គ្មានណាគេទេក្រៅពីបងដែលមករកអូន»ឆ្លើយមកឡើងហីៗអត់យល់ថាអ្នកខាងនោះក្តៅដូចបាយខ្លោចហើយ!!!
  «ចុះបើគេមកទារលុយថ្លៃបន្ទប់ឬក៏មានការអីហើយអត់បានហៅអូនតែបែរជាបើកទ្វារចូលមក?»ដៃម្ខាងចាប់ កដៃតូចជាប់ម្ខាងទៀតក្រសោបចង្កេះមួយក្តាប់យ៉ាងរមួត
  «មិនអាចទេបងកុំគិតច្រើនពេក»នៅតែព្យាយាមប្រកែកយកត្រូវ
  «អូនមិនដឹងទេ?»កម្លាំងទំនាញកាន់តែកើនឡើងទ្វេរដង
  «ដឹងអី?បើបងមិនប្រាប់អូនផងហ្នឹង»ងើយមុខតូចច្រមិចសម្លឹងមកមើលអ្នកដែលខ្ពស់ជាងខ្លួនទាំងឡេឡង់
  «ហុើយ បំភ្លេចចោលទៅ»រាងកាយស្រឡូនស្រឡៅបានបន្ទូរដៃដែលចាប់ក្រសោបឲ្យមានសេរីភាពវិញ
  «រករឿងទាំងព្រឹកព្រហាមដូចកូនក្មេង»អ៊ូរង៉ូវៗតែឯងទាំងអត់មានដឹងថាខ្លួនឯងនេះខុសទៀត???
  21នាទីបន្ទាប់កង់ក៏បន្តទៅមុខជារឿយៗដោយនាយកម្លោះមិនសូម្បីតែមាត់រកអ្នកដែលខុសហើយអត់ទទួលស្គាល់ថាខ្លួនឯងខុសសម្រេចយ៉ាងខ្លីក៏អត់និយាយរកជាជម្រើសដ៏គាប់ប្រសើរជាងគេ
  «ហ្យុងមកថ្ងៃខែមែន?»នៅសាលារៀនក៏ត្រូវប្តូរសព្វនាមដែលហៅដូចគ្នា
  «ធម្មតា»ចម្លើយខ្លីតែធ្វើឲ្យអ្នកខាងនោះឡើងប្លែកចិត្ត
  «ធ្វើឯងហីៗឈប់មាត់រកជាមួយឥលូវហើយអត់រួសរាយដូចរីៗ ខ្ញុំសោះ»ភ្លេចៗខ្លួនក៏លើកឈ្មោះអារី
  «  »ខាំមាត់ខ្លួនឯងទាំងអន់ចិត្តទាំងពីមុនមកជាមនុស្សចិត្តធ្ងន់តែម្នាក់ដែលចំពោះមុខម្នាក់នេះមានឥទ្ធិពលមកមកលើខ្លួនយ៉ាងខ្លាំង

(ខ្ញុំដាល់រូបអត់បានទេមិនដឹងថាមកពីអី?)
បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
 
 
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now