ហេតុអីបានបែកក្បាល?

223 34 4
                                    

«ឌឹប»យាមួយដៃចំមុខសង្ហារៗបង្ហូរនូវលោហិតជ្រាបមកតាមគែមមាត់។
«ឯងឆ្ងល់ហើយមែនហ្អេថាម៉េចបានយើងសំពងឯង?»ចង្អើតជើងឲ្យសមាមាត្រនឹងកម្ពស់យ៉ុនហ្គីសឹមធ្វើការក្របួច កអាវ។
«មីននេះអូនកាន់តែផ្តេសផ្តាសហើយណា!!!»ខាំមាត់រម្ងាប់អារម្មណ៍កុំក្រោធដាក់នាយតូចវិញ។
«ផ្តេសផ្តាស?មុនហាមាត់និយាយហ្នឹងមានមើលខ្លួនឯងអត់?ក៏បានប្រាប់ហើយមិនអញ្ចឹងថាកុំមកពាក់ព័ន្ធជាមួយគ្រួសារយើងទៀត ត្រចៀកឯងហ្នឹងធ្ងន់មែនទេ?»ស្ងាត់មនុស្សជីមីនស្រែកសម្លុតដាក់ខ្លាំងៗ។
«បងគ្មានទៅបានធ្វើអីដាក់អូនទេ»បកស្រាយដោយសម្លេងស្រាលៗ។
«ចុះកាលដែលទិញរបស់របបឲ្យកូនយើងចង់មានគោលបំណងអី?»ជីមីនពិតជាខ្លាចណាស់ថាយ៉ុនហ្គីនឹងដឹងការពិតហើយដណ្តើមយ៉ុនហ្គីលពីខ្លួន។
«បងគ្រាន់តែចង់ត្រូវគ្នាជាមួយអូនវិញប៉ុណ្ណោះ»ចាប់មម្រាមដៃដែកំពុងក្តាប់យកមកថើបថើរ។
«តែយើងមានមិនចង់ អស់ចិត្តនៅ?ឃើញមុខឯងកាលណាក៏គួរឲ្យចង់ក្អួត»ប្រកែកដោយស្រែកឡើងខ្លាំងៗសារជាថ្មី។
«អញ្ចឹងបាន តើស»ញញឹមជាមួយទឹកមុខស្វិតស្រពោនពាក្យសម្តីធ្ងន់ៗរបស់នាយតូចបានឮកាលណាវាគួរឲ្យខ្មាស់និងមានភាពរអៀសណាស់ជីមីននិយាយចេញមកមើលងាយ មើលថោកខ្លួនជាអ្នកដទៃទៅទៀតទាំងអតិតធ្លាប់ជាសង្សារនិងគ្នាសោះ។
«សុំទោស បងសុំទោសពិតមែនបងពិតជាឆ្កួតខ្លាំងណាស់ទង្វើដែលធ្លាប់ធ្វើដាក់អូនកន្លងមកវាពិតជាអាក្រក់ណាស់ អូនចង់ជេរ ស្តីវាយបងយ៉ាងណាក៏បងមិនថាអីដែរ»បានបើកដៃអញ្ចឹងក៏គ្រវាសភ្នែកឃើញថូផ្កាដែលមាននៅក្នុងរោងលម្ហែនោះ។
«ផាំង»ថូក៏បានបែករីឯក្បាលយ៉ុនហ្គីក៏បែកហូរឈាមដូចគ្នាសំខាន់សន្លប់បាត់មាត់ឲ្យឈឹង។
  ឃើញរាងកាយសន្លប់ស្តូកស្តឹងបែបនេះគ្មានភិតភ័យរន្ធត់អីបន្តិចសោះឡើយបែរជាដើរហួសឆ្ងាយទុកចោលទៅវិញ។
    «ពួកយើងដល់ពេលទៅវិញហើយលោកពូនិងអ្នកមីង តោះហ្គីលពួកយើងទៅផ្ទះវិញ»រាដៃឲ្យអាល្អិតកាន់តែគេបែរជាគ្រវីក្បាល។
      «ចង់ប្រាប់ពូយ៉ុនសិនAppa»មិនទាន់បានជម្រាបលាលោកតានិងលោកយាយទេពោលគឺចាំនាយសង្ហារមកលាសរុបតែម្តង។
«Daddyកំពុងចាំបាយនៅឯផ្ទះណា»លើកយកហូស៊ុកមកកាង។
«លោកតា លោកយាយចៅជម្រាបលាទៅផ្ទះវិញហើយ»ឱនគោរពដាក់ររាងចំណាស់ទាំងពីរនាក់។
«ញុាំបាយនៅនេះសិនបានអត់កូន?»អ្នកស្រីណារ៉េរកលេសឃាត់ឲ្យនាយតូចនៅទីនេះបានយូរបន្តិច។
  «បាទ គឺ...គឺចាំលើកក្រោយចុះអ្នកមីង»ញញឹមស្រាលៗសំខាន់ឲ្យតែចេញឲ្យផុតពីទីនេះសិនពីព្រោះភូមិគ្រឹះបែបនេះកាម៉េរ៉ាមានគ្រប់ជ្រុល កាលដែលថ្លើមធំវាយកូនកូនកម្លោះគាត់បែកក្បាលបែបថារឿងធំមិនខានទេ។
  មេឃបាក់រសៀលនៅតែគ្មានវត្តមានយ៉ុនហ្គីត្រឡប់មកវិញទៀតទើបអ្នកស្រីណារ៉េបានបញ្ជាឲ្យអ្នកបម្រើតាមទៅមើល។
  «វីរវរហើយអ្នកស្រី!!!»សម្រែកឮៗបន្លឺចេញមកពីផ្នែកខាងក្រោយនៃភូមិគ្រឹះនេះ។
  «យ៉ុនហ្គី!!!»រាងចំណាស់ទាំងពីរស្រែកឡើងភ្លាត់សម្លេងកាលបើឃើញនូវសភាពកូនប្រុសរបស់ពួកគាត់។
  «Callទៅគ្រូពេទ្យទៅ»លោកយ៉ុនហុីលសម្រួលឥរិយាបថសឹមបញ្ជាកូនចៅឲ្យCallទៅកាន់គ្រូពេទ្យប្រចាំភូមិគ្រឹះនេះឲ្យមកជាបន្ទាន់។
  15ទានីក្រោយរថយន្តមួយគ្រឿងបានបញ្ឈប់យ៉ាងប្រញាប់នាំមកនូវរាងកាយលោកគ្រូពេទ្យសង្ហាររួមជាមួយឱបករណ៍បរិក្ខារពេទ្យ។
  «បន្តិចទៀតគាន់អាចនឹងដឹងខ្លួន ហើយកំឡុងពេលនេះគួរតែតមអាហារដែលខ្ញុំបានកត់ក្នុងក្រដាសនេះដើម្បីឲ្យរបួសឆាប់ជាសះលឿន»ការប៉ះទង្គិចមិនសូវជាធ្ងន់ធរឈានដល់ការព្យួរសេរ៉ូបនោះទេពោលគឺគ្រាន់តែរំបង់ឲ្យបន្តិចបន្តួចប៉ុណ្ណោះ។
  មិនជាយូរប៉ុន្មានត្របកភ្នែកស្តើងចាប់បើកឡើងសន្សឹមៗឲ្យផ្សាំនឹងពន្លឺដែលចាំងផ្លាតចូលមកក្នុងបរិវេណបន្ទប់។
  «មានឈឺកន្លែងណាអត់?ហើយក្បាលទៅត្រូវនឹងអីមក?»ចោទសំណួរទៅភ្លាមៗកាលបើកូនប្រុសដឹងខ្លួនអ្នកស្រិណារ៉េពុំបង្អង់យូរនោះទេ។
  «អត់មានបានឈឺកន្លែងណាទេ ចំណែកឯក្បាលគឺកូនដើរជំពប់ជើងជួលបោកជាមួយថ្ម»ញោចស្នាមញញឹមបញ្ជាក់ថាអត់បានកើតអី។

មានលក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់តារាKpop តារាចិននិងទូរស័ព្ទSamsung iPhoneមានការធានាច្បាស់លាស់ បើសិនចង់សាកសួរពីផលិតផលអាចសួរបានទោះមិនទាន់ទិញក៏ដោយខ្ញុំរីករាយនឹងឆ្លើយតប😘♨️តាមរយ:
☘Fb:Park Rj (1)
☘Fb:Park Rj Kpop Stuff (2)
☘សរសេរដោយ:Keo_theary - កែវ ធារី

 
 
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now