កូនយើងប្លែក

317 40 14
                                    

ពេលវេលាក៏ដើរទៅមុខជាបន្តបន្ទាប់ឥតមានឈប់ឈរដោយអ្នកខ្លះក៏មានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងតែរីឯអ្នកទៀតក៏នៅតែដដែល បើមកមកសង្កេតពីតួអង្គសំខាន់ពីរនាក់នេះវិញទំនាក់ទំនងលួចលាក់របស់ពួកគេក៏មានតែភាពល្អុកល្អើនដូចស្រមោចនិងស្ករត្នោតមួយថ្ងៃៗជួបមុខគ្នាមិនចេះធុញនេះបើអាចស្ទើរតែលើកផ្ទះមកដាក់ជិតគ្នាហើយ
«រីង រីង»ដោយថ្ងៃនេះជាថ្ងៃអាទិត្យទើបអ្នកទាំងពីរមិនបានជួបគ្នាអញ្ចឹងក៏មានតែខលនិយាយគ្នាលេង
«មីនៗ អូនញុាំបាយថ្ងៃត្រង់ហើយនៅ?នឹកបងទេ?អូនគក់ខោអាវហើយនៅ?ហើយបានម្ហូបអីញុាំបាយហ្នឹង?បើអាចចង់តែហោះទៅហ្នឹងទេ»ខ្សែខាងនេះស្តាប់ញញឹមស្ទើរតែខាំទូរស័ព្ទឬក៏បោកក្បាលនឹងជញ្ជាំងទេឲ្យបាត់អាការ:អៀនប្រៀន
«ទើបហើយ ចុះបង»សាច់មួយដុំនៅផ្នែកខាងឆ្វេងនៃរាងកាយស្រឡូននេះលោកឌុកដាក់ៗដូចបាស
«ដូចតែអូនដែលហ្នឹង»ខ្សែទាំងសងខាងឆ្លើយឆ្លងគ្នារហូត2ម៉ោង36នាទីទើបកាត់ផ្តាច់ការសន្ទនានេះ
«ចង់ញុាំសាច់អាំងដូចកាលមុន»ដំណើរវែងៗឆ្ពោះចង្រ្កានបាយញញឹមស្រស់ដូចសាឡាដត្រូវទឹក
«ម៉ាក់សុំគីមឈីមួយគីឡូយកទៅញុាំជាមួយសាច់អាំងជាមួយមិត្តភក្តិកូន»មិត្តដែលសម្តៅដល់នេះលោកស្រីណារ៉េ ក៏ល្មមនឹងយល់ថាមិត្តដែលស្និតស្នាលជាមួយនឹងកូនប្រុសគាត់គ្នានរណាគេក្រៅពីម្នាក់នោះទេ!!!
«ម៉ាក់ទើបទិញបន្លែនិងសាច់មកពីផ្សារព្រឹកមិញចឹងកូនចង់បានអីក៏យកទៅ»មិនបង្អង់យូរកូនប្រុសជើងល្អម្នាក់នេះបើទូទឹកកកយកអីដែលចង់បានដាក់ថង់ព្រឹបៗជាមួយនឹងគីមឈីមួយកែវធំដែលម៉ាក់ខ្លួនបានដាក់ឲ្យ
«ជុប អរគុណម៉ាក់ ម៉ោង6:30កូនមកវិញ»រាងក្រាសបញ្ចប់ប្រយោគរួចក៏ទៅបាត់
«កូនប្រុសអូនកាន់តែប្លែកៗហើយ»លោកយ៉ុនហុីល ដែលសម្លឹងមើលសកម្មភាពម៉ាក់កូនទាំងពីរអ្នកអម្បាញ់មិញក៏មានប្រសាសន៍ឡើង
«ហាស ហា បានកូនបែបនេះបងអត់សប្បាយចិត្តទេឬ?»លោកស្រីសើចចិញ្ចើមសើចដាក់ស្វាមីគាត់
«មិនមែនបែបនេះទេតែបងខ្លាចកូនយើងកើតអីតាំងពីតូចមកសួរមួយមាត់ឆ្លើយមួយមាត់បើអត់សួរក៏អត់និយាយរកពួកយើង»អ្នកដែលនាមជាភរិយាសើចមិនឈប់ពេលស្វាមីគាត់លើកយកចំណុចនេះមកពន្យល់គាត់


អាចទេសរសេរមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោយនេះខ្ញុំពិតជាសប្បាយចិត្តណាស់ដែរមានមតិនៅខាងក្រោមសាច់រឿងមានទាំងមតិសរសើរនឹងមតិរិះគន់តែខ្ញុំតែងតែសប្បាយចិត្តពេលដែរបានវាពីអ្នកទាំងអស់គ្នាហើយក៏កម្លាំងចិត្តសម្រាប់ស្នាដៃសរសេររឿងរបស់ខ្ញុំផងដែរនៅពេលដែរខ្ញុំសរសេរហើយគ្មានមតិយោបល់សូម្បីតែមួយខ្ញុំពិតជាមិនចង់សរសេរទៀតទេហើយនៅចុងសាច់រឿងខ្ញុំក៏តែងតែសរសេរសូមឲ្យមានការផ្តល់មតិយោលប់នៅក្នុងភាគនីមួយៗខ្ញុំមិនសុំអីទេខ្ញុំសុំតែប៉ុណ្ណឹងហើយណាមួយខ្ញុំក៏មិនមែនដូចមុនដែរសរសេរបានមួយថ្ងៃពីរភាគ ឬមួយថ្ងៃមួយភាគដែរហើយសាច់រឿងក៏បានរៀងខ្លីណាស់ដែរ តែចុងបញ្ចប់ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំស្រលាញ់នឹងចូលចិត្តអ្នកទាំងអស់គ្នាណាស់ដែរតែងតែអាននឹងផ្តល់មតិនៅក្នុងសាច់រឿងដែរខ្ញុំសរសេរហើយពេលដែរឃើញមតិរបស់អ្នកទាំងអស់គ្នាម្តងខ្ញុំញញឹមម្នាក់ឯង សើចម្នាក់ឯង វាធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយវាក៏ជាការកម្សាន្តទាំងអានបណ្តើរសើចបណ្តើរម្នាក់ឯងបានដែរដោយមិនចាំបាច់មើលរឿងកំប្លែង🙁
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now