ប្រុសសាវ៉ា

231 30 6
                                    

ភពផែនដីផ្តើមនូវរង្វិលខ្ញាល់ឥតមានឈប់ឈររហូតព្រះអាទិត្យបញ្ចេញពន្លឺកណ្តាលអាកាសសបញ្ជាក់ថាដល់ពេលថ្ងៃត្រង់។បុគ្គលិកនិងសាមញ្ញជនផ្អាកការងារសម្រាកស្រស់ស្រូបអាហារយកកម្លាំងកំហែង។
«ជីមីននៅដែរអត់?»អារីសួរទៅណាមជីលដែលខ្លួនបានស្គាល់ថាជាលេខាឬអាចហៅម្យ៉ាងទៀតថាមនុស្សជំនិតរបស់ជីមីនក៏បាន។
«គាត់នៅខាងក្នុងបន្ទប់»តបជាមួយទឹកមុខញញឹមស្រាល បានត្រឹមតែអាក់អន់ស្រពន់ចិត្តកាលបើបានឃើញវត្តមានរបស់នាងមករកជីមីនទៀតហើយ។
«បើឯងសារភាពក៏វាធូរទ្រូងខ្លះទៅហើយ ទោះចម្លើយបានមកយ៉ាងណាក៏នឹងបានស្ងប់ចិត្ត»សម្លឹងមើលដំណើរមួយៗរបស់អារីទាំងខកបំណង ស្តាយក្រោយជាខ្លាំងតែមិនអាចធ្វើអីបានពីព្រោះថារឿងបេះដូងនេះបង្ខំមិនបានទេនាំតែការឈឺចាប់ដោយសារតែជាក្តីស្រលាញ់មិនច្បាស់លាស់ ជាក្តីស្រលាញ់ដែលមានតែម្ខាង។
«តុៗ មីនគីអូនអារីណា»ដៃម្ខាងគោះទ្វារបន្លឺជាសម្លេងឲ្យអ្នកខាងបានឮចំណែកម្ខាងទៀតកាន់អាហារពេលថ្ងៃត្រង់មកញុាំជាមួយគ្នា។
«អូនចញលមកបងមិនបានចាក់សោរទេ»តបទាំងញញឹមប៉ប្រឹមសឹមរៀបចំឯកសារទុកមួយឡែក។
«ថ្ងៃនេះបានម្ហូបអីដែរហ្នឹង?»លើកកាយតូចមកឲ្យអង្គុយលើភ្លៅរីឯហត្ថាទាំងទ្វេរឱបចង្កេះអារីជាប់។
«អូនធ្វើសុទ្ធតែរបស់បងចូលចិត្តទាំងអស់នោះទេ»រៀបចំប្រអប់បាយយ៉ាងមានរបៀបរៀបរយសឹមដួសមកបញ្ចុកនាយតូច។
«ឆ្ងាញ់ខ្លាំងហ្អា!!! បែបនេះមិនយូរមិនឆាប់បងនឹងក្លាយជាជ្រូកមិនខានទេ ដោយសារតែអូនឯងហ្នឹង»លើកមេដៃទាំងសងខាងសរសើរមិនដាច់ពីមាត់នាងទាំងស្អាត ទាំងពូកែហើយធ្វើម្ហូបឆ្ងាញ់ទៀត។
«ទោះបងក្លាយជាជ្រូកក៏អូនស្រលាញ់ដែរ ហិៗ»សើចយ៉ាងគួរឲ្យស្រលាាញ់ដាក់អ្នកក្បែរកាយ។
«ជុប ខ្នាញ់យើងហ្នឹងណាស់មានដឹងខ្លួនអត់?»លោរមកថើបថ្ពាល់នាងតែនៅបឺតជញ្ជក់សាច់ថ្ពាល់ឡើងក្រហម។
ទិដ្ឋភាពខាងមុខក្រុមហ៊ុនឯណេះវិញបើកបង្ហាញឲ្យឃើញTaxi មួយគ្រឿងសំចតនៅខាងមុខនាំនូវកាយល្អិតរបស់ជូអុីនជាមួយនិងអាហារដែលនាងធ្វើដោយផ្ទាល់ដៃពីរប្រអប់។ដំណឹងមកដល់ទីនេះនាងមិនបានប្រាប់ជីមីនទេព្រោះចង់ឲ្យសង្សារខ្លួនភ្ញាក់ផ្អើល។
«ជីមីនគាត់នៅដែរអត់?»សាកសួរសំណួរទៅកាន់ណាមជីលដែលត្រូវជាលេខគ្រប់គ្រងនូវកាលវិភាគរបស់រាងតូច។
«អឺ...គឺ...គឺ»រន:សង្ហារអេះអុញពីព្រោះដឹងថាអ្នកនៅចំពោះមុខនេះក៏ជាកំណាន់ចិត្តចៅហ្វាយតូចខ្លួនដែរ។
«មានបញ្ហាអីម៉េចក៏មិននិយាយមក?»ជូអុីនសម្លក់ដោយក្រសែភ្នែកខ្នក់ខ្នាញ់ស្ទើរតែលើកប្រអប់បាយដែលកំពុងតែយួរទរទៅនាយទៅហើយ។
«មិននៅទេ!!!ឃើញនាងបម្រុងដើរចូលក៏រហ័សតបយ៉ាងលឿន។
«ផាំង មិនជឿ!!! ម៉េចក៏សម្តែងអាប្បកិរិយាបែបៗនេះ?»ទះតុមួយទំហឹងទាំងសង្ស័យជាខ្លាំង រាល់ដងមិនមែនបែបនេះនោះទេ។
«ខ្ញុំមិនបានកុហកទេ»ក្រោកមកពាំងនាងល្អិតដែលរឹងទទឹងមិនជឿ។
«ជៀសចេញភ្លាម!!!»ស្រែកសម្លុតរាងកាយដែលធំជាងខ្លួនមិនខ្លាចញញើត។
«ម៉េចក៏មិនជឿ?»ទាញដៃនាងរហូតមកដល់ខាងក្រៅក្រុមហ៊ុន។
«ពីព្រោះលោកធ្វើឲ្យខ្ញុំសង្ស័យ រាល់ដងស្រួលៗតែលើកនេះដូចមាននៅខាងក្នុងមានអាថ៍កំបាំង»ជូអុីនកាន់តែតឹងសរសែរកឡើងជាងមុខទ្វេដង។
«ជៀសចេញភ្លាមប្រយ័ត្នខ្ញុំប្រាប់ជីមីនឲ្យចេញលោកឯងចោល»មូរដៃអាវរបស់ខ្លួនជាការគម្រាម។
«គាត់មិនមែនជាមនុស្សអត់ហេតុផងអញ្ចឹងនោះទេ»តមាត់ជាមួយនាងមិនខ្លាចញញើតពីព្រោះថារយ:ពេលដែលធ្វើការជាមួយគ្នាកន្លងមកនាយតូចតែងតែជាមនុស្សមានហេតុផលច្បាស់លាស់។ធ្វើការងារដោយការពិចារណាមិនមែនតាមតែអារម្មណ៍ខ្លួនឯងនោះទេ។
«ហ្អេ!!!»រវល់តែរៀបរាប់បែកអូរហូរស្ទឹងមានអីស្រីស្អាតយើងនេះសម្រុកចូលក្រុមហ៊ុនទាំងកម្រោលតែម្តង។
«ក្រាក»ទ្វាត្រូវបានបើកនាំមកនូវសកម្មភាពអ្នកខាងក្នុងបន្ទប់ស្ងៀមទ្រឹងតែម្តង។
«ផាក ជីមីន!!!»ដំណើរចូលមករកអ្នកមាននាមជាសង្សារទាំងក្តៅឆេះឆួលមិនស្ទើរ។
«នាងឯងជាអ្នកណាបានមកថ្លើមធំហ៊ានអង្គុយលើភ្លៅសង្សារយើង»ចាប់បោចសក់អារីមកខាងក្រោយគ្មានប្រណីដៃបន្តិចសោះឡើយ។
«អុីនលែងអារីភ្លាម»រហ័សចូលមកឃាត់ឃាំងកាលបើកើតមាននូវអំពើហិង្សា។
«ផាច់ នាងមុខក្រាស់ដណ្តើមសង្សារគេង»យារដៃទះថ្ពាល់អារីមួយដៃយ៉ាងពេញកម្លាំង។
«នែ!!!មីក្មេងឈ្លើយ»សង្រី្គតធ្មេញមិនសុខចិត្តដែលនៅតែស្ងៀមៗមានអ្នកមកទះតប់។
«គិតថាយើងគ្មានដៃមែនហ្អេ?»ចាប់ទាញសក់ជូអុីនសឹមសង្រ្គប់ពីលើសងសឹកនូវទង្វើទាំងអម្បាម៉ាននោះវិញ។
«ឈប់ភ្លាម!!!ពួកអូនកុំវាយគ្នាបានអត់?»លើកនេះមានទាំងណាមជីលមកទៀតទើបចាប់បំបែកពួកនាងបាន។
«ប្រុសសាវ៉ា!!!»នារីទាំងពីរនាក់បន្ទរនូវសូរសម្លេងស្របគ្នាឮឡើងទ្រហឹង។
«បងស្រលាញ់ពួកអូនស្មើៗគ្នា អញ្ចឹងហើយកុំឈ្លោះគ្នាអីណា»ប្រឡោមចិត្តគំនិតពួកនាងយ៉ាងផ្អែមមុតដូចទឹកឃុំទើបយកចេញពីសម្បុក។
«តែអេតាសុីវិលដាក់ឈ្មោះបានតែម្នាក់ទេ»ជូអុីនបន្ទរឡើងអស់សម្លេង។
«សម័យនេះទៅហើយនរណាខ្វល់ទៅ»អង្អែលប្រអប់ដៃស្រលូនៗទាំងពីរថ្មមៗ។
«តែបេះដូងនេះគ្មានម្នាក់ណាក៏មិនបានទេ»បកបង្ហាញនូវទុក្ខបាកប៉ុនភ្នំរបស់ខ្លួន។
«អូនមិនសុខចិត្តទេ!!!យ៉ាងណាបងក៏បានប៉ះពាល់រាងកាយអូនដែរ»អារីសុខចិត្តលើសរឿងនោះមកនិយាយទាំងភាពខ្មាស់អៀនតែក៏ព្រមពីព្រោះចង់ឈ្នះគូបដិបក្ខ។
«នែ!!!និយាយស្អីមានដឹងខ្លួនទេ?»នាងល្អិតកញ្ជ្រោលរកទៅចាត់ការម្តងទៀតទៅហើយតែបានណាមជីលចាប់ជាប់។
«ក៏វាជាការពិត»អារីលើកស្មាបែបថាឌឺពីព្រោះកំពុងតែមានប្រៀបជាង។
«អ្ហាយ!!!នាងកុហកជីមីនមិនមែនជាមនុស្សបែបហ្នឹងទេ»ទន្ទាំ្រជើងមិនសុខចិត្តនោះទេ។

(សូមអគុណសម្រាប់ការរងចាំអាចសាច់រឿងដែលមួយភាគៗភ្លឹបភ្លែតៗដូចអំពិអំពែកនេះ ខ្ញុំសង្ឃឹមថាពួកយើងនឹងរីករាយក្នុងការក្លាយជាមិត្តនិងគ្នានឹងមានទំនាក់នងជាមួយសាច់រឿងនេះ😍💕)
លក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់ប្រើប្រាស់ Kpop(Light stick,lomo card...)អីវ៉ាន់តារាចិន ទូរស័ព្ទIphone Samsung(ទូរស័ព្ទមានការធានាជូនដូចគ្នា) បង់រំលោះគ្មានការប្រាក់ឬអត្តសញ្ញាប័ណ្ណ😉🎀
☘Fb:Park Rj (1)
☘Fb:Park Rj Kpop Stuff (2)
☘សរសេរដោយ:Keo_theary - កែវ ធារី🦔⚡

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now