សាច់អាំងក្រហល់ក្រហាយ

342 49 3
                                    

ម៉ោងកាលវិភាគដ៏សែនតានតឹងសម្រាប់អ្នកទាំងពីរក៏បានបញ្ចប់ដោយការ រអាក់រអួលដូចហូបព្រីងអួលម្នាក់ៗមើលមុខគ្នាអត់ចំទេដូចជាសត្រូវស៊ូពូជអញ្ចឹង
«ហេ ដើរធ្វើអី?ជិះទៅជាមួយយើងមក»យ៉ុនហ្គី ជិះកង់ក្រវែលៗជិតជីមីន ដែលដើរនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងដែរមានដាំដើមឈើឃ្លាតៗគ្នា10ម៉ែត្រមួយដើមៗហំព័ទ្ធដោយអំពូលភ្លើងតូចៗពាសពេញដើមដែលសម្រាប់បើកបំភ្លឺធ្វើអោសទីក្រុងដ៏ល្អឯកនេះកាន់តែមានសោភណ្ឌភាព
«កុំមកនិយាយជាមួយខ្ញុំចេញអោយឆ្ងាយចម្ងាយ1ហិចតាទៅ»ជីមីន ចោលកន្ទុយភ្នែកសម្លក់ដាក់យ៉ុនហ្គី រួចក៏ដើរឡើងខ្មើតញាប់ជើងស្មេរកុំអោយយ៉ុនហ្គី ជិះកង់តាមទាន់តែគិតឬ?ថាជិះកង់និងការរត់មួយណាវាលឿនជាង?វាប្រាកដជាជិះកង់ហើយ
«ទៅយើងខុសទៀតហើយចាំយើងសុំទោសឥឡូវឡើងឡើងកង់មកឯងចង់ទៅណាចង់បានអីយើងតាមឯងទាំងអស់ទៅ»ជីមីន ក៏ទច់ដំណើរនឹងយកដៃមកចង្អែលចង្ការសញ្ជឹងគិតពីអ្វីដែលខ្លួនកំពុងចង់បាន
«ពិត?»ចិញ្ចើមស្អាតក៏ចាប់ផ្តើមលើកឡើងសម្លឹងមកមើលអ្នកខ្លះៗដែលនៅជិតខ្លួន
«អឹម យើងអត់ទៅផ្ទះក៏បានដែរណាមួយកាលវិភាគពេលថ្ងៃនិងពេលព្រឹកមានម៉ោងដូចគ្នាដែរ»យ៉ុនហ្គី បានបើកដៃកន្លែងឆ្អឹងខ្នងកង់ខ្លួនអោយជីមីន ឡើងមកជិះ
«ទៅផ្សារទំនើបទៅទិញសាច់យកមកអាំងញុាំហើយទិញប្រហិត បន្លែផ្ទាប់និងគ្រឿងបុកទឹកត្រី»ជីមីន រៀបរាប់ឡើងមួយល្វែងធ្វើដៃធ្វើជើងទាំងមានយ៉ុនហ្គី ខំប្រឹងធាក់កង់កីឡាសំណព្វខ្លួនឡើងខ្មើតឆ្ពោះទៅគោលដៅចម្បងនោះគឺផ្សារទំនើបដែលពួកគេធ្លាប់ទិញសម្ភារ:សិក្សាកាលពីមុន
«ធ្លាក់អោយលឿនអត់មានខ្សយៗចឹងទេ»ជីមីន ខាំធ្មេញហើយក៏មួយភ្លៅ យ៉ុនហ្គី
«នែ អ្នកណាគេលេងមួយភ្លៅចឹង ហា?»យ៉ុនហ្គី បន្ថែមកម្លាំងជើងខ្លាំងជាងមុនរហូតបានមកដល់ផ្សារទំនើប
«កាន់កន្ត្រក»ជីមីន ដើរមកកន្លែងដាក់កន្ត្រកហុចកន្ត្រកដាក់អីវ៉ាន់អោយយ៉ុនហ្គី កាន់ធ្វើមើលតែខ្លួនឯងជាចាហ្វាយឬអ្នកចេញលុយថ្លៃអីវ៉ាន់អញ្ចឹង
«យក2 ទៅប្រអប់ទៅហើយបន្លែ3 ប្រអប់ទៅហើយម្ទេសនិងក្រូចយកអោយច្រើនបន្តិចទៅយើងចូលចិត្តជូរ ហឹរ»យ៉ុនហ្គី កាន់កន្ត្រកដាក់អីវ៉ាន់ក៏ពិតមែនតែមាត់ក៏ចេះតែកម្ម៉ង់នេះក៏កម្ម៉ង់នោះរហូតតាមចំណង់ចំណូលចិត្តខ្លួន
«មិនចង់យកតាមទេតែមកពីខ្ញុំចូលចិត្តអញ្ចឹងដែរ»ជីមីន រើសម្ហូបម្ហារតាមដែលយ៉ុនហ្គី បានប្រាប់ទាំងអស់មកដាក់ក្នុងកន្ត្រក
«ដាក់សាឡាដនិងការ៉ុតផងយើងចូលចិត្តហើយនៅមានម្ទេសខៀវទៀតអាខៀវវែងៗខាងនោះវាអត់ហឹរទេពេលអាំងទៅទន់ៗឆ្ងាញ់ណាស់»នេះជាលើកទីមួយហើយដែលយ៉ុនហ្គី បានមកផ្សារទិញអីញុាំដោយខ្លួនឯងអញ្ចឹងពេលឃើញអីដែលចង់ញាំុក៏ចេះតែចង់ទិញមកញុាំតាមដែលចិត្តចង់
«បានហើយហ្យុងឯងរើសអីក៏រើសម្លេះហ្យុងឯងខ្លាចអ្នកលក់ក្រមែន?»ជីមីន វាយដៃដែលចង្អុលចង់ទិញនេះទិញនេះផាច់ៗតែមិនមែនថ្នមៗអីទេឡើងខ្លាំងៗ
«ទិញប្រហិតនេះទៅអាំងឆ្ងាញ់»ជីមីន បានមកន្លែងលក់ប្រហិតម្តងក៏បានរើសប្រហិតតែមួយកញ្ចប់តែប៉ុណ្ណោះ
ក្រោយពីបានបំពេញតម្រូវការដែលខ្លួនចង់បានរួចហើយអ្នកទាំងពីរក៏បានមកបន្ទប់ជួលដែលជីមីន តែងតែស្នាក់នោះរៀបចំធ្វើសាច់អាំងញុាំ
«ហ្យង់ឯងកុំចង់លួចខ្ជិលទៅបង្កាត់ធ្យូងទៅហើយបកខ្ទឹម សនិងបេះម្ទេសអោយខ្ញុំផង»ក្រោយពីលាងសាច់ជ្រូករួចជីមីន ក៏ចាប់ផ្តើមប្រឡាក់វាជាមួយគ្រឿអោយវាចូលជាតិរួចទុកមួយអន្លើកហើយក៏ចាត់ការបេះ លាងបន្លែនិងប្រហិតវិញម្តង
«ធ្វើពីណាមកណាអញ្ចេះ?»យ៉ុនហ្គី អង្គុយចោងហោងសួរមកកាន់ចង្ក្រានដែលនៅស្ងៀមគ្មានចលនាអីបន្តិចសោះឡើយ
«អូ!!!បង្កាត់ធ្យូងប្រាកដជាដាក់ធ្យូងហើយ»យ៉ុនហ្គី បានដាក់ធ្យុង2 3ដុំធំចូលក្នុងចង្រ្កានហើយក៏ដាក់កម្ទេចស្លឹកឈើនឹងលើកដែកកេសនៅក្នុងដៃមើលទាំងឆ្ងល់ៗអត់ដឹងថាធ្វើម៉េចបានដែកកេសវាចេញអណ្តាតភ្លើងមកទេ?បើតាំងពីកើតមកមិនដែលធ្វើបែបហ្នឹងផង
«អូមែនហើយ!!!មេរៀនសីតុណ្ហភាពដើម្បីអោយមានចំហេះបានហើងត្រូវកេសកន្លែងនេះ»យ៉ុនហ្គី ចាប់កាន់ស្លឹកឈើហើយក៏ចាប់ផ្តើមកេសដែកកេស
«ទុល អួយ!!!ម៉ាក់អើយជួយ»យ៉ុនហ្គី ភ័យចង់គាំងបេះដូងពេលដែលខ្លួនដាក់ស្លឹកឈើដែលមានឆេះមកលើស្លឹកឈើក្នុងចង្រ្កានឡើងភ័យច្រង៉ាងដួលផ្ងារមកក្រោយលោកអើយលើកទីមួយហើយក្នុងជីវិតទាយាទស្នងត្រកូលមីន យើងនេះតាំងពីស្គាល់ជីមីន មកយ៉ុនហ្គី បានជួបរឿងរ៉ាវជាច្រើនដែលខ្លួនមិនធ្លាប់បានជួបទេតាំងពីមុនមកទេនេះឬដែលគេហៅថារសជាតិជីវិតនោះ?
«កួនមហាសេដ្ឋីអញ្ចឹងមែន»ជីមីន ដែលនៅជ្រុងម្ខាងនៃបន្ទប់ជួលបានត្រឹមតែគ្រវីក្បាលហួសចិត្តជាមួយអ្នកម្លោះវ័យ19 ឆ្នាំដែលរឡាក់រឡើកជាក្មេងនៅមឹមទៅទៀត
«ហ្អេ ឆេះហើយ»ក្រោយបង្កាត់ភ្លើងហើយយ៉ុនហ្គី ក៏មកជិត ជីមីន
«ចុះខ្ទឹមនិងម្ទេសរួចហើយនៅ?»ទំនេរបានមួយភ្លែតជីមីន ក៏សួរពីគ្រឿងទេសសំខាន់នៅក្នុងមុខម្ហូបសាច់អាំងនេះម្តង
«ហើយៗនេះហើយបកសម្បកនិងបេះរួចហើយ»យ៉ុនហ្គី យកចានដែលដាក់កំពឹសខ្ទឹមបេះមួយៗដាច់ពីគ្នាឯសម្បកនៅដដែលចំណែកឯម្ទេសវិញយ៉ុនហ្គី បានដោះវាអោយរាយៗមិនមែននៅជាចង្កោមទៀតទេ
«អោយហ្យុងឯងជួយដូចអត់ជួយអញ្ចឹងខ្ញុំធ្វើតែ អាដែលឥឡូវទៅយកអង្រែនិងត្បាល់ហ្យងឯងស្គាល់អត់?»ដោយខ្ជិលងើបគូថជីមីន ក៏អង្គុយបញ្ជាយ៉ុនហ្គី មួយតង់ទៀត
«ស្គាល់»យ៉ុនហ្គី បានក្រោកទៅយកពួកវាមកដាក់ខាងមុខ ជីមីន
«ខ្ញុំបកហ្យុងឯងបុក»ជីមីន បកខ្ទឹមស និងម្ទេសដាក់ចូលក្នុងត្បាល់ដោយមានយ៉ុនហ្គី ជាអ្នកបុក
«ក្រហាយ»យ៉ុនហ្គី ដាក់អង្រែចុះពេលបុកខ្លាំងៗពេកក៏ខ្ទាតកម្ទេចខ្ទឹម-សនិងម្ទេសចូលភ្នែក
«កុំញីៗ»ជីមីន ស្រវ៉ាចាប់ដៃយ៉ុនហ្គី កុំអោយញីវាអាចនឹងលេចកប់កម្ទេសនោះ
«ហ្វូៗ»ជីមីន ចាប់ត្របកភ្នែកយ៉ុនហ្គី អោយបើកឡើងនឹងយកជាយអាវយ៉ុនហ្គី មកផ្តិតលើកែវភ្នែកដដែលខ្មៅនិលដែលពោរពេញទៅដោយឫទ្ធិអំណាច
«ធ្លាប់តែញុាំដល់ពេលធ្វើឡើងពិបាកជាងដោះស្រាយសមីការទៀត»ក្រោយពីសម្រាករហូតបាត់ក្រហាយយ៉ុនហ្គី ក៏អង្គុយបុកតិចៗរហូតទាល់តែម៉ដ្ឋ
«ហ្យុង់ចុះទៅទិញចានគោមជ័រ4 5មកនៅជិតនេះទេ»ជីមីន បានហុចប្រាក់3000វ៉ុនប្រើយ៉ុនហ្គី អោយទៅទិញអីចំណែកឯខ្លួននៅធ្វើទឹកត្រីផ្អែម
«ដឹងហើយ»យ៉ុនហ្គី បើកទ្វារបន្ទប់ដើរចុះមកទិញចានជ័រតាមចំនួនដែលជីមីន ប្រាប់
«យើងមកវិញហើយ»យ៉ុនហ្គី លើស្បោងដាក់ចានជ័រញញឹមឡើងចេញធ្មេញខ្លីៗស-ស្ញាចព្រោះអីបន្តិចទៀតដឹងតែបានឆ្ងាញ់មាត់ហើយ
«ខ្ញុំលាងចានសិនហ្យុងដាក់ជន្ទាសលើចង្រា្កនទៅខ្ញុំយកចានទៅលាង»ជីមីន ចង្អុលមកកន្លែងដាក់របស់របរដែលខ្លួនទើបតែបានទិញមកបន្ថែមនៅក្នុងនោះក៏មានជន្ទាសអាំងខ្នាតតូចល្មមនឹងចង្ក្រានដែលខ្លួនប្រើសព្វថ្ងៃដែរ
«ដល់ពេញចឹងទើបដឹងថាធ្វើខ្លួនឯងទើបវាចំណេញ»យ៉ុនហ្គី អង្គុយពែនភ្នែលទល់មុខជីមីន ដែលមមាញឹកដៃក្នុងការចាប់សាច់ប្រឡាក់អាំងលោកអើយ!!!និយាយពីក្លិនវិញឡើងឈ្ងុយៗធ្វើអោយយ៉ុនហ្គី ចង់តែចាប់សាច់អាំងហ្នឹងមកញុាំទាំងទើបនឹងដាក់អាំងទេបើនិយាយពីទឹកត្រែផ្អែមវិញនិយាយពីថាលោភគ្រឿងឡើងខាប់អន្ធិលហ្មង-ហា
«ហ្យុង៉ងកុំថាខ្ញុំអត់ចេញលុយហ្នឹងខ្ញុំចំណេញហ្យុងឯងគិតថ្លៃគ្រឿងគ្រៅខ្ញុំផងមិនមែនអស់តិចទេអញ្ចឹងសាច់ជ្រូកនេះខ្ញុំទុកពាក់កណ្តាលហាលញុាំថ្ងៃក្រោយទៀត»ជីមីន បានវែកសាច់ជ្រូកដែលខ្លួនបានប្រឡាក់ជាង2ខាងម្ខាងសម្រាប់ញុាំឥឡូវៗនេះចំណែកម្ខាងទៀតទុកញុាំពេលក្រោយ
«មិចក៏មិចទៅសំខាន់យើងឃ្លាន»យ៉ុនហ្គី សម្លឹងមកមើលសាច់អាំងនៅលើជន្ទាសមិនដាក់ភ្នែកនិយាយពីថាទំនងនងដល់-ក
«ឆ្អឹនមួយហើយហ្យុងយកជ្រុញនិងតាំបិតមកអោយខ្ញុំ»យ៉ុនហ្គី ងើបក្រេសទាំងសប្បាយចិត្តរកអីដែលជីមីន បានប្រាប់
«ហ្យុងឯងសាកញុាំជាមួយគីមឈីម៉ាក់ហ្យុងឯងមើល-ប៊ុមឆ្ងាញ់»ជីមីន បានហាន់សាច់តូចៗតែរាងទ្រវែងនឹងបានមូលវាជាមួយនិងគីមឈីម៉គ់យ៉ុនហ្គី អោយ
«អឺ ឆ្ងាញ់មែន តាស»យ៉ុនហ្គី ក៏ងក់ក្បាល់ផ្ងក់ៗយល់ស្របជាមួយនឹង ជីមីន
«សាកអានេះម្តង មើស»យ៉ុនហ្គី បានដាក់បន្ទះការ៉ុតនិងស្បៃផ្ទាប់ជាមួយសាច់អាំងជ្រក់ជាមួយនឹងទឹងត្រីផ្អែម
«សឺត ជូរ ហឹរមុត»យ៉ុនហ្គី ដកដង្ហើមញាប់ៗញុាំទឹកត្រីផ្អែមដែលជីមីន បានបុកនិយាយពីថារសជាតិឡើងដិតសាហារសាឡប់ដេកនិយាយមែនហឹរក៏ពិតមែនតែកាន់តែញុាំកាន់តែឆ្ងាញ់
«យើងទៅក្រោមមួយភ្លែត»យ៉ុនហ្គី និយាយទាំងសាច់អាំងនិងបាយឡើងប៉ោងពេលមាត់រត់ចុះមកខាងក្រោមទឹកភេសជ្ជ:និងទឹកកកមក2កែវធំៗ
«ញុាំទៀតហាន់អោយលឿនៗ»យ៉ុនហ្គី ញុាំយកៗជាមួយគីមឈីផងទឹកត្រីបុកផងបើជីមីន ឯណេះវិញមិនសូវជាបានញុាំប៉ុន្មានទេរវល់តែអាំងសាច់និងហាន់សាច់
«ហឹរ ណាស់ម៉ាក់អើយហោះឥឡូវហើយ»ទោះបីខ្លួនជាមនុស្សញុាំហឹរក៏ពិតមែនតែអាពេលហឹរដល់កម្រិតវាពេកខ្លួនក៏ទ្រាំមុនបានដែរ
«លើកក្រោយចាំធ្វើញុាំទៀត»បន្ទាប់ពីញុាំអស់ចិត្ត អស់ចង់ហើយជីមីន ក៏ញុាំតែម្នាក់ឯងលែងមានអ្នកដណ្តើមទៀតហើយរីឯយ៉ុនហ្គី គ្រាន់តែអង្គុយកំដរជីមីន ទេ

(ខ្ញុំសរសេរបណ្តើរនឹកស្រម៉ៃរូបភាពសាច់អាំងហ្នឹងបណ្តើរនិយាយពីថាឡើងស្រៀវពោះវៀន😌😂)
ប្រអប់ខាងក្រោមបើកសម្រាប់ការផ្តល់មតិចំពោះភាគដ៏ស្រៀវទឹកមាត់មួយភាគនេះតែម្តងគ្មានបិទ បើកទៅណាទេ
Keo_theay

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now