ម្នាក់ណាឲ្យប្រាកដ?

245 28 2
                                    

  ចាប់ផ្តើមទាញគ្រប់សន្លឹកយកមកភ័យអរៗទាំងមិនដឹងទាល់តែសោះថាប៉ុន្មានឆ្នាំមុនមានរឿងអីកើតឡើងខ្លះនោះទេ?
  «ម៉េចក៏បែបនេះ?»បើកភ្នែកនិងចំហរមាត់ធំៗអញ្ចឹងតើសបានជាយ៉ុនហ្គីលឈ្មោះស្រដៀងខ្លួនហើយធ្មេញនិងសម្បុរសម្បកវិញកាត់មកឲ្យសុទ្ធដូចពុម្ភតែមួយ។
  «ហ៊ានពង្រាត់ប៉ាកូនយើងផងហ្អេ?»ខាំមាត់សង្រឺ្គតធ្មេញកាលបើភស្តុតាងមាននៅនិងមុខច្បាស់បែបនេះទៅហើយ។
  «អាចពរពោះបានតែថ្លើមពាសមេឃចង់បានប្រពន្ធ! អូនកុំសង្ឃឹមថាបានសម្រេចឲ្យសោះណា»អង្អែលនូវសន្លឹករូបថតនាយតូច កុំស្មានតែនាយគ្មានសកម្មភាពញឹកញាប់គឺគ្រាន់តែឲ្យអ្នកខាងនោះស្ងប់ចិត្តថាខ្លួនគ្មានគិតអីលើសពីអ្នកស្គាល់គ្នាឡើយ។
  ព្រះទិនករបណ្តែតរូបសម្រស់ខ្ពស់ត្រដែលរីឯបក្សាបក្សីបញ្ចេញនូវសម្លេងចេចចាវៗដាសឲ្យមនុស្សម្នាងើបពីដំណេក។
  «Appa»ឃើញថាថ្ងៃនេះអាល្អិតងូតទឹកនិងស្លៀកពាក់ខ្លួនឯងរួចរាល់ទៅហើយសូប្បីតែកាតាបក៏ស្ពាយជាប់ខ្លួនដែរ។
  «អ្ហាវ!ម៉េចលឿនម្ល៉េះកូន?»បើកភ្នែកមិនទាន់ស្រួលបួលផងឮសម្លេងកូនប្រុសទោលហៅខ្លួនឯងទៅហើយ។បើរាល់ដងវិញដាសទម្រាំតែក្រោកនិយាយពីថាដូចអូសឫស្សីបញ្រា្ចសចុង។
  «ជុប អរុណសួស្តីហ្គីល»បត់ភួយនិងរៀបចំពូកឲ្យមានរបៀបរៀបរយ។
  «ជុប អរុណសួស្តីAppa តែម៉េចDaddyលែងគេងជាមួយពួកយើងចឹង?»ពេញមាត់ពេបក ធ្លាប់តែរាល់ដងបានគេងឲ្យមនុស្សធំពីរនាក់សងខាងតែឥឡូវឱបបានតែម្នាក់ទេ។
  «Daddyកូនប្រហែលជាជិតមានដំណឹងល្អហើយ»ឆ្លើយតបស្របនឹងដៃច្បិចចុងច្រមុះកូនថ្នមៗ។
  «ហេតុអីចាំបាច់គេងបែកគ្នាគ្រាន់តែមានដំណឹងល្អ?»សារជាតិជាកូនក្មេងតែងតែមានចម្ងល់ចង់សួរឲ្យច្បាស់វាជារឿងធម្មតាទៅហើយក្នុងវ័យនេះ។
  «ពេលនោះមកដល់កូននឹងយល់គ្រប់យ៉ាង»ចុះពីលើគ្រែរួចសម្តៅចូលបន្ទប់ទឹក ដោយឲ្យអាល្អិតរងចាំប្រហែលជាមួយស្របក់បន្តមកតុអាហារម្តង។
  «ជុប អរុណសួស្តីDaddy»ចង្អើតជើងមកថើបថ្ពាល់ដែលថែរថើបមកតាំងពីតូច។
  «អីយ៉ា!ថ្ងៃនេះម៉េចក៏សង្ហារម្ល៉េះ?»បង្វិលខ្លួនកូនប្រុសមួយជុំ ក៏លាន់មាត់សរសើរមិនដាច់ពីមាត់។
  «សង្ហារបែបនេះDaddyមកគេងជាមួយកូនវិញបានអត់?»ព្រិចមែនម៉ក់ៗដូចជាកូនឆ្កែបកបន្ទុយវិចវ៉ក់ៗ។
  «កូនធំហើយគួរតែទម្លាប់គេងបែបគ្នាខ្លះហើយទើបល្អ»អង្អែលក្បាលយ៉ុនហ្គីលលាយឡំប្រយោគលួងលោម។
  ហូស៊ុកនិងជីមីនបានជូនកូនប្រុសមកសាលារៀនជាមួយគ្នា។ដោយមានតៃកុងឡានជាអ្នកបញ្ជាចង្កតជូនអ្នកទាំងពីរ។
  «កូនចូលថ្នាក់ហើយ»រាដៃបក់ជាមួយដំណើរយឺតៗចូលក្នុងថ្នាក់រៀន។
  «ទីង»មកដល់ក្នុងយានយន្តវិញសម្លេងសារបានលោតចូលមក។
  «ថ្ងៃត្រង់ជួបគ្នានៅក្រុមហ៊ុនបងណា»អារីសរសេរសារប្រាប់នាយតូចជាសង្សាររួចរាល់ក៏ចាប់ផ្តើមធ្វើការបង្រៀនកូនសិស្សតាមតួនាទី។
  «បងនឹងចាំអូន»ផ្ញើរចម្លើយឆ្លើយតបទាំងញញឹមញញែម្នាក់ឯង។
  «ប្រយ័ត្នតែថ្ងៃណាមួយរទេះភ្លើងបុកគ្នា ឯងនឹងយ៉ាប់មិនខាន!!! កុំស្មានតែថាថ្ងៃមុនឯងណាត់ជួបជាមួយអារីនៅផ្សារទំនើបបងមិនដឹងនោះ បើមិនបានបងពង្វាងដានកុំអីជូអុីននឹងចាប់បានមិនខាន»ចាប់ញ៉ឹងស្លឹកត្រចៀកជីមីនមួលថ្នមៗបែបថាខ្នាញ់អស់ថ្លែងហើយខ្លួនមួយជិះទូកពីរជួញតែរហែកជើងចេញពីគ្នាទេ។
  «ហ្យង់មិនមែនជាខ្ញុំ មិនយល់ទេ ពួកនាងសុទ្ធតែសំខាន់ អត់ម្នាក់ណាមិនបានទេ»ត្អូញត្អែរពីទុក្ខលំបាកគ្មានគិតថាជង្វើនេះខុសអីមួយបៀកសោះឡើយ។
  «ចុះម្នាក់ណាជាអនាគត?ម្នាក់ណាដែរគួរតែដោះលែង?»ខាំធ្មេញសួរនូវសំណួរដែលពិបាកក្នុងការសម្រេចចិត្ត។
«មិនដឹងទេ!យកទាំងពីតនាក់ហ្នឹងហើយ»ញាក់ស្មាបែបថាហីអត់ខ្វល់។
«ឈប់និយាយចូលក្មេងក្បាលរឹងឯងនេះហើយចាំមើលទៅ»ក្រព័ទ្ធដៃបង្ខិតកាយឲ្យឃ្លាតឆ្ងាយពីជីមីន។
«ហីយ៉ា!!!ហ្យង់ពេលវេលាមកដល់ខ្ញុំនឹងយកតែម្នាក់ក៏បាន បើអារីជាស្នេហ៍កាលនៅរៀនវិទ្យាល័យ រីឯជូអុីនវិញជាអ្នកគាស់រំលើងនូវបេះដូងព្រាននារីម្នាក់នេះឲ្យមានអារម្មណ៍ថាក្លាយជាមនុស្សស្មោះស្នេហ៍នោះអី»ច្របាច់ស្មាហូស៊ុកលួងលោមយ៉ាងផ្អែមឲ្យរលួយ។
«ស្មោះស្នេហ៍!!!អារបៀបមានមួយលាក់មួយហ្នឹងមែនស្មោះ?»ច្រឡោតឡើងអស់សម្លេងមនុស្សនេះនិយាយមកដូចជាមានប្រសាសន៍ចឹង។
«បើមិនស្មោះមិនមែនមានតែពួកនាងទាំងពីរនាក់ទេ បើសាវ៉ាដូចកាលពីមុននោះមានពីរ បីនាក់ថែមទៀតហើយ»ហាស្តីមកមិនមែនចង់លើកចង្អេរទូលខ្លួនឯងទេ តែរូបរាងនិងទ្រព្យសម្បិតក៏មិនខ្វះក្នុងការផ្គាប់ចិត្តសង្សារដែរ។
«ចុះឡើងៗដើម្បីតែស្រី?»
«ចុះហ្យុងកាលពីមុនស្រីស្នេហ៍ទាំងផ្លូនខ្ញុំមិនថាផង»ត្បកនូវវោហាសព្ទទៅវិញ។
«ពីមុនផ្សេងឥលូវផ្សឹងកុំយកមកប្រៀបធៀបគ្នា»
  កង់រថយន្តឈប់សំចតក្នុងកន្លែងដាក់ឡានក្នុងក្រុមហ៊ុនចំណែកមាត់ទ្វាត្រូវបានបើកបង្ហាញនូវរូបកាយនាយកនិងអគ្គនាយករង។អ្នកទាំងសងខាងបំពាក់មុខយក្សដើរទៅកាន់Officeរៀងៗខ្លួន។
«តុៗ»រន:សង្ហារណាមជីលបំពាក់ដោយឯកសណ្ឋានស័ក្តិសមជាលេខាឥតមានទាស់ខុស។
«ចូលមក»មកដល់ភ្លាមរហ័សបើកមើលឯកសារដែលត្រូវតែធ្វើការដោះស្រាយដោយអត់ពុំបានឡើយ។
«មានមនុស្សចង់ជួបលោកអគ្គនាយរង បាទ»ជម្រាបជូននូវដំណឹងស្របសម្លេងស្រទន់ៗឮហើយឡើងត្រជាក់ចិត្ត។
«ចូលមកបាន»ទ្វារត្រូវបានបើកបង្ហាញនូវអ្នកស្រីណារីជាមួយទឹកមុខញញឹមញញែម។
«ម៉ាក់ជិះកាយ់ក៏គ្រាន់តែចង់ឈាងចូលលេង»ដាក់ខ្លួនអង្គុយខាងមុខតុរបស់ជីមីនកំពុងតែធ្វើការ។
«អរគុណដែលបានមកចូលលេងខ្ញុំដល់កន្លែង»សើចឡើងលិបភ្នែកទាំងសងខាងទាក់ចិត្តឲ្យនាយលេខាកម្លោះញញឹមតាមដោយមិនដឹងខ្លួន។
«ចាំខ្ញុំទៅយកទឹកមកជូន»វាជាតួនាទីទៅហើយដែរណាមជីលត្រូវតែធ្វើជាប្រចាំកាលបើមានភ្ញៀវមកម្តងៗ។
«ទំនេរៗឧស្សាហ៍នាំចៅហ្គីលមកលេងម៉ាក់ផងណាកូន»ចាប់ក្តោយប្រអប់ដៃតូចទាំងសងខាងយ៉ាងណាប់ណែន។
  សំណេះសំណាលជាមួយគ្នាជិតមួយម៉ោងទើបរាងចំណាស់សម្រេចចិត្តត្រឡប់ទៅវិញ។
«គាត់មានប្រសាសន៍មកប្លែកៗម៉េចទេ?»ចងចិញ្ចើមជាមួយចម្ងល់មិនចេះតិច ពីព្រោះគាត់រៀបរាប់ពីរឿងយ៉ុនហ្គីកាលពីប៉ុន្មានឆ្នាំមុនយ៉ាងលម្អិត។ នេះគាត់មានបំណងអី?មិនតែប៉ុណ្ណោះនៅបញ្ជាក់ថាសព្វថ្ងៃយ៉ុនហ្គីនៅលីវទេ។

(មានលក់និងបង់រំលោះ Unofficial light stick BTSតម្លៃ20$ ដែលមានភ្លើងតែពណ៌សនោះទេ  😘)
លក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់ប្រើប្រាស់ Kpop(Light stick,lomo card...)អីវ៉ាន់តារាចិន ទូរស័ព្ទIphone Samsung(ទូរស័ព្ទមានការធានាជូនដូចគ្នា) បង់រំលោះគ្មានការប្រាក់ឬអត្តសញ្ញាប័ណ្ណ😉🎀
☘Fb:Park Rj (1)
☘Fb:Park Rj Kpop Stuff (2)
☘សរសេរដោយ:Keo_theary - កែវ ធារី🦔⚡

 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now