សាកស្រលាញ់គ្នាសិនអត់?

303 42 10
                                    

ក្រោយពីបបូរទាំងពីរបានប៉ះគ្នាហើយសាមីុខ្លួនទាំងពីរក៏ពុំទាន់រក្សាគម្លាតជាមួយគ្នានៅឡើយទេតែបែរជាសម្លឹងមកមើលមុខគ្នាភ្លឹសៗតាមបែបផែនអ្នកមានស្នេហាថ្មីថ្មោង
«ឲ្យ ឲ្យវាអឺ អូនៗ»ជីមីន រហ័សទាញសៀវភៅពីដៃយ៉ុ៣នហ្គី ហើយក៏លូនក្រោមដៃយ៉ុនហ្គី កាន់កន្ត្រក៣៣រត់ត្រុយធ្វើល្មិចក៏ដោយឲ្យតែឆ្ងាយៗពីម្នាក់ឈ្មោះយ៉ុនហ្គី ហ្នឹង
«ទៀតហើយអៀនៗបែបហ្នឹងចង់ស្រលាញ់ស្រីទៅមិនរួចទេផាក ជីមីនអូនឯងជារបស់បងតែម្នាក់គក់បងនឹងពង្វក់អូនឲ្យស្រលាញ់បងងើបក្បាមិនរួច»យ៉ុនហ្គី ញោចស្នាមញញឹមតាមរបៀបមនុស្សដែលអត់សូវមានបំណងល្អ
យ៉ុនហ្គី អង្គុយចាំជីមីន នៅនឹងកៅអីក្នុងហាងសៀវភៅរងចាំជីមីន ប្រហែលជាជិត1ម៉ោងទៀតទើបជីមីន រើសសៀវភៅអស់ចិត្តអស់ចង់ដែលថ្លៃសៀវភៅដែលជីមីន ទិញគឺប្រហែលជាថ្លៃផ្ទះជួលជីមីន រស់នៅ2ខែ
«អូននឹងសងបងវិញចាំពេលអូនបើកប្រាក់ខែ»ជីមីន សើចញញឹមមិនសូវជាសមគិតៗទៅខ្លួនជញ្ជក់ឈាមយ៉ុនហ្គី ឪសាហាវហើយតែធ្វើម៉េចបើខ្លួនជាមនុស្សមិនសូវមានធនធាន?ម្នាក់ឯងទុយម៉ុយៗពេលខ្លះក៏ពិបាកដែរ
«មិនបាច់ទេនេះគ្រាន់តែជាកាដូរបន្តិចបន្តួចរបស់បងសម្រាប់អូន»យ៉ុនហ្គី កាន់ថង់ដាក់សៀវភៅដើរចេញពីហាងសៀវភៅទាំងញញឹមជាប់ផ្ទៃមុខសង្ហារៗមិនឈប់
«ផាច់ៗ បន្តិចបន្តួច?អូនដឹងថាបងជាកូនអ្នកមានតែបើចាយរបៀបៗបងនេះប៉ាម៉ាក់បង10នាក់ទៀតក៏រកលុយឲ្យបងចាយមិនទាន់ដែរ»ជីមីន វាយដើមដៃយ៉ុនហ្គី ផាច់ៗសែនខ្នក់ខ្នាញ់ជាមួយនឹងសង្សារសង្ហារកូនអ្នកមានម្នាក់នេះណាស់!!!
«ក៏បានបើអូនចង់សងបងអញ្ចឹងអូនត្រូវធ្វើសង្សារបងរហូតទៅ»យ៉ុនហ្គី ញោចញញឹមចុងម្នាក់សរុបរួមមកមនុស្សខូចអីក៏គិតចេញដែរ
«អត់អ្ហេអត់បានស្រលាញ់គ្នាផងធ្វើសង្សារជារកស្អី?»ជីមីន ពេបមាត់គ្រញែងខ្លួនបីដូចស្នេហាដែលយ៉ុនហ្គី ឲ្យមកខ្លួនជាស្នេហាមួយឆាវៗ
«បើអត់ទេក៏សាកស្រលាញ់គ្នាទៅមានទៅទាស់ខុសឯណាបងស្រលាញ់អូនមែន មិនមែនស្រលាញ់បោកប្រាស់ចិត្តអូនទេថ្វីត្បិតតែពួកយើងស្គាល់គ្នាមិនសូវជាយូរប៉ុន្មានតែបងស្រលាញ់អូនពិតមែនណាបើអូនមិនជឿងបង បងស្បថក៏បានដែរបើបងកុហកសូមឲ្យបង ផាច់»ហៀបនឹងបង្ហើយចុងប្រយោគទៅហើយបាតដៃតូចទន់ទះផ្លាច់មកលើវង់ភក្រ្ត យ៉ុនហ្គី
«ឡប់សតិ»ជីមីន ញញឹមឡើងក្បូចបន្ទាប់ពីបានឮពាក្យទាំងនេះ
«តោះបងជូនអូនទៅផ្ទះ»មួយកំភ្លៀងជាប់ដាមមម្រាមដៃយ៉ាងណាក្តីក៏យ៉ុនហ្គី មិនសូវជាខ្វល់ប៉ុន្មានដែរសំខាន់ពេលនេះខ្លួនកំពុងល្បួងឲ្យម្ចាស់ចិត្តអៀនហើយ
បន្ទាប់ពីព្រមព្រៀងគ្នារួចម៉ូតូធំពណ៌ខ្មៅរលើបរលោងរត់សម្តៅមកគោលដៅដែលចំណាយរយៈពេល20នាទីជាង
«សឺត បងទៅហើយ មីននី»យ៉ុនហ្គី ចាប់កញ្ចឹង កជីមីន វិនាទីបន្ទាប់ក៏ដៅស្នាមថើបលើថ្ពាល់ខាងឆ្វេងជីមីន មួយខ្សឺត
«គ្រាំង»យ៉ុនហ្គី ដើរចេញទៅផុតជីមីន ក៏បិតទ្វារឡើងខ្លាំងចង់របូតត្រចៀកទ្វារ
យ៉ុនហ្គី ជិះម៉ូតូមកផ្ទះវិញញញឹមឥតឈប់ឈរធ្វើឲ្យលោកស្រីណារ៉េ កើតមានចម្ងល់ទៀតហើយ
«កើតអីហ្នឹងកូន យ៉ុន?ម៉េចក៏ញញឹមញញែមបែបនេះប្រាប់ម៉ាក់ឲ្យសប្បាយចិត្តផងបានដែរអត់?»លោកស្រីណារ៉េ ដែលទើបនឹងដើរមកពីខាងក្រោយផ្ទះ
«ឆ្នាំនេះកូនក្លាយជាប្រធានថ្នាក់ម៉ាក់»យ៉ុនហ្គី ញញឹមមកដាក់អ្នកម៉ាក់ខ្លួន
«កូនក្លាយជាប្រធានថ្នាក់រហូតម៉េចក៏មិនសប្បាយចិត្ត?ឬក៏ឆ្នាំនេះមានអីប្លែក?»ដោយជាម្តាយចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់នេះតាំងពីតូចទើបគាត់អាចចាប់បាននូវភាពខុសប្លែករបស់ យ៉ុនហ្គី
«អត់មានទេម៉ាក់...»យ៉ុនហ្គី និយាយទាំងបង្អូសសម្លេងឡើងវែងអន្លាយ
«កូនឯងនេះម៉េចក៏លាក់ម៉ាក់បែបនេះ?ម៉ាក់ដឹងថាកូនកំពុងតែកុហកហើយ»យ៉ុនហ្គី ញញឹមតិចៗបន្លប់នូវពិរុទ្ធរបស់ខ្លួន

បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងក្រោមនេះផងដើម្បីឲ្យខ្ញុំបានដឹងនូវចំណុចខ្លះខាតដែលខ្ញុំមាន
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now