អឹមមិនកើតផង

325 44 4
                                    

ក្រោយពីបានញុាំឆ្អែតទាំងអស់គ្នាហើយយ៉ុនហ្គី មិនទៅផ្ទះវិញទេគឺទាញមុង ភួយរបស់ជីមីន មកគេងមើលទូរស័ព្ទធ្វើមិនដឹងអត់មានគិតជួយលាងចាន ឆ្នាំជីមីន អីទេអាងតែថាខ្លួនឯងហ្នឹងជាភ្ញៀវ
«ហ្យង់ធ្វើលំហាត់គីមីហើយនៅ?»លាងចាន ឆ្នាំងហើយជីមីន ក៏មកអង្គុយសម្រាកទុតួនាទីអោយក្រពះជាអ្នកធ្វើការកិនអាហារអោយម៉ដ្ឋម្តង
«ធ្វើហើយៗឯងចង់ចម្លងតាមមែននោះកាតាបនៅត្រង់នោះយកទៅចម្លងទៅ»យ៉ុនហ្គី បានបួញមាត់មកដាក់កាតាបដែលដាក់ជិតមាត់ទ្វារ
«ខ្ញុំមិនបានថាចង់ចម្លងតាមទេខ្ញុំគ្រាន់តែសួរហ្យុងឯងលេង តើស»ជីមីន បានយកសៀវភៅដៃខ្លួនមកនឹងបានទាញយកខ្នើយឱបពីយ៉ុនហ្គី ដែលកំពុងតែគងមកគេងពោបពីលើដោយដាក់សៀវភៅផ្ទាល់នឹងការ៉ូ
«ហ្យុងកន្លែងនេះគេធ្វើម៉េចទៅ?»ដោយមានសិស្សពូកែនៅជិតទៅហើយជីមីន មិនអោយពេលវេលានេះកន្លងផុតទៅណាឆ្ងាយទេក៏សួរយ៉ុនហ្គី ភ្លាមៗអោយវាអស់ចម្ងល់ក្នុងដួងហឫទ័យ
«ឯងសួរយើង?តែឯងក៏បានធ្វើចេញហើយ»យ៉ុនហ្គី ក៏បានមើលកន្លែងដែលជីមីន សួរគឺបានធ្វើចេញទៅហើយ
«តែខ្ញុំវាមិនយល់ថាម៉េចបានជាវាបែបហ្នឹង?ខ្ញុំស្រពិចស្រពិលអត់សូវច្បាស់ទេ»ជីមីន អេសក្បាលតិចៗមិនដឹងសួរសួរយ៉ុនហ្គី យ៉ាងម៉េចអោយសំណួរនិងចម្លើយមានភាពសមាមាត្រគ្នាទេ?
«អានេះហើយអានេះគុណគ្នាហើយក៏បូកជាមួយអានេះទើបវាចេញចម្លើយនេះឯងយល់អត់?»ជីមីន ក៏បួញមាត់និងញាក់ចិញ្ចើមពេលចម្ងល់របស់ខ្លួនត្រូវបានស្រាយបំភ្លឺ
«បាទ យល់ហើយអរគុណហ្យុង»ជីមីន ញញឹមចេញធ្មេញនឹងបានយកចង្អុលដៃខ្លួនមកចុចថ្ពាល់យ៉ុនហ្គី តិចៗ
«អត់យកពាក្យអរគុណតែយកអីផ្សេងចាំពេលឯងធ្វើលំហាត់ហើយឯងគង់តែដឹងទេ»យ៉ុនហ្គី ប្រះខ្លួនគេងមើលទូរស័ព្ទបន្តរងចាំជីមីន ធ្វើលំហាត់អោយហើយ
«ខ្ញុំគ្មានអីអោយហ្យុងឯងទេសព្វថ្ងៃនេះខ្ញុំពុំសូវមានប្រាក់ចាយវាយផង»ជីមីន អុឺអើតែឯងស្មានតែយ៉ុនហ្គី ចង់បានរបស់មានតម្លៃអីពីខ្លួន
«ធ្វើសរសៃរអោយយើងវាគ្មានអស់អីមួយវ៉ុនទេ»មិនចង់អោយជីមីន យល់ច្រឡំយ៉ុនហ្គី ក៏ប្រាប់ពីអ្វីដែលខ្លួនចង់បានដល់ ជីមីន
«អរ ខ្ញុំស្មានតែអីផ្សេង»ជីមីន និយាយទាំងបង្អូសសម្លេងដូចសម្លេងរទេះភ្លើងប្រវែង10ម៉ែត្រ
«ឯងស្មានតែស្អី?មុខមាត់ឯងនេះមិនមែនជាចំណង់ចំណូលចិត្តយើងទេឡើងរាបគ្មានអីអោយឡើយអឹមផង»ជីមីន ទម្លាក់ប៊ិចចុះថ្នមៗហើយញញឹមតិចៗសឹមឆ្លើយទៅដាក់យ៉ុនហ្គី វិញយ៉ាងសុភាពរាបសារដូចស្រីគ្រប់លក្ខណ៍
«ស្មានតែស្អី?ហ្យុងឯងគិតដល់ណាហើយ?ហ្យុងឯងនិយាយហ្នឹងចង់មានន័យថាខ្ញុំហ្នឹងស្រលាញ់ភេទដូចគ្នាមែន?ហើយរាបឬមិនរាបជារឿងខ្ញុំទេហ្យុងឯងកុំចេះពាក្យដែលហ្យុងឯងនិយាយមកនេះវាឈានចូលដល់បទបរិហារកេរ្តិ៍គេហើយបើខ្ញុំប្តឹងហ្យុងដឹងតែធ្ងន់ កហើយមួយវិញទៀតប្រភេទៗហ្យុងឯងនេះបើយកទៅពេទ្យៗថាហ្យុងឯងមានសង្ឃឹមតែ1%ទេបើសិនជាព្យាបាលជាព្រោះហ្យុងឯងនេះរោគចិត្តដល់ដំណាក់កាលជួយលែងបានហើយ»ពាក្យសម្តីតប តក្នុងជម្លោះរបស់ជីមីន គឺវាសន្តិភាពតែរៀងដៀមដាមបន្តិចហើយណា
«ហឹម?ចាំបាច់ប្រកែក?ឬក៏ឯងចាប់អារម្មណ៍យើងហើយ?ប្រកែកខ្លាំងៗបែបនេះដឹងតែមែនហើយមើលទៅ ណ?»យ៉ុនហ្គី ញាល់ចិញ្ចើមដាក់ជីមីន ទ្រើតៗចង់ប្រប់ថាពេលជីមីន ខឹងបែបនេះឡើងគួរអោយស្រលាញ់គ្មានគួរអោយខ្លាចស្អីម៉ាបៀកសោះអញ្ចឹងបានជាយ៉ុនហ្គី ចូលចិត្តញ៉េះញ៉ោះ ជីមីន
«ខ្ញុំស្រលាញ់អារី ខ្ញុំអត់ស្រលាញ់ភេទដូចគ្នាទេ ខ្ញុំមិនមែនជាខ្ទើយមិនសុខចិត្តទេៗ»មុនដំបូងថាចង់ទប់ដែរតែដល់ពេលវាដល់ កពេកធ្វើអោយជីមីន ទ្រាំមិនបានទេក្តៅដូចទឹកពុះចង់តែហក់ទៅល្វែរយ៉ុនហ្គី អោយណាណីទេ
«នែ ចង់ធ្វើអីហ្នឹង?»ជីមីន ងើបដើរមកតាំងៗជាមួយនឹងប៊ិចខៀវមួយដើមដែលមានចុងវាឡើងស្រួចឈ្លែមសម្តៅមករក យ៉ុនហ្គី
«ផាក ជីមីនឯងចង់សម្លាប់យើងមែនទេគ្រាន់តែរឿងប៉ុណ្ណឹងនោះ?»យ៉ុនហ្គី បម្រុងនឹងក្រោកទៅហើយតែនៅតែយឺតជាងជីមីន មួយជំហានជីមីន មកកាន់ប៊ិចឡើងមកអង្គុយលើក្បាលពោះរបស់ខ្លួនទៅហើយ
«លែង ឆាប់លែងភ្លាម»ជីមីន ប្រឹងរើបម្រាស់ កដៃពីមម្រាមដៃវែងៗរបស់យ៉ុនហ្គី ដែលចាប់ កដៃខ្លួនឡើងជាប់
«ដាក់ប៊ិចចុះយើងនឹងលែង»យ៉ុនហ្គី ភ័យឡើងប្រហោងពោះមិនដែកនឹងគិតថាពេកជីមីន ខឹងដល់កម្រិតពេលវាដល់ថ្នាក់ហ្នឹងសោះឡើយហើយជីមីន ឯណេះវិញគ្មានចិត្តចង់ធ្វើអត្តឃាទយ៉ុនហ្គី អីទេគឺគ្រាន់តែចង់គូសមុខលេងយ៉ុនហ្គី តែប៉ុណ្ណោះតែយ៉ុនហ្គី គិតតែផ្តាសតែម្នាក់ឯងគិតតាំងពីសេអ៊ូលដល់ភពណិបទូនឯណាឯណោះឆ្កុយទៅ
«អត់ដាក់»តែគិតដែរហ្អេស?ថាកម្លាំងជីមីន នឹងឈ្នះកម្លាំងយ៉ុនហ្គី នោះ?វាគ្មានផ្លូវណាដែលអាចកើតឡើងបានដោយងាយៗនោះទាល់តែទឹកសមុទ្រមានរសជាតិដូចផ្លែខ្វិត ហ្អ
«អឹម ក្អឹក»ខណៈពេលនេះផងដែរជាយ៉ុនហ្គី ទៅវិញទេដែលនៅពីលើទ្រូងជីមីន វិញម្តង
«មាត់ប៉ប៉ាច ប៉ប៉ោចបានតែខាំអោយបែកឈាមទៀតទេ»ជីមីន ស្ងាត់មាត់ឡើងជ្រាបសម្លឹងមកមើលកែវភ្នែកមួយគូរនោះមិនដាក់ភ្នែក
«ធ្វើលំហាត់របស់ឯងទៅ»យ៉ុនហ្គី ប្រលែងអោយជីមីន មានសេរីភាពវិញតែជីមីន នេះកំពូលក្បាលខូចហើយបានគេលែងអោយមានសេរីភាពវិញក៏តាំងទៅរកគេទៀតហើយ
«គូសៗអោយមុខដូចឆ្មា ហាស់ៗ ហា ម៉េវៗ ហាស់ៗគួរអោយចង់សើចណាស់»មុខសង្ហារដូវទេវបុត្រត្រូវផ្តិតដោយទេកប៊ិចពណ៌ខៀវឡើងពេញមុខជាគំនូសឆូតៗដូចកូនឆ្មាអញ្ចឹង
«ហិ ហិ ដួចឆ្កួតចឹង»ជីមីន ឡើងមកអង្គុយកណ្តាលទ្រូងយ៉ុនហ្គី គូសមុខយ៉ុនហ្គី យ៉ាងមានសំណើចសើចក្អាកក្អាយ
«ផាច់ ចុះភ្លាម»យ៉ុនហ្គី ទះគូថទន់ៗនៅលើទ្រូងខ្លួនឡើង់សូរតែផាច់លាន់ឮពេញផ្ទៃបន្ទប់
«ម៉េចក៏មកទះគូថខ្ញុំ?»ជីមីន រំកិលខ្លួនមកញ៉ឹងទងត្រចៀកយ៉ុនហ្គី នឹងខំប្រឹងបើកភ្នែកអោយធំសម្លក់ដាក់យ៉ុនហ្គី ទៀត

ផ្តល់មតិលេងៗដើម្បីដឹងពីហេតុការណ៍ពីតួឯកទាំងពីរឈ្លោះគ្នាបន្តទៅទៀតថាវានឹងទៅជាយ៉ាងណា?
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now