ភាគ ៦៧

519 20 0
                                    

បល្ល័ង្កស្នេហ៍
ភាគទី ៦៧

" អែមមី.. អែម- "
" មានរឿងអីហ្នឹងកូន ? " ស្រីស្រស់ជាភ្ញៀវដំបូងញញឹមយ៉ាងស្រស់កាលបើបានឃើញវត្តមានរបស់ឪពុកកូនម្ចាស់វីឡាចូលមក តែក៏បែរជាភ្ញាក់ផ្អើលកាលបើបានឃើញនាងយំអណ្តឺតអណ្តកទាំងឪពុកកំពុងតែពរ ។ ស្កាលេតដែលកំពុងតែចាក់ទឹកតែក្នុងកែវក៏ប្រញាប់ទុកការងារចោលទាំងអស់រួចប្រញាប់ក្រោកមករកកូនភ្លាម ។
" ម៉ាក់ៗ អ្ហឹកៗ "
" អែមមីកូន " ស្កាលេតស្ទុះស្ទាលូកទាញកូនពីដៃស្វាមីរួចអោបអង្រួននាង អែមមីនាងយំឡើងហើមភ្នែកអស់ទៅហើយ ដូចជាទើបតែបានជួបរឿងអ្វីមកអញ្ចឹង ។ ស្កាលេតអោបកូនបណ្តើរ ឯភ្នែកក៏ងាកសម្លឹងមើលទៅហូស៊ុក តែអ្វីដែលនាងទទួលបានជាក្រសែភ្នែកពោពេញទៅដោយការព្រួយបារម្ភត្រឡប់មកវិញ ។

....

" នេះបានន័យថាម៉េច ?? ស្រីម្នាក់នោះនៅរស់ចឹងមែនទេ ? " សម្តីស្រទន់តែមុតស្រួចដូចជាកាំបិត កែវភ្នែកហាក់ចាក់ស្រេះជាប់ជាមួយនឹងពាក្យថាកំហឹង ។ មនុស្សស្រីម្នាក់ដែលបានសាងកំហុសជាច្រើនបង្កចលាចលបំបែកបំបាក់សុភមង្គលក្រុមគ្រួសាររបស់គេ ធ្វើឲ្យមនុស្សស្រីម្នាក់បាត់បង់ឱកាសក្នុងការក្លាយជាម្តាយគេម្តងទៀត ។ ជូហ្វីខឹងសម្បារជាខ្លាំងកាលបើឮថាស្រីម្នាក់នោះនៅរស់
" នាងនោះនៅមានជីវិតត្រឡប់មកវិញ ថែមទាំងមានបំណងចង់ធ្វើបាបអែមមីទៀត ចិត្តគំនិតនាងសាងពីអ្វីឲ្យប្រាកដទៅ ? "
" ស្ងប់ចិត្តសិនទៅអូន " ណាមជុនកាន់ក្រសោបស្មាជូហ្វីព្យាយាមលួងលោមឲ្យនាងបានស្រាកស្រាន្តចិត្តនឹងកំហឹងនោះព្រោះគ្រប់គ្នាមិនទាន់ប្រាកដនៅឡើយថាជេននៅរស់ពិតមែនរឺក៏អត់ មានតែអែមមីតែម្នាក់ប៉ុណ្ណោះដែលអាចបញ្ចាក់បាន ។
" កូនប្រាកដទេថាម្នាក់នោះជាមីងជេនពិតមែន ? " ស្កាលេតសួរនាំកូនស្រីដែលនៅដង្ហក់ខ្យល់នៅឡើយ តែអែមមីឆ្លាត គ្រាន់តែឮម្តាយសួរភ្លាមនាងតូចក៏ប្រញាប់លើកដៃជូតទឹកភ្នែកខ្លួនឯង ។ ដៃតូចច្រមិចក៏រហ័សលូកចូលក្នុងហោប៉ៅរ៉ូបខ្លួនឯងរួចក៏ប្រញាប់ទាញវាចេញមក ។ ហូស៊ុករហ័សទាញវាយកមក ក៏ឃើញថាវាជាក្រដាសដែលក្តាប់ខ្ទេចអស់ បើសិនជាមិនដឹងទេស្មានតែជាក្រដាសសម្រាមទៅហើយ ។ ណាមជុនក៏ងើបដើរមកជិតហូស៊ុកស្របពេលនាយកំពុងបើកអានខ្លឹមសារខ្លីនៅក្នុងក្រដាស ។
( សណ្ឋាគារ Golden ម៉ោង ៨ យប់នេះ )
អត្ថន័យខ្លីបញ្ចាក់ប្រាប់ពីទីតាំង និងពេលវេលាច្បាស់លាស់តែមិនប្រាប់ពីគោលបំណង ធ្វើឲ្យអ្នកទទួលបានសារនេះច្របូកច្របល់ក្នុងចិត្ត ។ ហូស៊ុកក៏បង្វែរសំបុត្រមើលទៅផ្នែកម្ខាងទៀតក៏គ្មានអ្វីជាតម្រុយដែរ ។
" រឺក៏វាជាតម្រុយកន្លែងដែលជេននាងចង់ឲ្យពួកយើងទៅជួប ? ព្រោះថានាងក៏អាចនឹងមានគ្រោះថ្នាក់ ប្រសិនបើអ្នកតាមសម្លាប់ដឹងថានាងនៅរស់ " ណាមជុនលើកហេតុផលឡើងមកបញ្ចាក់
" ពួកបងនិយាយគ្នាសិនទៅ លេតនាំកូនទៅផ្លាស់សម្លៀកបំពាក់សិន " កំពុងតែជជែកគ្នា ស្កាលេតក៏លូកពាក្យសម្តីមុននឹងពរកូនស្រីដើរតិចៗទៅជាន់ខាងលើ ។ ណាមជុនងាកតាមសម្លឹងមើលការដើរចេញទាំងទឹកមុខស្រងូតស្រងាត់ អាចឲ្យដឹងថានាងកំពុងតែគិតអីដែរ ។ វត្តមានរបស់ជេនហាក់រំលឹកដល់អតីតកាលដ៏សែនឈឺចាប់របស់ស្កាលេត កាលដែលនាងបានបាត់បង់សាច់ឈាមមានតម្លៃបំផុតដោយសារស្នាដៃស្រីម្នាក់នោះ ។
" វត្តមានស្រីម្នាក់នេះដូចបង្កឲ្យរឿងកាន់តែតានតឹងទៀត អូនមិនអាចអោបដៃសម្លឹងមើលលេតឈឺចាប់សារជាថ្មីទៀតឡើយ " ជូហ្វីកាន់តែទប់លែងបាន ណាមជុនប្រញាប់ចូលមកជិតភរិយាពេលឃើញនាងទាញទូរស័ព្ទចេញពីកាបូបមកចុចខលទៅអ្នកណាម្នាក់
" អូនចង់ធ្វើអីហ្នឹងហ្វី? "
" ប្រសិនបើបងមិនចាត់ការរឿងនេះទេ ទុកឲ្យអូនជាអ្នកធ្វើ ។ បើនាងនោះនៅរស់ពិតមែននោះ អូននឹងអូសនាងឲ្យមកទទួលទោសឲ្យសាកសមនឹងអ្វីដែលនាងបានធ្វើ " ជូហ្វីនិយាយមុខស្មើតែម្តង នាងមិនបាននិយាយលេងទេ បើនាងនិយាយហើយ នាងនឹងធ្វើវាឲ្យទាល់តែបាន ។
" ស្ងប់ចិត្តសិនទៅហ្វី បងនៅស្ងៀមមិនមែនបានន័យថាបងមិនធ្វើអ្វីនោះទេ តែបងចង់ឲ្យប្រាកដថាជេនមកលើកនេះ នាងមានបំណងអ្វី ? " ណាមជុនហាក់កំពុងតែគិតរកអ្វីម្យ៉ាងដែលអាចយកជាការបាន ។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now