បល្ល័ង្កស្នេហ៍
ភាគទី៤៤💔សម្រឹបជើងធ្ងន់ៗបោះជំហានចូលមកខាងក្នុងវីឡាស្របនឹងសម្រឹបជើងរបស់មនុស្សស្រីជាភរិយាប្រញាប់រត់សម្ដៅមករកគេ ជូហ្វីហាក់អន្ទះសារជាខ្លាំងកាលបើបានឃើញវត្តមានស្វាមីមកដល់ព្រោះថានាងបានដឹងរឿងជាច្រើនទាក់ទងនឹងរឿងដែលកើតឡើងលើគ្រួសាររបស់ហូស៊ុក នាងបានមើលតាមសារព័ត៌មានបូកផ្សំជាមួយនឹងការរាយការណ៍ជារឿយៗរបស់នាយយូតូឯណេះ។
"ណាមជុន"ជូហ្វីចូលទៅជិតស្វាមី ដៃតូចស្រឡូនលូកកាន់ទាញយកអាវក្រៅពីដៃស្វាមីមកកាន់ហាក់ជួយសម្រាកភាពហត់នឿយរបស់គេ អ្វីដែលនាងទទួលបានពីគេមកវិញគឺជាភាពស្ងៀមស្ងាត់របស់ណាមជុន ឃើញបែបនេះហ្វីកាន់តែមិនស្រួលក្នុងចិត្តនាងលូកដៃក្រសោបកាន់ថ្ពាល់របស់គេទាំងសងខាងស្របនឹងក្រសែភ្នែកស្រទន់ព្យាយាមសម្លឹងចំទៅកាន់គេទើបឃើញថាណាមជុនមានទុក្ខកង្វល់ខ្លាំងណាស់ចឹង រាងក្រាស់ក៏មិននិយាយសាសងតែក៏រុលចូលមកអោបនាងតូចជាប់ដៃ ជូហ្វីយល់ចិត្តស្វាមីទើបនាងលើកដៃអោបគេតបដោយដៃម្ខាងទះស្មាគេស្រាលៗ
"គ្រប់យ៉ាងនឹងមិនអីទេណាបងសម្លាញ់!បើសិនជាបងនៅតែបែបនេះលេតនឹងគ្រប់គ្នាក៏មិនសប្បាយចិត្តដែរ បងត្រូវតែរឹងមាំដើម្បីរកយុត្តិធម៌ជូននាង"
"បងជាបងប្រុសមិនបានការពិតមែន សូម្បីតែប្អូនស្រីម្នាក់ក៏បងមិនអាចមើលថែនាងបានដែរហ្វី"ណាមជុននិយាយពាក្យបែបនេះមិនឈប់ បបូរមាត់គេក៏ចាប់ផ្ដើមញ័រឡើងជាថ្មី គេព្យាយាមទប់ចិត្តខ្លួនណាស់ ព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនអោយទន់ខ្សោយតែនឹកឃើញដល់លេតពេលណាគេចេះតែស្ដីបន្ទោសខ្លួនឯង បើសិនជាគេដឹងរឿងលឿនជាងនេះគេក៏មិនបាត់បង់ប្អូនស្រីម្នាក់នេះទៅដែរ...
"បើសិនជាបងយំអូនក៏មិនអាចទប់បានដែរជុន"ជូហ្វីអោបលួងលោមគេស្របជាមួយនឹងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ទាំងទ្វេរមកឃាត់មិនជាប់ អតីតកាលដែលនាងធ្លាប់ស្និតស្នាលជាមួយនឹងលេត នឹកឃើញដល់ស្នាមញញឹមនឹងភាពគួរឲ្យស្រឡាញ់របស់ ស្កាលេតជាប្អូនស្រីម្នាក់ដែលតែងតែយកចិត្តទុកដាក់ជាមួយអ្នកដទៃជាជាងខ្លួនឯងទៅទៀត..
"និយាយចឹង.."ណាមជុនក៏អង្អែលស្មាភរិយាស្រាលៗមុននឹងដកខ្លួនចេញពីការអោបក្រសោបរបស់ជូហ្វីរួចក៏ងាកឆ្វេងស្ដាំហាក់ដូចជាកំពុងតែរកវត្តមានរបស់នរណាម្នាក់ចឹង ជូហ្វីក៏លើកដៃជូតទឹកភ្នែកខ្លួនដែលហូរស្រក់ព្យាយាមរំងាប់អារម្មណ៍ខ្សឹបខ្សួលរបស់នាង..
"អែមមីនាងនៅឯណា?នាងមិនទាន់បានដឹងរឿងទាំងអស់នេះទេត្រូវទេហ្វី?"ណាមជុនចាប់ផ្ដើមមានភាពភ័យខ្លាចជាថ្មី កាលបើនឹកឃើញដល់មនុស្សជាទីស្រឡាញ់របស់លេតម្នាក់ទៀតដែលកំពុងតែស្នាក់នៅទីនេះ ជូហ្វីងក់ក្បាលទាំងទឹកភ្នែកមុននឹងអូសដៃនាំស្វាមីឡើងទៅជាន់ខាងលើជាមួយនឹងនាង...
ក្រាក!ស៊ូច
គ្រាន់តែទ្វារបន្ទប់បើកឡើងមកភ្លាម សម្លេងមួយក៏បន្លឺឡើងពីខាងក្នុងមក គ្រាន់តែស្ដាប់ក៏អាចដឹងហើយថាជាសម្លេងរបស់អ្នកណានោះ ណាមជុននឹងហ្វីបោះជំហានចូលមកមុននឹងទច់ដំណើរកាលបើបានឃើញកូនប្រុសពៅរបស់ខ្លួនគឺជុននីអូកំពុងតែអង្គុយកៀកក្បែរនឹងនាងល្អិតអែមមីដែលកំពុងតែគេងលង់លក់មិនដឹងខ្យល់នៅលើគ្រែ ងាកមើលទៅម្ខាងនោះក៏ឃើញកូនស្រីច្បងពួកគេ ហ្វីលីណាកំពុងតែអង្គុយរៀបចំរបស់របរដែលប្អូនៗបានលេងរួច ណាមជុនធ្ងន់ក្នុងចិត្តត្រដុកកាលបើបានឃើញទឹកមុខក្រៀមក្រោះរបស់កូនៗពួកគេបូករួមនឹងភាពខ្សត់ខ្សោយរបស់អែមមីនោះ...
"អែមមីនាងមិនអីទេមែនទេជុននីអូ?"
"អែមមីយំសួររកម៉ាក់ ចង់ទៅមើលម៉ាក់រហូតចឹងទើបកូននឹងបងហ្វីលីណានាំនាងលេងនឹងញ៊ាំទឹកដោះគោទើបអែមមីគេងលង់លក់បែបនេះ..."ជុននីអូក៏ហាក់តានតឹងក្នុងចិត្តដូចគ្នា អាចនិយាយបានថាពេលឃើញអ្នកជុំវិញខ្លួនគេពិបាកចិត្ត ជុននីអូក៏ពិបាកចិត្តដូចគ្នាហើយគេក៏នឹងព្យាយាមអស់ពីចិត្តដើម្បីឲ្យអ្នកនោះបានសប្បាយចិត្តទោះជាគេត្រូវមកឈឺជំនួសក៏ដោយ ហ្វីលីណាក៏បោះជំហានដើរមករកឪពុកម្ដាយនាងកាលបើបានរៀបចំគ្រប់យ៉ាងអស់នាងចូលមកដល់ក៏អោបអ្នកជាឪពុកមុនគេ..
"ហ្វីលីណា"
"កូនបានដឹងអស់ហើយ កូនបានលឺអ្នកម៉ាក់នឹងលោកពូយូតូនិយាយគ្នា ហើយកូនគិតថាអែមមីនឹងច្បាស់ជាមិនទាន់ត្រៀមខ្លួនជាមួយនឹងរឿងមួយនេះទេ"ហ្វីលីណាក៏រលីងរលោងមិនខុសពីលោកប៉ាអ្នកម៉ាក់នាងដែរ មានតែជុននីអូម្នាក់ប៉ុណ្ណោះដែលមិនទាន់បានដឹងលឺពីរឿងទាំងនេះតែគេមិនបានចចេសសួរដេញដោលដែរព្រោះគេមិនចង់ក្លាយខ្លួនជាអ្នកបន្ថែមបន្ទុកសម្រាប់រឿងនេះ ណាមជុនអោបកូនស្រីជាប់នឹងដៃទ្រូងខាងឆ្វេងក៏កាន់តែចុកណែនកែវភ្នែកផុយស្រួយបង្កប់ដោយទុក្ខក៏ងាកសម្លឹងទៅមើលនាងតូចដែលកំពុងគេងលង់លក់នោះ ពាក្យខ្លះក៏ផុសឡើងមក
(មិនថាមានរឿងអ្វីនោះទេ អុំសន្យាថានឹងរកយុត្តិធម៌ជូនម៉ាក់ក្មួយ)
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត