ភាគទី១៣

775 32 0
                                    


"ឆ្កួតនឹងលុយ ផ្ដាច់ការ"ពាក្យជេរស្ដីដែលនាយខានលឺជាយូរពេលនេះក៏បានបន្លឺឡើងជាថ្មីពីមាត់នាងតូចជាភរិយា ហូស៊ុកមិនបានខឹងសម្បារជាមួយនឹងនាងសូម្បីតែបន្តិចគេក៏បញ្ឆេះឡានរកបើកចេញទៅតែក៏ក្រឡេកភ្នែកឃើញថាស្កាលេតមិនទាន់បានដាក់ខ្សែក្រវ៉ាត់នៅឡើយទើបនាយក្រោកពីកៅអីខ្លួនហើយទាញខ្សែក្រវ៉ាត់មកក្រពាត់ខ្លួនឲ្យភរិយា ផ្ទៃមុខស្រស់សង្ហាខិតមកកាន់តែជិតៗនឹងស្កាលេត ស្រីតូចនៅស្ងៀមទ្រឹងដូចជារូបចម្លាក់បុរាណទៅហើយកែវភ្នែកស្រស់ថ្លាងាកសម្លឹងចំទៅគេ សម្លឹងយកតែមែនទែនតែនាងមិនបានពោលនិយាយអ្វីមួយម៉ាត់ឡើយរហូតទាល់តែហូស៊ុកដាក់ខ្សែក្រវ៉ាត់ឲ្យនាងរួចរាល់។
"កុំសម្លឹងបងពេកអី បងក៏ចេះអៀនមិនខុសពីអូន"ហូស៊ុកនិយាយស៊កសៀតពាក្យទៅកាន់នាងកាលបើគេឃើញនាងសម្លឹងមើលគេមិនព្រិចភ្នែកទាល់តែសោះឡើយ នាយលួចបញ្ចេញស្នាមញញឹមបន្តិចរួចក៏បើកឡានចាកចេញពីបរិវេណវីឡាទៅ។នៅតាមផ្លូវក្នុងឡានមានសភាពស្ងាត់ជ្រៀបមិនមានអ្នកណានិយាយអីឡើយ ហូស៊ុកមើលទៅខាងមុខជារឿយៗផ្ដោតអារម្មណ៍លើការបើកបរចំណែកឯស្កាលេតនាងក៏ងាកមើលទៅខាងក្រៅ សម្លឹងមើលភាពស្រស់ត្រកាលរបស់ទីក្រុងក្រោយសម្ងំលាក់ខ្លួនតែក្នុងវីឡាអស់រាប់ឆ្នាំមក គ្រប់យ៉ាងផ្លាស់ប្ដូរអស់ហើយគ្មានសេសសល់ដីទំនេរនោះទេគឺសុទ្ធតែជាកន្លែងសម្រាប់ធ្វើអាជីវកម្មតូចធំនឹងមានមនុស្សមមាញឹកណាស់នៅតំបន់នោះទាំងដែលកាលពីនាងមកដល់កូរ៉េដំបូងវានៅជាទីកន្លែងវាលមិនមានសូម្បីតែរបងពទ្ធ័តែពេលនេះវាក៏បានក្លាយជាភោជនីយដ្ឋានធំទូលាយនឹងមានភ្ញៀវចេញចូលមិនដាច់ឡើយ នៅសុខៗស្កាលេតនាងក៏ស្រាប់តែរើបម្រាស់ខ្លួនធ្វើឲ្យអ្នកដែលកំពុងតែបើកឡានហាក់ផ្ដោតការចាប់អារម្មណ៍មកលើនាងវិញហើយក៏បែរជាបានឃើញនាងលើកដៃទាំងសងខាងកាន់ប៉ះកញ្ចក់សម្លឹងមើលទៅខាងក្រៅជាប់។
ងឺត!!!
"លោកឈប់ឡានធ្វើអីទៅ?"ស្កាលេតក៏ងាកមកមើលហូស៊ុកភ្លាម គេឈប់ឡានមិនបានប្រាប់អម្បាញ់មិញនេះធ្វើឲ្យបបូរមាត់នឹងប៉ះនឹងកញ្ចក់ឡានជាប់ទាំងស្នាមក្រែមដាមលើនោះទៀត ហូស៊ុកក៏ក្រោកឡើងមកជិតក្បែរនាង ស្កាលេតក៏រុលខ្លួនទៅអឹបខ្នងនឹងកញ្ចក់ព្រោះគេចាប់ផ្ដើមមានអាការៈចម្លែកទៀតហើយ..
"បងឃើញអូនមើលទៅខាងនោះរហូតមានអីមែនទេ?"ហូស៊ុកលូកដៃកាន់ប៉ះអង្អែលក្បាលនាងស្រាលៗស្កាលេតក៏លូកដៃតូចស្រឡូនចង្អុលទៅហាងមួយដែលនៅក្បែរផ្លូវនោះ។
"អូនឃ្លានមែនទេ?"
"លោកអូសខ្ញុំចេញមកទាំងព្រឹកបែបនេះ មិនទាន់ទាំងបានអាហារអីចូលពោះមួយម៉ាត់ផង"ស្កាលេតនិយាយត្អូញត្អែរប្រាប់គេហើយក៏ងាកភ្នែកមើលទៅជ្រុងម្ខាងនោះជារឿយៗបបូរមាត់តូចលេបទឹកមាត់ក្អឹកៗដូចជាកូនក្មេង កាយវិការនាងធ្វើឲ្យហូស៊ុកទប់មិនអស់សំណើចមិនបាន បើសិនជាទៅធ្វើកាយវិការបែបនេះដាក់អ្នកផ្សេងនោះគេប្រហែលជាមិនជឿឡើយថានាងជាស្ត្រីកូន១នោះ។
"ហ្អាយ៎លោកប្រញាប់ទៅណា?"ស្កាលេតស្ទុះកាន់ខ្សែក្រវ៉ាត់ឡានជាប់កាលបើហូស៊ុកស្រាប់តែជាន់ហ្គែយ៉ាងលឿនហើយបត់ត្រឡប់ទៅក្រោយវិញ រកតែនាងប្រុងប្រៀបមុនមិនបាន។
៚ខាងមុខហាង៚
រាងកាយខ្ពស់ស្រឡះឈរសម្លឹងមើលទៅដំណើរបោះជំហានរបស់ភរិយាទាំងហួសចិត្ត ដំបូងឡើយគេគិតថានាងប្រហែលជាចង់ទៅកាន់ភោជនីយដ្ឋានធំក្បែរនោះតែអ្នកណាទៅដឹងថានាងចង់មកហាងលក់ប្រហិតត្រីតាមផ្លូវនៅកៀនផ្លូវបែបនេះទៅវិញ? ហូស៊ុកក្រវីក្បាលតិចៗរួចក៏ជ្រែកហោប៉ៅដើរតាមពីក្រោយនាងជារឿយៗ។នៅតាមផ្លូវមានមនុស្សមិនតិចឡើយតែតាមសម្លឹងមើលនាយនឹងបានដឹងពីអត្តសញ្ញាណរបស់នាយថានាយជាអ្នកណាតែគ្រប់គ្នាក៏ចម្លែកចិត្តដែរថាមានហេតុភេទអីទើបបានជាថៅកែវាល់លានដូចជាហូស៊ុកអាល់ម៉ាឌីមកដើរតាមផ្លូវបែបនេះ? ស្កាលេតនាងដើរកាន់កាបូបតូចរបស់នាងជាប់ជាមួយនឹងទឹកមុខស្រស់ស្រាយកាលបើបានខ្យល់ត្រជាក់ល្ហឹមហើរប៉ះថ្ពាល់នាង ស្រីតូចដើរជំហានញាប់ស្អេកមិនបានគិតថាអ្នកដើរតាមពីក្រោយនាងសឹងតែធ្លាក់អណ្ដាតទៅហើយនោះទេ!!!
"អូនដើរលឿនម៉្លេះ?បងតាមមិនចង់ទាន់ទេ"ហូស៊ុករត់មកជិតនាងរួចក៏លូកដៃកាន់ក្រសោបម្រាមដៃនាងជាប់ផ្ដល់ភាពកក់ក្ដៅឲ្យនាងកាលបើវាគ្រាន់តែជាការកាន់ដៃប៉ុណ្ណឹង ស្កាលេតងើបសម្លឹងមើលមុខគេជារឿយៗហើយក៏សង្កេតឃើញភាពភ្លឺថ្លាដែលដុះដាលនៅលើផ្ទៃមុខរបស់គេនាពេលនេះ ហូស៊ុកមិនបានចាប់អារម្មណ៍ថានាងកំពុងតែលបលួចគយគន់ផ្ទៃមុខសង្ហារបស់គេដោយសម្ងាត់នោះឡើយគេគិតតែពីអូសដៃនាងដើរទៅរកតូបលក់ប្រហិតនៅកៀនផ្លូវមួយនោះ គ្រាន់តែមកដល់ភ្លាមស្កាលេតក៏បានឃើញមានប្រហិតត្រីដាក់តម្រៀបជាច្រើនហើយពោះនាងក៏កូរល្មមដែរ មួយសន្ទុះទើបមានលោកយាយម្នាក់ចេញមកហើយញញឹមមកកាន់ពួកគេទាំង២នាក់យ៉ាងរាក់ទាក់។
"នាងតូចចង់ញ៊ាំអីដែរ?ក្ដៅៗបែបនេះញ៊ាំប្រហិតត្រី២-៣ចង្កាក់ទៅ ហើយហុតទឹកស៊ុបនេះវាជួយកាត់បន្ថយភាពរងាផងណា៎"ស្រ្តីចាស់ណែនាំនាងឲ្យញ៊ាំវា ស្កាលេតក៏លើកដៃតូចច្រត់ចុចថ្ពាល់ខ្លួនឯងបន្តិចរួចក៏ព្យាយាមសម្លឹងមើលថានាងគួរតែញ៊ាំអី ឯហូស៊ុកក៏ងាកមើលភរិយាដែលកំពុងតែបង្អូសពេលវេលារបស់គេ។
"យកតាមលោកយាយបាននិយាយឲ្យនាងមួយឈុតមក"
"យក២មកលោកយាយចាស៎"ស្កាលេតផ្ទួនការកម្ម៉ង់តាមហូស៊ុក រួចក៏ទាញកៅអីអង្គុយចុះភ្លាមទាំងសប្បាយចិត្ត ខុសប្លែកតែហូស៊ុកដែលមិនអង្គុយចុះតាមនាង..
"ហេតុអីលោកមិនអង្គុយ?ខ្ញុំមិនមែនញ៊ាំតែ៥នាទីរួចទេ ប្រយត្ន័ចុកជើងស្លាប់ទៅ"ស្កាលេតរំលឹកដាស់តឿនបុរសក្បាលរឹងនឹងតម្កើងរឹកម្នាក់នេះឲ្យបានដឹង(នាងនិយាយបែបនេះព្រោះមានបំណងល្អ មិនចង់ឲ្យគេរអ៊ូថាចុកស្រពន់ជើងដោយសារតែចាំនាងញ៊ាំអាហារអីបែបនោះទេ)។
"នាងតូចនេះនិយាយត្រូវហើយ អង្គុយចុះទៅកុំឲ្យនាងបារម្ភ"លោកយាយក៏ចេញមកជាមួយនឹងថាសអាហារដែលពួកគេបានកម្ម៉ង់នោះ ហូស៊ុកក៏អង្គុយតាមការប្រាប់។
"ញ៊ាំតាមសប្បាយណា៎នាងល្អិត បើមានអ្វីត្រូវការអាចហៅយាយបានណា៎ចៅ"
"ចាស៎អរគុណលោកយាយ"ស្កាលេតញញឹមនឹងមិនភ្លេចទុចក្បាលចុះបន្តិចទុកជាការគោរពគួរសមដល់គាត់ មុននឹងងាកអោនសម្លឹងមើលអាហារនៅចំពោះមុខទាំងទឹកមុខស្រស់ស្រាយប្រៀបដូចជាអាហារនេះជាអាហារទេវតាប្រទានចឹង ស្កាលេតមិនបង្អង់យូរចាត់ការទាញយកប្រហិតមួយចង្កាក់មកហើយហុតវាញ៊ាំយ៉ាងឆ្ងាញ់មាត់ជាទីបំផុតហើយដៃខាងឆ្វេងក៏លូកទាញស្លាបព្រាមកហុតទឹកស៊ុបនោះមិនភ្លេចព្រលែងខ្យល់ដង្ហើមមួយដកចេញផង..
"ញ៊ាំយឺតៗទៅប្រយត្ន័អួល"ហូស៊ុកឃើញថានាងញ៊ាំប្រញាប់ពេកទើបគេដាស់តឿនដល់នាង ស្កាលេតងាកសម្លឹងមើលក៏ឃើញថាគេមិនបានញ៊ាំឈុតអាហារដែលនាងបានកម្ម៉ង់ឲ្យឡើយពោលគឺគេលើកពែងទឹកតែក្រេបតិចៗប៉ុណ្ណោះហើយគេក៏ផ្អែកខ្លួនក្រសោបដៃចូលគ្នាសម្លឹងមើលមកនាង..
"លោកមិនញ៊ាំទេរឺ?តែត្រជាក់អស់លែងឆ្ងាញ់ហើយ"
"មិនអីទេអូនញ៊ាំចុះ យករបស់បងទៅញ៊ាំទៀតក៏បានដែរ"ហូស៊ុករុញចានប្រហិតនៅខាងមុខគេឲ្យជិតនឹងនាងប្រាប់នាងថារបស់នៅលើតុទាំងអស់នេះជារបស់នាងហើយតែការដែលធ្វើបែបនេះមិនបានឲ្យនាងតូចស្រណុកចិត្តឡើយព្រោះថាចេញមកពីផ្ទះដូចគ្នាគេក៏មិនទាន់បានញ៊ាំអីដូចគ្នាដែរ ស្រីស្រស់ក៏អោនចាក់ប្រហិតត្រីមួយដុំមករួចក៏ហុចឲ្យទៅគេ ហូស៊ុកក៏លើកចិញ្ចើមសម្លឹងមើលនាង..
"ញ៊ាំទៅ លោកក៏មិនទាន់បានញ៊ាំអីដែរ ប្រយត្ន័ខូចក្រពះអស់ទៅ"
"អូនបញ្ចុកបងរឺ?"ហូស៊ុកសួរនាងទាំងដែលនាងកំពុងតែលើកវាមកបញ្ចុកគេសឹងតែដល់មាត់ទៅហើយនោះ ស្រីតូចក៏សម្លឹងមើលគេរង់ចាំថាពេលណាគេនឹងញ៊ាំវាទៅ? (នាងចុកដៃសឹងតែស្លាប់ទៅហើយនៀក៎) ហូស៊ុកក៏អោនមុខចុះបន្តិចដៃម្ខាងក៏លូកកាន់ដៃស្រឡូនដែលកំពុងតែលើកបញ្ចុកគេនោះ កែវភ្នែកមុតងាកសម្លឹងមើលទៅនាងស្របនឹងមាត់ហាញ៊ាំប្រហិតនោះ គេទំពារវាមួយៗព្រមនឹងស្នាមញញឹមដែលមានតាមក្រសែភ្នែករបស់គេតែក៏ស្រាប់តែមានអ្វីម៉្យាងចូលមកក្នុងខួរក្បាលរបស់គេ ធ្វើឲ្យទឹកមុខនាយផ្លាស់ប្រែមកជាស្ងួតនឹងក្រៀមក្រោះ។
"លោកមានរឿងអី?វាមិនឆ្ងាញ់មែនទេ?"ស្កាលេតចាប់អារម្មណ៍ដឹងថាហូស៊ុកមានទឹកមុខមិនល្អទើបនាងប្រញាប់សួរឡើង ហូស៊ុកក៏សម្លឹងមើលនាងរួចក៏ក្រវីក្បាលទាំងញញឹមស្ងួតតែទឹកមុខគេនៅតែមានភាពលាក់លៀមមកនាងដដែល..
"ហូស៊ុក"
"រសជាតិប្រហិតនេះធ្វើឲ្យបងនឹកដល់...ម៉ាក់"ហូស៊ុកនិយាយឡើងមកទាំងអួលក្នុងទ្រូង មាត់ព្យាយាមខាំទំពារវាយឺតៗដូចជាខាំជាប់នូវទុក្ខសោកដែលមានក្នុងទ្រូងចឹងស្កាលេតនាងសម្លឹងមើលគេជាមួយនឹងទឹកមុខព្រួយ ដៃតូចស្រឡូនក៏លូកកាន់ដៃនាងជាប់ អង្អែលតិចៗ
"ម៉ែដោះគាត់ប្រហែលជាកំពុងតែមើលលោកពីខាងលើមកហើយ កុំពិបាកចិត្តហើយចាត់ទុកថាអាហារនេះជារបស់ដែលគាត់ធ្វើឲ្យលោកដោយផ្ទាល់ទៅចុះណា៎"ស្កាលេតនិយាយលួងលោមហូស៊ុកជាមួយនឹងសម្លេងស្រាល កក់ក្ដៅអាចឲ្យចិត្តរងាកំព្រារបស់បុរសម្នាក់នេះមានកម្ដៅក្ដីសុខចូលមក។
(ហូស៊ុកពីដើមមកនាយមិនបានទទួលការមើលថែពីម្ដាយឡើយ គឺតាំងពីនៅតូចក្រូចឆ្មាលោកស្រីឡេនឌីបានទុកគេនៅកូរ៉េហើយទៅរស់នៅបរទេសនឹងមើលការងារនៅឯបរទេស សល់តែហូស៊ុកនឹងលោកប៉ាគេប៉ុណ្ណោះដែលនៅទីនេះ លុះដល់គេធំរូបរាងដល់វ័យជំទង់លោកប៉ាគេក៏បានបែកបាក់ចែកឋានទៅចោលគេម្នាក់ទៀតទុកឲ្យគេរស់នៅទីនេះម្នាក់ឯង ហើយមានតែម៉ែដោះម្នាក់ប៉ុណ្ណោះដែលនៅមើលថែគេធ្វើឲ្យគេមានភាពកក់ក្ដៅដូចជាបាននៅជាមួយនឹងម្ដាយបង្កើតចឹង បែបនេះហើយទើបនាយតែងតែស្រឡាញ់គាត់ជាជាងអ្នកណាទាំងអស់ តែគួរឲ្យស្ដាយដែលកាលពីប៉ុន្មានឆ្នាំមុននេះគាត់ក៏បានបាក់បែកចែកឋានទៅចោលគេម្នាក់ទៀត ជីវិតរងាឯការបស់គេក៏កើតមានជាថ្មីរហូតដល់វត្តមានរបស់ភរិយាគេគឺជាស្កាលេតនេះឯងដែលចូលមកបំពេញចន្លោះខ្វះខាតនៃជីវិតគេ បែបនេះហើយទើបគេតែងតែហួងហែងនាង ការពារនាងព្រោះថាគេមិនចង់បាត់បង់នាងទៅម្នាក់ទៀត) ៕

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Donde viven las historias. Descúbrelo ahora