(ពីពេលនេះទៅជេនក៏នឹងមកនៅក្នុងវីឡានេះ)ហូស៊ុកក៏និយាយសង្កត់សម្លេងខ្លាំងៗបំណងចង់ឲ្យនាងតូចដែលកំពុងតែអង្គុយចាក់ក្រណាត់កន្សែងក្បែរនោះបានលឺតែទោះជាគេនិយាយយ៉ាងណាក៏បានមិនបានការដែរ នាងក៏ក្រោកឡើង កាន់កន្ត្រកអំបោះយកទៅជាមួយមិនទាំងបានខ្វល់ជាមួយនឹងវត្តមានរបស់ស្វាមីសូម្បីតែបន្តិច បែបនេះកាន់តែធ្វើឲ្យហូស៊ុកកាន់តែក្ដៅក្រហាយ។(បងសម្លាញ់)កំពុងតែគិតខឹងដល់ប្រពន្ធសុខៗស្រីស្រស់មានឈ្មោះជាស្រីកំណាន់ក៏ចូលមកលូកកាន់កៀកដៃរបស់ហូស៊ុក ស្កាលេតនាងក៏ងាកមើលទៅគេមុននឹងសម្លឹងចុះទៅដៃដែលត្រូវស្រីកំណាន់កាន់ បានឃើញបែបនេះហូស៊ុកក៏ហាក់ដូចជាមានសង្ឃឹម គេក៏រហ័សលូកកាន់ដៃជេនជាប់វិញ រួចក៏មើលទៅស្កាលេតវិញដោយទឹកមុខឌឺដង....
(មិចក៏អូនប្រើក្រសែភ្នែកបែបនេះ? ប្រចណ្ឌ័រឺ?)
(ខ្ញុំមានពេលឯណាទៅហួងហែងរបស់ដែលគ្មានតម្លៃទៅ? ល្អហើយបើសិនជាបាននាងមក គ្រាន់បានកំដរបងកម្ចាយតណ្ហា កុំឲ្យបងត្រេកត្រអាលហួងហេតុពេក)
(ដាវីស ស្កាលេត)ស្កាលេតមិនបានតបតរ នាងក៏ដើរញែកចន្លោះហូស៊ុកនឹងជេនរួចបន្តឡើងទៅជាន់ខាងលើ ដៃតូចស្រឡូនលូកកាន់ជណ្ដើរសឹងតែដួលព្រោះតែញ័រជើង បបូរមាត់ក្ដាប់ទប់អារម្មណ៍ចុកអួល ហត់នឿយ..
(លោកហ៊ានដល់ថ្នាក់យកស្រីមកនៅលើវីឡាទៅហើយ មិនយូរលោកក៏អាចនឹងដេញខ្ញុំនឹងកូនចេញមិនខាន)
"ហ៊ឺ"សភាពរាងកាយតូចពេញជ្រាបទៅដោយភាពងងុយចាប់កម្រើកចលនាតិចៗនៅលើគ្រែធំទូលាយក្នុងបន្ទប់គេងរបស់នាង ញើសហូរតក់ពីថ្ងាសរបស់នាងចុះមក ភាពទន់ល្មើយពីពូកនឹងខ្នើយធ្វើឲ្យម្ចាស់ខ្លួនហាក់មានភាពភ្ញាក់ផ្អើលទើបនាងរហ័សក្រោកឡើងទាំងងងុយហើយភ្នែកទាំងសងក៏ព្យាយាមបើកឡើងព្រឹមៗព្រោះតែនៅនឿយ។ អ្វីដែលនាងប្រទះឃើញមុនគេនៅទីនោះគឺជាបាច់ផ្កាពណ៌សមួយបាច់ធំនៅលើតុក្បែរគ្រែគេងមិនបាច់ព្យាយាមប្រើខួរក្បាលគិតនាំតែហត់ទេ ផ្កានោះគ្មានរបស់អ្នកណាក្រៅពីស្វាមីនាងឡើយ...
"បងស្មានតែអូនមិនក្រោកហើយតើ?"សម្លេងគ្រលរបន្លឺពីមាត់នាយសង្ហាដែលអង្គុយលើសាឡុងពូកបែរសម្លឹងចេញទៅពន្លឺដែលចាំងមកពីខាងក្រៅ រូបរាងកាយមាំតុបតែងទៅដោយអាវសឺមីមូរដៃបូកផ្សំនឹងខោខ្មៅជើងវែង សក់ពណ៌ទង់ដែងចាំងប៉ះនឹងពន្លឺហាក់លើកភាពស្រស់សង្ហាគេមួយកម្រិតទៀត ដៃមាំលូកទាញលើកពែងកាហ្វេឡើងមកក្រេបរសជាតិពេលព្រឹកថ្ងៃថ្មីទាំងស្រស់ស្រាយ ស្កាលេតក៏ក្រោកឡើងពីលើគ្រែរួចក៏លើកផ្កាមួយបាច់នោះឡើង..
"បងជូនអូន"
"ក្នុងឱកាសអី?"ហូស៊ុកនិយាយមិនទាន់ទាំងចប់ស្រួលបួលផង នាងល្អិតជាប្រពន្ធក៏ចោទសំណួរឡើងមកភ្លាម កែវភ្នែកមុតស្រួចងាកសម្លឹងមើលទៅនាងចំតែក៏បែរជាប្រែជាមិចតូចវិញព្រោះតែគេអស់សំណើចនឹងស្កាលេត ស្រីតូចលើកចិញ្ចើមឆ្ងល់កាន់តែខ្លាំង នេះគេមិនព្រមឆ្លើយសំណួរនាងហើយនៅឆ្លៀតមកសើចចំអកនាងទៀតចឹងរឺ?
"គ្រាន់តែទិញឲ្យប្រពន្ធចាំបាច់ចាំមានឱកាសអីទើបទិញរឺ?ឲ្យតែផ្កាទាំងនេះធ្វើឲ្យអូនសប្បាយចិត្ត ទោះជាទិញ៩៩ទងជារៀងរាល់ថ្ងៃក៏បងអាចធ្វើបានដែរណា៎ ប្រពន្ធសម្លាញ់"
"ខ្ជះខ្ជាយ!លោកគិតថាការចំណាយលុយឥតប្រយោជន៍បែបនេះវាធ្វើឲ្យខ្ញុំមានក្ដីសុខចឹងរឺ?លោករស់នៅជាមួយនឹងខ្ញុំប៉ុន្មានឆ្នាំទៅហើយហូស៊ុក?"ស្កាលេតចាប់ផ្ដើមនិយាយពីពាក្យក្នុងចិត្តខ្លះប្រាប់មកគេព្រោះនាងមិនចង់ឲ្យគេមើលមកនាងថាជាមនុស្សស្រីដែលរស់នៅមានក្ដីសុខព្រោះតែលុយនឹងសម្ភារៈនិយមទាំងអស់នោះ វាមិនមែនជាអ្វីដែលនាងចង់បានទេ ភរិយាផ្សេងៗក៏ដូចគ្នា...
"ចុះអូនមានដែលធ្វើរឺក៏និយាយអ្វីឲ្យបងបានយល់នឹងដឹងពីអូនទេលេត?អូនតែងតែព្យាយាមលាក់មិននិយាយ មិនតបតររឺក៏បង្ហាញអារម្មណ៍គ្រប់ពេលដែលបងធ្វើអ្វីសម្រាប់អូន ក្រែងរបស់របរទាំងអស់នេះជាអ្វីដែលមនុស្សស្រីចង់បានមែនទេ?"
"តែស្រីទាំងនោះមិនមែនជាខ្ញុំ.."ស្កាលេតហាក់ក្រពុលមុខកាលបើនាងយល់សប្ដិអាក្រក់ទៅហើយ នៅពេលក្រោកឡើងនាងក៏ត្រូវមកទាស់ពាក្យជាមួយនឹងគេទៀត ស្រីស្រស់ទម្លាក់ជើងចុះពីលើគ្រែទម្លាក់បាច់ផ្កានោះដាក់នៅលើពូកហើយក៏ដើរត្រុកៗចេញទាំងមុខខ្មួរខ្មាញ់ដោយកំហឹង ហូស៊ុកតាមមើលភរិយាទាំងងឿងឆ្ងល់ពីភាពឆេវឆាវរបស់នាង គ្រាន់តែទិញផ្កាមកលួងចិត្តក៏ខឹងទៀត..
"គិតទៅចិត្តមនុស្សស្រីទាំងអស់ពិបាកយល់ដូចជាអូនលេតទេណ៎?"គិតមកដល់ត្រឹមនេះគេក៏បែរជាអស់សំណើចជាថ្មីម្ដងទៀត គេមិនបានខឹងនាងទេតែបែរជាមានអារម្មណ៍ខ្នក់ខ្នាញ់នឹងនាងកាន់តែខ្លាំងទៅវិញ មនុស្សស្រីអីមិនចេះផ្អែមល្ហែមជាមួយប្ដីសោះ ចង់ថាក៏ថា ចង់ជេរក៏ជេរ គួរឲ្យខ្នាញ់។
រសៀលបន្តិចហូស៊ុកក៏នាំស្កាលេតមកកាន់ក្រុមហ៊ុនព្រោះថ្ងៃនេះជាថ្ងៃកំណត់ដែលនាងត្រូវមកសាកឈុតដែលបានវាស់នោះហើយថ្ងៃដើរបង្ហាញគ្រឿងពេជ្រក៏ជិតឈាងចូលមកដល់ទៀតនៅមិនប៉ុន្មានថ្ងៃទៀតនោះ រាងក្រាស់ដើរចូលមកក្រោមការអោនគំនាបពីបុគ្គលិករាប់សិបនាក់នៅជាន់ខាងក្រោម មើលត្រឹមប៉ុណ្ណេះក៏ដឹងថាហូស៊ុកជាអ្នកជំនួញដែលជោគជ័យប៉ុណ្ណាដែរព្រោះថាគេនៅវ័យក្មេងនៅឡើយតែអាចគ្រប់គ្រងមនុស្សរាប់រយនាក់នឹងក្ដោបក្ដាប់ការងារជាច្រើនទៀត។ស្កាលេតដើរចូលមកតាមក្រោយគេហើយក៏ឆ្លៀតងាកមើលទៅបុគ្គលិកទាំងនោះ កំពុងតែភ្លេចខ្លួនស្រាប់តែដៃមាំអូសចាប់នាងឲ្យដើរលឿនស្លេវទៅតាមរកតែនាងរៀបចំខ្លួនមិនទាន់..
"ខ្ញុំដើរខ្លួនឯងបាន មិនចាំបាច់អូស"
"តែអូននឹងយឺតពេល គេកំពុងតែរង់ចាំអូននៅខាងលើ"ហូស៊ុកមិនបូរបាច់ច្រើនហើយដៃក៏មិនព្រលែងតែក៏បែរជាកាន់ជាប់លើសដើមរួចនាំនាងឡើងទៅខាងលើបាត់ទៅ។
មកដល់ការិយាល័យរបស់គេក៏បានឃើញថាមានបុគ្គលិក្រីប៉ុន្មាននាក់កាលពីថ្ងៃមុននោះនៅរង់ចាំពិតមែនហើយក៏មានស្នួលរ៉ូបមកជាមួយផង អ្វីដែលទាក់ភ្នែកនាងមុនគេនោះគឺជាឈុតរ៉ូបពណ៌ស្វាយឯណោះឯង ហូស៊ុកក៏ព្រលែងដៃប្រពន្ធរួចក៏ឲ្យនាងទៅលរឈុតនោះ ចំណែកឯគេក៏អង្គុយលើសាឡុងគងទាក់ខ្លា បុគ្គលិកស្រីម្នាក់ក៏លើកកាហ្វេមកឲ្យគេហើយក៏យកឯកសារខ្លះមកឲ្យគេពិនិត្យមើល នាយលើកពែងកាហ្វេឡើងក្រេបរសជាតិបន្តិចរួចក៏អានមើលកិច្ចសន្យានៃការធ្វើពិធីដើរបង្ហាញម៉ូដនោះ ប្រហែលជាមួយស្រប៉ក់ក៏លឺសម្លេងស្បែកជើងកែងតុបៗចេញមក រាងកាយតូចស្រឡូនស្ថិតនៅក្នុងឈុតពណ៌ស្វាយវែង ដៃអាវតូចៗបង្ហាញឲ្យឃើញទ្រូងមូលខ្លំរបស់នាង បូករួមនឹងសក់បួងឡើងផុតលេចចេញនូវកញ្ចឹងករសខ្ចីកាន់តែធ្វើឲ្យនាងទាក់ទាញថែមមួយកម្រិតទៀត..
"អ្នកនាងលេតសាកសមឥតខ្ចោះជាមួយនឹងឈុតនេះតែម្ដង"ស្កាលេតក៏ងាកសម្លឹងមើលបុគ្គលិកទាំងនោះហើយសើចញឹមៗ ការពិតទៅនាងក៏ពេញចិត្តនឹងវាដែរ ការតុបតែងខ្លួនសុិចសុី សុីវីល័យនេះជាការពេញនិយមរបស់នាងហើយតែនាងក៏លះបង់វាព្រោះតែនាងមានតួនាទីមើលថែគ្រួសារហើយក៏មិនចង់ឲ្យភ្នែកអ្នកដទៃមើលនឹងវាយតម្លៃមកថានាងជាស្រីមិនល្អ មានកូនមានប្ដីទៅហើយនៅតែចង់លេងខ្លួនឆើតឆាយ។
"លោកនាយកពេញចិត្តទេ?"
"ចេញចង្អូរទ្រូងចង់ផុតចុងដង្ហើមទៅហើយនឹងហ្អេស៎?មានឈុតអីផ្សេងទេ? ឈុតពណ៌សនោះ?"ហូស៊ុកចង្អុលទៅឈុតដែលនៅស្នួលនោះមួយទៀត។
"នេះគឺជាឈុតរបស់អ្នកបង្ហាញម៉ូដម្នាក់ទៀតលោកនាយក គឺអ្នកនាងជេនក៏ត្រូវចូលបង្ហាញដែរ.."គ្រាន់តែលឺឈ្មោះរបស់អតីតលេខានឹងជាស្រីកំណាន់របស់ស្វាមីភ្លាម ទឹកមុខញញឹមរបស់ស្កាលេតក៏បែរជារលុបបាត់ពីផ្ទៃមុខនាងអស់ ស្រីតូចលើកដៃទាញជាយរ៉ូបឡើងរួចក៏ប្រញាប់ចូលទៅខាងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ មួយសន្ទុះនាងក៏ចេញមកវិញជាមួយនឹងអាវចាក់ដៃវែងបូករួមនឹងសំពត់វែងរបស់នាងដែលស្លៀកពីផ្ទះមក ហូស៊ុកក៏ក្រសោបកាន់ដៃនាងជាប់កាលបើនាងគិតចង់ចាកចេញទៅ..
"អូនចង់ទៅណា?"បុគ្គលិកទាំងនោះក៏ប្រញាប់រុញឈុតចាកចេញទៅទុកឲ្យអគ្គនាយកនឹងភរិយានៅដោះស្រាយគ្នា ស្កាលេតក៏វាសដៃនាយចេញទាំងខឹង...
"លោកមានបំណងបែបនេះមែនទេ?លោកចង់ឲ្យគ្រប់គ្នាបានដឹងលឺនឹងឃើញថាលោកកំពុងតែលើកតម្កើងស្រីម្នាក់ទៀតស្មើនឹងប្រពន្ធ លោកចង់ឲ្យគេមើលមកថាខ្ញុំជាស្ត្រីដែលល្ងង់មែនទេ?"
"វាមិនមែនបែបនេះទេលេត"ហូស៊ុកស្រវ៉ាចាប់ដៃនាងតែនាងក៏វាសចេញរួចក៏រុញគេចេញមួយទំហឹង...
"ឲ្យខ្ញុំជឿលោកទៀតបានយ៉ាងមិចទៅ ហូស៊ុកអាល់ម៉ាឌី?"
VOUS LISEZ
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត