បល្ល័ង្កស្នេហ៍
ភាគទី៤២💔"ជេន"ហូស៊ុកឧទានហៅឈ្មោះម្ចាស់រាងកាយដែលដេកស្ដូកក្នុងថ្លុកឈាមបន្ទាប់ត្រូវជនមិនស្គាល់មុខវាយប្រហារនាងស្របពេលដែលនាងព្យាយាមរត់គេចពីការចាប់ខ្លួនរបស់នាយឧត្តមសេនីយ៍វ័យក្មេងយើង យ៉ុនហ្គីអោនសម្លឹងមើលជេនបន្តិចហាក់នៅមានការសង្ស័យជាមួយនឹងការលបធ្វើឃាតនេះ...
"អត់ទោសលោក!ខ្ញុំសុំផ្លូវបន្តិច.."ស្របពេលនោះក៏មានគ្រូពេទ្យ២នាក់ចូលមកមានទាំងគ្រែរទេះមកជាស្រេចទៀតផងក៏ប្រហែលមកពីមានការសង្ស័យបន្ទាប់ពីហេតុការណ៍បាញ់បោះរួចមកនោះ រាងកាយទន់ល្អូកត្រូវបានគេសែងឡើងដាក់លើគ្រែនោះ មុននឹងមានក្រណាត់សមកគ្របជាស្រេចបញ្ជាក់ថានាងបានបាត់បង់ជីវិតទៅហើយ ជាសាកសពហើយ។
"ឈប់សិន"ស្របពេលដែលគេហៀបនឹងរុញសាកសពជេនចាកចេញទៅយ៉ុនហ្គីក៏ស្រាប់តែឃាត់ ពួកគេទាំង២នាក់នោះក៏ឈប់តាមការឃាត់ជាមួយនឹងទឹកមុខឆ្ងល់មិនយល់ពីបំណងរបស់នាយសង្ហាម្នាក់នេះថាចង់ធ្វើអីឲ្យច្បាស់ហើយក៏មិនដឹងទៀតថាគេនោះមានសិទ្ធិអីឃាំងឃាត់បែបនេះ...
"ខ្ញុំឧត្តមសេនីយ៍យ៉ុន ខ្ញុំត្រូវការទុកសាកសពនេះដើម្បីធ្វើកោសល្យវិច្ឆ័យសិន!បើសិនជាពួកលោកទាំង២មិនយល់ទាស់ទេនោះ"យ៉ុនហ្គីនិយាយគ្រូពេទ្យទាំង២នាក់នោះក៏ងាកសម្លឹងមុខគ្នាបន្តិចតែគ្មានអ្វីជាបញ្ហារាំងស្ទះទេព្រោះពួកបានងក់ក្បាលយល់ស្របជាមួយនឹងសំណើរនោះទៅហើយ...
"ចឹងសូមលោកអញ្ជើញមកតាមខ្ញុំបាទ៎"
"ល្អ!"យ៉ុនហ្គីក៏ឆ្លើយតបទាំងមុខស្មើបន្តិច ភ្នែកងាកក្រឡេកមើលទៅថាសដែលមានថ្នាំចាក់នៅលើនោះ ហូស៊ុកក៏អោនរើសយកសឺរ៊ាំងដែលនៅសល់តក់តំណក់ថ្នាំតិចតួចនោះយកមកមើលក្នុងចិត្តក៏ចាប់ផ្ដើមចលាចល។
"លេត..."
"វីវរហើយ!"ហូស៊ុកជាអ្នកឧទានប្រយោគនោះហើយក៏ជាគេដែលបោះជំហានរត់ចេញទៅមុនគេមុនឯងនោះ ណាមជុនក៏មិនបង្អង់យូរប្រញាប់រត់ចេញទៅតាមសម្លាញ់ ទុកឲ្យយ៉ុនហ្គីទៅនិយាយដោះស្រាយរឿងសាកសពរបស់ជេនជាមុនសិន។
ហូស៊ុកចុះពីជណ្ដើរមួយកាំៗជាមួយនឹងល្បឿនជើងញាប់ស្មេរដូចជាម៉ាស៊ីនផុងព្រោះជាន់ដែលគេឡើងទៅនោះជាជាន់ទី៦ចំណែកឯភរិយារបស់គេនៅឯជាន់ទី២ឯណេះ គេរត់លឿនបំផុតតាមដែលអាចធ្វើទៅបានមិនបានរង់ចាំណាមជុននោះឡើយព្រោះក្នុងខួរក្បាលគេនាពេលនេះគឺមានតែសុវត្ថិភាពរបស់ស្កាលេតប៉ុណ្ណោះ។
ក្រាក!លេត...
"ប៉ា"សម្លេងឧទានហៅគ្នាទៅមករវាងអ្នកទើបមកដល់នឹងអ្នកដែលមានវត្តមានស្រាប់នៅខាងក្នុង អែមមីឧទានហៅឪពុកភ្លាមកាលបើឃើញវត្តមានគេ ហូស៊ុកក៏រហ័សចូលទៅប្រទះភ្នែកជាមួយនឹងរាងកាយតូចស្ដើងរបស់ភរិយាកំពុងតែអង្គុយស្ដឹងនៅលើគ្រែទាំងទឹកមុខស្លេកស្លាំង កូនស្រីកាន់ដៃនាងជាប់ប៉ុណ្ណាក៏នាងមិនមានកាយវិការតបតរ នាងគិតតែពីអង្គុយស្ងៀមធ្មឹងដូចជាកូនតុក្កតាដែលគេដាក់នៅមួយកន្លែងចឹង ហូស៊ុកទម្លាក់ខ្លួនស្រាលៗនៅលើពូកក្បែរនាងមុននឹងលូកដៃកាន់ក្រសោបថ្ពាល់នាងទាំងសងខាងជាប់នឹងអង្អែលម៉ាស្សាវាថ្នមៗ
"លេត!អូនយ៉ាងមិចនឹង?"
"ឆ្លើយជាមួយបងមួយម៉ាត់មកលេត"អ្វីដែលហូស៊ុកទទួលបានជាស្នាមញញឹមដែលមិនដឹងខ្យល់អីរបស់នាង ស្នាមញញឹមដែលមើលទៅពេញទៅដោយភាពឈឺចាប់ ក្រៀមក្រោះមិនខុសពីគ្រាដំបូងដែលនាងដឹងខ្លួននោះ ហូស៊ុកកាន់ក្រសោបក្បាលនាងជាប់អឹបជាប់នឹងទ្រូង ស្របពេលដែលដុកទ័រនឹងណាមជុនចូលមក ដុកទ័រក៏លូកកាន់ដៃនាងម្ខាងមកស្ទាបជីពចរមើលចំណែកឯខ្លួននាងក៏ត្រូវបានស្វាមីអោបក្រសោបគ្រប់គ្រងចិត្តវិញ្ញាណនាងមិនឲ្យយ៉ាប់យុឺនជាងនេះទៀត ស្កាលេតបញ្ចេញខ្យល់ដង្ហើមស្រាលមកដៃទាំងសងរបស់នាងត្រជាក់ស្រេបដូចជាទឹកកក ហូស៊ុកថើបសក់នាងស្រាលៗជាមួយនឹងទឹកភ្នែកមួយតំណក់ហូរស្រក់មកលាយឡំនឹងវិប្បដិសារីដែលខ្លួនកំពុងមាន...
"ឲ្យបងសុំទោស"
VOCÊ ESTÁ LENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត