បល្ល័ង្កស្នេហ៍ 💔
ភាគទី៦១
"ម៉ាក់ៗហ៊ឹម"សម្លេងស្រីតូចបន្លឺហាក់បង្ហាញពីភាពសប្បាយពេញចិត្តថ្លើមកាលបើបាននៅក្នុងរង្វង់ដៃស្ត្រីដែលនាងតែងនឹករលឹកទាំងថ្ងៃទាំងយប់ បន់ស្រន់មិនស្រាកស្រាន្តចង់ឲ្យជួបបានអោបឲ្យបានស្ងប់ចិត្ត ពេលនេះវាក្លាយជាការពិតហើយ។
អែមមីអង្គុយលើភ្លៅម្ដាយអោបម្ដាយជាប់មិននិយាយអ្វីទាំងអស់ក្រៅពីញញឹម រាងខ្ពស់មានឈ្មោះជាអុំកាលបើឃើញក្មួយស្រីនឹងប្អូនមានក្ដីសុខបែបនេះគេក៏មិនអាចទប់ស្នាមញញឹមបានដូចគ្នា..
"ម៉ាក់ៗដឹងទេ?អែមមីនឹកម៉ាក់ៗរាល់ថ្ងៃចង់អោបម៉ាក់ៗរាល់ថ្ងៃដូចជាកាលពីមុន ហ៊ឹក"អែមមីរៀបរាប់ប្រាប់ម្ដាយទាំងពេបមាត់រលីងរលោង ស្កាលេតនាងមិនបាននិយាយអីពោលគឺនាងគិតតែពីអោបកូនស្រីជាប់បញ្ជាក់ពីភាពនឹករលឹកទៅកាន់កូនដូចគ្នា...
"លេត!បង..."
នៅឲ្យស្ងៀម"ហូស៊ុកឃើញថាស្ថានការណ៍មិនសូវជាតានតឹងទើបនាយចង់ចាប់ឱកាសដើម្បីចូលទៅជិតភរិយាតែមិនបានការទេក៏ព្រោះថាក្រសែភ្នែករ៉ាហ្វែលមិនដែលដកឆ្ងាយពីនាយឡើយឲ្យតែគេកម្រើកខ្លួនគឺដឹងតែត្រូវថ្មោងទៀតហើយដូចជាពេលនេះចឹង
កូនចៅរបស់រ៉ាហ្វែលចាប់ក្រៀកហូស៊ុកជាប់អុកជង្គង់គេនឹងដីលាន់ឌឹបកាលបើគេបម្រុងចូលទៅជិតស្កាលេត រ៉ាហ្វែលងាកសម្លឹងមើលទៅគេរួចក៏ដកភ្នែកអោនមកជិតក្មួយស្រីវិញ...
"មោះចូលទៅខាងក្នុងជាមួយអុំទេ?ចាំអុំធ្វើតំណាប់ប៉ោមបៀកនំបុ័ងឲ្យក្មួយញ៊ាំណា"ក្មេងតូចដូចជាអែមមីកំពុងតែសប្បាយចិត្តនឹងការបានជួបមុខម្ដាយក៏ងក់ក្បាលយល់ព្រមទាំងមិនខ្វាយខ្វល់អ្វីទាំងអស់ ស្កាលេតអោបកូនស្រីអឹបជាប់នឹងទ្រូងរួចរ៉ាហ្វែលក៏រុញរទេះប្អូនចូលទៅខាងក្នុង
ហូស៊ុកកញ្ជ្រោលចង់ទៅតាមតែបុរសមាឌធំទាំងនោះឃាត់ជាប់មិនឲ្យចូលទៅតាម នាយបានតែងាកសម្លឹងមើលដំណើរចាកចេញទៅរបស់ប្រពន្ធកូនទាំងមិនអាចចូលរួមក្ដីសុខសប្បាយជាមួយពួកគេ...
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត