#បល្ល័ង្កស្នេហ៍
ភាគទី៩៤" លេត! "
" បងយកទឹកដោះគោមកឲ្យអូន! បងចូលទៅខាងក្នុងបន្ទប់ហើយណា៎ " ស្ងាត់!មិនមានសូម្បីតែពាក្យឆ្លើយតបមួយម៉ាត់មកវិញ រាងកាយមាំទាំមូរដៃអាវត្រឹមកំភួនដៃបើកទ្វារចូលមកខាងក្នុងបន្ទប់ ដែលពេលនេះកំពុងតែមានសភាពងងឹតស្លុបត្រឹមមាត់ទ្វារទៅហើយ ហូស៊ុកក៏មិនបានរំខានស្កាលេតដោយការបើកភ្លើងឡើយ នាយកាន់កែវទឹកដោះគោស្រស់ចូលទៅខាងក្នុងជារឿយៗរហូតមកកៀកជិតនឹងគ្រែ។ ពន្លឺភ្លើងព្រាលៗជះពន្លឺពីអំពូលរាត្រីក្នុងបន្ទប់បង្ហាញឲ្យហូស៊ុកឃើញច្បាស់នូវរូបរាងកាយតូចច្រឡឹងកំពុងតែឃ្លុំភួយសម្ងំគេងនៅចុងពូកម្ខាងតែម្នាក់ឯង នាងគេចពីអ្នកគ្រប់គ្នាមកសម្ងំនៅទីនេះទេ? ហូស៊ុកដាក់កែវទឹកដោះគោនៅលើតុក្បែរគ្រែ សម្លេងកែវទង្គិចនឹងតុលឺដល់ត្រចៀករបស់ស្កាលេតភ្លាម នាងរហ័សទាញភួយឡើងគ្របខ្លួនកាន់តែជិត។
" ចេញទៅវិញទៅ! ខ្ញុំចង់សម្រាក " ស្កាលេតបន្លឺសម្លេងស្រាលដូចជាអស់កម្លាំងដោយគិតថាហូស៊ុកអាចនឹងទុកឲ្យនាងនៅស្ងប់ស្ងាត់ម្នាក់ឯងទីនេះ តែនាងគិតខុស...
" បងនៅទីនេះកំដរអូនចុះ " ហូស៊ុកលូកដៃចូលអោបក្រសោបចង្កេះស្កាលេតពីក្រោយថើរៗមិនអោបរឹតខ្លាំងព្រោះដឹងថានាងមិនចូលចិត្ត នាងក៏មិនបានបដិេសធអ្វីដែរគឺនៅសម្ងំស្ងៀមបែបមិននិយាយអីបែបនេះ ហូស៊ុកពេលនាងមិនបដិសេធបែបនេះក៏ខិតខ្លួនបន្តិច លូកដៃបើកថតតុដែលនៅក្បែរនោះរួចយកសៀវភៅមួយក្បាលចេញមក មុននឹងទាញស្កាលេតមកអោបអឹបនឹងខ្លួន។
" អូនចង់ឲ្យបងនិទានរឿងឲ្យស្ដាប់ទេ ក្រែងអូនអាចនឹងឆាប់គេងលក់នឹងសុបិន្តល្អ! "
" ខ្ញុំមិនមែនក្មេងទេ! " ស្កាលេតបដិសេធដាក់គេភ្លាមៗហាក់មិនពេញចិត្តនឹងគំនិតរបស់គេសោះ ហូស៊ុកអស់សំណើចនឹងកាយវិការមានៈរឹងរូសរបស់អតីតភរិយា នាងតែងតែបែបនេះទើបគេមិនគិតច្រើនរឺក៏ប្រកាន់ខឹងនឹងនាង។ ដៃមាំលូកទាញបើកសៀវភៅនោះឡើងរួចគ្រហែមនឹងដើមករបន្តិច មុននឹងចាប់ផ្ដើមអាន..
[ ថ្ងៃទី១៤មករា...ថ្ងៃនេះជាថ្ងៃដែលខ្ញុំរង់ចាំ ទីបំផុតខ្ញុំក៏បានបញ្ចប់ការសិក្សាហើយវាក៏ដល់ពេលខ្ញុំត្រូវសម្រេចតាមក្ដីស្រម៉ៃខ្លួនឯងហើយនោះគឺការត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដើមឡើយគិតថាចង់មកទីនេះដើម្បីធ្វើការងារតែលោកប៉ាអ្នកម៉ាក់មានបំណងមិនដូចគ្នាទេ គាត់គិតថាពេលដែលរៀនចប់នឹងឲ្យខ្ញុំរៀបការ....]
[ វាអាចជារឿងដែលល្អដែលខ្ញុំបានត្រឡប់ទៅទោះជាក្នុងបំណងរស់លោកប៉ាអ្នកម៉ាក់ក៏ប៉ុន្តែខ្ញុំក៏អាចមានឱកាសបានទៅជួបនឹងមនុស្សម្នាក់ដែលខ្ញុំតែងតែនឹករលឹក..]
[ បងប្រុសស៊ុកគី..]
" ហូស៊ុកអាល់ម៉ាឌី? "
" លោកកំពុងអានស្អី? " នៅសុខៗស្កាលេតក៏ស្រាប់តែប្រតិកម្មភ្លាម កាលបើលឺឃ្លាប្រយោគដែលហូស៊ុកអាននោះ វាដូចគ្នាទៅនឹងអ្វីដែលនាងធ្លាប់បានសរសេរទុកពីមុនមក ចឹងបានន័យថាគេកំពុងតែអាន...
" បងមិនស្មានថាបេប៊ីលេតតូចរបស់បងចូលចិត្តសរសេរសៀវភៅកំណត់ហេតុបែបនេះទាល់តែសោះ តាំងពីតូចមកអូនចូលចិត្តប្រមែប្រមូលរបស់របរចាស់ៗមកទុកជារឿយៗ បេប៊ីតូចរបស់បង "
"បេប៊ីខ្មោចយ៍អីទៅ?! លោកឡប់សតិហើយ " ស្កាលេតជេរគេចំៗតែម្ដង ដៃតូចស្រឡូនក៏ឈោងចាប់ទាញដណ្ដើមយកសៀវភៅកំណត់ហេតុពីគេមកវិញ ហូស៊ុកក៏លើកដៃពាត់ទៅក្រោយលាក់នាង ស្កាលេតខិតមកកាន់តែជិតបានឱកាសឲ្យហូស៊ុកលោថើបថ្ពាល់នាងមួយខ្សឺតថែមទៀត។ ស្កាលេតក្ដាប់បបូរមាត់គក់ទ្រូងគេមួយដៃលាន់ឌឹប ហូស៊ុកញញឹមមុននឹងលាដៃទាំងសងខាងក្រពាត់អោបរាងកាយនាងជាប់ខិតកាន់តែកៀកនាងថែមទៀត។
" អូនលួចដាក់ឈ្មោះក្រៅឲ្យបងថាស៊ុកគីតាំងពីពេលណា? "
" មិនដឹង! " ស្កាលេតនិយាយទាំងមិនមើលមុខគេ កាន់តែបែបនេះ ហូស៊ុកក៏កាន់តែខ្នាញ់នាងថែមមួយកម្រិតទៀត ចង្អុលដៃវែងចង្អុលចុចលើខ្ទង់ច្រមុះនាងស្រាលៗទាំងខ្នក់ក្នាញ់។
" ហើយលួចចាប់អារម្មណ៍នឹងបងតាំងពីពេលណា ហេតុអីក៏មិនប្រាប់បែបនេះ? " ហូស៊ុកដេញដោលជីករឹសគល់រឿងដែលនាងបានសរសេរទុកក្នុងសៀវភៅកំណត់ហេតុនោះ នៅពេលនេះស្កាលេតមិនត្រឹមតែខឹងនឹងគេដែលអានសៀវភៅនាងដោយគ្មានការអនុញ្ញាតមួយមុខឡើយ នៅខឹងនឹងគេមកសួរដេញដោលនាងមិនឈប់នេះទៀត។
" មើស៎! លោកសំអាងអីមកសួរនាំបែបនេះ? ខ្ញុំចង់ហៅអី និយាយអីវាជាសិទ្ធិរបស់ខ្ញុំទេតើ..ចុះលោកហៅខ្ញុំសុទ្ធតែបេប៊ី បេបួយស្អីក៏មិនដឹង ខ្ញុំនៅមិនទាន់រករឿងមួយម៉ាត់ផង " ស្កាលេតស្រែកគំហកដាក់គេតែម្ដង រហូតដល់ហូស៊ុកភាំងនិយាយអីមិនចេញ តែមួយសន្ទុះគេក៏ប្រែមកជាអស់សំណើចរួចលើកដៃអង្អែលក្បាលនាងស្រាលៗ។
" ក្មេងឆ្កួត! មិនថាពេលមុនរឺពេលនេះក៏អូននៅតែធ្វើចារិកជាបេប៊ីដដែលនឹងលេត បងដាក់ឈ្មោះក្រៅបែបនេះគិតថាមិនខុសនោះទេត្រូវទេ? អ្ហឹម "
" អ្ហឹម.. " ស្កាលេតហាមាត់រកបដិសេធតែក៏ត្រូវប្រុសកំហូចថើបបំបិតមាត់នាងជិតមិនឲ្យនិយាយបាន ដៃមាំលូកទាញដៃស្កាលេតមកអោបកររបស់ខ្លួន មុននឹងគ្រលាស់អណ្ដាតដួលដងភាពផ្អែមត្រជាក់ពីបបូរមាត់ដែលពូកែឌឺ ពូកែជេរនោះមក។ ស្កាលេតរើខ្លួនមិនរួចសោះ នាងមានកម្លាំងឯណាបើហូស៊ុកលេងអោបរឹតនាងមួយអស់ដៃទៅហើយនោះ ហូស៊ុកលើកដៃវែកសក់នាងស្រាលៗប៉ះនឹងថ្ពាល់ទន់ល្មើយរបស់ស្កាលេត មាឌតូចល្អិតកាលបើគេដកបបូរមាត់ចេញភ្លាមក៏ដង្ហក់ខ្យល់ ដកដង្ហើមសឹងមិនដល់គ្នាសោះ។
" ព្រមឲ្យបងមើលថែជាថ្មីទេ? "
" អត់ចង់! "
" ប្រយត្ន័បងរំលោភ.. "
" អ្ហាយ៎.. អាបុិឆ្កួត "
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត