ភាគទី១១

880 38 0
                                    

"អូនក្រោកហើយ?"បន្ទាប់ពីនិយាយចប់រួចរាល់ហូស៊ុកក៏បែរនាំកាយខ្ពស់ចូលមកកាន់ទីត្រជាក់ក្នុងបន្ទប់វិញតែមកដល់ក៏បានឃើញថាស្រីស្រស់ជាភរិយាក្រោកមិនជាតាំងពីពេលណាឡើយតែមើលទៅនាងក៏ដូចជាស្ថិតនៅក្នុងសភាពមីងម៊ាំងមិនទាន់អស់ជាតិងងុយនៅឡើយតែហេតុអីក៏នាងក្រោក?ព្រោះនាងបានលឺសម្លេងក្ដុងក្ដាំងពីខាងក្រៅបន្ទប់មកហើយនាងជាមនុស្សដែលមិនទ្រម៉ក់នឹងក្រោកបើមិនដោយសារតែជាតិថ្នាំនៅសេសសល់ទេ ម៉្លេះនាងក៏ប្រហែលជាក្រោកចេញទៅបាត់ស្រមោលដូចជារាល់ដងហើយមិនមែននៅអង្គុយឈ្លីភ្នែកខ្លួនឯងនៅលើគ្រែបែបនេះទេ!
"បងនិយាយលឺរំខានដល់អូនគេងមែនទេ?"ស្កាលេតងាកសម្លឹងចំមុខម្ចាស់សម្លេងរួចក៏ក្រវីក្បាលស្រាលៗប្រាប់ថាមិនមែនជាកំហុសរបស់គេនោះទេ ជើងតូចទម្លាក់ចុះស្រាលនៅលើឥដ្ឋការ៉ូបម្រុងនឹងបោះជំហានចាកចេញទៅតែស្រាប់តែមានអារម្មណ៍ថាទន់អស់ដៃជើងកម្រើកទប់មិនចង់រួចទើបធ្វើឲ្យនាងដួលផ្ងារក្រោយតែសំណាងល្អបានដៃមាំស្ទុះលូកក្រសោបកាន់ចង្កេះនាងជាប់រួចទាញនាងមកអឹបជាប់នឹងទ្រូងរហូតដល់ដួលជាមួយគ្នាទាំងព្រមទៅលើពូក..
ប៊ាំង!
វាជាសម្លេងទង្គិចនឹងក្បាលគ្រែ ស្កាលេតបិទភ្នែកខ្លួនឯងមុននឹងមានសម្លេងនោះបន្លឺឡើងមក ត្របកភ្នែកតូចស្ដើងបើកឡើងសន្សឹមព្រមនឹងភាពងឿងឆ្ងល់កាលបើនាងមានអារម្មណ៍ថាក្បាលនាងកំពុងតែកើយនៅលើស្មារបស់ហូស៊ុកទេតែអ្វីដែលលាន់ទង្គិចខ្លាំងអម្បាញ់មិញនោះ?គិតរួចនាងក៏រហ័សងាកសម្លឹងមើលទៅក៏ឃើញថាសម្លេងអម្បាញ់មិញនោះជាការទង្គិចគ្នារវាងក្បាលគ្រែទៅនឹងក្បាលផ្នែកខាងក្រោយរបស់ហូស៊ុកនាងអាចមើលដឹងព្រោះឃើញថាហូស៊ុកគេលើកដៃម្ខាងខ្ទប់ក្បាលខ្លួនឯងជាមួយនឹងទឹកមុខបង្ហាញភាពឈឺចាប់ផ្សា
"លោក..មិនអីទេមែន?"ស្កាលេតរហ័សលូកដៃកាន់ប៉ះក្បាលរបស់ហូស៊ុកស្ទាបអង្អែលត្រង់ចំណុចខាងក្រោយដែលនាងគិតថាជាកន្លែងដែលទង្គិចនោះ ស្រីតូចក៏ទាញគេឲ្យងើបក្បាលបន្តិចរួចនាងក៏ត្រសុលចូលទៅជិតនាយហើយពិនិត្យមើលត្រង់របួសធ្វើឲ្យកញ្ចឹងករនឹងមកកៀកជិតៗនឹងមុខរបស់នាយសង្ហា ហូស៊ុកនៅស្ងៀមដោយដៃម្ខាងអោបកាន់នាងចំណែកឯដៃម្ខាងទៀតក៏លើកទប់លំនឹងក្បាលខ្លួនឯងដដែល ផ្ទៃមុខសង្ហាងាកចំទៅរកកញ្ចឹងករនាងរួចក៏ស្រង់យកក្លិនក្រអូបដូចជាផ្កាពីខ្លួនរបស់នាង ស្នាមញញឹមក៏ញ៉ោចឡើងមកកាលបើបានអោបនាងស្និតស្នាលនឹងនាងជិតៗបែបនេះ កាយវិការរបស់គេចម្លែកៗបែបនេះទើបធ្វើឲ្យស្កាលេតនាងហាក់ដឹងខ្លួនថាគេកំពុងតែធ្វើអីទើបនាងប្រញាប់រើបម្រាស់ខ្លួនចេញពីការអោបថ្នាក់ថ្នមនោះភ្លាមរួចក៏ក្រោកទប់ខ្លួនងើបពីគ្រែឲ្យខានតែបាន
"ហូស៊ុក"
"មកណេះ"រាងកាយតូចស្ដើងត្រូវស្វាមីទាញមកអោបក្រសោបជាប់នឹងទ្រូង ស្របនឹងខ្លួននាយកិលបែរឲ្យងាកចំទៅបង្អួចខាងក្រៅ បង្ហាញស្កាលេតឲ្យបានឃើញពីពន្លឺចន្ទស្រស់បំព្រងនៅខាងក្រៅ នាងតូចមិនបានតបតរនិយាយអ្វីទៅកាន់គេទេ មានតែភាពរើបម្រាស់មិនចង់នៅក្បែរគេ តែទោះជាមិនចង់ក៏នាងមិនអាចយកឈ្នះកម្លាំងអោបរបស់គេដែរ..
"ពួកយើងនៅជាមួយគ្នាប៉ុន្មានឆ្នាំហើយ?"
"មិនចាំទេ! ហើយក៏មិនចង់ចាំដែរ"ស្កាលេតនិយាយម៉ាត់ៗដាក់គេមិនសូម្បីតែក្រែងចិត្តគេ ហូស៊ុកអោនសម្លឹងមើលទៅភរិយាក៏ឃើញថានាងកំពុងតែក្ដាប់មាត់ខ្លួនឯង ចងចិញ្ចើមព្រោះតែខឹងនឹងគេដូចជាសព្វដង ដៃមាំលូកអង្អែលក្បាលនាងតិចៗធ្វើដូចជាកាលពេលដំបូងៗដែលពួកគេបានជួបគ្នា គេនឹកឃើញគ្រាកន្លងដែលគេតែងតែត្រកងបីនាងទាំងស្នាមញញឹម ភាពស្និតស្នាលតែពេលនេះវាហាក់ដូចជារសាត់ឆ្ងាយទៅហើយ..
"៣ឆ្នាំទៀតអែមមីអាយុ៦ឆ្នាំហើយ ខ្ញុំគិតថា.."
"អត់ទេ! មិនថា៣ឆ្នាំ , ១០ឆ្នាំរឺក៏ប៉ុន្មានសិបឆ្នាំទៀតក៏អូនត្រូវនៅទីនេះជាមួយនឹងបងដែរ បងមិនខ្វល់ថាបងត្រូវធ្វើអ្វីនោះទេ សំខាន់បងមិនដោះលែងអូនដាច់ខាត"ហូស៊ុកនិយាយរៀបរាប់ជាហូរហែមកឲ្យស្កាលេតបានស្ដាប់តែស្កាលេតបែរជាងាកសម្លឹងមើលមកគេជាមួយនឹងទឹកមុខមីងម៊ាំងទៅវិញ បបូរមាត់ខិលនៅមិនស្ងៀមក៏អោនលួចតាមឆ្មក់ថើបនាងជាច្រើនដងរហូតទាល់តែនាងអាចរើបានហើយលូកដៃមូលក្ដិចទ្រូងគេទើបនាយឈប់
"លោកតែងតែឆ្លៀតឱកាសបែបនេះ"
"បងឆ្លៀតតែជាមួយប្រពន្ធ បងឆ្លៀតតែជាមួយមនុស្សស្រីដែលបងស្រឡាញ់ប៉ុណ្ណោះលេតហើយកុំព្យាយាមហាមបងអី"ហូស៊ុកប្រើសម្លេងស្រាលៗមកលើនាងរួចក៏ជ្រប់មុខនឹងកញ្ចឹងករសខ្ចីរបស់នាងមុននឹងថើបផ្ដោះផ្ដងនឹងវាស្រាលៗ ស្កាលេតរមួលខ្លួនបន្តិចតែនាងក៏មានស្មារតីទប់នឹងលើកដៃម្ខាងរុញទ្រូងគេឲ្យគេបញ្ឈប់វា ហូស៊ុកក៏យល់ពីចិត្តគេបញ្ឈប់វាប្ដូរពីការថើបញក់ញីមកជាផ្ដិតស្នាមញញឹមលើខ្មងដៃនាងស្រាលៗវិញ ស្កាលេតក៏សម្លឹងមុខគេទាំងមិនយល់ន័យ នេះគេកើតអីក្ដៅខ្លួនមែនទេ?
"ខានសម្លឹងមុខអូនយូរ មិនដឹងសោះថាស្ត្រីកូន១ដូចជាអូននៅតែស្រស់ស្អាតដដែល ហ៊ឹម"គេលូកដៃច្បិចច្រមុះនាងរួចក៏ដាលមកដល់ថ្ពាល់ទន់រលោងខាងឆ្វេងរបស់នាងម្ដង គេកំពុងតែធ្វើឲ្យស្កាលេតមានអារម្មណ៍ថាគេទុកនាងដូចជាកូនក្មេង..
"មើស៎ ខ្ញុំមិនមែនក្មេងទេ"
"តែអូនជាកូនក្មេងសម្រាប់បងជានិច្ច នៅចាំពេលជាង១០ឆ្នាំដែលបងបានជួបអូនទេលេត?អូននិយាយមកកាន់បងថាសួស្ដីបងប្រុស អូនដឹងទេទឹកមុខគួរឲ្យស្រឡាញ់របស់អូននៅពេលនោះហាក់ដូចជាបង្ហាញមកជាថ្មីនាពេលនេះចឹង!"ហូស៊ុករំលឹកពីអតីតកាលគ្រាដំបូងដែលពួកគេបានជួបគ្នា អាចនិយាយបានថាជាពេលដែលក្មេងប្រុសជំទង់ម្នាក់បែរជាជាប់ចិត្តនឹងក្មេងស្រីតូចម្នាក់ដែលទើបតែជួបបានម្ដងនោះទៅវិញ គិតថាវាគួរឲ្យអស់សំណើចតែអារម្មណ៍ដែលគេមានជូននាងនាពេលនោះនៅតែរក្សាជាប់មិនដល់ពេលនេះ នាងជាស្នេហាដំបូងនឹងជាមនុស្សស្រីដំបូងរបស់គេ..
"បងស្រឡាញ់អូនណាស់លេត"ហូស៊ុកពោលពាក្យឃ្លាប្រយោគស្នេហ៍ទៅកាន់នាង គ្រប់យ៉ាងនាពេលនោះក៏ហាក់ស្ងាត់សូន្យសុងមិនកម្រើក ពេលវេលាហាក់ទ្រឹងលែងដើរមានតែក្រសែភ្នែក២គូដែលកំពុងតែសម្លឹងត្របាញ់រកគ្នាទៅវិញទៅមកមិនឈប់ បបូរមាត់ក្រាស់ក៏ខិតកិលស្រាលៗចុះមករកភរិយាដែលកំពុងតែនៅស្ងៀមទ្រឹងមិនមានអាការៈអ្វីតប គេកិលៗរហូតទាល់តែបបូរមាត់គេប៉ះនឹងបបូរមាត់នាង ហូស៊ុកចាប់កម្រើកបបូរមាត់ខ្លួនឯងស្រាលៗដៃម្ខាងលូកទម្លាក់ចាប់ច្របាច់ចង្កេះភរិយាថ្នមៗដៃ ឯមាត់មានពិសក៏ថើបស្កាលេតរហូតទាល់តែនាងទោរទន់នឹងបិទភ្នែកទទួលយកការថើបពីគេវិញ ការថើបវិវត្តមកជាការបបោសអង្អែលយ៉ាងស្រើបស្រាលបង្កើតឡើងមកដោយស្វាមីភរិយាមួយគូនេះ ហូស៊ុកក៏ទម្លាក់ខ្លួនស្កាលេតទៅលើពូកស្រាលៗ មាត់នៅតែតាមថើបផ្ដោះផ្ដងនឹងនាងរហូតទាល់តែនាងដាក់ក្បាលដល់ខ្នើយ កែវភ្នែកមានអំណាចមើលទៅនាងមុននឹងលើកដៃនាងទាំងសងខាងឲ្យអោបកញ្ចឹងកររបស់គេជាប់រួចក៏អោនខ្សឹបនឹងត្រចៀកនាង..
"យប់នេះបងសុំណា៎ ប្រពន្ធសម្លាញ់"ពាក្យដែលគេនិយាយហាក់កាន់តែធ្វើឲ្យស្កាលេតហេងហាងរកប្រាប់មិនត្រូវ ហូស៊ុកក៏ចាត់ការថើបកញ្ចឹងករនាងរួចក៏ងើបមកថើបបបូរមាត់នាងជាថ្មី ឯដៃក៏ចាត់ការសម្លៀកបំពាក់ពួកគេទាំង២នាក់ចេញមិនឲ្យទើសទាល់ រួចក៏ធ្វើការបង្កាត់ភ្លើងស្នេហាជាលើកដំបូងបន្ទាប់ពីរយៈពេល៣ឆ្នាំបានកន្លងផុតទៅនោះ ក្នុងបន្ទប់មានម៉ាសុីនត្រជាក់បែរជាក្ដៅគគុក មានតែសម្លេងស្នេហ៍នឹងភាពស្អិតរមួតរបស់ពួកគេ៕

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]حيث تعيش القصص. اكتشف الآن