ភាគទី ១០០

704 22 0
                                    

បល្ល័ង្កស្នេហ៍
#ភាគទី១០០

សម្រឹបជើងស្រឹបៗបោះដើរទៅមកមិនឈប់ ដៃមាំទាំងសងលូកចូលហោប៉ៅខោខ្លួនឯង ក្ដាប់ម្រាមទាំងសងមិនឈប់ក្នុងខ្លួនរសាប់រសល់នៅមិនសុខតាំងពីនាំភរិយាចូលមកបន្ទប់សង្គ្រោះរួចមក។ ហូស៊ុកបែកញើសស្រឹបៗពេញខ្លួនព្រោះតែភ័យ សភាពហូរឈាមរបស់ស្កាលេតអម្បាញ់មិញនេះនៅដកជាប់ក្នុងខួរក្បាលគេនៅឡើយ វាជាលើកទី២ដែលគេបីនាងមកដល់មន្ទីរពេទ្យទាំងមានទម្ងន់នឹងមានឈាមហូរបែបនេះ។
«លេតនឹងមិនអីទេ!»សម្លេងស្រាលមួយបន្លឺឡើងពីក្រោយខ្នងរបស់គេ កាយសង្ហាងាកបែរសម្លឹងមើលក៏ឃើញថាជាវត្តមានរបស់អ្នកដែលទៅវីឡាគេមិញនេះឯង គឺជេននឹងឯង,នេះនាងមកទីនេះបានយ៉ាង?រឺក៏នាងតាមគេមក?
«នាងមកទីនេះ..»
«ខ្ញុំគ្រាន់តែចង់មកលេងលោកនឹងលេត!តែបើសិនជាវាធ្វើឲ្យអ្នកទាំង២មិនស្រួល អោយខ្ញុំសុំទោសផង»ជេនមិននិយាយតែមាត់តែក៏អោនគំនាបសុំទោសហូស៊ុកតែម្ដង នាយក៏មិនបាននិយាយអីក្រៅពីងក់ក្បាលតិចៗឆ្លើយតបនឹងនាងវិញ។ បន្ទាប់ពីទទួលការអប់រំអស់មួយរយៈមួយជេនក៏ទើបតែមកបង្ហាញខ្លួនជាថ្មីពេលនេះ ហូស៊ុកមើលនាងសឹងតែមិនស្គាល់សោះឡើយ កុំតែអាចចំណាំសម្លេងនាងបាននោះ។
«និយាយចឹងនៅសល់ពេលប៉ុន្មានទៀតទើបលេតសម្រាលទៅ?»
«ប្រហែលជាជិតមួយសប្ដាហ៍ទៀត តែពេលនេះក៏មាន..»
ក្រាក!កំពុងតែនិយាយគ្នាទ្វារបន្ទប់សង្គ្រោះបើកឡើងល្មម ដុកទ័រ២នាក់ចេញមកនាំផ្លូវគ្រែមានផ្ទុករាងកាយស្កាលេតជាប្រញាប់ទៅកាន់បន្ទប់សម្រាកក្បែរនោះ ហូស៊ុកស្លោរស្លន់លើសដើម ដំណើរប្រញាប់ប្រញាល់រត់ទៅតាមគ្រែភរិយាឯណោះ។
មកដល់ក្នុងបន្ទប់សម្រាកក៏ឃើញថាដុកទ័ររៀបចំដាក់ឲ្យស្កាលេតសម្រាកឲ្យស្រួលបួល មុននឹងដាក់សឺរ៉ូមព្យួរឲ្យនាង ហូស៊ុកមកដល់ក៏រហ័សលូកដៃកាន់ក្រសោបម្រាមដៃប្រពន្ធជាទីស្រឡាញ់ភ្លាម តែក៏បែរជាទទួលបានការបដិសេធពីនាងវិញភ្លាមៗដែរ។
«លេត..»
«អ្នកនាងលេតធ្លាក់មានបញ្ហាកាលពីមុន បែបនេះហើយទើបធ្វើឲ្យស្បូនមានបញ្ហាខ្លះៗតែពួកយើងបានរៀបចំរួចរាល់ហើយសម្រាប់ការសម្រាល..»
«ថា..ថាម៉េច?»គ្រាន់តែលឺថាសម្រាលហូស៊ុកក៏សួរទាំងញ័របបូរមាត់ នេះនៅមិនទាន់គ្រប់ថ្ងៃនៅឡើយទេបើសិនជានាងសម្រាលមុនកំណត់បែបនេះមិនមានបញ្ហាទេរឺ?
«ភរិយាលោកនឹងមិនអីទេលោកអាល់ម៉ាឌី! មានអ្នកសម្រាលកូនមុនកំណត់ច្រើនដែរណា៎»ឃើញថាហូស៊ុកមានទឹកមុខមិនល្អ ដុកទ័រក៏ប្រញាប់និយាយឲ្យគេបានធូរស្រាលចិត្តឡើង ទើបចាកចេញទៅខាងក្រៅបាត់។
«លេត..ស្ដាប់បង»
«ខ្ញុំចង់គេង..»ស្កាលេតនៅមិនព្រមនិយាយជាមួយគេទៀត នាងប្រែខ្លួនដេកធ្វើមិនដឹង បែបនេះកាន់តែធ្វើឲ្យហូស៊ុកតឹងចិត្តថែមមួយកម្រិត គេព្យាយាមលូកកាន់ស្មានាងជាច្រើនលើកតែនាងគៀសចេញរាល់តែលើក..
«លេត..»
«កុំប៉ះ...»
«អូនប្រចណ្ឌ័?»
«ប្រចណ្ឌ័ក្បាលលោកអី!»
«ហេតុអីក៏អូនមិនចង់និយាយជាមួយបង?»ហូស៊ុកឧទានសួរនាងភ្លាម ស្របពេលដែលទ្វារបន្ទប់បើកចូលមកល្មម។ជេនដើរស្រាលៗបំផុតចូលមកតែមិនអាគេចពីត្រចៀកវាងវៃរបស់ស្កាលេតបាន នាងងាកបែរមកសម្លឹងមុខអ្នកទើបមកដល់មួយប៉ព្រិចភ្នែករួចក៏បែរមកដូចដើមវិញ។
«កុំមករវល់..»

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Où les histoires vivent. Découvrez maintenant