ភាគទី៤៨

575 19 0
                                    

       #បល្ល័ង្កស្នេហ៍💔               ភាគទី៤៨

      « និយាយចឹងលោកមានការអ្វីទៅទើបអញ្ជើញមកផ្ទះខ្ញុំដោយផ្ទាល់បែបនេះលោករដ្ឋមន្ត្រី? »បន្ទាប់ពីអង្គុយស្ងាត់ស្ងៀមអស់មួយសន្ទុះមកនាយសង្ហាជាម្ចាស់វីឡាក៏ផ្ដើមការនិយាយសន្ទនាគ្នា គេក៏មិនបានចាប់អារម្មណ៍នាងក្រមុំដែលកំពុងតែសម្លឹងមើលមកគេទាំងក្រសែភ្នែកទាក់ទាញនោះដែរ ស្រីស្រស់ក៏អោនបន្តិចរួចក៏លើកយកកន្ត្រកភេសជ្ជៈដែលនៅជិតខ្លួននោះ មុននឹងប្រគល់វាឲ្យទៅណាមជុន...
     « នេះគ្រាន់តែជាអំណោចបន្តិចបន្តួចដែលខ្ញុំជូនដល់លោកប្រធានាធិបតី »បុរសចំណាស់និយាយឡើងទាំងទឹកមុខញញឹមកាលបើកន្ត្រកនោះបានមកដល់ដៃណាមជុនភ្លាម នាយសង្ហាក៏មិនបាននិយាយអីដែរ ស្នាមញញឹមក៏ញ៉ោចឡើងតិចៗនៅលើផ្ទៃមុខរបស់នាយ ដៃក្រាស់ទម្លាក់កន្ត្រកនោះដាក់នៅលើតុរួចក៏ងើបសម្លឹងមើលមុខលោករដ្ឋមន្ត្រីចំណាស់នោះ។
     « នៅដើមខែនេះខ្ញុំមានរបស់ខ្លះដែលត្រូវនាំចូលណាលោកប្រធានាធិបតីហើយខ្ញុំមកនេះគ្រាន់តែចង់...»
     « ចង់ឲ្យយើងអនុញ្ញាតការពិនិត្យពន្ធរបស់ទាំងនោះ!»សម្ដីណាមជុននិយាយឡើងមកហាក់ផ្ដល់ក្ដីសង្ឃឹមដល់លោករដ្ឋមន្ត្រីនោះអញ្ចឹង គាត់ក៏សើចបន្តិចមុននឹងលើកពែងតែមកចឹប ស្របនឹងដំណើរមកដល់របស់ស្រីតូចជូហ្វីដូចគ្នា នាងមកជាមួយនឹងអ្នកបម្រើអមនឹងលើកផ្លែឈើជាច្រើនមុខមកជាមួយផង ជូហ្វីអាចដឹងដល់ក្រសែភ្នែកមិនពេញចិត្តងាកសម្លឹងមើលមកនាងតែហ្វីមិនខ្វល់ក៏អង្គុយចុះក្បែរលោកប្រធានាធិបតីរួចអោបដៃគេជាប់តែម្ដង កាយវិការនាងហាក់ចាក់ស្រេះអារម្មណ៍របស់ស្រីស្រស់ចិត្តខ្លាំងនៅអង្គុយកៅអីសាឡុងម្ខាងឯណោះ បានឃើញថានាងក្ដៅក្រហាយបែបនេះហ្វីកាន់តែសប្បាយចិត្ត នាងកាន់តែផ្គើនទៅទៀត។
     « បងពិសារផ្លែប៉ោមបន្តិចទៅ វាជាចំណូលចិត្តបង »ជូហ្វីនិយាយឡើងមកស្របពេលណាមជុនកំពុងតែអង្គុយពិនិត្យមើលឯកសារខ្លះដែលលោករដ្ឋមន្ត្រីបានយកមក នាយមិនមាត់តែក៏អោនមុខមកជិតនាងរួចហាមាត់ឲ្យនាងបញ្ចុក ទាំង២នាក់ប្ដីប្រពន្ធហាក់តហរូវដងត្រូវផ្លែគ្នាខ្លាំងណាស់...
     « លីលី »ដោយសារតែឃើញថាកូនស្រីហាក់មិនស្រណុកចិត្តបុរសចំណាស់ក៏លូកកាន់ដៃកូនជាប់ប្រាប់នាងឲ្យសម្រួលអារម្មណ៍គាត់ដឹងហើយថាFirst ladyម្នាក់នេះមិនធម្មតានោះទេតែយ៉ាងណាគាត់មកថ្ងៃនេះគឺដើម្បីមកយកការស៊ីញ៉យល់ព្រមពីនាយប្រធានាធិបតីវ័យក្មេងម្នាក់នេះប៉ុណ្ណោះ។
     « លោករដ្ឋមន្ត្រី! »ណាមជុនឧទានហៅគាត់ជាមួយនឹងស្នាមញញឹម បុរសចំណាស់ក៏ខិតមកកាន់តែកៀកជិតតុចាំទទួលយកលាភជ័យដែលហៀបនឹងធ្លាក់មកនោះតែក៏ធ្លាក់ទឹកមុខវិញកាលបើណាមជុនហុចឯកសារដែលគ្មានសុីញ៉េមកវិញទាំងដែលលោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថាគេនឹងសុីញ៉េវាបន្ទាប់ពីទទួលបានអំណោយពីគេមក ជូហ្វីក៏រុញកន្ត្រកភេសជ្ជៈនោះឲ្យទៅស្រីស្រស់ជាកូនលោករដ្ឋមន្ត្រីវិញដែររួចក៏ញញឹមបែបចំអកបន្តិច។
     « នេះលោកប្រធានាធិបតី »
     « ចាកចេញទៅដោយស្ងៀមស្ងាត់ជាមួយនឹងអំណោចរបស់លោករឺក៏ចង់ឲ្យខ្ញុំទម្លាក់លោកចេញពីតំណែង? »ណាមជុនក៏និយាយម៉ាត់ៗច្បាស់ៗហាក់មិនប្រគល់ឱកាសឲ្យគេនិយាយតទល់ទាល់តែសោះ។
     « ទ្វារបានបើករួចហើយលោករដ្ឋមន្ត្រីចាស៎ »ជូហ្វីក៏ក្រោកឈរឡើងមួយអស់កម្ពស់ស្របនឹងអ្នកឯទៀតក៏ក្រោកដូចគ្នា បុរសចំណាស់ងាកសម្លឹងមើល២នាក់ប្ដីប្រពន្ធនោះរួចក៏ទាញកញ្ឆក់យកឯកសារនោះទាំងក្ដៅក្រហាយចិត្ត ឯនាងល្អិតជាកូនក៏កាន់កន្ត្រកភេសជ្ជៈនោះទៅជាមួយវិញ ២នាក់ឪពុកកូនក៏នាំគ្នាចាកចេញទៅនាំទាំងភាពអាម៉ាស់ទៅជាមួយកាលបើត្រូវប្រធានាធិបតីវ័យក្មេងយើងលេងមួយស្នៀតដល់អស់រិទ្ធិ ណាមជុននឹងហ្វីក៏ឈរសម្លឹងមើលទៅពួកគេដោយក្រសែភ្នែករសាយដូចគ្នា។
     « ហ៊ឹម ជុន »នៅសុខៗនាងក៏ស្រាប់តែមានអារម្មណ៍ដឹងដល់ដៃមាំទាំងគូរក្រសោបចង្កេះនាងមុននឹងឆ្មក់ថើបថ្ពាល់នាងជាច្រើនខ្សឺតដល់នាងរសើបស្រៀវស្រាញខ្លួនអស់ទើបនាងលើកដៃរុញទ្រូងគេនឹងបែរមកសម្លឹងចំគេ ណាមជុនបញ្ចេញស្នាមញញឹមថ្ពាល់ខួចគួរឲ្យទាក់ទាញមកកាន់នាងជាស្នាមញញឹមដែលគេមិនដែលប្រគល់ឲ្យនារីណាផ្សេងឡើយក្រៅពីនាង..
     « បងសឹងតែមិនជឿសោះថានារីឆ្មើងឆ្មៃអម្បាញ់មិញនេះជាលោកស្រីfirst ladyរបស់បងនោះ »ណាមជុននិយាយញ៉ោះនាងជារឿយៗជូហ្វីក៏ក្ដាប់មាត់ខ្លួនឯងបន្តិចមុននឹងលើកដៃវែកសក់ស្វាមីស្រាលៗពោរពាសទៅដោយភាពបារម្ភនឹងក្តីស្រឡាញ់ពេញប្រៀបក្នុងទ្រូង នាងមិនដែលសោកស្ដាយទេដែលជាតិនេះនាងផ្ញើជីវិតបេះដូងនឹងបុរសម្នាក់នេះ។
     « អូនមិនគួរបារម្ភនឹងរឿងគ្មានបានការទាំងអស់នេះទេ »
     « អូនដឹង ព្រោះអូនតែងតែជឿជាក់លើលោកប្រធានាធិបតីជុនហ្វាល់លីដាម្នាក់នេះស្រាប់ទៅហើយ »ជូហ្វីនិយាយឡើងមុននឹងលើកដៃអោបកញ្ចឹងករគេជាប់ ណាមជុនញញឹមរួចក៏ឆ្មក់ថើបមាត់នាង ក្នុងបន្ទប់ទទួលភ្ញៀវពេលនេះមានតែសម្លេងសើចក្អាកក្អាយរបស់២នាក់គូស្វាមីភរិយានេះប៉ុណ្ណោះ។

     ពេលល្ងាចឈានចូលមកដល់ ជើងវែងៗបោះជំហានដើរមួយៗនៅតាមផ្លូវដែលមានមនុស្សជាច្រើនកំពុងតែធ្វើដំណើរច្រាសគ្នាទៅមកៗមិនឈប់ វាអាចជាលើកដំបូងដែលគេមានបំណងមកទីសាធារណៈខាងក្រៅដែលមានមនុស្សច្រើនបែបនេះ ហើយក៏អាចនិយាយបានថាគេមកទីនេះព្រោះវាជាថ្ងៃពិេសសរបស់គេតែវាបែរជាថ្ងៃដែលគេក្រៀមក្រោះបំផុតទៅវិញ។
     « អូ!សុំទោសពូ »
     « មិនអីទេ »ហូស៊ុកនិយាយតបទៅកាន់ក្មេងប្រុសម្នាក់ដែលរត់បុកគេទាំងអចេតនានោះ មួយសន្ទុះក៏មានអាណាព្យាបាលគេមកអោនគំនាបជំនួសឲ្យកូនប្រុសពួកគាត់រួចក៏នាំកូនចាកចេញទៅ ហូស៊ុកក៏ងាកសម្លឹងមើលទៅខាងមុខដែលមានស្លាកថាជាកន្លែងសួនកំសាន្ត ជើងមាំបោះជំហានជារឿយៗរហូតដល់កន្លែងមួយទើបគេឈប់ ខ្លួនទម្លាក់ស្រាលៗនៅលើកៅអីឈើមួយដែលនៅមិនឆ្ងាយពីកន្លែងសួនកំសាន្តនោះ កែវភ្នែកស្រអាប់បែកផ្សែងងាកសម្លឹងមើលទៅចុងម្ខាងនៃកៅអីមុននឹងមានរូបភាពខ្លះលោតឡើងមក ជារូបរាងមនុស្សស្រីដែលហាក់មានភាពសប្បាយរីករាយក្នុងការរង់ចាំ នាងតុបតែងខ្លួនស្រស់ស្អាត អង្គុយញញឹមចាំវត្តមានរបស់មនុស្សប្រុសតែម្នាក់ដែលនាងស្រឡាញ់មករកនាងនឹងចំណាយពេលអបអរថ្ងៃកំណើតជាមួយគ្នាតែចាំបាត់ៗមិនឃើញគេបង្ហាញខ្លួន ទីបំផុតគេក៏មិនបានមករកនាងទុកឲ្យនាងនៅទីនេះតែម្នាក់ឯងឆ្លងថ្ងៃកំណើតតែឯងទាំងឈឺពើតផ្សា...
     « អូនមានអារម្មណ៍បែបនេះមែនទេលេត? អូនឯកោខ្លាំងណាស់ត្រូវទេ? សុំទោសដែលបងមិនអាចសូម្បីតែមកអបអរថ្ងៃខួបជាមួយនឹងអូន..បង..»ហូស៊ុកគាំងអណ្ដាតនិយាយមិនចេញកាលបើទ្រូងខាងឆ្វេងវាស្រែកយំជំនួសគេទៅហើយ ដៃមាំម្ខាងលូកកាន់ក្រសោបទ្រូង ចំណែកឯម្ខាងទៀតក៏លូកកាន់ប៉ះកៅអីម្ខាងដែលគេស្រម៉ៃឃើញរូបនាងនោះ គេយល់ហើយថាអារម្មណ៍បែបនេះវាឈឺចាប់យ៉ាងណា? ថ្ងៃនេះជាថ្ងៃកំណើតគេហើយគេក៏បានទទួលយល់ពីអារម្មណ៍ដែលត្រូវគេទុកចោលនោះវាយ៉ាងមិច!
     « ឲ្យបងសុំទោសលេត! បងសុំទោស »ហូស៊ុកក្ដាប់ម្រាមដៃអោនមុខចុះសម្រក់ទឹកភ្នែកជាច្រើនតំណក់យ៉ាងស្ងៀមស្ងាត់គេមិនបានខ្វល់នឹងវត្តមានមនុស្សម្នានៅទីនោះទេតែអ្នកឯទៀតក៏មិនបានចាប់អារម្មណ៍ដែលពោលគឺគ្រប់គ្នាដើរហួសទាំងអស់លើកលែងតែក្រសែភ្នែក១គូសម្លឹងមើលមកគេពីចម្ងាយឆ្ងាយ ពីក្នុងឡានចតចោលនៅក្បែរនោះ។
     « រីករាយថ្ងៃកំណើត...ហូស៊ុក »

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Hikayelerin yaşadığı yer. Şimdi keşfedin