សេរ៊ីប្រធានាធិបតីម្ចាស់ចិត្ត
ឈុតទី០២ : ស្នេហាអាត្មានិយម
រឿង: បល្ល័ង្កស្នេហ៍ (ភាគ៧៤)១ខែក្រោយមក..
ជាយក្រុងតូក្យូ , ប្រទេសជប៉ុន
ទិដ្ឋភាពស្លឹកឈើធ្លាក់ស្រាលៗតាមកម្លាំងខ្យល់ វាប្រើរយៈពេលយូរក្នុងការរក្សាលំនឹងខ្លួនបណ្ដោយឲ្យហោះហើរតាមខ្យល់អាកាសមុននឹងធ្លាក់ចុះដោយគ្មានលក្ខខណ្ឌនៅកន្លែងណាមួយនៅលើដី ស្លឹកឈើជាច្រើនសន្លឹកដែលហៀបនឹងធ្លាក់ចុះមកបន្តក៏បែបនេះដូចគ្នាដែរ។
"អា៎ ម៉ាក់ៗហ៊ិហ៊ិ"សម្លេងក្មេងស្រីតូចសើចកក្អឹកឡើងភ្លាមកាលបើអ្នកជាម្ដាយព្យាយាមចាក់ចង្កេះនាង ឈ្មុលថើបពោះនាងនៅលើគ្រែឈើរនាបក្រោមដើមប៉ោមដែលមានម្លប់ត្រជាក់រហឹមស្ថិតនៅក្នុងបរិវេណផ្ទះចំការដែលនាងនឹងបងប្រុសនាងបានមកសម្ងំលាក់ខ្លួនអស់រយៈកាលមួយឆ្នាំមុននោះ
ស្កាលេតនាងអង្គុយចិតប៉ោមបណ្ដើរប្រឡែងជាមួយនឹងកូនស្រីបណ្ដើរ អាចនិយាយបានថារយៈពេលមួយខែដែលនាងបានត្រឡប់មកទីនេះនាងហាក់បីដូចជាបានធូរស្រាលចិត្តច្រើនខ្លាំងមែនទែន នាងមិនចាំបាច់ត្រូវគិតពីរឿងដែលគ្មានបានការអ្វីបន្តទៀត នាងក៏មិនចាំបាច់ត្រូវទៅប្រឈមមុខជាមួយនឹងមនុស្សដែលមិនពេញចិត្តនឹងវត្តមានរបស់នាង មិនចាំបាច់អោនគំនាបសុំក្ដីមេត្តាពីអ្នកណាទៀត ជីវិតនាងពេលនេះបានល្អបំផុតហើយព្រោះនាងមានកូនស្រី បងប្រុសនៅជាមួយ ទោះជាមានឈ្មោះជាស្ត្រីមេម៉ាយក៏នាងអស់ចិត្តដែរ។
"ម៉ាក់"
"ម៉ាក់ អែមមីសុំភ្លក់ប៉ោមមួយម៉ាត់បានទេ?"នាងល្អិតអែមមីបន្ទាប់ពីលេងប្រឡែងនឹងម្ដាយឆ្អែតអស់ទៅ នាងក៏អង្គុយឆ្កក់ក្បែរម្ដាយរួចហាមាត់សុំរបស់ញ៊ាំតែម្ដង ស្កាលេតយកសមមកចុចប៉ោមមួយចំណិតស្ដើងរួចក៏បញ្ចុកកូន អែមមីទំពារយ៉ាងឆ្ងាញ់មាត់មិនភ្លេចបញ្ចេញស្នាមញញឹមដាក់ម្ដាយផង ស្កាលេតអង្អែលក្បាលកូនស្រីស្រាលៗរួចក៏ទាញផ្ដេកក្បាលកូនមកអឹបជាប់នឹងទ្រូង
"ឆ្ងាញ់ណាស់ម៉ាក់ៗផ្លែប៉ោមនេះ..."
"ប៉ាៗក៏ចូលចិត្តដែរ"នាងល្អិតនិយាយរំលឹកដល់បុរសជាឪពុកព្រោះតែភាពនឹករលឹករបស់នាងទៅកាន់គេ អែមមីនាងមិនបានរករឿងដល់ម្ដាយឲ្យនាំនាងទៅរកលោកប៉ានោះឡើយព្រោះថានាងមិនចង់ឲ្យម្ដាយពិបាកចិត្តគិតច្រើន ម៉្យាងនាងមិនចង់មានឈ្មោះថាជាបន្ទុករបស់នរណាម្នាក់ឡើយនៅពេលនេះ នាងធំហើយ។
"អែមមីក្មួយសម្លាញ់"នៅសុខៗក៏មានសម្លេងធំគ្រលរបន្លឺឡើងមក ២នាក់ម្ដាយកូនក៏ងាកសម្លឹងមើលទៅទើបឃើញថាជារ៉ាហ្វែលនឹងឯងតែថាសភាពនៃការមកដល់របស់គេហាក់ធ្វើឲ្យ២នាក់ម្ដាយកូនឯណេះទប់សំណើចមិនបានទាល់តែសោះ
រ៉ាហ្វែលស្រែកហៅក្មួយស្រីដោយដៃម្ខាងកាន់ចង្កូតម៉ូតូកូនទាតូចពណ៌លឿង ឯដៃម្ខាងដែលនៅសល់ក៏ដៃក្រវីទៅមកហៅក្មួយនឹងប្អូនស្រីពីចម្ងាយ អែមមីសើចកាច់ករមុននឹងប្រញាប់រើខ្លួនរត់ចុះពីលើគ្រែសម្ដៅទៅរកអុំប្រុសនាងភ្លាមមិនបង្អង់ ចំណែកឯស្កាលេតក៏ញញឹមរួចទម្លាក់ជើងចុះពីលើគ្រែទៅតាមពីក្រោយកូនដែរ...
"អេហេៗសង្ហាដែរទេនៀក៎ក្មួយអុំ"រ៉ាហ្វែលបញ្ឈប់ម៉ូតូតូចរួចក៏មិនភ្លេចញាក់ចិញ្ចើមដាក់ក្មួយស្រីភ្លាម អែមមីអស់សំណើចកាន់តែខ្លាំងថែមទៀតកាលបើគេធ្វើបែបនេះ ស្កាលេតបោះជំហានស្រាលៗមករួចក៏អោបដៃសម្លឹងមើលបងប្រុសទាំងហួសចិត្ត...
"ហើយបងទៅបានម៉ូតូនេះមកពីណាបងហ្វែល?"
"អុំហ្វែលជិះមិញអត់ឃើញម៉ូតូទេ ព្រោះអុំហ្វែលមាឌធំជាងម៉ូតូទៅទៀតនៀក៎ហាសហា៎"អែមមីនិយាយញ៉ោះអុំប្រុស ទឹកមុខក្រមិចក្រមើមរបស់នាងក៏ហាក់ធ្វើឲ្យរ៉ាហ្វែលខ្នក់ក្នាញ់ជាខ្លាំង រាងក្រាស់ក៏លូកដៃទាញពរក្មួយស្រីឡើងមករួចដាក់នាងឲ្យអង្គុយនៅចំពោះមុខខ្លួន ស្រីតូចដំបូងឡើយសើចសប្បាយចិត្តណាស់តែកាលបើរ៉ាហ្វែលបញ្ឆេះម៉ូតូញ័រសឹងតែអស់មួយតួម៉ូតូនាងបែរជាសើចលែងសមទៅវិញ នាងងាកសម្លឹងមើលមុខអុំប្រុសរួចពេបមាត់តិចៗហាក់ប្រាប់ថានាងមិនចង់ទៅទេ ចង់ចុះទៅវិញ...
"បើគ្រាន់តែម៉ូតូប៉ុណ្ណឹងអែមមីមិនហ៊ានជិះ ចុះអ្នកណាដែលនិយាយថានឹងជិះដឹងប្អូនពេលគេធំឡើងនោះ?"
"តែពេលនេះអែមមីនៅតូចម៉ាញិបនឹងអុំហ្វែល ចាំអែមមីធំជាងបន្តិចចាំ ហ្អាយ៎......អុំហ្វែល"រ៉ាហ្វែលមិនចាំដល់ក្មួយនិយាយចប់ទេគេក៏មូលហ្គែរមួយង៉ោងនាំខ្លួនគេនឹងក្មួយស្រីចាកចេញទៅ ស្កាលេតងាកតាមសម្លឹងមើលពួកគេទាំង២នាក់ជិះម៉ូតូជាមួយគ្នាចូលទៅកាន់ចំការប៉ោមខាងក្រោយទាំងអស់សំណើច ដៃតូចស្រឡូនទម្លាក់ចុះលើពោះខ្លួនឯងញញឹមបន្តិចមុននឹងបែរត្រឡប់ទៅកាន់គ្រែដែលនាងអង្គុយនោះវិញ
តែកែវភ្នែកស្រស់ថ្លាក៏បែរជាប៉ះចំជាមួយនឹងរាងកាយមនុស្សម្នាក់ដែលឈរនៅពីក្រោយនាងមានគម្លាតគ្នាប្រហែល២ចង្អាមប៉ុណ្ណោះ ជើងតូចរំកិលថយក្រោយស្រាលៗស្របនឹងជើងវែងៗបោះជំហានចូលមកកាន់តែកៀកជិតនាង ស្រីស្រស់រហ័សបោះជំហានចាកចេញតែក៏ត្រូវម្រាមដៃមាំអោបស្រាក់ជាប់ចង្កេះពីក្រោយ អង្អែលប៉ះថើរៗនៅលើពោះរាបស្មើរបស់នាងដោយមិនមានមូលហេតុអ្វីសោះ ស្កាលេតព្យាយាមរើយ៉ាងណាក៏គេមិនព្រមដែរ
"លែងទៅ..."
"បងសុំអោបអូននឹងកូនយើងសិនបានទេ?"
"កូន?!"ហូស៊ុកមិននិយាយតែមាត់ តែគេក៏អោបនាងកាន់តែណែនសឹងតែរលាយរាងកាយចូលគ្នាទៅហើយ ស្កាលេតក៏ព្យាយាមរើបម្រាស់កាន់តែខ្លាំងថែមទៀតរហូតទាល់តែបានសម្រេច..
"កូនស្អី? លោកនិយាយឆ្កួតស្អី? ពួកយើងលែងលះគ្នាហើយ.."
"លែងលះគ្នាហើយរៀបការជាថ្មីក៏បានតើ..."
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត