ភាគទី ៨៦

483 15 0
                                    

#បល្ល័ង្កស្នេហ៍🌸
ភាគទី៨៦

រសៀលជ្រេនៅផ្ទះចំការ
"ថែខ្លួនផងណាបងប្រុស"រាងតូចក្នុងឈុតរ៉ូបផ្កាដៃតូចឈរក្បែរបងប្រុសនៅខាងក្រៅហាក់ដូចជាមិនរងាអ្វីបន្តិចសោះ មើលតាមទឹកមុខក៏ដឹងថានាងបារម្ភនឹងគេប៉ុណ្ណាដែរ។ រ៉ាហ្វែលសម្លឹងមើលមុខប្អូនស្រីរួចក៏លើកដៃអង្អែលក្បាលនាងស្រាលៗជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខ។
"បងមិនមែនទៅរហូតឯណាលេត?តែមួយរយៈបន្ទាប់ពីក្រុមហ៊ុនយើងនឹងនរហើយបងនឹងត្រឡប់មកវិញហើយ បងមិនចង់ពឹងមិត្តបងឲ្យនៅមើលថែជំនួសយូរទេ"
"អុំហ្វែល"កំពុងតែនិយាយគ្នាក៏ស្រាប់តែមានសម្លេងតូចស្រាលមួយបន្លឺឡើងមកភ្លាម អែមមីរត់ចេញពីក្នុងផ្ទះមកដោយក្នុងដៃមានកាន់ថង់មួយមកជាមួយផង ស្កាលេតនាងក៏ភ្ញាក់ក្រញ៉ាងរួចប្រញាប់ទាញយកកូនថង់នោះពីកូនស្រីមករួចហុចបន្តឲ្យទៅបងប្រុស។
"ជាអីនឹង?"រ៉ាហ្វែលទទួលបានថង់នោះក៏ឆ្ងល់តែមិនបង្អង់ក៏ប្រញាប់បើកថង់មើលភ្លាមចង់ដឹងថាជាអ្វី ស្នាមញញឹមនាយក៏ញ៉ោចឡើងភ្លាម កែវភ្នែកងាកសម្លឹងមើលទៅប្អូនស្រីវិញរួចក៏អង្អែលក្បាលនាងមុននឹងលូកបន្តទៅអង្អែលក្បាលអែមមីម្ដង។
"បងទៅដល់ទីនោះត្រជាក់ណាស់ ថែរក្សាខ្លួនឯងឲ្យបានល្អ កុំភ្លេចប្រើកន្សែងបង់ករនេះឲ្យជាប់លាប់ផង ខ្ញុំបារម្ភ"ស្កាលេតលូកកាន់ក្រសោបស្មាបងប្រុសនិយាយផ្ដែផ្ដាំគេគ្រប់សព្វបែបយ៉ាងដូចជាម្ដាយផ្ដាំកូនមុនទៅសាលាចឹង។
    "អុំហ្វែលទៅដល់កុំភ្លេចខលមកពួកយើងផងណា៎"
    "បាទ៎ ព្រះនាងតូចរបស់អុំ"រ៉ាហ្វែលសើចរលាក់រួចក៏មិនភ្លេចអោនទោថើបថ្ពាល់ក្មួយស្រីជាទីស្រឡាញ់ ក្រសែភ្នែកងាកសម្លឹងហួសទៅក៏ឃើញវត្តមានរបស់ហូស៊ុកនៅក្បែរនោះដែរ គេចូលមកដោយទឹកមុខស្ងួតបន្តិច ស្កាលេតក៏ងាកសម្លឹងមើលទៅហូស៊ុកដូចគ្នាដែរ។
    "បងទៅហើយលេត អែមមី"
    "យើងទៅហើយ.."រ៉ាហ្វែលងាកហួសទៅនិយាយជាមួយហូស៊ុកផងធ្វើឲ្យគេភាំងតែក៏ឱនគំនាបបន្តិចហាក់ដូចជាចង់អរគុណដែលគេយល់ព្រមទុកវត្តមានខ្លួននៅក្នុងភ្នែកខ្លះ រ៉ាហ្វែលក៏ដើរចាកចេញសម្ដៅទៅរកឡានខ្មៅរលើបមួយនៅក្បែរនោះ ជាឡានកូនចៅនាយបានរៀបចំទុកជាស្រេចនោះ។ មុននឹងចូលក្នុងឡានរ៉ាហ្វែលក៏មិនភ្លេចរារដៃបក់រវិចៗទៅកាន់អ្នកនៅទីនោះផង អែមមីលើកដៃបក់រវិចៗតបទាល់តែឡានរបស់អុំប្រុសនាងចាកចេញទៅបាត់។
"អុំហ្វែលទៅស្ងាត់ផ្ទះស្លាប់ហើយម៉ាក់"សម្លឹងមើលឡានរ៉ាហ្វែលចេញទៅផុតក្រសែភ្នែកនាងល្អិតអែមមីក៏រអ៊ូឡើងភ្លាម នាងតែងតែក្រោកឡើងមកលេងជាមួយគេរាល់ព្រឹក ពេលនេះរ៉ាហ្វែលក៏ត្រូវទៅបរទេសចោលមួយរយៈទៀត។
"អែមមីចង់លេងនៅខាងក្រៅជាមួយប៉ាទេ?"ឃើញកូនទម្លាក់ទឹកមុខហូស៊ុកក៏ប្រញាប់បបួលនាងក្រែងអាចជួយកូនបានខ្លះ។
"នៅខាងក្រៅត្រជាក់ណាស់កូន តោះចូលទៅខាងក្នុងណា"ស្កាលេតកាន់ក្រសោបស្មាកូនចូលទៅក្នុងផ្ទះវិញ ហូស៊ុកសម្លឹងមើលប្រពន្ធទាំងអន់ចិត្ត តែគេក៏ប្ដូរមកជាញញឹមវិញរួចប្រញាប់រត់ចូលទៅខាងក្នុងជាមួយនឹងពួកគេវិញ។
+++
"ម៉ាក់អង្គុយត្រង់នេះមក"នាងល្អិតអែមមីនាំម្ដាយចូលមកខាងក្នុង អង្គុយនៅលើសាឡុង នាងខ្លួនឯងក៏ប្រញាប់រត់ត្រុយទៅយកតេឡេទូរទស្សន៍មកភ្លាម ចុចបើកប៉ុស្តិ៍តុក្កតាដែលនាងតែងតែមើលជារៀងរាល់ថ្ងៃជាមួយអុំហ្វែល តែថ្ងៃនេះក៏ប្ដូរអ្នកមើលជាមួយវិញគឺអ្នកម៉ាក់របស់នាង។
"ប៉ាៗអង្គុយនេះមក"អែមមីកាលបើឃើញប៉ាដើរមកនាងក៏បក់ដៃហៅគេឲ្យមកអង្គុយលើសាឡុងដែលមានវត្តមាននាងនឹងម្ដាយនៅទីនោះដែរ។ដំបូងឡើយហូស៊ុកស្ទាក់ស្ទើរព្រោះតែឃើញទឹកមុខស្កាលេតដូចជាមិនសប្បាយចិត្តនឹងវត្តមានគេសោះ។
"ប៉ាៗអង្គុយមក"
"គឺមិនអីទេកូន!ប៉ាចង់ទៅខាងក្រៅមើលប៉ោមបន្តិចសិនក្រែងមានមួយណាល្អនឹងអាលយកមកធ្វើដំណាប់ឲ្យកូនញ៊ាំ"ហូស៊ុកគេបដិសេធព្រោះមិនចង់ឲ្យស្កាលេតទើសទាល់នឹងវត្តមានរបស់គេ តែស្កាលេតនាងមិនបានគិតបែបនេះទេ។
"ចង់ឲ្យកូនអង្វរដល់ណាទៀត? ចង់ឲ្យកូនមើលមកថាខ្ញុំជាមនុស្សអាក្រក់រឺយ៉ាងមិច?"ស្កាលេតសម្លុតគេខ្លាំងៗដល់ថ្នាក់ហូស៊ុកឈរលែងនឹងហើយប្រញាប់ទម្លាក់ខ្លួនអង្គុយចុះលើសាឡុងក្បែរពួកនាងភ្លាមតែម្ដង អែមមីឃើញហើយក៏សើចនាងទម្លាក់ខ្លួនគេចន្លោះកណ្ដាលប៉ានឹងម៉ាក់ ដៃចុចបើកសម្លេងបន្តិច។
"អា៎ដល់ហើយ ហ៊ិៗ"អែមមីសើចរលាក់ខ្លួនពេលអេក្រង់លោតចេញរឿងតុក្កតាឆ្មាកណ្ដុរដែលនាងចូលចិត្តឡើងមក ដៃតូចច្រមិចម្ខាងលូកអោបម្ដាយ ម្ខាងទៀតក៏អោបឪពុក។ ហូស៊ុកញញឹមទម្លាក់បបូរមាត់ថើបសក់កូនស្រាលៗមិនភ្លេចងាកក្រសែភ្នែកមើលទៅភរិយាផងតែថាស្កាលេតនាងសម្ងំបិទភ្នែកគេបាត់ទៅហើយ មើលតាមទឹកមុខនាងមើលទៅមិនសូវជាស្រួលសោះទើបគេលូកដៃតិចៗបំណងចង់ប៉ះអង្អែលមុខនាង:
ផ្លាច់!អូយ៎
"កុំចង់មកឆ្លៀតឱកាស លោកធ្វើអីខ្ញុំដឹងតែទាំងអស់នឹង"ហូស៊ុកត្រូវស្កាលេតទះមួយដៃផាច់លើខ្មងដៃដែលក្លាហានចង់ប៉ះនាងនោះ ហូស៊ុកក៏ដកដៃមកវិញទាំងអន់ចង់ ប្ដូរមកជាអោបកូនជំនួសវិញ៕

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Où les histoires vivent. Découvrez maintenant