ភាគទី០៦

870 38 0
                                    

"បងទៅធ្វើការហើយ"នាយសង្ហាចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកមិនភ្លេចនិយាយឆ្លើយឆ្លងទៅកាន់ភរិយាផងព្រោះគិតថានាងប្រហែលជាកំពុងតែនៅទីនោះជាមួយនឹងគេដែរតែថាពេលមកដល់បរិវេណបន្ទប់ក៏បែរជាមិនឃើញអ្នកណាឡើយក្រៅពីវត្តមានរបស់កូនស្រីគេដែលកំពុងតែអង្គុយឆ្កក់លើគ្រែ។
"អែមមី"
"ម៉ាក់ទៅណាហើយកូន?"ហូស៊ុកក៏សួរកូនស្រីកាលបើមកដល់ឃើញតែនាងមិនឃើញស្ត្រីជាម្ដាយនៅទីនេះ កាន់តែធ្វើឲ្យគេងឿងឆ្ងល់ទៀតព្រោះថាស្កាលេតតែងតែក្រោកបាត់ពីព្រឹកព្រលឹមរហូតមិនខានថ្ងៃណាឡើយ អែមមីនាងមិនបាននិយាយតបជាមួយនឹងឪពុករួចក៏ប្រញាប់ទម្លាក់ទម្ងន់ជើងចុះលើឥដ្ឋរួចក៏ប្រញាប់រត់ត្រុកៗទៅខាងក្រៅបាត់ ហូស៊ុកក៏មិនបានបង្អង់យូរគេចាប់កញ្ឆក់ទាញអាវក្រៅរបស់គេរួចក៏ចេញទៅតាមកូនស្រី នាយសង្ហាដើរចុះតាមជណ្ដើរមួយៗដោយជំហានវែងៗសឹងតែទាន់កូនស្រីដែលកំពុងតែរត់ទៅហើយ ក្រសែភ្នែកមុតស្រួចក៏ក្រឡេកមើលទៅបន្ទប់អាហារទៀតតែឃើញតែអ្នកបម្រើមិនបានឃើញភរិយារបស់គេ ចម្ងល់ក៏កាន់តែកើនឡើងជាលំដាប់ថែមទៀតបាត់ប្រពន្ធគេទៅណាហើយ?
ហឹសៗៗ
"អ្នកប្រុស.."អ្នកបម្រើម្នាក់ចូលមកបំណងចង់អញ្ជើញនាយឲ្យទៅទទួលទានអាហារពេលព្រឹកនៅបន្ទប់អាហារតែចំណាប់អារម្មណ៍ហូស៊ុកទាំងអស់នាពេលនេះកំពុងតែស្លុងជាមួយនឹងសម្លេងមកពីខាងក្រៅឯណោះ អ្នកបម្រើនោះក៏ត្រូវបាននាយប្រាប់ឲ្យទៅធ្វើការវិញធម្មតាហើយគេក៏បោះជំហានចេញទៅខាងក្រៅតាមប្រភពសម្លេងនោះ មកកាន់តែជិតទើបដឹងច្បាស់ថាសម្លេងនោះជាសម្លេងរបស់អ្នកណា។ស្កាលេតឈរនៅផ្លូវខាងក្រោយក្អកគឃូសមិនឈប់បើតាមសម្លេងរបស់នាងមើលទៅនាងដូចជាខ្សត់ខ្សោយកម្លាំងខ្លាំងណាស់ កែវភ្នែកស្រទន់ងាកមើលទៅខាងក្រៅស្របនឹងដៃកំពុងតែរលាស់អ្វីម៉្យាងដែលនៅក្នុងដៃ..
"លេត!អូនធ្វើអីនឹង?"ហូស៊ុកក៏ដាច់ចិត្តហៅនាង ស្របនឹងដើរទៅជិតនាងលូកទាញយករបស់នៅនឹងដៃនាងនោះគឺជាកូនកន្សែងដៃរបស់គេនឹងឯង តែថាហេតុអីក៏នាងរលាស់វាហើយក្អកខ្លាំងបែបនេះ?មានអីរឺ?
"កន្សែងជាប់ក្លិនបារីបែបនេះលោកអាចយកដាក់តាមហោប៉ៅ លោកមិនខ្មាសគេទេរឺ?យកកន្សែងផ្សេងប្រើទៅខ្ញុំបានដាក់វានៅក្នុងកាបូបធ្វើការលោកហើយ មួយនេះចាំខ្ញុំគក់សម្អាតវាសិនសឹមលោកប្រើ"ស្កាលេតនាងលូកដៃបំណងចង់យកកន្សែងនោះពីដៃហូស៊ុកវិញតែនាងក៏ស្រាប់តែធីងធោងបម្រុងនឹងដួលសំណាងល្អដែលបានហូស៊ុកចាប់ទប់ចង្កេះនាងជាប់ធ្វើឲ្យបបូរមាត់តូចរបស់នាងបុកប៉ះនឹងទ្រូងហាប់ណែនរបស់គេ ហូស៊ុកក៏រហ័សទាញនាងមកអឹបជាប់នឹងទ្រូងដៃក៏លូកស្ទាបអង្អែលថ្ងាសនាងតូចដាលមករកកញ្ចឹងករសខ្ចីរបស់នាងក៏ឃើញថានាងក្ដៅខ្លួនស្ទិញៗ..
"អូនមិនស្រួលខ្លួនមែនទេ?មើលចុះអូនក្ដៅខ្លួនហើយ"
"ខ្ញុំមិនអីទេ លោកទៅញ៊ាំអាហារពេលព្រឹកទៅនឹងអាលបានទៅធ្វើការ ក្រែងថ្ងៃនេះលោកមានការប្រជុំមែនទេ?"ស្កាលេតនិយាយទៅកាន់ហូស៊ុកនឹងព្យាយាមរើបម្រាស់ពីការអោបក្រសោបរបស់ស្វាមី ហើយក៏ប្រាប់ឲ្យគេកុំមករវល់ជាមួយនឹងនាងតែគ្មានបានការទេ គ្មានអ្នកណាហាមឃាត់កម្លោះត្រកូលអាល់ម៉ាឌីម្នាក់នេះឡើយ គេលើកបីភរិយាឡើងភ្លាមរួចក៏បែរត្រឡប់ចូលទៅក្នុងវីឡាវិញ..
"លោកឆ្កួតហើយមែនទេ?ដាក់ខ្ញុំចុះ.."
"អូនមិនស្រួលខ្លួនចឹងទៅសម្រាកទៅ"ហូស៊ុកនៅឆ្លៀតតវ៉ាជាមួយនឹងស្រីស្រស់ទៀតហើយគេក៏មិនបានបង្អង់ដំណើរឡើយគេបីនាងចូលទៅខាងក្នុងកាន់តែលឿន រួចក៏ជ្រួសផ្លូវជាមួយនឹងស្រីតូចដែលចុះពីជាន់ខាងលើមក ឡេនណាដើរតិចៗចុះមករួចក៏សម្លឹងមើលមកបងប្រុសនឹងបងថ្លៃស្រីទាំងញញឹមកាលបើបានឃើញទិដ្ឋភាពស្អិតរមួតទាំងព្រឹកព្រលឹមបែបនេះ។
"ខ្ញុំគិតថាថ្ងៃនេះមេឃប្រហែលជាប្រែជាផ្កាឈូកហើយ បងប្រុសនាំបងស្រីឡើងទៅខាងលើធ្វើអីទាំងព្រឹកនេះ?"ឡេនណាស៊កសៀតពាក្យសម្ដីទៅកាន់ពួកគេទាំង២មុននឹងងាកឃើញនាងល្អិតអែមមីរត់មកចាំមើលនៅមាត់ជណ្ដើរហើយញញឹមស្រស់ដូចជាមានក្ដីសុខណាស់ចឹងកាលបើបានឃើញប៉ាម៉ាក់បែបនេះ។
"អែមមីជិតដល់ម៉ោងទៅសាលាហើយ"ស្កាលេតប្រើប្រាស់លេសនេះជាថ្មីដើម្បីឲ្យហូស៊ុកព្រមដោះលែងនាងតែមើលទៅស្ថានការណ៍ដូចជាមិនអំណោយផលទាល់តែសោះព្រោះមានអ្នកចូលដៃជើងជាមួយនឹងហូស៊ុកដែរ..
"បងកុំបារម្ភអីអែមមីអាចទៅជាមួយខ្ញុំបាន គាប់ជួនអីខ្ញុំត្រូវទៅជាប់នឹងអតិថិជននៅក្បែរនោះផង អែមមីទៅជាមួយនឹងមីងមែនទេ? ហ៊ឹម?"
"ហ៊ិហ៊ិចាស៎ម៉ាក់មីង"អែមមីនាងក៏រត់មកកាន់ដៃឡេនណារួចក៏អូសដៃអ្នកមីងឲ្យចុះទៅតាមនាង មិនភ្លេចងាកមកមិចភ្នែកដាក់ប៉ាម៉ាក់នាងផង ហូស៊ុកអស់សំណើចនឹងកាយវិការបើកដៃរបស់កូនខុសប្លែកពីលេតដែលកំពុងតែបើកភ្នែកធំៗសម្លឹងមើលទៅកូននឹងប្អូនថ្លៃចាកចេញទៅដោយមិនបានខ្វល់ពីនាងសោះ..
"មើស៎លែង!!"
"ហ៊ឹម"ហូស៊ុកបន្លំថើបស្រង់ក្លិនក្រអូបពីថ្ពាល់នាងមួយខ្សឺតរួចក៏បោះជំហានឡើងទៅខាងលើបន្តទៀតទោះជាស្កាលេតប្រាប់ឲ្យឈប់រឺក៏រើកញ្ជ្រោលយ៉ាងក៏គេមិនខ្វល់ដែរពោលគឺគេបីនាងឡើងកាន់តែលឿនថែមទៀត...
SKIP!!!!!
បន្ទាប់ពីហូស៊ុកមើលការខុសត្រូវឲ្យភរិយាបានសម្រាករួចមកគេក៏ដល់ពេលចេញមកខាងក្រៅតែមុននឹងទៅធ្វើការគេក៏ត្រូវទៅកន្លែងមួយជាមុនសិនព្រោះមានអ្នកហៅឲ្យគេទៅជួប..
"យើងយឺតបន្តិចហើយ"ហូស៊ុកដាក់ខ្លួនអង្គុយចុះលើកៅអីក្បែរនឹងមិត្តសម្លាញ់កាលបើគេប្រញាប់ប្រញាល់ចេញពីវីឡាគេដើម្បីមកទីនេះ ណាមជុនក៏ងាកសម្លឹងមើលទៅសម្លាញ់ខ្លួនជាមួយនឹងទឹកមុខហាក់បង្កប់នឹងមន្ទិលអ្វីម៉្យាងចឹង..
"នឹកយើងណាស់រឺទើបសម្លឹងមុខមិនងាកចឹង?"
"យើងមានរឿងខ្លះចង់សួរឯង.."ណាមជុនហៀបនឹងនិយាយទៅហើយក៏មានវត្តមានរបស់ស្រីស្រស់ជាភរិយារបស់ណាមជុនចូលមកដោយមានអ្នកបម្រើ២នាក់លើកភេសជ្ជៈមកតាមពីក្រោយផង ណាមជុនក៏ងាកសម្លឹងទៅភរិយារួចក៏ញញឹមទៅកាន់នាងបន្តិច ជូហ្វីក៏អង្គុយក្បែរស្វាមីហើយអ្នកបម្រើក៏រៀបចំភេសជ្ជៈដាក់លើតុពីមុខហូស៊ុករួចក៏ចេញទៅ។
"ឯងមានការអីក៏និយាយមកយើងប្រញាប់ទៅប្រជុំផង ឯងក៏ដឹងថាយើងរវល់យ៉ាងណាមួយរយៈនេះ"
"រវល់ខ្លាំង ស្មុគខ្លាំងដល់ថ្នាក់ជក់បារីមែនទេ?"ណាមជុនចោលពាក្យសម្ដីមួយឃ្លាប្រយោគមកធ្វើឲ្យហូស៊ុកភ្ញាក់ផ្អើលមិនស្ទើរថាគេបានដឹងរឿងទាំងនេះពីណាមក ទោះជាគេមិននិយាយក៏អាចមើលដឹងតាមរយៈទឹកមុខរបស់គេដែរ..
"នេះឯង.."
"ប្រពន្ធយើងទៅលេងលេតកាលពីថ្ងៃមុន នាងបានឃើញកញ្ចប់បារីនៅវីឡាឯងហើយលេតក៏ព្យាយាមលាក់បាំងវាទៀត ទឹកមុខនាងក៏មើលទៅមិនស្រស់បំព្រងទៀត ពួកឯងមានរឿងអី?"ណាមជុននិយាយមិនទាន់ចប់ស្រួលបួលផងហូស៊ុកក៏ក្រោកឈរមួយអស់កម្ពស់ទឹកមុខក៏ប្រែជាមាំទាំមិនដូចជាពេលមកដល់ភ្លាម មើលទៅក៏ដឹងថាគេដូចជាខឹង..
"យើងបានប្រាប់ហើយតើថាជីវិតគ្រួសារយើង យើងអាចដោះស្រាយបាន បើសិនជាឯងហៅយើងមកព្រោះតែចង់និយាយពីរឿងទាំងនេះយើងទៅវិញហើយ"
"យើងគ្រាន់តែចង់ដាស់តឿនឯង បើសិនជាឯងមិនចង់ឲ្យជាតិបារីទាំងនោះសម្លាប់ប្រពន្ធកូនឯងទេគួរតែបញ្ឈប់វាទៅ ឯងមានជម្រើសផ្សេងច្រើនណាស់សម្រាប់រំសាយអារម្មណ៍ក្រៅពីការជក់នេះ"ណាមជុនព្យាយាមនិយាយពន្យល់ទៅហូស៊ុកជារឿយៗតែគេក៏មិនបានតបតរក្រៅពីបោះជំហានដើរចាកចេញទៅបាត់ ណាមជុនបានតែឈរក្រវីក្បាលសម្លឹងមើលទៅដំណើរចាកចេញរបស់សម្លាញ់..
#វីឡាអាល់ម៉ាឌី
"ហ៊ឹសៗហ៊ឹសៗ"សម្លេងក្អកបន្លឺឡើងមកមិនឈប់នៅក្នុងបន្ទប់ធំរបស់មេគ្រួសារនោះគឺជាបន្ទប់របស់ហូស៊ុកនឹងឯងតែថាវាជាសម្លេងចេញពីមាត់របស់ស្រីស្រស់ដែលកំពុងតែអង្គុយសរសេរសៀវភៅJournalរបស់នាងនោះ ស្កាលេតក្អកខ្លាំងៗសឹងតែដាច់ដង្ហើមទៅហើយ នាងព្យាយាមទាញទឹកយកមកផឹកអស់ពីកែវទៅហើយក៏នៅតែមិនបានការដែរ..
"ហ៊ឹសៗហ៊ឹស អ៊ួក"ស្កាលេតលើកដៃខ្ទប់មាត់ខ្លួនឯង ក្អកមួយទំហឹងចុងក្រោយមក ភ្នែកនាងហាក់ស្រវាំងជាខ្លាំងធីងធោងគ្មានកម្លាំងសូម្បីតែបើកភ្នែក តែនាងក៏នៅអាចមើលឃើញទឹកអ្វីម៉្យាងហូរស្រក់មកតាមចន្លោះដៃរបស់នាងធ្វើឲ្យនាងហាក់គាំងធ្មឹង..
"ឈ-ឈាម..."
===================================

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now