ភាគទី៧២

469 15 0
                                    

សេរ៊ីប្រធានាធិបតីម្ចាស់ចិត្ត
ឈុតទី០២ : ស្នេហាអាត្មានិយម
រឿង: បល្ល័ង្កស្នេហ៍   (ភាគ៧២)

"ចាប់មិនទាន់បានតម្រុយពួកវានៅឡើយទេ?"
"បា...បាទ៎ទាន"បុរសចំណាស់នៅក្នុងឯកសណ្ឋានជាប៉ូលីសតែមើលទៅគាត់ដូចជាមានវ័យចំណាស់ជាអ្នកណាៗទាំងអស់នៅក្នុងបន្ទាយនោះ អ្នកដទៃអាចគិតថាគាត់គ្រាន់តែជាប៉ូលីសជើងចាស់ធម្មតាតែអ្នកណាទៅដឹងថាគាត់ម្នាក់នេះជាមនុស្សជំនិតបំផុតរបស់នាយកម្លោះយ៉ុនយើង បន្ទាប់ពីបានដាក់ការងារឲ្យគាត់តាមស៊ើបស្វែងរកជនល្មើសនឹងរឿងក្ដីត្រកូលអាល់ម៉ាឌីជាងមួយសប្ដាហ៍មកគាត់នឹងអ្នកឯទៀតក៏នៅមិនទាន់អាចរកទីតាំងគេបាននៅឡើយ។
"វាអាចរត់ទៅណាបានទៅ? ចុះលោកហ្វារីនៀបានចុះពិនិត្យមើលឈ្មោះរបស់អ្នកដំណើរដែលឡើងយន្តហោះទៅបរទេសឯណោះទេ?"
"ខាងលោកអនុសេនីយ៍ទោបានចាត់ចែងអស់ហើយទាន៎ លោកនិយាយថាបើសិនជាមានខាងលោកនឹងទាក់ទងមក"យ៉ុនហ្គីទម្លាក់ក្បាលជ្រប់មុខនឹងដៃទាំងសងខាងហាក់តានតឹងចិត្តជាខ្លាំងដែលរយៈពេលជាងមួយសប្ដាហ៍ទៅហើយគេនៅមិនទាន់រកបានតម្រុយអ្វីសូម្បីតែមួយចុងក្រចកពីនាយហ្វីលីព យ៉ុនហ្គីទម្លាក់ទម្ងន់ដៃគោះតុលាន់សូរផាំងកក្រើកសម្លេងពេញបន្ទប់
"លោកទៅធ្វើការបន្តចុះ"
"បាទ៎លោកនាយ"បុរសចំណាស់គោរពចៅហ្វាយរួចរាល់ក៏ប្រញាប់បែរចាកចេញទៅភ្លាមមិនបង្អង់ យ៉ុនហ្គីទម្លាក់ទម្ងន់ខ្លួនផ្អែកមួយអស់ជំហរទៅលើកៅអី ទឹកមុខបង្ហាញភាពតានតឹងងាកសម្លឹងមើលទៅក្ដារធំនៅជ្រុងផ្នែកខាងស្ដាំតុធ្វើដែលអាចអោយនាយមើលបានច្បាស់ពីទីនេះទៅ ទាំងនោះជាតម្រុយពីមុនៗដែលនាយនឹងកូនចៅក្រោមគំនាបស្វែងរកឃើញ...
"ឡេនណាអាល់ម៉ាឌី ហ្វីលីព ឡូហ្គេស និង..."ដៃមាំលូកគ្រវាសតាមសញ្ញាព្រួញដែលមានគូសភ្ជាប់ទៅរកផ្ទៃក្ដារដីសរដែលនៅមានចន្លោះទំនេរមិនទាន់មានរូបភាពរឺក៏អ្វីដែលអាចបញ្ជាក់បាននោះទេថាជនលាក់មុខម្នាក់នោះជាអ្នកណានៅឡើយទេ យ៉ុនហ្គីក្ដាប់ម្រាមដៃទម្លាក់នៅលើតុហាក់តឹងតែងចិត្ត គេមានឱកាសបានឃើញគេនៅថ្ងៃដែលនាយត្រូវគេលបឆ្មក់កាលនៅវីឡាត្រកូលអាល់ម៉ាឌីតែគេបែរជាមិនអាចចាំអ្វីបានទាំងអស់ក្រៅពីស្នាមសាក់នៅលើដៃរបស់គេនោះ
"ឥន្ទ្រីខ្មៅ?"យ៉ុនហ្គីសង្គ្រឺតធ្មេញទាំងកំហឹងឆាបឆួលឡើងជាថ្មី នឹកឃើញដល់ឈ្មោះជនល្មើសម្នាក់នេះតែងតែធ្វើឲ្យគេចងចាំដល់ការព្យាបាលដ៏សែនលំបាកវេទនារបស់ខ្លួននៅឯបរទេស ទម្រាំតែបានផ្ស៊ាំខ្លួនប៉ុណ្ណេះប្រើពេលវេលាមិនតិចទេ។
តុកៗលោកនាយ
"អញ្ជើញចូលមក"
"អូ! អនុសេនីយ៍ដេនដ្រូ"នាយកម្លោះយើងឧទានហៅឈ្មោះរបស់អ្នកទើបតែបើកទ្វារចូលមកដល់ រូបរាងកាយខ្ពស់មានឋានន្តរសក្ដិក្រោមយ៉ុនហ្គីតែមួយលំដាប់ប៉ុណ្ណោះជាអនុសេនីយ៍ឯកដេនដ្រូ គេក៏មានឈ្មោះបោះសម្លេងមិនចាញ់យ៉ុនហ្គីប៉ុន្មានដែរហើយគេក៏ជាមនុស្សដែលយ៉ុនហ្គីទុកចិត្តម្នាក់ដែរ
"ខ្ញុំមករំខានលោកនាយទេទាន៎?"
"មិនអីទេលោកនិយាយមកចុះ"នាយដេនដ្រូបោះជំហានចូលហួសមកខាងក្នុងការិយាល័យរបស់យ៉ុនហ្គីហើយក៏ទម្លាក់ខ្លួនអង្គុយចុះមុននឹងបើកឯកសារម៉្យាងឡើងមក យ៉ុនហ្គីក្រោកឡើងដើរសម្ដៅទៅសាឡុងនោះរួចក៏អង្គុយរង់ចាំស្ដាប់ការរាយការណ៍ពីថ្នាក់ក្រោម
"នេះជាឯកសារដែលខាងមន្ទីរពេទ្យផ្ញើមកទាន ទាក់ទងនឹងអាការៈនឹងការព្យាបាលរបស់អ្នកនាងឡេនណា អាល់ម៉ាឌី"យ៉ុនហ្គីងក់ក្បាលស្រាលៗមុននឹងទាញយកក្រដាសរបាយការណ៍នោះយកមកពិនិត្យមើល...
"តាមការពិនិត្យព្យាបាលបង្ហាញថាអ្នកនាងឡេនណាមានសារធាតុញៀនក្នុងខ្លួនរបស់នាង ហើយបន្ទាប់ពីមានរឿងទាំងអស់កើតឡើងមកនាងក៏មានការផ្លាស់ប្ដូរសឹងតែទាំងស្រុងជាពិេសសនោះគឺទាក់ទងនឹងបញ្ហាសតិអារម្មណ៍"យ៉ុនហ្គីជ្រួញចិញ្ចើមចូលគ្នា ភ្នែកងាករ៉េសម្លឹងមើលពីឆ្វេងទៅស្ដាំដើម្បីស្វែងយល់ឲ្យបានច្បាស់ពីន័យខ្លឹមសារទាំងអស់ដែលវេជ្ជបណ្ឌិតបានសរសេរ
"ចឹងបានន័យថានាងត្រូវបានអនុញ្ញាតឲ្យនៅក្រោមឃុំដើម្បីព្យាបាលសារធាតុញៀននឹងបញ្ហាផ្លូវចិត្តនេះ"
"តែលោកនាយកុំបារម្ភអីខ្ញុំបានចាត់ចែងឲ្យកូនចៅទៅយាមកាមមើលការខុសត្រូវរបស់អ្នកនាងឡេនណាហើយ"
"ល្អណាស់!"យ៉ុនហ្គីញញឹមស្រាលឆ្លើយតបនឹងការរាយការណ៍របស់អនុសេនីយ៍ដេនដ្រូ គេបានរៀបចំគ្រប់យ៉ាងឲ្យមានរបៀបរៀបរយតាមដែលនាយចង់បានអស់ទៅហើយ ទោះជានាយទើបតែចូលបម្រើការបានមិនយូរតែសមត្ថភាពគេមិនធម្មតាទេ លោកប៉ារបស់នាយដេនដ្រូជាអតីតមេទាហ៊ានពីជំនាន់ដើមមកចឹងហើយមិនបាច់ឆ្ងល់នោះទេថាភាពឆ្លាតវៃនឹងចំណាប់ក្នុងការងាររបស់គេបានមកពីណានោះ។
"និយាយអញ្ចឹងលោកនាយត្រូវទៅមើលលោកហូស៊ុកនៅថ្ងៃនេះមែនទេទាន៎?"នៅសុខៗដេនដ្រូក៏និយាយរំលឹកដល់យ៉ុនហ្គីនាយមិនបានតបអ្វីតែក៏ក្រោកឡើងបោះជំហានទៅតុធ្វើការរួចក៏ទាញយកសឺមីឯកសារមួយចេញមក នាយដេនដ្រូឯណោះអស់កិច្ចការក៏ក្រោកឈរអោនគោរពចៅហ្វាយនាយមុននឹងចាកចេញទៅយ៉ាងស្ងប់ស្ងាត់ជាទីបំផុត ពេលនេះក្នុងបន្ទប់សល់តែនាយយ៉ុនហ្គីម្នាក់ប៉ុណ្ណោះដែលនៅឈរកាន់ឯកសារខ្លួនទើបយកចេញមកហើយមើលវារហូតហាក់តានតឹងចិត្តរឿងអ្វីចឹង មួយស្របក់ទើបនាយចាកចេញទៅជាមួយនឹងវា។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now