បល្ល័ង្កស្នេហ៍💔
ភាគទី៥២
'ខ្ញុំមិនឲ្យលេតទៅវិញទេ'"រ៉ាហ្វែល"
"រ៉ាហ្វែលឈប់សិន"ជូហ្វីប្រញាប់បោះជំហានរត់ទៅតាមពីក្រោយអ្នកដែលកំពុងតែចង់ចាកចេញពីនាងទាំងមិនទាន់បាននិយាយរ៉ាយរ៉ាប់អធិប្បាយឲ្យអស់ន័យសេចក្ដីដែលនាងចង់ដឹងនៅឡើយ គេក៏មិនបានឈប់តាមការឃាត់របស់ហ្វីឡើយនោះគឺគេព្យាយាមបោះជំហានវែងៗសម្លេងកង់រទេះបន្លឺឡើងមកខ្លាំងៗព្រោះតែល្បឿនលឿនខ្លាំងពេកនៃការព្យាយាមគេចនោះ..
"អូយ៎ ហ៊ឹក"
"អូន.."រាងក្រាស់ដែលកំពុងតែព្យាយាមបោះជំហានយ៉ាងលឿនទៅនោះក៏បញ្ឈប់ការរត់គេចទាំងតក់ក្រហល់របស់ខ្លួនកាលបើលឺសម្លេងស្រែកចាច៎របស់អ្នកអង្គុយផ្ទាល់លើរទេះនោះ គេអង្គុយចុះផ្ទាល់ពីមុខនាងតូចយើង ដៃមាំទាំងសងខាងលូកកាន់ប៉ះថ្ពាល់ប្អូនកាលបើនាងអង្គុយក្ដាប់សំពត់ខ្លួនឯង សម្រក់ទឹកភ្នែកម៉ាត់ៗ
"ត្រូវត្រង់ណា?ត្រូវជើងមែនទេ? មោះឲ្យបងសុំមើលបន្តិច"គេលូកដៃកាន់ប៉ះជើងនាងតែស្រីតូចក៏ឃាត់ដោយលើកដៃកាន់ដៃនាយជាប់ក្រវីក្បាលញាប់ស្អេកទាំងទឹកភ្នែក ជូហ្វីបានឱកាសក៏ប្រញាប់ចូលមកជិតនាងរួចលើកដៃកាន់ប៉ះស្មានាងអង្អែលស្រាលៗមើលជិតៗឲ្យដឹងប្រាកដថានាងមិនបានស្រវាំងភ្នែក តែសម្លឹងកាន់តែជិតទ្រូងខាងឆ្វេងនាងកាន់តែចុកអួលណែន បណ្ដាលឲ្យទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់នាងហាក់ប្រាប់ឲ្យដឹងថានាងនឹករលឹកដល់ក្មេងស្រីម្នាក់នេះខ្លាំងប៉ុណ្ណារយៈពេលកន្លងមក..
"កុំយំៗបងសុំទោសណា"នាយសង្ហានិយាយឡើងមុននឹងឈោងទៅអោបក្រសោបប្អូនស្រីដែលកំពុងតែយំអណ្ដឺតអណ្ដក់នោះ ជូហ្វីនៅឈរស្ងៀមសម្លឹងមើលពួកគេទាំង២នាក់ទាំងក្នុងចិត្តនាងកំពុងតែចុកអួលខ្លាំងលើសដើមនាងមិនដែលឃើញស្កាលេតបែបនេះពីមុនមកនោះទេ នាងញីញ័រអោបបងប្រុសនាងដូចជាកូនសត្វត្រូវទឹកភ្លៀងចឹងដែរ...
"បានហើយៗតោះយើងទៅផ្ទះល្អទេ?បងនឹងធ្វើបបរពោតឲ្យអូនញ៊ាំទៀតល្អទេ?ហ៊ឹម"នាយនិយាយឡើងមកស្របជាមួយនឹងដៃលូកកាន់ក្រសោបអង្អែលក្បាលនាងទៅមកជាមួយនឹងស្នាមញញឹម នាងល្អិតអង្គុយលើរទេះក៏ងក់អង្រួនក្បាលខ្លួនឯងតិចៗហាក់ដូចជាយល់ស្របនឹងសំណើររបស់បុរសជាបងឯណោះ នាយញញឹមស្រស់រួចក៏ក្រោកឈរឡើងកាន់រទេះប្អូនចាកចេញទៅតែគេប្រហែលភ្លេចហើយថាមានវត្តមានមនុស្សម្នាក់កំពុងតែនៅទីនេះ...
"ឈប់សិនរ៉ាហ្វែល!នេះរឿងវាយ៉ាងមិចទៅលោកហើយនឹងអូនលេត...គឺ..."
"ខ្ញុំមិនដែលស្គាល់នាងទេ ឈប់មករំខានខ្ញុំនឹងប្អូនខ្ញុំទៀតទៅ"នាយសង្ហានិយាយទាំងមិនងាកសម្លឹងមើលចំមុខនាង ដៃកាន់ក្ដាប់ដៃរទេះប្អូនស្រីជាប់បម្រុងតែនឹងចាកចេញទៅតែគេមិនអាចទៅបានពីព្រោះថាជូហ្វីនេះឯង។
"លេត..លេតគឺបងហ្វីណា៎! បង..បងសប្បាយចិត្តណាស់"
"បងហ្វី?!"
"មែនហើយៗបង..បងគឺហ្វី"កាលបើស្កាលេតបន្លឺសម្លេងមកភ្លាមជូហ្វីនាងហាក់សប្បាយចិត្តជាខ្លាំងរហូតដល់ទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់មកច្រើនសន្ធឹកបង្ហាញភាពរីករាយនឹងភាពនឹករលឹករបស់នាងមកលើស្កាលេត...
"បងហ្វី...ហ៊ឺ"ស្រីតូចនិយាយទន្ទេញឈ្មោះហ្វីដដែលៗមិនឈប់ប្រៀបដូចជានាងព្យាយាមនឹកគិតដល់វាខ្លាំងណាស់ចឹង មួយសន្ទុះនាងក៏លើកដៃទប់ក្បាលខ្លួនឯងក្រវីទៅមកមិនឈប់ បបូរមាត់នាងឡើងញ័រទទ្រើតប្រែក្លាយទៅជាស្លេកស្លាំងខុសពីធម្មតា
"បានហើយ"រ៉ាហ្វែលកាលបើឃើញប្អូនស្រីមិនស្រួលនាយក៏ប្រញាប់ចូលមកឃាំងហ្វីមិនឲ្យចូលជិតប្អូន
"លេត..គ្រប់គ្នាកំពុងចាំអូនណា៎ បងជុន អែមមីនឹងហូ..."
"បានហើយ!បើសិនជានាងគិតដល់លេតពិតមែននាងគួរតែកុំមករវល់ជាមួយនឹងនាងអី ព្រោះខ្ញុំគ្មានថ្ងៃឲ្យលេតទៅប្រឡូកប្រឡាក់ជាមួយនឹងមនុស្សទាំងនោះទៀតឡើយ"ថាហើយរ៉ាហ្វែលងាកបែរខ្លួនរួចក៏រុញរទេះនោះចាកចេញទៅស្របនឹងសម្លេងដង្ហើមវែងរបស់នាងតូចអង្គុយលើរទេះនោះ ជូហ្វីឈរសម្លឹងមើលការចាកចេញរបស់ពួកគេទាំង២ មើលតាមការស្លៀកពាក់របស់រ៉ាហ្វែលនឹងស្កាលេតនោះហាក់ដូចមិនមែនជាអ្នករស់នៅទីក្រុងទេ...
"ណាមជុនច្បាស់ជាសប្បាយចិត្តបើសិនជាគេបានដឹងរឿងនេះ"ប្រទេសកូរ៉េ!
"អត់ទោសលោក!អញ្ជើញមករកអ្នកណាដែរ?"អង្គរក្សម្នាក់ដែលជាអ្នកយាមកាមនៅវីឡាត្រកូលអាល់ម៉ាឌីបានឃាត់ឃាំងវត្តមានរាងកាយខ្ពស់ស្រឡះម្នាក់ដែលទើបតែចូលមក គេមកដល់ក៏ងាកសម្លឹងមើលជុំវិញខ្លួនហាក់ដូចជាកំពុងតែរកអ្វីម៉្យាង
"លោក"
"អូ!លោកស៊ុកជីន"វត្តមានរបស់បុរសជាម្ចាស់ផ្ទះចូលមកកាលបើបានឃើញវត្តមានបុរសជាដៃគូជំនួញខ្លួនស្កាត់មករកដល់វីឡាបែបនេះ ស៊ុកជីនកាលបើបានឃើញគេក៏ញញឹមឡើងភ្លាម...
"ខ្ញុំបានទិញរបស់ខ្លះមកផ្ញើលោកហើយនឹងនាងល្អិតនោះ"កំពុងតែនឹកដើមនាងល្អិតអែមមីក៏ចុះមកល្មម នាងមានសភាពធ្មឹងៗដៃកាន់កូនតុក្កតាសំណព្វដែលម្ដាយនាងបានទិញឲ្យនាងនៅថ្ងៃកំណើតបូករួមនឹងមានកូនឆ្កែតូចមួយរត់តាមនាងពីក្រោយផង...
"ខ្ញុំបានដឹងដំណឹងកាលពីមួយរយៈមុននោះហើយចូលរួមសោកស្ដាយជាមួយរឿងទាំងអស់ផងហើយកូនស្រីលោក..."
"នាងមិនសូវជានិយាយអីទេ នាងសួររកតែម៉ាក់រហូតខ្ញុំនៅមិនទាន់មានភាពក្លាហាននិយាយប្រាប់នាងទេ"ហូស៊ុកនិយាយឡើងទាំងមុខស្ងួតហាក់ញញឹមមិនសមទាល់តែសោះ ស៊ុកជីនលើកដៃគោះស្មាគេតិចៗហាក់ប្រាប់ឲ្យគេសម្រួលចិត្ត មួយសន្ទុះកូនឆ្កែតូចក៏រត់មកប៉ះគេនាងល្អិតអែមមីក៏មកតាមចាប់កូនឆ្កែតែក៏ត្រូវរាងខ្ពស់កាន់កូនឆ្កែបានមុនហើយលើកឡើង ក្មេងតូចងើយក្បាលឡើងសម្លឹងមើលទៅគេទាំងមន្ទិល..
"អុំ!"
"ចង់ទៅដើរលេងទេ? អាហ៊ាស្គាល់កន្លែងដើរលេងច្រើនណាស់ណាធានាថានឹងសប្បាយ?"
"អាហ៊ា?"ហូស៊ុកហាក់ភ្ញាក់នឹងសព្វនាមដែលកម្លោះវីគ្រីសប្រើជាមួយកូនស្រីខ្លួនពលនេះ គេញញឹមរួចក៏លើកពរនាងល្អិតតូចនោះឡើយទាំងញញឹម អែមមីក៏រើមិនឈប់ព្រោះមិនដឹងថាគេចង់នាំនាងទៅណានោះ...
"មិនព្រមក៏អាហ៊ានាំទៅដែរ"រីករាយអានចាស៎
ស្រឡាញ់អ្នកអាន❤️
KAMU SEDANG MEMBACA
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fiksi Penggemarស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត