បល្ល័ង្កស្នេហ៍ 💔
ភាគទី៥៩"យើងមិនខ្វល់"ហូស៊ុកនៅតែបញ្ចេញកាយវិការក្អេងក្អាងទាំងដែលនាយសង្ហាយូតូបានបញ្ជាក់ប្រាប់ទុកជាការដាស់តឿនទៅហើយនោះ រាងកាយខ្ពស់បោះជំហានវែងបម្រុងនឹងដើរចាកចេញទៅតែក៏ស្រាប់តែមានអ្វីម៉្យាងមកឃាត់ដំណើរគេ...
ប្រោក! អឹស
កាបូបដៃរបស់ស្រីក្រមុំកូនស្រីពៅត្រកូលអាល់ម៉ាឌីរបូតធ្លាប់ពីដៃតំណាលគ្នានឹងរាងកាយនាងដួលគ្រេងនៅលើឥដ្ឋការ៉ូ ហូស៊ុកងាកបែរមកទាន់ពេលដែលឡេនណារកកលដួលតែក៏មានដៃមាំទាំមកលូកកាន់ទន់នាងជាប់មុន...
"ឡេន"
"បើលោកប្រញាប់ក៏ទៅចុះ ខាងនេះទុកឲ្យខ្ញុំបាន"យូូតូក្រសោបកាន់រាងកាយរបស់ឡេនណាជាប់ហើយក៏បញ្ជាក់ប្រាប់ហូស៊ុកឲ្យប្រញាប់ទៅព្រោះបើសិនជាគេឃាត់ក៏គ្មានបានការអ្វីដែរ អ្នកណាក៏ដឹងថានាយត្រកូលអាល់ម៉ាឌីម្នាក់នេះមានៈប៉ុណ្ណា កែវភ្នែករបស់អ្នកដែលពុតធ្វើជាសន្លប់នោះបើកឡើងព្រឹមៗសម្លឹងមើលមកបងប្រុសក្រៅសាច់ឈាមទាំងក្នុងចិត្តអន្ទះសារអធិដ្ឋានឲ្យអ្នកដែលថ្នមទប់នាងពេលនេះជាហូស៊ុកមិនមែនជានាយជំនិតម្នាក់នេះឡើយ យូតូងាកសម្លឹងមើលស្រីតូចដែលពោរពាសទៅដោយល្បិចរួចក៏រឹតតែក្រពាត់ដៃកាន់នាងមាំលើសដើមសឹងតែនាងថប់ដង្ហើមស្លាប់នៅនឹងដៃគេទៅហើយ
"ចឹងផ្ញើឡេនផង យើងទៅសិនហើយ"
"តាមសម្រួលទាន៎"ហូស៊ុករហ័សនាំខ្លួនចាកចេញទៅគ្រាន់តែគេចេញទៅផុតស្រីស្រស់មានល្បិចក៏ប្រញាប់ក្រោកឡើងពីរង្វង់ដៃយូតូកែវភ្នែកពោរពាសទៅដោយភាពខឹងសម្បារក៏ងាកសម្លឹងមើលមកគេហាក់ចង់ព្រលះសាច់នាយជាកង់ៗចឹងដែលហ៊ានមកបំផ្លាញផែនការរបស់នាង
"អ្នកនាងឡេនធ្វើបែបនេះគិតថាគ្មានអ្នកដឹងមែនទេ?សម្ដែងថ្ងៃក្រោយឲ្យសមជាងនេះបន្តិចទៅទាន៎"
"ហ្អាយ៎!ហើយឯង...ឯងមកចេះដឹងស្អី?អា...អាយូតូ"
"..."យូតូមិនបានតបសម្ដីនឹងនាងក៏បានតែអោនគំនាបគោរពឡេនណាធ្វើឲ្យនាងកាន់តែខឹងច្រឡោតលើសដើមព្រោះគេជ្រើសរើសយកការដើរចេញមិននិយាយអីជំនួសឲ្យការតបតរនឹងនាង កាលបើគ្រាន់តែយូតូបិទទ្វារចេញទៅបាត់ឡេនណាក៏ប្រញាប់អោនរើសកាបូបដៃខ្លួនឡើងមុននឹងទាញទូរសព្ទ័ចុចខលភ្លាមហាក់ដូចមានធុរៈបន្ទាន់ខ្លាំង....
(នាងនោះវានៅរស់ទេ! គិតធ្វើយ៉ាងមិច?)
(ល្អ!ខ្ញុំនឹងប្រញាប់តាមទៅ)
សម្លេងនិយាយសន្ទនាគ្នាពីខាងក្នុងមិនលឺខ្លាំងតែអាចឲ្យអ្នកនៅឈរកៀកជាប់នឹងទ្វារអាចស្ដាប់បានជាក់ច្បាស់នឹងកាន់តែប្រាកដក្នុងចិត្តថាជាឡេនណាដែលនិយាយគ្រប់យ៉ាង រាងកាយខ្ពស់ស្រឡះដែលឡេនគិតថាទៅបាត់នោះការពិតនៅឈររង់ចាំស្ដាប់នៅមាត់ទ្វារខាងក្រៅសោះ បានច្បាស់ការហើយយូតូក៏បោះជំហានចាកចេញទៅដោយមិនភ្លេចរាយការណ៍ទៅចៅហ្វាយនាយ...
"ដូចជាការសង្ស័យពិតមែនចៅហ្វាយ"
"គឺនាងជាអ្នកធ្វើ"
KAMU SEDANG MEMBACA
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fiksi Penggemarស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត