#បល្ល័ង្កស្នេហ៍
ភាគទី៩៥(ខ្ញុំដើរខ្លួនឯងបាន!)
សម្លេងខ្ទរខ្ទារបន្លឺកាត់ព្រឹកថ្ងៃថ្មី សម្ដីចច្រែតអម្បាញ់មិញនេះក៏ប្រហែលជាអាចឲ្យអ្នកដែលមានវត្តមាននៅជាន់ខាងក្រោមទាំងអស់បានដឹងហើយថាជាអ្នកណានោះ។ ម្ចាស់រាងកាយតូចច្រឡឹងបោះជំហានចុះជាន់ខាងក្រោមដោយភ្នែកសម្លឹងមើលជណ្ដើរឲ្យបានច្បាស់ចៀសវាងថានាងអាចនឹងដួលជាយថាហេតុ។
(អូនដើរមួយៗទៅ បងមិនរំខានទេ!) សម្លេងម្ខាងទៀតនោះក៏អាចឲ្យអ្នកនៅខាងក្រោមដឹងច្បាស់ដែរថាជាអ្នកណានោះ។
"មិនឈ្លោះគ្នាមួយថ្ងៃប្រហែលជាដាច់ខ្យល់ស្លាប់ហើយមើលទៅគូនេះ" ណាមជុនដែលនៅជាន់ខាងក្រោម រៀបចំជួយប្រពន្ធធ្វើអាហារពេលព្រឹកបណ្ដើររអ៊ូបណ្ដើរហាក់តឹងតែងនឹងស្ថានការណ៍ជាជាងសមីខ្លួនគេទៅទៀត។ ជូហ្វីងាកសម្លឹងមើលមកស្វាមីក្រវីក្បាលទាំងហួសចិត្ត ដៃហាន់បន្លែបណ្ដើរចោលភ្នែកសម្លឹងមើលទៅកូនៗដែលរត់ប្រដេញគ្នានៅខាងក្រៅជារឿយៗ។
"គេថាឈ្លោះខ្លាំងស្រឡាញ់ខ្លាំងណាជុន"ជូហ្វីទីបំផុតក៏ព្រមហើបមាត់និយាយតសំនួនជាមួយនឹងស្វាមី កាយមាំសង្ហាងាកភ្នែកពីទាំង២នាក់នោះដោយសម្លឹងចំភរិយាវិញ បបូរមាត់ញ៉ោចស្នាមញញឹមខិលស្របនឹងដៃមាំលូកទាញចង្កេះជូហ្វីមកអោបស្រាក់ជាប់។
"អូនចង់ឲ្យបងរករឿងឈ្លោះដែររឺ? អ្ហឹម? "
"គួរតែនិយាយថាបងឈ្លោះឈ្នះអូនរឺមួយក៏អត់ទើបត្រូវណា លោកជុន ហ្វាល់លីដា!" ជូហ្វីលើកដៃស្រឡូនដូចបន្លាក្រូចមកច្បិចអង្អែលចុងច្រមុះណាមជុនទាំងភាពហានក្លា កាយមាំសង្ហាក៏ញញឹមហាក់ពេញចិត្តនឹងនាងធ្វើបែបនេះទៀត។
"អ'ហែម"សម្លេងគ្រហឹមបន្លឺឡើង ណាមជុននឹងជូហ្វីក៏រហ័សងាកក្រសែភ្នែកទើបមើលទើបឃើញថាជាវត្តមានរបស់បុរសមាឌធំជង្គ្រោងម្នាក់ទៀតដែលទើបតែនឹងមកដល់នាថ្ងៃនេះ។
"បងហ្វែល!"កាលបើគ្រាន់តែក្រឡេកឃើញបងប្រុសភ្លាម រាងតូចជាប្អូនក៏ប្រញាប់បោះជំហានយ៉ាងលឿនដើរសម្ដៅមករកគេភ្លាម ជំហានឈានវែងៗរបស់នាងបង្កភាពព្រួយបារម្ភដល់កាយមាំដែលព្យាយាមរត់តាមពីក្រោយចឹង ស្កាលេតដើរមកដល់ក៏ចូលខ្លួនអោបបងប្រុសទាំងញញឹម បងប្រុសនាងក៏លើកដៃអោបអង្អែលក្បាលប្អូនស្រីមិនភ្លេចញញឹមផងដែរ។
"មិនស្មានថាបងហ្វែលមកវិញនាថ្ងៃនេះសោះ"
"ឲ្យបងរំលងថ្ងៃពិសេសរបស់ក្មួយបងបានយ៉ាងមិចទៅ? ហើយឯង.."រ៉ាហ្វែលក៏ងាកមកចាប់អារម្មណ៍នឹងវត្តមានកាយសង្ហានៅឈរខាងក្រោយស្កាលេត គេមានសភាពញឹមៗដូចជាខ្លាចរអានឹងអំណាចគេនៅឡើយ ស្កាលេតនាងងាកសម្លឹងមើលហូស៊ុកបន្តិចរួចក៏បែរមកឈរក្បែរបងប្រុសវិញ។
"បងហ្វែលឲ្យគេទៅវិញទៅ!បងមកវិញហើយ.."
"អូយ៎លេត! នេះក្រែងយើងនិយាយគ្នាយប់មិញអស់ហើយតើមែនទេ?"
"អើស!និយាយគ្នាយប់មិញ?!"ណាមជុនធ្លោយមាត់និយាយឡើងតែក៏ប្រញាប់បិទមាត់ខ្លួនឯងវិញ ព្រោះដឹងថាគេមិនសមលូកមាត់នាពេលនេះ។ រ៉ាហ្វែលក៏សម្លឹងមើលហូស៊ុកពីក្បាលដល់ចុងជើង ភ្នែកមុតរបស់គេដំណើរការដូចជាម៉ាសុីនស្គេនចឹងឯង
"ខ្ញុំមិនដឹង, ខ្ញុំមិនបាននិយាយ!"ស្កាលេតព្យាយាមនិយាយបដិសេធខុសប្លែកពីអ្នកម្ខាងទៀតដែលព្យាយាមនិយាយបកស្រាយមិនឈប់សោះ រ៉ាហ្វែលលើកចុងម្រាមដៃពីរឈ្លីថ្ងាសខ្លួនឯងបែបហត់នឿយនឹងពួកគេទាំង២នាក់នេះ មិនដឹងជាពេលណាមានចារិកចាស់ទុំនឹងគេអស់ទេ ថាស្កាលេតទៅចឹង ហូស៊ុកក៏ធ្វើចារិកដូចជាក្មេងទៀត នេះបើហៅថាគូគាប់ពិតមែន ដូចគ្នាគ្មានកន្លែងចន្លោះ។
"អុំហ្វែល ហ៊ិៗ"សម្លេងស្រួយមួយទៀតក៏បន្លឺឡើងដែរ រ៉ាហ្វែលងាកបង្វិលខ្លួនមកក្រោយខ្នងចំពេលនាងល្អិតអែមមីមកដល់ល្មម នាងលោតរលាក់ខ្លួនហុចដៃឲ្យអុំប្រុសពរឡើងទាំងសប្បាយចិត្ត នាយកម្លោះលើកក្មួយមកអោបថើបនាងខ្សឺតៗជាមួយនឹងភាពនឹករលឹកបើគ្រាន់តែបែកគ្នាប៉ុន្មានថ្ងៃសោះ។
"ក្រុមហ៊ុននៅទីនោះយ៉ាងមិចទៅហើយ?លឺថាសម្លាញ់ឯងជាអ្នកមើលថែជំនួសមែនទេ?"រ៉ាហ្វែលងក់ក្បាលឆ្លើយតបរាល់គ្រប់សំណួររបស់ណាមជុន ទឹកមុខញញឹមស្រស់ស្រាយរបស់គេក៏ហាក់បង្ហាញប្រាប់ពីស្ថានការណ៍ទាំងអស់ច្បាស់ស្រាប់ហើយ អែមមីនាងលូកដៃអោបករអុំប្រុសនាងទាំងញញឹមមុននឹងងាកសម្លឹងមើលទៅវត្តមានក្មេង២នាក់ដែលទើបមកដល់តាមក្រោយ។
"សួស្ដីពូហ្វែល"ហ្វីលីណានឹងជុននីអូនិយាយឡើងព្រមគ្នា ជាមួយទឹកមុខញញឹមស្រស់ ជូហ្វីក៏ញញឹមងក់ក្បាលព្រោះកូនៗមិនបានធ្វើឲ្យនាងខកបំណងឡើយ។
"អុំហ្វែល! និយាយចឹងចុះឯណាកាដូអែមមី?"មកដល់មិនទាន់ទាំងត្រជាក់ម៉ាសុីនផង នាងល្អិតកំហូចក៏ទាររកកាដូបាត់ទៅហើយ គ្រប់គ្នាក៏អស់សំណើចបន្តិចព្រោះថាទឹកមុខនាងផ្លាស់ប្ដូរភ្លាមៗកាលបើរ៉ាហ្វែលក្រវីក្បាលតិចៗតបវិញ។
"ហួយ៎!អុំហ្វែល"
"កាដូគេទុកបើកក្រោយពេលផ្លុំទានទើបរំភើបនឹងមានតម្លៃ បើបើកពេលនេះមិចនឹងកើតទៅមែនទេជុននីអូ?"
"អែមមីនាងក៏ទារកាដូពីខ្ញុំដែរពូ ហ៊ិៗ"ចម្លើយរបស់ជុននីអូបង្កឲ្យគ្រប់គ្នាសើចគិលពេញក្នុងផ្ទះ នាងល្អិតអែមមីខាំមាត់តិចៗរួចក៏ត្រសុលចុះពីដៃរបស់រ៉ាហ្វែលភ្លាមរួចក៏រត់ឡើងទៅខាងលើបាត់ទាំងងក់ងរ។
"ងក់ងរទៀតហើយ!"
"ចាំជុននីអូននឹងបងហ្វីលីណាទៅមើលនាង"មិនបង្អង់ជុននីអូនឹងហ្វីលីណាក៏ឡើងទៅជាន់ខាងលើតាមនាង អ្នកគ្រប់គ្នានៅទីនោះក៏នាំគ្នាក្រវីក្បាលភ្លាម មុននឹងក្រឡេកឃើញអ្នកបម្រើចូលមកដោយកាន់យករបស់ម៉្យាងមក វាជាហិបធំមួយដែល្
កម្ពស់សឹងតែប៉ុនមនុស្សម្នាក់ទៅហើយ។
"ជាស្អីនេះ?"ណាមជុនឧទានសួរឡើង។
"គេថាជារបស់ផ្ញើពីអង់គ្លេសមក សម្រាប់អ្នកនាងតូច"
គ្រាន់តែលឺថាផ្ញើពីតំបន់ណា រ៉ាហ្វែលក៏ដឹងភ្លាមតែម្ដង គេងាកសម្លឹងមើលទៅកាដូដែលគេយកឡើងទៅជាន់ខាងលើនោះ ក្នុងចិត្តហាក់មានមន្ទិលកាន់តែខ្លាំង រឹតមិនយល់ថា..
( អាម្សៀរនោះវាចង់យ៉ាងមិចជាមួយក្មួយយើង?)
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត