ភាគទី ៩២

509 17 0
                                    

#បល្ល័ង្កស្នេហ៍🌸
ភាគទី៩២

" អ្ហឹកៗ " សម្លេងយំបន្លឺចេញពីមាត់មនុស្សស្រីដែលគ្រប់គ្នាតែងគិតថានាងជាមនុស្សស្រីចិត្តរឹងមានៈ ហើយនាងក៏មិនងាយនឹងអត់អោនឲ្យអ្នកណាដែលធ្លាប់ធ្វើខុសមកលើនាងឡើយ តែថាសម្រាប់មនុស្សម្នាក់នេះ ជាលក្ខខណ្ឌពិសេសទេដឹង?
" បានហើយៗកុំយំ! បងមិនបានកើតអីទេអូនសម្លាញ់? " សម្លេងធ្ងន់បញ្ចេញពីមាត់បុរសដែលកំពុងពេញប្រៀបដោយក្ដីសង្ឃឹមនឹងភាពរីករាយត្បិតថាថ្ងៃនេះមានរឿងឈឺក្បាលពេញមួយថ្ងៃទៅហើយ វារឹតត្បិតចិត្តនាយខ្លាំងមែនទែន តែគ្រប់យ៉ាងហាក់រសាយអស់បើគ្រាន់តែបានទទួលការអោបក្រសោបរបស់នាងតូចជាទីស្រឡាញ់មក ហូស៊ុកព្យាយាមក្ដាប់ឱកាសដោយអោបនាងជាប់ស្អិតមិនដកដៃវិញតែម្ដង។
ភាពផ្អែមល្ហែមលួងលោមគ្នារបស់២នាក់នេះបានឃើញពេញៗភ្នែកដោយស្វាមីភរិយាមួយគូទៀតនោះគឺជូហ្វីនឹងណាមជុននឹងឯង។
" ហីយ៉ា! ដូចដែលបងនិយាយទេអូនលេត?ថាអាស៊ុកនេះវាស្បែកក្រាស់មិនងាយងាប់នោះទេ អូនយំឲ្យអស់ទឹកភ្នែកទទេៗ " ណាមជុនក៏ចូលមកនិយាយកាត់ពួកគេភ្លាម ហូស៊ុកក៏ទទួលដឹងដល់ការព្រួយបារម្ភរបស់ស្កាលេតទើបគេប្រញាប់លើកដៃទាញនាងពីការអោបមក សម្លឹងមើលផ្ទៃមុខក្រហមព្រឿងៗសូម្បីតែខ្ទង់ច្រមុះ នាងប្រហែលជាយំអស់ជាយូរហើយមើលទៅ។
" មនុស្សអាក្រក់! បើលោកមិនស្លាប់មិចក៏មិនទាក់ទងមកវិញ?ដឹងថាកូនគេបារម្ភពីលោកប៉ុណ្ណាទេ ហូស៊ុក អាល់ម៉ាឌី? " ស្កាលេតលាដៃគក់ទ្រូងហូស៊ុកលាន់ឌឹបសឹងតែបែកទ្រូងទៅហើយ បបូរមាត់តូចច្រមិចក៏ជេរស្ដីបន្ទោសគេមួយពេញទី។
" អូនក៏បារម្ភពីបងដែរត្រូវទេ? ចឹងមិនមែនអូនខំជិះឡានរាប់សិបគីឡូមករកបងដល់ទីនេះទេ " ហូស៊ុកមានមោទនភាពនឹងនិយាយថានាងបារម្ភពីគេយ៉ាងពេញៗមាត់ ព្រោះនាងស្រែករកគេពេញមន្ទីរពេទ្យទាំងយំ មកអោបក្រសោបគេភ្លាមកាលបើគ្រាន់តែគេមកដល់ នាងបង្ហាញឲ្យគេឃើញកាន់តែច្បាស់ថានាងនៅមានចិត្តជាមួយគេដូចដើម កន្លងមកនាងគ្រាន់តែព្យាយាមសម្ដែងបោកបញ្ឆោតគេតែប៉ុណ្ណោះ។
" ខ្ញុំមិននិយាយជាមួយលោកទៀតទេ " ស្កាលេតវាសដៃគេចេញពីខ្លួននាង ហើយក៏បែរខ្លួនបំណងទៅរកណាមជុនវិញតែក៏ត្រូវបុរសគួរឲ្យស្អប់ហូស៊ុកលូកក្រសោបអោបចង្កេះនាងជាប់ពីក្រោយយ៉ាងជិតស្និត បបូរមាត់ក៏លោទៅថើបនាងមួយខ្សឺតទាំងគ្មានការអនុញ្ញាតទាល់តែសោះ។
" ខ្មាសពេទ្យផងវើយ! មិនមែនផ្ទះឯងទេ " ណាមជុននិយាយបន្ទរប្រាប់ពួកគេទាំងសើចរលាក់ខ្លួន ដៃមាំលូកកាន់ក្រសោបស្មាភរិយាដែលអោបដៃសម្លឹងមើលមកស្កាលេតនឹងហូស៊ុកដូចជានាយដែរនោះ។
" លែងទៅ! មិនខ្មាសគេទេ? "
" ខ្មាសអ្នកណាគ្រាន់តែប្ដីប្រពន្ធអោបគ្នាសោះ? "
" តែខ្ញុំមិនមែនប្រពន្ធលោកទេ "
" មិនយូរទេ អូនក៏នឹងជាប្រពន្ធបងដូចដើមហើយ " មួយម៉ាត់ទៅមួយម៉ាត់មិនចាញ់គ្នាសោះ ខាងស្រីងាកសម្លឹងមើលមុខប្រុសកំហូច ក្ដាប់បបូរមាត់បែបខឹងកាលបើហូស៊ុកនៅតែមានៈទទឹងទិសបែបនេះទៀត ថ្ពាល់របស់ស្កាលេតក៏ប្រែមកជាក្រហមដោយគ្មានមូលហេតុ គ្រាន់តែគេអោបនាងហើយព្យាយាមអោនមើលមុខនាងប៉ុណ្ណឹងសោះ។
" បងស្រឡាញ់អូន "
" ខ្ញុំស្អប់លោក "
" អូយ៎! ជ្រេញណាស់ " ណាមជុននឹងហ្វីរួមដៃគ្នានិយាយចំអន់ពួកគេទាំង២នាក់មិនឈប់ ទោះជាដឹងថាស្កាលេតនាងកំពុងតែឡើងកម្ដៅទាល់តែមុខក្រហមហើយក៏ដោយ។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now