បល្ល័ង្កស្នេហ៍
#ភាគទី៩៧
ស្បៃរាត្រីឈានចូលមកដល់នាំយកខ្យល់អាកាសត្រជាក់ស្រេបមកជាមួយ សម្លេងស្លឹកឈើបក់ទៅមកមិនដាច់ហាក់ដូចជាសូរសៀងតន្រ្តីកំដរបរិយាកាសពិធីខួបកំណើតមួយនេះឲ្យកាន់តែមានភាពស្រស់ស្រាយខ្លាំងជាងមុនថែមមួយកម្រិតទៀត។ រលកបោកបក់មកឈូៗតាមទម្លាប់ សម្រឹបជើងនឹងសម្លេងសើចបន្លឺឡើងពីបរិវេណអាផាតមិនធំទូលាយក្បែរមាត់សមុទ្រ បើយើងសម្លឹងមើលទៅតាមសម្លេងសើចនោះគឺជាសម្លេងចេញពីតុដែលមានមនុស្សស្រីប្រុសប៉ុន្មាននាក់កំពុងតែរៀបចំតុអាហារនឹងផ្លែឈើ ឯសម្លេងសម្រឹបជើងទៅមកនោះគឺជាសម្លេងរុះរើតុកៅអីសម្រាប់ញ៊ាំអាហារជុំគ្នាល្ងាចនេះឯង ហើយមានតែប្រុសកម្លាំងពេញៗប៉ុណ្ណោះដែលធ្វើការងារទាំងនោះ។
«មើលចុះប្ដីអ្នកណាក៏ចំណាប់ម៉្លេះនៀក៎?ទើបតែឃើញថ្ងៃនេះទេដែលបងមិនរអ៊ូថាហត់នឿយណាជុន»ជូហ្វីឆ្លៀតនិយាយឆ្លើយឆ្លងទៅកាន់ស្វាមីដែលកំពុងតែសែងកៅអីម្ដង២តែម្ដង បានលឺភរិយាសរសើរបែបនេះណាមជុនកាន់តែមានកម្លាំងទៀត គេលើកសែងកៅអីនោះទៅដាក់កន្លែងតុអង្គុយយ៉ាងលឿននឹងអាលបានមករកភរិយា ជូហ្វី ស្កាលេតនឹងអ្នកបម្រើដទៃទៀតក៏ជាអ្នករៀបចំអាហារនៅតុឈើក្បែរនោះ។
«មើលសុំអោបបន្តិចក្រែងបាត់ហត់ អ្ហឹម!» ណាមជុនចូលមកអោបជូហ្វីមិនភ្លេចឆ្មក់ថើបថ្ពាល់ប្រពន្ធផង ស្រីស្រស់កាលបើស្វាមីមកលូកលាន់បំពានទាំងកណ្ដាលចំនោមបែបនេះ នាងក៏ប្រញាប់លូកដៃក្ដិចគេ ភ្នែកសម្លក់គេត្មែរមុននឹងងាកសម្លឹងមើក្រសែភ្នែកជុំវិញខ្លួន។
«បងមិនចេះខ្មាសគេទេរឺជុន?នេះអូនលេត ហូស៊ុកគ្រប់គ្នានៅទីនេះទាំងអស់គ្នាណា៎»
«ខ្ញុំមិនបានឃើញទេបងហ្វី!មិញបងធ្វើអីគេ?លេតអត់បានឃើញអីផង មែនទេបង? មែនទេ?»ស្កាលេតងាកទៅសួរអ្នកបម្រើនៅកៀកក្បែរខ្លួនបំផុត ពួកនាងៗកាលបើចៅហ្វាយស្រីនិយាយលេងសើចជាមួយក៏នាំគ្នាញញឹមបិទមាត់មិនជិតទាល់តែសោះ នាងងាកមកសើចស្ញេញដាក់បងប្រុសស្រីទាំង២នាក់ ស្នាមញញឹមស្រស់បំព្រងរបស់ស្កាលេតហាក់មិនអាចគេចពីក្រសែភ្នែករបស់កាយមាំសង្ហានៅក្បែរនោះឡើយ គេទម្លាក់កៅអីចុះឈរសម្លឹងមើលមកមនុស្សស្រីជាទីស្រឡាញ់មិនឈប់ មិនត្រឹមតែមើលទេនៅឆ្លៀតលួចញញឹមទៀត។
«នៅញញឹមត្រង់នឹងទៅ កៅអីនៅច្រើនទៀត!ចង់គេចវេសរឺយ៉ាងមិចនេះ?»សម្លេងគ្រលររបស់រ៉ាហ្វែលបន្លឺឡើងពីក្រោយខ្នងហូស៊ុក គេលើកកៅអីយកចូលមកដាក់ក្បែរនោះក៏ប្រទះឃើញហូស៊ុកនៅឈរសម្លឹងមើលប្អូនស្រីខ្លួនហើយញញឹមមិនឈប់ដូចជាមានក្ដីសុខបើគ្រាន់តែសម្លឹងមើលនាងពីចម្ងាយ ហូស៊ុកក្រឡេកឃើញរ៉ាហ្វែលគេក៏ប្រញាប់លើកដៃឈ្លីសក់ក្បាលខ្លួនឯងញឹមៗរួចក៏ទៅលើកកៅអីមកបន្តទៀត តែគេនៅតែងាកតាមមើលស្កាលេតហើយញញឹមដដែលមិនឈប់។ រ៉ាហ្វែលតាមមើលទាល់តែហូស៊ុកទៅផុតទើបងាកសម្លឹងមើលប្អូនស្រីវិញ ស្នាមញញឹមនាងមាននាពេលនេះហាក់ដូចជាមិនមែនជាការសម្ដែងទៀតទេ វាជាក្ដីសុខពិតៗស្នាមញញឹមពិតៗដែលកើតពីចិត្តនាងផ្ទាល់។
«អត់ទោសអ្នកប្រុស»ស្របពេលដែលរ៉ាហ្វែលកំពុងឈរនាយសង្ហាយូតូក៏ចូលមកម្នាក់ទៀត គេមានស្នាមញញឹមស្រស់មកជាមួយផង វត្តមានគេមកដល់ក៏នាំយកមកជាមួយនឹងមនុស្ស២នាក់ផ្សេងទៀតមកផងដែរ។ ស្កាលេតងាកក្រសែភ្នែកសម្លឹងមើលទៅវត្តមានមនុស្សស្រី២នាក់ចូលមក ទឹកមុខញញឹមស្រស់ស្រាយលើផ្ទៃមុខស្កាលេតក៏ធ្លាក់ចុះបន្តិចគ្រាន់តែឃើញពួកគេជាពិសេសនោះគឺវត្តមានរបស់ឡេនណានេះឯង។
«ពួកយើងអាចអង្គុយជាមួយត្រង់នេះបានទេ?»លោកស្រីឡេនឌីក៏និយាយសួរនាំទៅកាន់ស្កាលេត នាងមិនបាននិយាយឆ្លើយតបអ្វីច្រើនបានត្រឹមតែងក់ក្បាលឆ្លើយតបរួចខិតកិលខ្លួនទៅចុងម្ខាងទុកកន្លែងចន្លោះធំទូលាយឲ្យឡេនណានឹងលោកស្រីឡេនឌីអង្គុយ។
ស្ត្រីចំណាស់ញញឹមស្ងួតមុននឹងទាញកូនស្រីដែលមកដោយមានអោបថង់អ្វីម៉្យាងមកជាមួយឲ្យអង្គុយចុះក្បែរខ្លួន ដៃជ្រីវជ្រួញលើកអង្អែលក្បាលកូនស្រីដែលនាងកំពុងតែបើកភ្នែកឡេងឡង់សម្លឹងមើលជុំវិញខ្លួន ស្នាមញញឹមមិនដឹងអីក៏ញ៉ោចឡើងលើផ្ទៃមុខនាងជាពិសេសពេលដែលនាងងាកឃើញវត្តមាននាយសង្ហាយូតូនៅឈរជ្រុងម្ខាងមើលមកនាង លោកស្រីឡេនឌីលើកដៃវែកសក់កូនស្រីចេញហាក់កម្សួលក្នុងចិត្ត ត្បិតកូនស្រីពីមុនជាមនុស្សដែលមានសតិធម្មតា អាចនៅធ្វើការងារបានតែគាត់មិនដែលសូម្បីតែមានពេលឲ្យនាង ដល់ពេលនេះទើបគេដឹងខ្លួន។
«អ្នកនាងត្រីបំពងនេះ...»
«អ៊ួក! បង..»
«អ៊ួក .. កុំយកមកជិតខ្ញុំ»គ្រាន់តែអ្នកបម្រើលើកយកត្រីបំពងមកដល់ស្រាប់តែស្កាលេតមានអារម្មណ៍ចង់ក្អួតចង្អោរភ្លាម នាងលើកដៃខ្ទប់មាត់រួចប្រញាប់ចេញទៅឈរឆ្ងាយពីវា។
«យកវាទៅទុកតុខាងនោះទៅ អ្នកនាងញ៊ាំមិនបានទេ»ជូហ្វីនិយាយបញ្ជាអ្នកបម្រើឲ្យយកវាទៅទុក ពួកគេក៏អោនគំនាបមុននឹងដើរចេញទៅ តែជួនពេលនោះហូស៊ុកនឹងរ៉ាហ្វែលក៏មកដល់ល្មម។
«ធុំស្អីអញ្ចេស? អ៊ួក..»ហូស៊ុកស្រាប់តែមានអាការៈក្អួតចង្អោរសារជាថ្មីទៀត នាយប្រញាប់រត់ចេញទៅម្នាក់ទៀតអង្គុយក្បែរគ្នានឹងកន្លែងដែលលេតកំពុងឈរ គ្រប់គ្នាក៏នាំគ្នាសម្លឹងមើលមកពួកគេ ហូស៊ុកចង្អោរសឹងតែស្លាប់ខ្លួនតែដៃម្ខាងនៅឆ្លៀតលូករីតខ្នងឲ្យប្រពន្ធទៀត។
«អានេះបានហៅថាស្នេហាស្មោះស្មគ្រ័មែន!»
«មិនលើកលែងសូម្បីតែពេលក្អួត» ណាមជុននឹងរ៉ាហ្វែលស៊កសៀតពាក្យជាមួយគ្នាបង្កបរិយាកាសឲ្យកាន់តែអ៊ូអរ គ្រប់គ្នាសើចឡើងចំណែកឡេនណាដែលនៅក្នុងរង្វង់ដៃម្ដាយឯណោះក៏សើចកក្អឹកតាមគេ លោកស្រីឡេនឌីក៏ញញឹមរួចលើកដៃទាញក្បាលកូនស្រីមកអោបអឹបជាប់ទ្រូង។
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត