បល្ល័ង្កស្នេហ៍
#ភាគបញ្ចប់១ឆ្នាំ៥ខែកន្លងផុតទៅ!
រយៈពេលកន្លងទៅដល់ទៅមួយឆ្នាំតែវាហាក់ដូចជារឿងរ៉ាវគ្រប់យ៉ាងទើបតែកើតឡើងពីម្សិលមិញចឹង រូបភាពមនុស្សស្រីមានគ័ភ៌អង្គុយផ្ទាល់លើរទេះរុញកាលពីមួយឆ្នាំមុនក្នុងពេលបំពេញតួនាទីជាម្ដាយម្នាក់ដែលឆ្លងកាត់ពេល៩ខែ១០ថ្ងៃមើលថែបុត្រក្នុងផ្ទៃរហូតទាល់តែពេលសមប្រកបដែលគេអាចចេញមកឃើញពន្លឺថ្ងៃហើយពេលនេះមនុស្សស្រីម្នាក់នេះក៏កំពុងអង្គុយលើកៅអីទល់មុខកញ្ចក់នៅក្នុងឈុតស្រស់ស្អាតថ្លៃថ្នូរពោរពេញដោយស្នាមញញឹមព្រោះនាពេលនេះគឺនាងត្រូវបំពេញក្ដីស្រម៉ៃខ្លួនឯងម្ដងនោះគឺពិធីមង្គលការ។
«អ្នកនាងស្រស់ស្អាតបំផុតហើយ!»ម្នាក់ក្នុងចំណោមអ្នកតុបតែងកាយជូនស្កាលេតលាន់មាត់ឡើងខណៈនាងទម្លាក់ម្កុដស្រស់ស្អាតលើសក់របស់កូនក្រមុំរួចមក ស្រីស្រស់យើងញញឹមជាប់មាត់មិនឈប់ ពេញមួយថ្ងៃមកនេះនាងញញឹមរហូតមិនឈប់ព្រោះអាចនិយាយបានថាវាជាពេលវេលាមួយដែលនាងរង់ចាំនោះគឺគ្រងឈុតកូនក្រមុំស្រស់ស្អាតដើរលើកម្រាលព្រំចូលក្នុងពិធី។
ស្កាលេតងាកសម្លឹងមើលរូបរាងខ្លួនឯងនៅក្នុងកញ្ចក់ជាថ្មី ភ្នែកក៏ទាក់នឹងរោមសក្បុសនៅលើស្មានាង ដៃតូចបំណងលូកបេះចេញតែក៏មានមនុស្សម្នាក់បេះវាចេញជំនួសនាងបាត់ទៅហើយ។ដៃមាំទម្លាក់ទម្ងន់កាន់អង្អែលស្មានាង កញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីស្នាមញញឹមថ្ពាល់ខួចរបស់គេយ៉ាងច្បាស់។
«អូនស្រស់ស្អាតណាស់ប្រពន្ធសម្លាញ់!»រាងសង្ហាដែលមានឈ្មោះថាជាស្វាមីលាន់មាត់សរសើរនាងមិនឈប់ព្រោះតែសម្រស់គ្មានគូប្រៀបរបស់នាង ហូស៊ុកទម្លាក់ដៃមកកាន់ក្រសោបដៃល្វត់ល្វន់របស់ភរិយារួចអោនផ្ដិតស្នាមថើបថើរៗ ក្រុមភ្នួងដែលនៅក្បែរក៏នាំគ្នាកេះគ្នាអៀនប្រៀនជំនួសម្ចាស់ខ្លួនទៅទៀត ស្កាលេតឯណោះក៏ក្រោកឈរឡើងមួយអស់កម្ពស់ មុននឹងសម្លឹងមុខគេ..
«បងធ្វើអីនឹង? មិនខ្មាសគេទេរឺ?»
«មិនបាច់ខ្មាសទេអ្នកនាង ពួកខ្ញុំអស់តួនាទី!សុំចេញទៅសិនហើយណាចាស៎ ហ៊ិហ៊ិ»ពួកនាងៗក៏អោនគំនាបលាមុននឹងចាកចេញទៅទាំងអស់ទុកឲ្យកូនកម្លោះកូនក្រមុំនៅក្នុងបន្ទប់នោះជាមួយនឹងគ្នា ស្កាលេតឯណេះកាលបើគេចេញទៅអស់ស្រាប់តែមានអារម្មណ៍ថាហេងហាងយ៉ាងមិចមិនដឹង ពេលងាកសម្លឹងមើលមកចំមុខស្វាមី ចិត្តកាន់តែមិនស្រួលទៀត។
«អូនកើតអីនឹង?អៀនមែនទេ?»
«ហូស៊ុក!»ហូស៊ុកទាញចង្កេះតូចមកអឹបនឹងខ្លួននាយ ស្កាលេតប្រញាប់លូកដៃទប់ទ្រូងគេខាំបបូរមាត់បែបខឹង ភ្នែកចេះតែងាកសម្លឹងមើលឆ្វេងស្ដាំមិនឈប់ព្រោះខ្លាចក្រែងថាមានអ្នកណាមកឃើញអីបែបនោះ។
ស្កាលេតភ្ញាក់ក្រញ៉ាងខណៈម្រាមដៃវែងៗរបស់នាយលូកមកកាន់អង្អែលចង្ការនាងតិចៗបង្ខំឲ្យនាងងើយសម្លឹងភ្នែករបស់គេ ស្កាលេតក៏ធ្វើតាមភ្នែកសម្លឹងភ្នែកចំៗទៅមក ស្កាលេតមិនភ្លេចលេបទឹកមាត់ក្អឹកព្យាយាមខ្ជឹបមាត់ខ្លួនឯង។
«ក្មេងឆ្កួត! ផូស» ហូស៊ុកលើកដៃខោក្បាលនាងលាន់ផូសរួចក៏ចាប់ច្របាច់ថ្ពាល់នាងទាំងខ្នក់ខ្នាញ់ ដៃមាំព្រលែងចង្កេះនាងឲ្យមានសេរីភាព អម្បាញ់មិញគេគ្រាន់តែចង់សាកចិត្តនាងនឹងញ៉ោះនាងដើម្បីឲ្យបានឃើញទឹកមុខអៀនប្រៀនរបស់នាង ហើយវាក៏បានផលពិតមែនដែរ។
«យើសៗភ្លេចខ្លួនមួយនាទីមិនបានពិតមែន!»កំពុងតែសាសងគ្នាក៏ស្រាប់តែសម្លេងណាមជុនមកកាត់សង្វាក់អស់ ទាំងលេតនឹងហូស៊ុកក៏ងាកមើលទៅមាឌមាំដើរចូលមកមិនមែនតែម្នាក់ឯងគឺមកជាមួយសមាជិកគ្រួសារដទៃទៀតដែរ។
«ម៉ាក់ៗ»នាងល្អិតអែមមីរត់ចូលមកមុនគេមុនឯង បុកស្មាជុននីអូចូលមករកម្ដាយដែលស្លៀកឈុតកូនក្រមុំនៅខាងក្នុងនោះ ជុននីអូក្រវីក្បាលតិចៗរួចអស់សំណើចបន្តិចរួចដើរតាមបងស្រីនឹងម្ដាយទៅអង្គុយនៅសាឡុងខាងក្នុង។
ស្កាលេតក៏លូកដៃអង្អែលក្បាលកូនស្រីទាំងស្នាមញញឹម នាងល្អិតងើយសម្លឹងមើលប៉ាម៉ាក់ឆ្លាស់គ្នាម្ដងម្នាក់រួចញញឹមបញ្ចេញថ្ពាល់ខួចយ៉ាងស្រស់ស្អាត ខ្លួនប្រាណនឹងសក់របស់នាងរៀបចំទាំងស្រុងដោយជូហ្វី នាងទាមទារចង់បានក្មួយស្រីយកទៅតុបតែងតែម្ដងព្រោះគិតថាប៉ាម៉ាក់នាងរវល់នឹងពិធី។
«មើលចុះ!អែមមីសំណាងណាស់បាននៅទាន់ការប៉ាម៉ាក់»ណាមជុនទម្លាក់ខ្លួនអង្គុយមិនទាន់ទាំងដល់សាឡុងស្រួលបួលផងក៏អស់សំណើចភ្លាមនឹងវោហា៍សព្ទនាយកម្លោះតែឈ្មោះដែលចូលមកនោះ។
«នេះបើសិនជាមិនប្រាប់ថានៅកម្លោះទេ គេថាឯងពោះម៉ាយកូនមួយបាត់ហើយអាហ្វែលអើយ ហាសហា៎»ណាមជុនស៊កសៀតពាក្យសម្ដីទៅកាន់អ្នកដែលបីក្មេងអាយុជិត២ខួបចូលមកជាមួយ ស្កាលេតនាងខាំមាត់បន្តិចរួចប្រញាប់ចូលទៅរកអ៊ែនហ្សូដែលកំពុងនៅក្នុងដៃបងប្រុសនោះ តែមិនប្រយត្ន័ក៏ជាន់កម្រាលវិះនឹងដួលសំណាងល្អបានហូស៊ុកទប់ចង្កេះជាប់។
«ព្រះអើយព្រលឹងចុងសក់»
«ដើរមិនប្រយត្ន័បែបនេះតិចប៉ះពាល់កូនយើងទៅ!»ពាក្យសម្ដីហូស៊ុកនិយាយធ្វើឲ្យគ្រប់គ្នាចំហរមាត់ នេះស្អីគេ?មានកូនទៀតហើយហេស៎? ស្កាលេតងាកសម្លក់ហូស៊ុករួចគក់ស្មាគេមួយដៃ!
«បងជុនទៅជឿអីបងស៊ុកនឹងនោះ និយាយកុហកតែរហូតនឹង»
«តែអូនក៏ស្រឡាញ់ប្រុសកុហកនេះខ្លាំងណាស់មិនចឹង?»ហូស៊ុកញល់ច្រមុះជាមួយនាងបន្តិច គ្រប់គ្នាក៏រអ៊ូឡើងអ៊ុលពេញបន្ទប់។
«បានហើយ!នែ..ខ្មាសអ្នកអត់គូដូចបងប្រុសអូនផងលេត!មើលចុះអត់គូហើយនៅឆ្លៀតមើលកូនឲ្យគេទៀតហ្អា៎»ណាមជុនមិនដឹងជាកើតស្អីទេមួយថ្ងៃនេះនិយាយញ៉ោះរ៉ាហ្វែលមិនឈប់សោះ។
«អ្នកណាថាបងប្រុសស្កាលេតអត់នោះជុន?អូនឃើញណា៎ថាហ្វែលចុះពីឡានមកមានមនុស្សស្រីម្នាក់មកតាមដែរ»ជូហ្វីលាន់មាត់និយាយកាត់ គ្រប់គ្នាក៏បង្វែរមុខសញ្ញាមករករ៉ាហ្វែលភ្លាម នាយក៏អស់សំណើចបន្តិចរួចក៏ងាកមើលទៅម្ខាង គេលើកដៃបក់ហៅមនុស្សស្រីម្នាក់មានសម្បរសក្បុសដូចជាកូនកាត់ចឹង នាងក្រមុំនោះក៏ចូលមកខាងក្នុងតាមការហៅ។
«អីយ៉ា!អែមបស់គេ»ហូស៊ុកលាន់មាត់បន្តិច ស្រីម្នាក់នោះចូលមកទាំងដៃកាន់កន្ត្រករបស់ក្មេង បើស្មានមិនខុសជារបស់អ៊ែនហ្សូហើយ..
«ខ្ញុំរកពេញក្នុងឡានរបស់ហ្វែល តែមានឯណាច្រឡំដៃទុកនៅបន្ទប់ទឹកសោះ នេះអ្នកសម្អាតក្នុងកប៉ាល់បានឃើញទើបគេយកមកឲ្យនៀក៎»
«នេះរឡាក់រឡើតពិតមែនហ្សូមីន»
«ឯងក៏ដឹងថាយើងភ្លេចច្រើនមិនចឹង?!»
«អ'ហែម!»សម្លេងគ្រហឹមបន្លឺឡើងមកខណៈពួកគេទាំង២ព្យាយាមប្រកែកគ្នាដូចជាគូស្នេហ៍ទូទៅ មាឌតូចឯណោះក៏ស្ងាត់មាត់រួចញញឹមតិចៗមកកាន់អ្នកគ្រប់គ្នា កាយតូចក៏អោនលំទោនតិចៗដាក់គ្រប់គ្នា។
«សួស្ដីខ្ញុំហ្សូមីន»
«នេះហ្សូមីនជាមិត្តមកពីបារាំង..»រ៉ាហ្វែលក៏ណែនាំនាងថែមមួយតង់ទៀត ស្រី្រសស់ក៏ងាកសម្លឹងមើលរ៉ាហ្វែលឆ្លាស់គ្នាជាមួយនឹងស្កាលេតនៅឈរក្បែរនោះ មុននឹងអោនមុខចុះបែបអៀនប្រៀនព្រោះគ្រប់គ្នាមើលមកនាងដូចជាមានបំណងមិនល្អ។
«ខ្ញុំគិតទៅខាងក្រៅសិនហើយ អេ!ត្រូវការឲ្យខ្ញុំមើលក្មួយជំនួសទេ? ម..មោះ» ហ្សូមីនក៏លូកដៃកាន់ពរអ៊ែនហ្សូរួចចេញទៅយ៉ាងលឿនព្រោះតែអៀនប្រៀន រ៉ាហ្វែលក៏តាមមើលនាងរហូតមិនឈប់តែម្ដង..
«អីនែ!ស្អាតណាស់វើយអាហ្វែល»ណាមជុននិយាយឡើង
«ជាមិត្តទេ»
«មិត្ត១០០ឆ្នាំមែនទេ? ហាសហា៎»ណាមជុនអស់សំណើចគិលជាមួយនឹងគ្រប់គ្នា រ៉ាហ្វែលក្រវីក្បាលទាំងមុខព្យាយាមធ្វើស្មើមិនចង់សើចតាមព្រោះខ្លាចគេដឹង..
«បងគិតទៅក្រៅសិនហើយ បើខាងម្ចាស់ពិធីមកជជែកគ្នាបែបនេះបានអ្នកណាទទួលភ្ញៀវ? ឯងនេះអាចង្រៃយ៍!កូនកម្លោះហើយមិននៅទទួលភ្ញៀវទេ?មកតាមយើង»រ៉ាហ្វែលមិននិយាយតែមាត់ ក៏ចូលទៅចាប់ទាញហូស៊ុកទៅតាមរកតែគេលាប្រពន្ធមិនបាន ណាមជុនឯណោះក៏ប្រញាប់ទៅតាមដែរ ពេលនេះក្នុងបន្ទប់សល់តែជូហ្វីនឹងក្មេងៗទេ។
«បងគិតនាំក្មេងទៅខាងក្រៅដែរហើយណា៎ លេតអាចនៅម្នាក់ឯងបានទេ?»
«ចាស៎បងហ្វី! បន្តិចទៀតខាងភ្នួងគេចូលមកហើយ»ជូហ្វីងក់ក្បាលទាំងញញឹមរួចក៏នាំក្មេងៗក្រោក អែមមីក៏រត់មករកម្ដាយមុននឹងថើបថ្ពាល់ម្ដាយមួយដង្ហើមវែងទាំងញញឹមរួចរត់ចេញទៅតាមហ្វីបាត់ទៅ។
«ហ្អា៎ អុស!»នាងល្អិតអែមមីចេញមកក្រោយគេទាញទ្វារបិទតែមិនបានប្រយត្ន័ប៉ះនឹងជើងមាំដែលឈរនឹងនៅមាត់ទ្វារ នាងល្អិតងើយភ្នែកសម្លឹងមើលមួយខ្វាច់នាងក៏ប្រញាប់ដើរគេចតែមិនទាន់ទេ គេលូកដៃទាញនាងមកពរបាត់ទាំងមិនបានសុំការអនុញ្ញាតសោះ។
«នាងល្អិត បែកគ្នាមួយឆ្នាំសោះចង់ភ្លេចអាហ៊ាហើយ!»
«អុំជីនឆ្កួត..»អែមមីខាំមាត់សម្លក់គេមិនឈប់ នៅសុខៗមករកនាងទៀតហើយ បែកគ្នាមួយឆ្នាំចារិកមិនកែដូចដើមចូលចិត្តបំពាន។
«មោះអាហ៊ានាំទៅដើរលេង»
«អត់ទេ!!!!»អែមមីលូកដៃតោងទ្វារតែមិនបានការទេព្រោះថានាយសង្ហាពរនាងទៅលឿនស្លេវតែម្ដង។
VOCÊ ESTÁ LENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត