ភាគទី១៧

687 25 0
                                    


"លេត"
"លេតស្ដាប់បង"ដំណើរបោះជំហានទៅខាងមុខជារឿយៗមិនបញ្ឈប់កាលបើគ្រាន់តែចុះពីតាក់សុីមកដល់ខាងមុខវីឡាភ្លាម ស្កាលេតនាងមិនបានចាំរឺក៏ឆ្លើយតបនឹងការតាមរបស់ស្វាមីឡើយ នាងគិតតែពីព្យាយាមដើរគេចឲ្យផុតពីគេជារឿយៗឲ្យតែបាននៅឆ្ងាយពីគេសិនតាមតែចិត្តដែលខឹងរបស់ខ្លួន ឯហូស៊ុកក៏មិនបានបោះបង់ដែរគេនៅតែព្យាយាមដើរតាមភរិយាជារឿយៗចូលមកទាំងចិត្តអត់ធ្មត់បំផុតដែលគេមាន ២នាក់ប្ដីប្រពន្ធក៏នាំគ្នាដើរត្រសងចូលទៅក្នុងបន្ទប់បិទទ្វារលាន់គ្រឹប ស្របនឹងក្រសែភ្នែកមួយគូកំពុងតែសម្លឹងមើលមកពីចំងាយ...
"គ្រប់យ៉ាងដំណើរការតាមការចង់បានហើយលោកស្រីម្ចាស់"ស្ត្រីចំណាស់ដែលនៅពីក្រោយផែនការទាំងអស់នៃការដើរម៉ូដគ្រឿងពេជ្រនឹងអ្នកដែលរើសជេនជាអ្នកដើរបង្ហាញកាត់មុខរបស់កូនប្រសារសម្អប់នោះក៏ញ៉ោចស្នាមញញឹមឡើងហាក់ពេញចិត្តនឹងលទ្ធផលទាំងអស់នេះណាស់ ជាពិសេសគឺបានបំបាក់ស្កាលេតនេះឯង។ លោកស្រីឡេនឌីលូកទាញពែងកាហ្វេឡើងមកក្រេបរសជាតិបន្តិច ចឹបយកតែរសជាតិលាងមាត់ឲ្យស្រស់ស្រាយ ឯអ្នកបម្រើជិតដិតរបស់គាត់,នាងអុីនឯណោះក៏ញញឹមតាមចៅហ្វាយនាយដែរ ព្រោះថានាងក៏មិនជាចូលចិត្តភរិយារបស់អ្នកប្រុសផ្ទះនេះប៉ុន្មានដែរ..
"តែលោកស្រីធ្វើបែបនេះចុះបើអ្នកប្រុសដឹងនោះ?"
"គេប្រាកដជាដឹងហើយ តែគេអាចធ្វើអីបានទៅ?យ៉ាងណាក៏យើងមិនឲ្យកូនប្រុសយើងរួមរស់គ្នាជាមួយនឹងសមាជិកត្រកូលដាវីសឡើយព្រោះថាយើងស្អប់...យើងស្អប់ពួកវា!!!"ដៃជ្រីវជ្រួញកាន់ពែងកាហ្វេក៏ទម្លាក់អុកនៅលើតុលាន់ឌឹប កែវភ្នែកបង្កប់នូវភាពខឹងសម្បារនឹងការស្អប់ខ្ពើមជាអនេកកប្បការក្នុងអារម្មណ៍របស់គាត់ហាក់ដូចជាវាកើតមានតាំងពីពេលណាមកចឹង។
*ត្រឡប់ទៅកាលពី៥ឆ្នាំមុន*
"ពួកខ្ញុំពិតជាត្រូវការពិតមែនណាលោកវីលាម នៅពេលដែលក្រុមហ៊ុនមានស្ថេរភាពពេលណាខ្ញុំនឹងទូទាត់សងលោកឲ្យបានគ្រប់ចំនួនវិញណាលោកវីលាម"ស្ត្រីចំណាស់ស្លៀកពាក់ស្អាតបាតតែបែរជាទឹកមុខបង្កប់ដោយភាពព្រួយបារម្ភ បន្ទាប់ពីដាច់ចិត្តមកដល់ប្រទេសបារាំងដើម្បីខ្ចីបុលពីបុរសម្នាក់ដែលធ្លាប់ជាមិត្តសម្លាញ់នឹងជាដៃគូរកសុីរបស់ស្វាមី បុរសចំណាស់ដែលអង្គុយនៅក្បែរនោះហាក់ដូចជាមានការគិតពិចារណាជាខ្លាំង លោកម្ចាស់ត្រកូលដាវីសក៏អោនចុះបើកមើលឯកសារដែលនៅក្បែរនោះ ជ្រឹមចិញ្ចើមចុះដូចជាតានតឹងនឹងការសម្រេចចិត្តមួយនេះ លោកស្រីឡេនឌីក៏តាមមើលគាត់ជារឿយដោយមានសង្ឃឹមខ្ពស់ថាលោកវីលាមនឹងព្រមជួយគាត់ តែទឹកមុខគាត់ក៏បែរជាផ្លាស់ប្ដូរវិញកាលបើបានលឺប្រយោគបន្ទាប់ដែលលោកវីលាមនិយាយ...
"ខ្ញុំគិតថាខ្ញុំប្រហែលជាមិនអាចជួយលោកស្រីបានទេព្រោះខាងខ្ញុំក៏កំពុងតែមានបញ្ហាខាងហិរញ្ញវត្ថុដូចគ្នាដែរ ខ្ញុំគិតថា..."
"តែលោកក៏មិនអាចឈរមើលគ្រួសាររបស់សម្លាញ់ធ្លាក់ក្នុងភាពវិនាសអន្តរាយដែរមែនទេលោកវីលាម?យល់ថាលោកនឹងប៉ារបស់ហូស៊ុកធ្លាប់ស្គាល់គ្នា លោកជួយពួកយើងផងទៅ"ទោះជាលោកស្រីឡេនឌីព្យាយាមនិយាយបញ្ចុះបញ្ចូលយ៉ាងណាក៏លោកវីលាមហាក់មានការស្ទាក់ស្ទើរដដែល មើលទៅគាត់ដូចមានមន្ទិលអ្វីនៅក្នុងចិត្តចឹង!!
"ខ្ញុំពិតជាសុំទោស..."
ផាំង!!!!
"លោកស្រីឡេនឌី! ខ្ញុំពិតជាសុំទោសដែលមិនអាចជួយបាន"
"មិនបាច់ទេ ព្រោះតែប៉ុណ្ណេះខ្ញុំក៏អាចដឹងហើយថាលោកគិតបែបណាមកលើត្រកូលអាល់ម៉ាឌី ស្ដាយណាស់...ស្ដាយដែលពួកខ្ញុំខំគោរពរាប់អានត្រកូលដាវីសកន្លងមក"លោកស្រីឡេនឌីក្រោកឈរមួយអស់កម្ពស់ ដៃទាញយកកាបូបស្បែកតម្លៃថ្លៃរបស់គាត់ចាកចេញទៅទាំងមិនបានលាលោកវីលាមឡើយ សម្លេងស្បែកជើងកែងចោទបន្លឺតុបៗពីជាន់ខាងលើមក លោកស្រីឡេនឌីចុះមកម្ដងមួយកាំៗរហូតមកដល់ជាន់ខាងក្រោមតែមិនប្រយត្ន័ក៏បុកនឹងក្មេងស្រីតូចម្នាក់...
"ហ៊ើយនាងក្មេងនេះ..."
"ហ៊ិហ៊ិ សួស្ដីម៉ាក់អុំ លេត...អូយ៎"លោកស្រីឡេនឌីមិនបានទទួលការគោរពពីនាងហើយថែមទាំងរុញនាងឲ្យចេញឆ្ងាយពីគាត់ទៅទៀត នាងតូចមិនអាចនិយាយអីបានក្រៅពីជួយខ្លួនឯងឲ្យងើបឡើងមករួចសម្លឹងមើលទៅការចាកចេញទាំងកំហឹងរបស់គាត់ ក្នុងចិត្តការឆ្ងល់ដែរថាមានរឿងអីទៅ?
"ម៉ាក់បងប្រុសស៊ុកគីកើតអី?"ស្កាលេតនាងតែងតែហៅហូស៊ុកថាស៊ុកគីៗរហូតតាំងពីនាងបានជួបគេប៉ុន្មានដងរួចមក តែហូស៊ុកប្រហែលជាមិនបានដឹងនោះទេ។
ត្រឡប់មកបច្ចុប្បន្ន
"លេត!បងនិយាយហើយថាបងមិនបានធ្វើទេរឿងដែលជេនដើរបង្ហាញម៉ូដអីនោះ បងក៏ទើបតែដឹងដូចគ្នាដែរ បងបានបញ្ឈប់នាងពីការងារបាត់តាំងពីមួយរយៈមុនមកម៉្លេះ"
"លេត"
"លេតត្រូវជឿបងណា៎"ហូស៊ុកចូលទៅក្បែរភរិយាដែលឈរបែរខ្នងមើលទៅខាងក្រៅនោះ ដៃមាំទាំងសងលូកក្រសោបចង្កេះនាងជាប់អោបពីក្រោយណែនហាក់ចង់បញ្ឈប់ភាពខឹងសម្បារដែលនាងកំពុងតែមាននាពេលនេះ ស្កាលេតក៏អោនចុះរួចក៏ចាប់ទាញកាន់ដៃគេចេញពីចង្កេះនាងតែស្រីតូចក៏មិនទាន់លែងដែរ នាងកាន់ដៃគេហើយបែរសម្លឹងមកមើលហូស៊ុកចំៗ...
"ខ្ញុំធ្លាប់ព្យាយាមណាស់ហើយសម្រាប់ចំណងអាពាហ៍ពិពាហ៍មួយនេះ ខ្ញុំព្យាយាមបើកចិត្តខ្លួនឯង នឹងព្យាយាមកសាងគ្រួសារមួយនេះ ផ្ទះមួយនេះឲ្យក្លាយជាកន្លែងដែលលោកនឹងកូនចង់រស់នៅ..."
"លេត!"
"តែខ្ញុំហត់នឿយ..ខ្ញុំហត់នឿយនឹងរឿងកើតឡើងទាំងអស់នេះខ្លាំងណាស់ហូស៊ុក..."ស្កាលេតព្រលែងដៃគេស្រាលៗរួចក៏ដើរវាសផ្លូវចាកចេញទៅ ហូស៊ុកលើកដៃឈ្លីសក់ក្បាលខ្លួនឯងទាំងតានតឹង ភ្នែកក្រហមសឹងតែបាចសាចសរសៃភ្នែកចេញមកទៅហើយតែសួរថាគេគួរធ្វើបែបណាតទៀតទៅ? ធ្វើបែបណាឲ្យនាងជឿជាក់គេ?
ចំណែកឯស្កាលេតវិញនាងចេញពីបន្ទប់ស្វាមីមកនាងក៏តម្រង់មកកាន់បន្ទប់គេងរបស់កូនស្រី ដៃតូចស្រឡូនរុញទ្វារចូលមកតែក៏បន្ថយកម្លាំងដៃបន្តិចព្រោះតែឃើញថាកូនកំពុងតែគេងលង់លក់នៅលើគ្រែ ជើងតូចស្រឡូនបោះជំហានជារឿយៗចូលមកភ្នែកងាកសម្លឹងមើលទៅកូនស្រីជាទីស្រឡាញ់បន្តិចរួចក៏ផ្ដេកខ្លួនសន្ធឹងគេងក្បែរកូនស្រី អែមមីក៏បែរមករកម្ដាយហើយអោបម្ដាយទាំងកំពុងតែបិទភ្នែកលង់លក់។
"ម៉ាក់"
"អែមមីស្រឡាញ់ម៉ាក់ណាស់ហ៊ឹម"ក្មេងតូចញញឹមយ៉ាងស្រស់កាលបើបានអោបម្ដាយទាំងគេងលក់ អ្នកជាម្ដាយក៏អោនមុខមកថើបថ្ងាសកូនស្របនឹងទឹកភ្នែកមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់នាងមក នាងព្យាយាមណាស់ មិនមែនដើម្បីខ្លួនឯងទេ តែដើម្បីមនុស្សដែលសំខាន់ជាងគេក្នុងជីវិតនាងនោះគឺកូន៕

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now