ភាគទី ៧៥

463 14 1
                                    

សេរ៊ីប្រធានាធិបតីម្ចាស់ចិត្ត
ឈុតទី០២ : ស្នេហាអាត្មានិយម
រឿង: បល្ល័ង្កស្នេហ៍ (ភាគ៧៥)

"លែងលះគ្នាហើយរៀបការជាថ្មីក៏បានតើ..."
"ឡប់សតិ"គ្រាន់តែលឺពាក្យថារៀបការសារជាថ្មីស្កាលេតក៏បន្លឺពាក្យជេរឡើងតែម្ដង ដៃតូចស្រឡូនព្យាយាមរុញច្រាននាយឲ្យចេញឆ្ងាយពីនាងភ្លាម បែកគ្នាជាងមួយខែមកជួបគ្នាម្ដងទៀតក៏បែរជានិយាយរឿងរៀបការអីបែបនេះ ក្រែងជាគេមែនទេដែលអះអាងសុំនាងលែងលះគ្នានោះ?
ស្កាលេតងាកបែរសម្លឹងមើលចំមុខរបស់គេដោយក្រសែភ្នែកមាំហាក់ខឹងសម្បារនឹងនាយជាខ្លាំង ស្រីតូចបោះជំហានដើរចាកចេញទៅយ៉ាងលឿនតែម្ដង សម្រឹបជើងធ្ងន់ៗក៏បោះជំហានចាកចេញទៅតាមនាង ស្កាលេតឈានមួយជំហានគេក៏បោះជំហានមួយជំហានតាមដែរ នាងគេចទៅឆ្វេងគេក៏គេចទៅឆ្វេង មិនថានាងធ្វើបែបណាគេក៏ធ្វើបែបនោះដែរ។
"ឈប់ដើរតាមខ្ញុំ!"
"ហូស៊ុក អាល់ម៉ាឌី!!!"ស្កាលេតបញ្ឈប់ដំណើរខ្លួនឯងដើរងាកបែរមកស្រែកសម្លុតគេមួយទំហឹង ផ្ទៃមុខនាងក៏ឡើងក្រហមព្រឿងៗព្រោះតែខឹង ឃើញនាងខឹងខ្លាំងបែបនេះហូស៊ុកក៏ប្រញាប់ចូលមកជិតនាងរួចលូកដៃកាន់ក្រសោបថ្ពាល់នាងទាំងសងខាងអង្អែលស្រាលៗហាក់ដូចជាខ្នក់ខ្នាញ់នឹងនាង ខុសពីនាងដែលសម្លក់បំណងចង់តែខាំដៃដែលព្រហើនលើកប៉ះពាល់នាងដោយគ្មានការអនុញ្ញាតទាល់តែសោះនោះ។
"មើស៎លែង! លោកឡប់សតិមែនទេ?"
"បើឡប់សតិមែនបងប្រហែលជា..."
"ហ្អាយ៎ៗ...អាមនុស្សឡប់ លែង ហ្អាយ៎លែងរសើបៗណាស់"ហូស៊ុកស្រាប់តែស្ទះស្ទារបីនាងឡើងជាប់អឹបនឹងទ្រូងរួចអោនថើបឈ្មុលពេញកញ្ចឹងកររបស់នាងដូចជាប្រឡែងនឹងក្មេងបៀមដៃ ស្កាលេតលើកដៃគក់ទ្រូងគេលាន់ឌឹបៗ កាន់តែគក់ហូស៊ុកកាន់តែផ្គើន នាយបីភរិយាបង្ហូសមករកគ្រែក្រោមដើមប៉ោមរួចក៏ដាក់នាងអង្គុយចុះយ៉ាងថ្នាក់ថ្នមជាទីបំផុត ស្កាលេតក្ដាប់មាត់រលាស់ជើងស្រាលៗទាំងខឹងចិត្ត បើកុំតែគិតថាខ្លួនជាស្រីទេកុំអីនាងប្រហែលជាលាជើងទាត់បាត់ទៅហើយ
ហូស៊ុកងើបមុខសម្លឹងរង្វង់មុខគួរឲ្យស្រឡាញ់របស់ស្រីអតីតភរិយាខ្លួនមុននឹងស្នាមញញឹមញ៉ោចឡើង ដៃមាំលូកកាន់ក្រសោបភ្លៅនាងអង្អែលស្រាលៗរួចផ្ដេកក្បាលលើភ្លៅនាង ខណៈដែលស្កាលេតកំពុងតែចង់រើខ្លួនចេញតែក៏ប្ដូរមកជាអង្គុយស្ងៀមទៅវិញ
"បងនឹកអូនណាស់លេត.."
"អូនចង់គេចទៅណា?ក្រែងពួកយើងសន្យាហើយថានឹងមិនឲ្យ១០ឆ្នាំលើកទី៣នេះកន្លងទៅដោយឥតប្រយោជន៍ទៀតនោះ?ពួកយើងនឹងនៅជាមួយគ្នាបន្តរាប់លំដាប់ឆ្នាំជាមួយនឹងគ្នាទៀត"ហូស៊ុកពោលរៀបរាប់គ្រាចុងក្រោយដែលពួកគេបាននៅជាមួយគ្នាទាំងពាក្យសន្យាដែលពួកគេមាន នាងចងចាំបានទាំងអស់គ្រប់ពាក្យពេចន៍តែនាងបែរជាជ្រើសរើសក៏មិនអើពើនឹងបំភ្លេចវាចោលតែម្ដង
"បង.."
"បានហើយ"
"លេត..."
"បញ្ឈប់វាត្រឹមនឹងទៅ លោកនឹងខ្ញុំ ពួកយើងបានបញ្ចប់គ្នាតាំងពីថ្ងៃដែលលោកបានទុកលិខិតលែងលះឲ្យខ្ញុំមកម៉្លេះ អូ!មិនមែនទេ.."
"គឺតាំងពីថ្ងៃដែលលោកនាំស្រីចូលមកនេះក្នុងផ្ទះ នឹងចិញ្ចឹមមើលថែកូនគេនោះម៉្លេះហូស៊ុក"ស្កាលេតពោលពាក្យសម្ដីទាំងប៉ុន្មាននេះចេញមករួចក៏បោះជំហានបែរចាកចេញឆ្ងាយពីនាយទៅ ទោះជាហូស៊ុកព្យាយាមហៅនាងយ៉ាងណាក៏លេតមិនខ្វល់
រាងក្រាស់បោះជំហានចូលទៅរកនាងរួចក៏អោបក្រសោបនាងពីក្រោយជាប់ជាថ្មី ដៃមាំដែលអោបក្រសោបនោះក៏ប្រែមកជាញ័រទទ្រើត សម្លេងខ្សឹបខ្សួលបន្លឺឡើងខណៈទឹកថ្លាហូរតក់លើស្មាខាងស្ដាំរបស់នាង ស្កាលេតអាចដឹងបានថាវាជាអ្វី:
វាជាតំណក់ទឹកភ្នែកដែលស្រក់ប្រណាំងគ្នានៅលើផែនថ្ពាល់របស់បុរសរឹងមាំ មានចិត្តមានៈនឹងអំណួតអួតអាងកន្លងមក គេខ្លួនឯងជាអ្នកស្រែកកោកៗថានឹងបំបាក់នាងឲ្យទាល់តែបាន ពេលនេះគេក៏ជាអ្នកឈ្នះហើយ ស្កាលេតក៏ព្រមចុះចាញ់នឹងចាកចេញពីគេតែនេះវាជាស្អីទៅវិញ?
"អ្ហឹក...បងសុំទោសលេត បងល្ងង់ បងអាត្មានិយម បងគិតតែពីខ្លួនឯងកន្លងមក"
"ហ្អឹសៗលោកខ្លួនឯងក៏ដឹងច្បាស់ តែលោកក៏នៅតែប្រព្រឹត្តនៅតែមានៈ ខ្ញុំហត់ ហត់នឹងស្ដាប់ការបកស្រាយ ហត់នឹងស្ដាប់ពាក្យសុំទោសរបស់លោកដែលគ្មានភាពច្បាស់លាស់ ខ្ញុំហត់នឿយនឹងផ្ដល់ឱកាសដល់មនុស្សដែលមិនឃើញពីតម្លៃនៃឱកាសនេះណាស់..."
"បើអាចឈប់មករំខានខ្ញុំនឹងកូនទៀតទៅ ហើយក៏អរគុណដែលខំមកឈឺឆ្អាលនឹងវត្តមានរបស់គេ"ស្កាលេតបេះដៃគេចេញពីចង្កេះ ខំមាត់ដើរចូលទៅក្នុងផ្ទះភ្លាមតែម្ដង ហូស៊ុកអោនមុខចុះខណៈទឹកថ្លា២-៣តំណក់ហូរស្រក់ចុះសើមដីខាងក្រោម មួយសន្ទុះក៏មានភ្លៀងរលឹមហូរស្រក់មកពីតិចទៅជាខ្លាំង ហូស៊ុកមិនបានចេញទៅណាតែក៏ទម្លាក់ជង្គង់ចុះអុកនឹងដី ក្បាលក្រាបចុះស្មើនឹងដីសម្រក់ទឹកភ្នែកមកមិនឈប់ សភាពរបស់គេនៅពេលនេះអាចឲ្យមនុស្សស្រីសម្ដីរឹងអម្បាញ់មិញមើលឃើញច្បាស់មក នាងចោលភ្នែកសម្លឹងមើលគេពីបន្ទប់ខាងលើមក បបូរមាត់ខាំចូលគ្នាសឹងតែបែកឈាម រាងកាយទម្លាក់គេងស្រាលៗនៅលើពូកមុននឹងទាញភួយមកគ្រប់ជិតត្រឹមច្រមុះ។
កន្ទុយភ្នែកនាងក៏មានដាបទឹកថ្លាឈ្វង់មកជារឿយៗដែរ ស្កាលេតញ័រសព្វរាងកាយ មុខនឹងថ្ងាសឡើងក្រហមងាំងកាលបើនាងប្រឹងទប់ទឹកភ្នែកនឹងភាពឈឺចាប់ខ្លាំងពេក នាងបិទភ្នែកសម្រក់ទឹកសន្សើមតាមប្រឡង់ភ្នែកយ៉ាងស្ងៀមស្ងាត់ ដៃទាំងសងក្ដាប់ពូកសឹងតែរហែក មុននឹងគោះលាន់ផាំងៗ:
"នាងល្ងង់..."
"ហេតុអីក៏មិនស្អប់គេ?..."

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Dove le storie prendono vita. Scoprilo ora