ពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់នាំយកភាពភ្លឺថ្លារបស់ថ្ងៃថ្មីមកបិទបាំងភាពងងឹតអាប់រស្មីក្នុងបន្ទប់ទាំងមូលឲ្យមើលទៅស្រស់បំព្រងដូចជាជីវិតចាប់ផ្ដើមនៃថ្ងៃថ្មីចឹងឯង។ត្របកភ្នែកតូចស្ដើងបើកឡើងមកស្រាលៗទាំងនឿយណាយបន្ទាប់ពីត្រូវទ្រោមខ្លួនស្ទើរតែពេញមួយរាត្រីក្រោមដៃស្វាមីកំហូចម្នាក់នោះ អ្វីដែលស្កាលេតបានឃើញមុនគេនោះគឺដើមទ្រូងហាប់ណែនរបស់ស្វាមីដែលនៅចំពេញៗភ្នែកនាងតែម្ដង ព្រោះពេលនេះគេកំពុងតែគេងអោបនាងស្និតស្នាលគ្នាដូចជាកាលពីយប់ចឹងឯង ស្រីស្រស់ងើយភ្នែកសម្លឹងមើលទៅស្វាមីក៏ឃើញថាគេកំពុងតែគេងលង់លក់យ៉ាងសុខស្រួល ផ្ទៃមុខរលើបរបស់គេក៏បង្ហាញមកនាងកាន់តែច្បាស់នឹងធ្វើឲ្យនាងទប់ចិត្តមិនលើកដៃប៉ះមុខគេមិនបាន...
"ចង់កេងចំណេញលើប្ដីរឺ?"កំពុងតែសម្លឹងមើលនឹងប៉ះមុខគេសុខៗក៏ស្រាប់តែសម្លេងគ្រលរបន្លឺឡើងពីមាត់មនុស្សដែលកំពុងតែដេកលង់លក់នោះ ស្កាលេតរហ័សទាញដៃមកវិញតែមិនទាន់ទេព្រោះគេចាប់ដៃនាងជាប់បាត់បានមុនទៅហើយ រួចដៃមាំម្ខាងក៏ទម្លាក់ចុះមកទាញនាងអឹបជាប់នឹងខ្លួនគេទៀត។
"ហូស៊ុក...លែង"
"អត់ទេ!ទាល់តែអូននិយាយសិនថាមុននេះអូនធ្វើអី?បងអាចដឹងថាអម្បាញ់មិញនេះអូនលួចលេងថ្ពាល់នឹងចង្ការរបស់បង"ហូស៊ុកចាក់ចំចំណុចដែលនាងបានប្រព្រឹត្តធ្វើឲ្យស្រីស្រស់សម្ដីបានដូចជាលេតត្រូវស្ងាត់មាត់មិននិយាយអ្វីទាំងអស់ មុខតូចងាកបែរចេញបម្រុងនឹងគេចវេសតែត្រូវបាតដៃក្រាស់កាន់ក្រសោបជាប់នឹងអោនមកថើបនាងមួយដង្ហើមវែងសឹងតែក្រហូងថ្ពាល់នាងអស់ទៅហើយ។
"Morning kiss! បងនឹងថើបអូនបែបនេះរាល់ថ្ងៃល្អទេ?ហ៊ឹម"
"ឆ្កួត..លែងទៅ"ស្កាលេតគឹសទ្រូងគេមួយដៃរួចក៏ក្រលាស់ខ្លួនក្រោកពីគ្រែមក ដៃតូចលូកច្បាមទាញភួយមួយផ្នែកមកបិតបាំងរាងកាយទុកភួយក្រាស់មួយផ្សេងទៀតឲ្យហូស៊ុកគ្របរាងកាយ ស្រីតូចបោះជំហានមួយចុះពីគ្រែ សក់នាងក៏មានសភាពរញ៉េរញ៉ៃបន្តិចដែរព្រោះតែសង្គ្រាមលើគ្រែកាលពីយប់មិញ បុរសជាស្វាមីកាលបើតាមមើលនាងយូរទៅចិត្តខ្នក់ខ្នាញ់កាន់តែកញ្ជ្រោលឡើងធ្វើឲ្យគេទ្រាំមិនបានរួចក៏ក្រោកឡើងទៅជិតនាង
"វ៉ាយ!លោកចង់ធ្វើស្អីហូស៊ុក?ដាក់ខ្ញុំចុះ ខ្ញុំត្រូវការងូតទឹក"
"អូនអស់កម្លាំងហើយប្រហែលងូតទឹកមិនជ្រះទេ ចាំបងងូតឲ្យអូន យើងងូតជាមួយគ្នាទៅល្អទេ?"
"ហ្អាយ៎ ឡប់សតិ អត់ទេ!ដាក់ខ្ញុំចុះភ្លាម ហូស៊ុកអាល់ម៉ាឌី"
ក្រាក!
ស្របពេលកំពុងតែទាស់សម្ដី ប្រតាយប្រទង់គ្នារវាងរាងកាយមាំដែលរុំខ្លួនដោយកន្សែងពោះគោនឹងរាងតូចជាភរិយាដែលកំពុងតែត្រូវគេបីទាំងឃ្លុំភួយនោះក៏ស្រាប់តែមានអ្នកណាមកបើកទ្វារបន្ទប់ ទាំង២នាក់ប្ដីប្រពន្ធក៏ភាំងមុននឹងងាកទៅមើលអ្នកមកដល់..
"អែមមី!!"ទាំង២នាក់ស្រែកឡើងព្រមគ្នា។
"អូយ៎ម៉ាក់មីងឡេនណា អែមមីមានអារម្មណ៍ថាផ្សាភ្នែកឈឺចុច៎មិចមិនដឹងទេ ម៉ាក់មីងនាំអូនទៅរកថ្នាំភ្នែកបន្តិចមើស៎"អែមមីកាលបើដឹងថាប៉ាម៉ាក់នាងឃើញនាង ក្មេងតូចមហាខូចយើងក៏បែរជាលើកដៃញីភ្នែកទាំងសងខាងរួចក៏អូសដៃនាំឡេនណាចេញពីទីនោះ អ្នកជាប្អូនក៏បានតែងាកមកមើលបងប្រុសនឹងបងថ្លៃបន្តិចរួចក៏ចេញទៅ ទុកឲ្យពួកគេទាំង២នាក់នៅឈរមើល ស្កាលេតឯណោះក៏អោនផ្ទប់ក្បាលនឹងទ្រូងរបស់គេ ខ្មាសសឹងតែជ្រែកដីទៅហើយកាលបើឲ្យប្អូនថ្លៃនឹងកូនមកឃើញនាងក្នុងសភាពបែបនេះ..
"អូនអៀនរឺ? ហ៊ឹសៗ"
"មកពីលោកទាំងអស់នឹង ហ៊ឹស"ស្កាលេតមិននិយាយតែមាត់ ក៏ប៉ុន្តែនៅឆ្លៀតលើកដៃគក់ទ្រូងគេមួយដៃលាន់ឌឹបទៀត តែនាងកាន់តែធ្វើបែបនេះកាន់តែធ្វើឲ្យបុរសជាស្វាមីខ្នក់ខ្នាញ់នឹងនាងលើសដើមថែមទៀតគេអោនផ្អឹបបបូរមាត់នឹងសក់នាងស្រាលៗតែក៏រហ័សដកចេញវិញព្រោះមិនចង់ឲ្យនាងខឹងគេទៀត។
"នេះបើអូនព្រមតាមសម្រួល កូននឹងឡេនណាក៏មិនពិបាកមកឃើញបែបនេះដែរ បន្ទោសតែបងម្នាក់មិនបានទេលេត"ស្កាលេតងាកសម្លឹងមើលមុខគេ ក្ដាប់មាត់ខឹងនឹងគេដែលនិយាយបញ្ជួសនាង ហូស៊ុកក៏ងាកមុខទៅម្ខាងរួចក៏បីនាងចូលទៅបន្ទប់ទឹក មកដល់ដំណាក់កាលនេះទៅហើយស្កាលេតក៏តវ៉ាស្អីមិនបានដែរ មានតែបណ្ដោយទៅតាមគេបើមិនចឹងច្បាស់ជាមានរឿងស្អីផ្អើលវីឡាទៀតជាមិនខានឡើយ។
....
ប្រហែលជាមួយម៉ោងក្រោយពីងូតទឹកសម្អាតខ្លួនរួចរាល់ទើបហូស៊ុកដោះលែងនាងឲ្យមានសេរីភាពនឹងផ្លាស់សម្លៀកបំពាក់ ស្កាលេតនាងផ្លាស់សម្លៀកបំពាក់ទាំងទឹកមុខចងចិញ្ចើមព្រោះតែខឹងនឹងចរិកផ្ដាច់ការគ្មានគិតអ្នកណារបស់ស្វាមីនាង តែនាងមិនបានដឹងឡើយថាកំពុងតែមានភ្នែកមួយគូ ត្រចៀកមួយគូកំពុងតែបើកចាំស្ដាប់ពាក្យនាងនិយាយហើយក៏លួចអស់សំណើចផងដែរ។
"នែលោក"
"រអ៊ូរង៉ូវៗដូចជាឃ្មុំ នេះបើស្ដាប់មិនច្រឡំទេអូនកំពុងតែលួចជេរប្ដីមែនដែរទេ?"ហូស៊ុកស៊កសៀតពាក្យសម្ដីមករកនាងទាំងដែលមិញនេះគេបានលឺច្បាស់ផ្ទាល់ត្រចៀកទាំងសងហើយថានាងនិយាយអីខ្លះតែចិត្តមនុស្សប្រុសដែលចង់និយាយប្រាស្រ័យជាមួយនឹងមនុស្សស្រីជាទីស្រឡាញ់គឺតែងតែឆ្លៀតឱកាសបែបនេះហើយ ស្កាលេតនាងលើកដៃចងសក់របស់នាងបួងឡើងឲ្យមានរបៀបតាមទម្លាក់ហើយក៏ស្លៀករ៉ូបត្រឹមជង្គង់ដូចជាអ្វីដែលនាងតែងតែតុបតែងជាប្រចាំរួចក៏បោះជំហានដើរចេញទៅក្រៅ គិតថាមិនចង់ខ្វល់នឹងគេតែចេញមិនទាន់បានមួយជំហានផុតមាត់ទ្វារផងក៏ត្រូវស្មាធំឃាំងជាប់មិនព្រមឲ្យនាងចេញ ភ្នែកមុតក៏អោនសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើងរហូតទាល់តែម្ចាស់ខ្លួនលើកដៃបាំងខ្លួនគេចពីការសម្លឹងនោះ...
"មកណេះ"ហូស៊ុកក៏ទាញដៃនាងរួចនាំនាងចេញទៅជាមួយ។
"នែលោកចង់នាំខ្ញុំទៅណា?លែងទៅ.."
"ចាប់ពីស្អែកទៅអូនត្រូវទៅក្រុមហ៊ុនជាមួយនឹងបងចឹងហើយអូនត្រូវតែតុបតែងខ្លួនឲ្យស្រស់ស្អាតសាកសមជាអ្នកនាងរបស់ត្រកូលអាល់ម៉ាឌី កុំឲ្យបងបាកមុខឲ្យសោះ"គេនិយាយរៀបរាប់ប្រាប់នាងដោយអូសនាំនាងចុះមកជាន់ខាងក្រោមជារឿយៗហើយសម្ដៅទៅកាន់ឡានខ្មៅរលើបជាកម្មសិទ្ធិខ្លួនរួចរុញនាងចូលទៅខាងក្នុង ស្កាលេតលើកដៃគោះកញ្ចក់នឹងទាញបម្រុងចេញតែមិនអាចធ្វើបាន ហូស៊ុកក៏ដើរមកខាងគេហើយបើកទ្វារចូល..
"ខ្ញុំមានការងារអីត្រូវទៅក្រុមហ៊ុនជាមួយលោក?"
"គឺមានតើ ការងារច្រើនណាស់នៅក្រុមហ៊ុនចាំអូន ជាលេខាក៏បាន"
"ហើយបើសិនជាអូនអង្គុយឲ្យបងមើលមុខវិញ មួយថ្ងៃបងឲ្យអូន១លានគិតយ៉ាងមិចដែរ?"
"ឆ្កួតនឹងលុយ ផ្ដាច់ការ"
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត